បើកសន្លឹកបៀរមួយ ដើម្បីទទួលបានសារណែនាំដ៏ល្អ សម្រាប់ថ្ងៃសុក្រ ថ្ងៃសីលស្អែកនេះ

Fddfu
ការផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សន្លឹកបៀរមួយ ​​ក្នុង​ចំណោម សន្លឹករៀងបេះដូងទាំង ៣ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើមថ្ងៃថ្មី ថ្ងៃសុក្រ ថ្ងៃសីល ទី ០៦ មករាស្អែកនេះ៖

សន្លឹកបៀរទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកជាមនុស្ស​មាន​ភាព​សប្បាយ​រីករាយ​និង​ស្រលាញ់​សេរីភាព​ជា​ទី​បំផុត។ អ្នក​មិន​អាច​រស់នៅ​ក្នុង​ជីវិត ដែល​គ្មាន​ភាព​ផ្អែមល្ហែម​ពី​ស្នេហា​នោះ​ទេ។

អ្នក​ដែល​ជ្រើសរើសសន្លឹកបៀរទី ១ ប្រៀប​ដូច​ជា​ដំណក់​នៃ​ទឹក​សមុទ្រ​រួម​គ្នា​មួយ​អ៊ីចឹង បែប​នេះ​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ធ្វើ​អ្វី​តែ​ឯកឯង​នោះ​ទេ អ្នក​មិនមែន​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯកឯង​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រកួតប្រជែង​ឥត​ឈប់ បែប​នេះ​កុំ​បណ្តែតបណ្តោយ​ខ្លួន​ហួស​ប្រមាណ​ពេក ទោះ​ហត់​ក៏​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​ទាញ​ភាព​ខ្ជិល​ច្រអូស​មក​ដាក់​ខ្លួន ជាពិសេសក្នុងអាជីពការងារ ការរកស៊ីនានានៅសប្តាហ៍ថ្មីខាងមុខ។

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀរទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកជាមនុស្ស​មាន​ភាព​ស្មោះត្រង់ និង​រមែង​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​ខ្សោយ​ខ្លួនឯង ដើម្បីទុកកែតម្រូវពេលទៅមុខ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​ជ្រើសរើស​សន្លឹកបៀរទី ១ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ឈ្លាសវៃ ហើយ​តែងតែ​សម្រេច​បាន​នូវ​គោលដៅ ដែល​ពួក​គេ​ចង់​បាន។ គ្រប់​យ៉ាង​ទាំង​អស់​ក្នុង​លោក វា​សុទ្ធ​តែ​មាន​ម្ចាស់ មាន​កន្លែង​របស់​វា ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យក​គ្រប់​យ៉ាង ទោះ​រឿង​ខ្លះ​វិជ្ជមាន ឬ​អវិជ្ជមាន ក៏​រាប់​ថា​កត់​ទុក​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ។

សន្លឹកបៀរទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកតែងតែ​មាន​អារម្មណ៍​ខ្ពស់​ខ្លាំង​ណាស់ ហើយ​អ្នក​ដែល​ជ្រើសរើស​បក្សី​នេះ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា។ ចូរ​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​អ្នក និង​គុណភាព​ដែល​ធម្មជាតិ​​បាន​ផ្តល់​ឲ្យ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យក​រឿង​ជា​អាទិភាព​មក​ធ្វើ​មុន រួច​ដើរ​តាម​ក្តី​ស្រមៃ ​របស់​អ្នក។

សន្លឹកបៀរទី ៤

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិន​ថា​រឿង​លំបាក​យ៉ាង​ណា ចូរ​អ្នក​កុំ​បោះបង់​ដោយ​ងាយ ត្រូវ​គិត​ថា អ្នក​បាន​ឆ្លង​ដល់​ពាក់​កណ្ដាល​ទី​ទៅ​ហើយ អ្នក​បាន​ឆ្លង​កាត់​រឿង​លំបាក​ជា​ច្រើន​រួច​មក​ហើយ ហេតុអ្វី​សល់​តែ​បន្តិច​ទៀត​នេះ អ្នក​បែរ​ជា​គិត​ចង់​បោះបង់?

តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ ចូរ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត។ មិន​យូរ​ទេ អ្វីៗ​ទាំង​ប៉ុន្មាន​នឹង​រំលេច​ជា​ផ្លែផ្កា​ដូច​ការ​គ្រោង​ទុក​របស់​អ្នក។ ក៏​កុំ​សង្ស័យ​ដែរ​ ព្រោះ​ព្រះ​កំពុង​បញ្ជូន​លាភ​សំណាង​មក​កាន់​ជីវិត​អ្នក​ហើយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម