យោងតាមក្បួនហោរាសាស្ត្របានឱ្យដឹងថា មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ខាងក្រោមនេះ គឺជាមនុស្សដែលមានមាត់ទិព្វ ក្នុងឆាកជីវិតរបស់គេ និយាយបែបណា ដំណើរជតាជីវិត ក៏ស្របទៅតាមមាត់របស់គេផងដែរ។ យ៉ាងណាមិញ ហោរាសាស្ត្របានដាស់តឿនមនុស្សកើតក្នុងឆ្នាំទាំង៣នេះ ដាច់ខាតកុំចេះតែនិយាយថាខ្លួនក្រ លំបាក វេទនា ព្រោះអ្វីដែលអ្នកនិយាយ វានឹងដូចមាត់អ្នកថា ដូច្នេះ បើអ្នកថាក្រ អ្នកច្បាស់ជាក្រមួយជីវិតមិនខាន។
១. ឆ្នាំរោង « នាគ »
មនុស្សដែលកើតក្នុងឆ្នាំរោង គឺប្រភេទមនុស្សដែលធ្វើការដោយស្ងៀមស្ងាត់ លើសពីនេះ មនុស្សទាំងនេះតែងតែគោរពចំពោះពាក្យសម្ដីដែលគេបាននិយាយ ដូច្នេះហើយ ប្រសិនបើគេនិយាយអ្វីហើយ គឺត្រូវតែធ្វើទៅតាមពាក្យដែលគេបាននិយាយចេញមក។
យ៉ាងណាមិញ មនុស្សទាំងនេះ ច្រើនតែមានចិត្តល្អ សន្ដោសចំពោះមនុស្សជុំវិញខ្លួន អ្នកណាមកពឹងពាក់គេមិនដែលឆ្លើយថាទេឡើយ។ ទោះបីយ៉ាងណា ប្រសិនបើមាននរណាម្នាក់ មកពឹងពាក់ ខ្ចីលុយអ្នក ដាច់ខាតកុំនិយាយពាក្យថា ខ្លួនក្រ គ្មានលុយឱ្យសោះ ព្រោះបើអ្នកទទួលស្គាល់ថា ខ្លួនក្រ ច្បាស់ណាស់ថា អ្នកនឹងត្រូវក្រពេញមួយជីវិតមិនខាន។

២. ឆ្នាំឆ្លូវ « គោ »
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ គឺជាមនុស្សដែលមានការគិតល្អិតល្អន់ណាស់ ចំពោះលុយ សូម្បីតែការចំណាយតូចតាចក៏គេគិតបានម៉ត់ចត់ដែរ ដូច្នេះ មនុស្សប្រភេទនេះមិនងាយចាយវាយផ្តេសផ្តាសឡើយ។ ព្រោះតែភាពល្អិតរបស់គេនេះហើយ ទើបធ្វើឱ្យមនុស្សជុំវិញខ្លួន រមែងគិតថា គេជាមនុស្សចិត្តកំណាញ់ ម៉ៅស្វិត ចិត្តអាក្រក់។
យ៉ាងណាមិញ ទោះបីអ្នកជាមនុស្សរិះថាំ គិតគូរមត់ចត់យ៉ាងណា អ្នកគួរតែរៀនចេះធ្វើល្អ ធ្វើបុណ្យ ចំណាយ ជួយដល់មនុស្សដែលខ្វះខាតខ្លះផង។ ព្រោះអំពើល្អ រមែងនាំលាភសំណាង និងរឿងល្អៗមកឱ្យអ្នក។ ទៀតសោត ដាច់ខាតកុំចិត្តអាក្រក់ កុំមើលងាយខ្លួនឯង ហើយក៏មិនត្រូវនិយាយថាខ្លួនក្រ លំបាកឱ្យសោះ ព្រោះពាក្យដែលអ្នកនិយាយ វានឹងទៅតាមមាត់របស់អ្នក។

៣. ឆ្នាំវក « ស្វា »
អ្នកដែលកើតក្នុងឆ្នាំវក គឺជាមនុស្សដែលពូកែ ឆ្លាត និងតែងតែរិះរកគ្រប់វិញ រកលុយឱ្យបានច្រើន។ មនុស្សទាំងនេះ ក៏ពូកែទុកដាក់សន្សំលុយកាក់ផងដែរ ប៉ុន្តែពួកគេ ចូលចិត្តរអ៊ូរទាំថាគ្មានលុយ ខ្វះលុយមុខក្រោយ និងមិនងាយចាយវាយ ចំណាយផ្ដេសផ្ដាសទេ។
យ៉ាងណាមិញ យោងតាមជតារាសីរបស់អ្នក ប្រសិនបើអ្នករិះថាំខ្លាំងហួសហេតុពេក ការរករបស់អ្នកក៏តឹងទៅតាមហ្នឹងដែរ។ ដូច្នេះ អ្នកគួរតែចេះចាយខ្លះ ដៃទូលាយ ចាយត្រូវ អ្នកនឹងទទួលបានលុយចំណេញចូលមកវិញទ្វេដង។ លើសពីនេះ គ្រូហោក៏បានផ្ដាំផងថា លុយអ្នកចាយកាន់តែច្រើន ចំណូលអ្នករកបានមកវិញ ក៏ក៏កាន់តែកើនឡើងទ្វេដង ដូច្នេះ កុំរិះថាំអី៕
ប្រភព ៖ Phunutoday / Knongsrok

