៨,៩,១០ មករា មហា​ឆ្នាំទាំង ៣ សំណាង​ជោគ​ដូច​ទឹក​ភ្លៀង លាភ​ជន់​ដូច​ទឹក​ខែ​វស្សា​​ ​

Hjhj
ការផ្សាយពាណិជ្ជកម្ម

ចំចុងសប្តាហ៍ហៀរចូលសប្តាហ៍ថ្មីបន្ទាប់ពីថ្ងៃសីល រាប់ពីថ្ងៃអាទិត្យទី ៨, ៩ និង ១០ មករា  ម្ចាស់ឆ្នាំទាំង ៣ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត មាន​យីអ៊ុន​ឡើង​ល្អ​ផុត​លេខ​ជាង​ឆ្នាំ​ដទៃ​ណា​ទាំង​អស់៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​កើត​ឆ្នាំឆ្លូវ នឹង​មាន​ជោគវាសនា​ល្អ​ណាស់​នៅ​ពេល​ខាង​មុខ​នេះ ដោយ​ចុងសប្តាហ៍ ងាយ​នឹង​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ ជន់ដូចទឹកជំនន់លិចនៅខែវស្សា។ ក៏​អរគុណ​នៅ​ផ្នែក​នៃ​ជីវិត​របស់​ពួក​គេ ដែល​មាន​ទេពកោសល្យ និង​ភាព​ច្នៃប្រឌិត​ស្រាប់ ហើយ​ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា​នានា។

ពួក​គេ​ជា​មនុស្ស​ឆ្លាត​និង​ក្លាហាន ហើយ​មក​ដល់ថ្ងៃ ២៧ និង ២៨ សីហា នេះ គឺ​ជា​សញ្ញា​រាសីចក្រ​ដ៏​ល្អ​បំផុត ប្រសិន​មាន​មហិច្ឆតា​ធំ​ពី​ពេល​មុន ក៏​អាច​នឹង​ចេញ​​ផ្លែផ្កា​នៅ​ពេល​នេះ​ហើយ ដូច្នេះ​គួរ​ផ្តោត​អារម្មណ៍​ទៅ​លើ​ផែនការណ៍​ធំ​ណា​មួយ នោះ​អ្នក​នឹង​បាន​ផល​ដូច​ការ​គ្រោង​ទុក។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមី – សេះ

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភាព​សុខសាន្ត សុខដុម​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី នឹង​ចូល​មក​ដល់​សម្រាប់​ពួក​គេ ហើយ​ជំងឺ​បាក់​ទឹក​ចិត្ត ដោយសារ​ការ​ខ្វះខាត​រឿង​លុយ នឹង​លែង​កើត​មាន​ត​ទៅ​ទៀត​ហើយ​នៅ​ចុងសប្តាហ៍ សៅរ៍-អាទិត្យនេះ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមី តាម​ពិត​ដឹង​ច្បាស់​ពី​វិធី​បង្កើត​ចំណូល តែ​គ្រាន់​ពេល​ខ្លះ​គ្មាន​សំណាង ឥឡូវ​សំណាង​ក៏​មក​ដល់ ចំណេះ​ក៏​មាន ដូច្នេះ​ចំណូល​នឹង​ហូរ​ចូល​ឥត​ឈប់ ដូច​ទឹក​បាក់​ទំនប់​ដល់​អ្នក​កើត​ឆ្នាំ​ម្សាញ់។

យ៉ាង​ណា​អ្នក​កើត​ឆ្នាំសេះ ត្រូវ​ប្រុងប្រយ័ត្ន​ពាក្យ​សម្តី​ជាមួយ​មិត្ត​រួម​ការងារ​បន្តិច ព្រោះ​ពេល​ជីវិត​យើង​ឡើង​ខ្លាំង បើ​យើង​មិន​ដឹង​ពី​របៀប​ទប់ ពី​របៀប​គ្រប់គ្រង​ឱកាស នោះ​អាច​នឹង​បង្ក​ទៅ​ជា​គ្រោះ ធ្វើ​ឲ្យ​អាប់​លាភ​ទៅ​វិញ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​កើត​ឆ្នាំ​ខាល នៅ​ចុងសប្តាហ៍ចុងក្រោយ នៃខែសីហា ហាក់​មាន​សំណាង​ច្រើន​សប្តាហ៍​ផ្ទួន​គ្នា ដោយ​ពួក​គេ​ដូច​បាន​ដើរ​ចេញអស់ ​ពី​បញ្ហា​នៅសប្តាហ៍ចាស់។

ការផ្សាយពាណិជ្ជកម្ម

ខ្សាច់​នាំ​លាភ​នឹង​ភាយ​ចូល​មក​ដល់​ជីវិត​របស់​អ្នក​កើត​ឆ្នាំ​ខាល ហើយ​ក៏​មាន​ការ​គាំទ្រ​ពី​ថ្នាក់​លើ ពី​មនុស្ស​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន ជួយ​ឲ្យ​ពួក​គេ​មិន​សូវ​បារម្ភ​ដល់​បញ្ហា​សេដ្ឋកិច្ច​និង​ផ្នែក​ទ្រព្យ។ ជាង​នេះ​ពួក​គេ​ក៏​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ ក៏​ដោយសារ​ការ​ខិតខំ​រយៈ​ពេល​យូរ​មក​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម