ពិភពលោក

KA 203
បច្ចេកវិទ្យា

ប្រទេសឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតកាំភ្លើង AK-203 របស់រុស្ស៊ីចំនួន ៦៧១.៤២៧ គ្រឿង

ឥណ្ឌាត្រៀមនឹងផលិតកាំភ្លើង Russian Kalashnikov’s AK-203 ដោយ​ទទួលបានអាជ្ញាប័ណ្ឌពេញ​លេញ​ពី​ប្រទេស​រុស្សី។ ដំណើរការផលិតនឹងត្រូវបានធ្វើឡើងនៅរោងចក្រមួយនៅ Korva (ក្នុង​រដ្ឋUttar Pradesh) ។ នាយឧត្តមសេនីយ៍ Manoj Naravane អគ្គសេនាធិការកងទ័ពនៃកងកំលាំងប្រដាប់អាវុធឥណ្ឌាបានបញ្ជាក់ថាការចរចាជាមួយ Kalashnikov Concern ជិតឈានដល់កិច្ចព្រមព្រៀង ហើយលោកជឿជាក់ថា៖” កិច្ចព្រមព្រៀងសម្រាប់ការផលិតអាវុធស្វ័យប្រវត្តិនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ។ ហើយយោងទៅតាមភាគីរុស្ស៊ីដែលចូលរួមក្នុងការចរចារគម្រោងសម្រាប់ការផលិត Russian Kalashnikov’s AK-203 ដោយ​ទទួលបានអាជ្ញាប័ណ្ឌពេញ​លេញ​ពី​ប្រទេស​រុស្សីនៅឥណ្ឌា គឺស្ថិតនៅដំណាក់កាលចុងក្រោយនៃការអនុវត្ត។ គម្រោងនេះស្ថិតនៅដំណាក់កាលចុងក្រោយ។ បញ្ហាបច្ចេកទេសនិងពាណិជ្ជកម្មទាំងអស់ត្រូវបានព្រមព្រៀងគ្នាហើយ” ។ យោងតាមកិច្ចព្រមព្រៀងឥណ្ឌានឹងផលិតកាំភ្លើងម៉ាកAK-203 នេះចំនួន ៦៧១.៤២៧ ដើម។…

កាំភ្លើង
បច្ចេកវិទ្យា

ប្រទេសហ្វីលីពីននឹងទទួលបានកាំភ្លើង Taurus T4 ស៊េរីថ្មីចំនួន ១២,៤១២ ដើមពីប្រទេសប្រេស៊ីល

កងទ័ពហ្វ៊ីលីពីន (PA) បានជ្រើសរើសយកកាំភ្លើងស្វ័យប្រវត្ដិ Taurus T4 ដែល​មាន​ទំហំគ្រាប់5.56 x 45mm ពីក្រុមហ៊ុនផលិតអាវុធប្រេស៊ីល Taurus Armas ដើម្បីបំពេញនូវតម្រូវការខ្វះខាតកាំភ្លើងវែងថ្មីជាង ១២.០០០ ដើម។ Taurus Armas បានប្រកាសកាលពីថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២១ ថាពួកគេបានទទួលគម្រោងផ្គត់ផ្គង់កាំភ្លើងប្រភេទ M4-type / AR-15 ថ្មីសម្រាប់កងទ័ពហ្វីលីពីនដែលមានតម្លៃ ៧,៣ លានដុល្លារ ឬប្រហែល ៥៩០.៧៥ដុល្លារក្នុងមួយគ្រឿង។កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យ Taurus Armas ពង្រឹងមូលដ្ឋានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ី…

៣
ពិភពលោក

គួរឱ្យស្តាយណាស់! ដំរីដ៏ធំមួយក្បាលបង្ហាញខ្លួន និងជាន់ភ្ញៀវទេសចរមួយនាក់ដែលកំពុងតែបោះតង់រហុតដល់ស្លាប់

នៅវេលាម៉ោង ០៣.០០ ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ មានការជូនដំណឹងពី ក្រុមអ្នកទេសចរណ៍ដែលបានទៅបោះជំរំបោះតង់នៅឧទ្យានជាតិ Khao Yai ថា មានដំរីព្រៃមួយក្បាលបានចេញមកក្រៅ នៅកណ្តាលអធ្រាត្រ ខណៈពេលដែលភ្ញៀវទេសចរកំពុងតែដេកលង់លក់ក្នុងតង់ ហើយមានបុរស១នាក់ បានស្លាប់ ដោយសារតែត្រូវដំរីព្រៃមួយក្បាលនោះជាន់។ គួរបញ្ជាក់ផងដែរថា សត្វដំរីព្រៃឈ្មោលមួយក្បាលនោះមានឈ្មោះថា “ Stubborn Elf” ដែលមានអាយុជាង ៣០ ឆ្នាំ បានចូលមករកចំណីនៅតង់របស់អ្នកស្លាប់ ដោយសារតែបុរសដែលបានស្លាប់មានចំណី ដែលធ្វើឱ្យដំរីនោះហិតក្លិនដឹង។ មន្រ្តីឆែកបានរកឃើញថាជនរងគ្រោះត្រូវបានគេរកឃើញនៅខាងក្នុងតង់មួយ ជាមួយនឹងទឹកប្រាក់ដែលនៅជាប់នឹងខ្លួនចំនួន ១០៣,១៨០ បាតផងដែរ៕…

InShot_20210114_152001182 01
ពិភពលោក

៦កន្លែងតំបន់ទេសចរណ៍ប្លែកៗនិងល្បីល្បាញលើពិភពលោក ក្នុងនោះក៏មានកម្ពុជាមួយផងដែរ

ទេសចរណ៍ ៖ បើនិយាយពីកន្លែងកំសាន្តរឺតំបន់ទេសចរណ៍មិនថាប្រទេសកម្ពុជារឺប្រទេសណាសុទ្ធសឹងតែមានសម្បត្តិធម្មជាតិនៃការកកើតឡើង ដោយបាតុភូតធម្មជាតិរឺតាំងពីបុរាណកាលផ្សេងៗគ្នា ដែលគ្រប់តំបន់ទាំងអស់ ក៏មាន៦កន្លែងដែលត្រូវបានចាត់ទុកថាកន្លែងប្លែកជាងគេនិងជាប់ចំណាត់ថ្នាក់ទាក់ទាញ់ភ្ញៀវទេសចរណ៍ទូទាំងសកលលោកអោយចូលទស្សនា​​ដែលក្នុងចំណោមទាំងសុទ្ធសឹងតែមកពីប្រទេសផ្សេងៗ រឹតតែកោតសសើរគឺមានប្រទេសកម្ពុជាមួយផងដែរ : ១.ឧទ្យានភូគព្ភសាស្ដ្រជាតិចូវដាន់សៀ ខេត្តហ្គានស៊ូប្រទេសចិន ភ្នំឥន្ទធនូដ៏អស្ចារ្យរបស់ចូវដាន់សៀនេះ មើលទៅដូចជារូបគំនូរមួយដ៏ស្រស់ស្អាតដែលទំនងដោយ គូដោយវិចិត្រករជំនាញ ប៉ុន្តែកន្លែងនេះពិតជានៅលើពិភពលោកនេះពិតប្រាកដមែន។ ក្នុងរយៈពេល ២៤ លានឆ្នាំមុន តំបន់នេះមានស្រទាប់ថ្មភក់សម្បូរទៅដោយរ៉ែ ត្រូវបានបង្រួមចូលគ្នាក៏ជាប់រឹងជាប់គ្នា​​ថែមមានជាតិកាបូនម្យ៉ាងដែលធ្វើអោយភ្នំនេះមានពណ៍ចម្រុះស្រស់ស្អាតបែបនេះ ។ ២.បាដាប អ៊ីសិត ប្រទេសអ៊ីរ៉ង់ បាតុភូតតំបន់ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Mazandaran ភាគខាងជើងប្រទេសអ៊ីរ៉ង់។ ផ្ទៃរាបស្មើពីមួយដំណាក់ទៅមួយដំណាក់ចុះក្រោមផ្សេងទៀតត្រូវបាន គេសន្មតថា បង្កើតឡើងដោយប្រភពទឹកធម្មជាតិដែលសម្បូរទៅដោយជាតិរ៉ែដែលហូរចុះពីលើភ្នំ។ គេបាននិយាយថា រសជាតិទឹកនៅកន្លែងនោះគឺមានរសជាតិប្រៃដែលអាចព្យាបាលជំងឺឈឺសន្លាក់ឆ្អឹងនិងជំងឺស្បែកបាន។ ៣.បឹង…

WP Header Image Size 1024x536 07
ប្លែកៗ

4 កន្លែងមានលើពិភពលោកដែលជឿថាជាផ្លូវទៅកាន់ឋាននរក និងមានប្រវត្តិដ៏គួរអោយខ្លាច

បរទេស ៖នៅលើពិភពលោកយើងនេះត្រូវបានគេជឿថា មានរឿងរ៉ាវដែលកំពុងក្នុងការស្រាវជ្រាវនិងអាថ៍កំបាំងជាច្រើនជាពិសេសរឿងរ៉ាវអបិយជំនឿផ្ទាល់តែម្តង ។ទៀតសោតទាក់ទងនិងអបិយជំនឿ  យើងប្រាកដជាចង់ដឹងថា តើលើលោកយើងនេះមានឋាននរករឺឋានសួគ៍ពិតប្រាកដរឺគ្រាន់តែជារឿងនិទាន ។តើលើលោកនេះមាន ផ្លូវទៅឋាននរកមែនរឺយ៉ាងណា ? តោះ!មកស្គាល់ទីតាំង៤កន្លែងដែលត្រូវបានគេសន្មតថាជាផ្លូវទៅកាន់ឋាននរកដែលមានពិតនៅលើលោកនេះ ថែមទាំងរឿងរ៉ាវដែលអ្នកវិទ្យាសាស្ត្រមិនទាន់ស្រាវជ្រាវរកឃើញនៅឡើយទេ : ១.ទីក្រុងបុរាណ Hierapolis ប្រទេសទួរគី  ទីក្រុងបុរាណមួយឈ្មោះថា  Hierapolis  ក្នុងប្រទេសទួរគីធ្លាប់ជាកន្លែងដែលត្រូវបានគេចាត់ទុកជាទីសក្ការៈរបស់ផ្លាតូ។ ទីតាំងនេះត្រូវបានរកឃើញឡើងវិញនៅឆ្នាំ ១៩៦៥ ។ កូនប្រាសាទបុរាណនេះ មានជាតិឧស្ម័នមួយប្រភេទដែលកំដៅដូចទឹកក្តៅនៃផាំគុលេលមានប្រភពចេញពីរូងច្រកប្រាសាទនេះ ដែលមានជាតិពុលគ្មាននរណាអាចចូលទៅក្នុងនោះបានឡើយ ។ ប្រជាជនហីរ៉ាប៉ូលីសនៅតំបន់នោះ ជឿថា កន្លែងនោះត្រូវបានចាត់ទុកជាច្រកចូលឋាននរកទៅស្រទាប់ក្រោមនៃផែនដី ជាទីនៃពួកអសុរកាយរស់នៅ។ អ្នកស្រាវជ្រាវម្នាក់ ដែឡធ្វើដំណើរពីគ្រប់ទិសទីនៃពិភពលោក បានពលិកម្មចូលទៅក្នុងនោះដើម្បីដឹងថាទីនោះមានអ្វីអាថ៍កំបាំងអោយពិតប្រាកដ…

Article 2465563 18CEC68100000578 576_636x382
ពិភពលោក

រឿងរ៉ាវប្លែកៗទាំង៦ ដែលអ្នកមិនទាន់ពីអាថ៍កំបាំងភពផែនដីដែលអ្នកកំពុងរស់នៅសព្វថ្ងៃ

ចំណេះដឹងទូទៅ ៖ ទោះបីជាវិទ្យាសាស្ត្របានរកឃើញលើបញ្ហានានាទាក់ទងនឹងភពផែនដីរបស់យើងនិងលំហជុំវិញអាកាសច្រើនយ៉ាងណាក៏ដោយ ក៏យើងមិនទាន់បានដឹងអ្វីទាំងអស់អំពីវាដែរ។ អស់រយ:ពេលជាច្រើនឆ្នាំចាប់តាំងពីមានទស្សន: ដែលថាផែនដីគឺរាបស្មើត្រូវបានគេរុញច្រានចោល អស់ជាយូរ ដែលយើងភាគច្រើនប្រហែលជាជឿទាំងស្រុង ។ តើអ្នកឆ្ងល់ទេថាផែនដីមានអ្វីដែលអ្នកពុំទាន់់បានដឹង​?មកស្វែងយល់ពីរឿងរ៉ាវអស្ចារ្យទាំង៦ ដែលអ្នកមិនទាន់ពីអាថ៍កំបាំងភពផែនដីដែលអ្នកកំពុងរស់នៅសព្វថ្ងៃ 1. ដើមកំណើតនៃពាក្យ«ផែនដី» ភពផ្សេងៗ ទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងត្រូវបានដាក់ឈ្មោះតាមព្រះនៃអទិទេពក្រិកនិងរ៉ូម៉ាំងលើកលែងតែភពផែនដីរបស់យើង។ ពាក្យអង់គ្លេស«ផែនដី»មកពីពាក្យ Anglo-Saxon ពាក្យ« Erda »ដែលមានន័យថា“ ដី” ។ អ្វីដែលគួរឱ្យហួសចិត្តនោះគឺ ៧១% នៃផែនដីត្រូវបានគ្របដណ្ដប់ដោយទឹកហើយជាភពដែលគេស្គាល់តែមួយគត់ដែលមានរូបធាតុរាវដ៏មានតម្លៃនេះ។ 2. មួយថ្ងៃមិនមាន 24 ម៉ោងទេ ពេលវេលាពិតប្រាកដនៃការវិលជុំវិញផែនដីជុំវិញអ័ក្សរបស់វាគឺ មានត្រឹមតែ ២៣…

5
ពិភពលោក

រូបភាពខ្លះៗ នៃការរុករកយន្តហោះដែលបានឆ្លាក់កាលពីម្សិលមិញ

ក្រុមរុករក បានប្រទះឃើញបំណែកយន្តហោះខ្លះធ្លាក់ចូលក្នុងសមុទ្រ ឥណ្ឌូនេស៊ី សូមបញ្ជាក់កាលពីថ្ងៃទី 9 ខែ មករា ឆ្នាំ 2021 មានយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនឥណ្ឌូនេស៊ីបានបាត់ការទាក់ទង ហើយគេសង្ស័យថាធ្លាក់ចូលក្នុងសមុទ្រប្រទេសឥណ្ឌូនេស៊ី។ យន្តហោះB737-500 របស់ក្រុមហ៊ុន Sriwijaya Air ជើងហោះហើរ SJ 182 ត្រូវបានគេរាយការណ៍ថាបានបាត់បង់ការទាក់ទងបន្ទាប់ពីបានហោះចេញពីព្រលាន Soekarno-Hatta International Airport ទីក្រុងហ្សាការតា បានរយះពេលតែ ៤នាទីតែប៉ុណ្ណោះ។ A/C: B737-500 classic REG: PK-CLC Age: 26…

New Copy
ប្លែកៗ

រឿងចម្លែកៗទាំង ៥ យ៉ាងនៃតំបន់ត្រីកោណប៊ឺមូដា ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រក៏នៅមិនទាន់រកឃើញ

ពិភពលោក ៖ បើយើងនិយាយពីអាថ៍កំបាំងពិភពលោកដែលចំលែកៗ ដែលសូម្បីតែវិទ្យាសាស្ត្រមិនទាន់មានការបកស្រាយច្បាស់លាស់នោះ ច្បាស់ណាស់ ប្រាកដជាតំបន់ត្រីកោះ ប៊ឺមូដា(Bermuda) ជាប់ចំណាត់ថ្នាក់កំពូល ក៏ព្រោះតែតែកន្លែងនោះ មានរឿងរ៉ាវអាថ៌កំបាំង ក៏ដូចជាអបិយជំនឿជាច្រើន ដែលមិនអាចបកស្រាយបាន។ យ៉ាងហោចណាស់ កាលពីសង្គ្រាមលោក មានយន្តហោះរបស់អាមេរិកជាង៧០គ្រឿង មនុស្សជាង៥០០០នាក់ កប៉ាលជាង១០០០គ្រឿង បានបាត់ខ្លួនក្រោយពេលឆ្លងកាត់តំបន់តំបន់ត្រីកោណប៊ឺមូដា យ៉ាងអាថ៍កំបាំងនិងគ្មានមូលហេតុ ដែលសូម្បីបំណែកផ្សេងៗក៏រកមិនឃើញសូម្បីតែបន្តិច។ ខាងក្រោមនេះជាទ្រឹស្តីដែលទាក់ទងនឹងអាថ៍កំបាំងតំបន់ត្រីកោណប៊ឺមូដា ៖ ១.មានមនុស្សភពផ្កាយ ដោយហេតុថា មានពាក្យចចាមអារ៉ាមជាច្រើន ដោយមានមនុស្សជាច្រើនបានធ្វើការឆ្លងកាត់តំបន់នោះគឺបានឃើញថាសហោះដ៏ធំមួយបានហោះចេញពីតំបន់នោះ ឯអ្នកខ្លះទៀតបានឃើញដុំភ្លើងដូចមនុស្សភពផ្កាយបានធ្វើការហោះនៅតំបន់នោះផ្ទាល់តែម្តង។ឯអ្នកខ្លះទៀតនិយាយថាតំបន់ត្រីកោណប៊ឺមូដា គឺជាផ្លូវទៅកាន់ភពមួយផ្សេងៗ ដែលមនុស្សភពផ្កាយ បានសាងសង់ឡើង។ ២.មានមនុស្សអាត្លង់ទិចរស់នៅក្រោមបាតសមុទ្រ តំបន់ត្រីកោណប៊ឺមូដាគឺជារឿងព្រេងដ៏ល្បីល្បាញនៅក្នុងសតវត្សទី២០ដែលទាក់ទងនឹងប្រជាជនអាត្លង់ទិចដែលរស់នៅក្រោមបាតសមុទ្រតែម្តង។គួរបញ្ជាក់ផងដែរតំបន់ត្រីកោណប៊ឺមូដាមានទីតាំងស្ថិតនៅភាគខាងលិច…

Cover Newwwww
ដើរកម្សាន្ត

កន្លែងកំសាន្តបោះបង់ចោល ៤កន្លែង ដែលមានប្រវត្តិដ៏គួរឱ្យខ្លាចបំផុតនៅលើពិភពលោក

បរទេស ៖ កន្លែងកំសាន្តនានានៅជុំវិញពិភពលោក ត្រូវបានចាត់ទុកជាកន្លែងដែលទាក់ទាញ់ភ្ញៀវជាតិនិងអន្តរជាតិ អាស្រ័យលើកន្លែងនោះមានឧបករណ៍កំសាន្តច្រើននិងសប្បាយប៉ុនណា។ ប៉ុន្តែចុះបើទីកន្លែងកំសាន្តទាំងអស់នោះត្រូវបានបិទទ្វារ រឺត្រូវបានគេបោះបង់ចោល តើអ្នកទាំងអស់គ្នាដឹងទេថា មូលហេតុអ្វីដែលបណ្តាលអោយទីកន្លែងទាំងអស់នោះត្រូវបានបិទទ្វាររឺដោយសារតែកន្លែងនោះធ្លាប់មានឧប្បវេហេតុផ្សេងៗ ។ ខាងក្រោមនេះជាកន្លែងកំសាន្តបោះបង់ចោល4កន្លែង ដែលមានប្រវត្តិដ៏គួរអោយខ្លាចបំផុតនៅលើពិភពលោក ៖ ១. Okpo Land មានទីតាំងស្ថិតនៅលើកោះ Geoje ដ៏តូចរបស់ប្រទេសកូរ៉េខាងត្បូងឧទ្យាននេះមានការបង្កើតនូវខ្សែភាពយន្តភ័យ.រន្ធត់។ ការទាក់ទាញដ៏សំខាន់បំផុតមួយរបស់ឧទ្យានគឺរទេះកាំភ្លើងដែលមានក្បាលទា។ វាត្រូវបានគេដឹងថាបានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ម្នាក់នៅចុងទសវត្សឆ្នាំ ១៩៩០ ដែលមិនបានទទួលសំណងឬការសុំទោសហើយការជិះនៅតែបន្តដំណើរការ។ បន្ទាប់មកនៅឆ្នាំ ១៩៩៩ រទេះមួយបានក្រឡាប់និងក្រឡាប់ក្នុងល្បឿនយ៉ាងលឿនហើយក្មេងស្រីវ័យក្មេងម្នាក់បានបាត់បង់.ជីវិតយ៉ាងអាណោចអាធ័ម។ ម្ចាស់ឧទ្យាននេះបានបាត់ខ្លួនភ្លាមៗ ហើយមិនដែលត្រូវបានគេដឹងដំណឹងពីលោកទៀតឡើយ។ ក្រោយមកសួនកម្សាន្ត​ អូអូប៉ូឡៃត្រូវបានបិទ។ ២. JoyLand…

4
ប្រវត្តិសាស្រ្ត

តោះ! មកស្គាល់កំពូលប្រធានាធិបតីទាំង៤៦រូប របស់សហរដ្ឋអាមេរិក និងឆ្នាំកាន់តំណែង

ដូចដែលបានដឹងហើយថា ក្នុងអំឡុងពេលជាង២សតវត្សន៍មកនេះ សហរដ្ឋអាមេរិកបានផ្លាស់ប្ដូរមេដឹកនាំប្រទេស៤៦រូបមកហើយ (គិតរួមទាំងប្រធានាធិបតីដែលទើបតែជាប់ឆ្នោតថ្មីៗនេះ)។ ហើយចំពោះការដឹកនាំប្រទេសរបស់ប្រធាធិបតីមួយរូបៗ អាចកាន់តំណែងបានត្រឹមតែ២អាណត្តិតែប៉ុណ្ណោះ (មួយអាណត្តិមានបួនឆ្នាំ)។ យ៉ាងណាមិញ នៅចុងឆ្នាំ២០២០នេះដែរ អាមេរិកក៏បានធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដើម្បីបន្តដឹកនាំប្រទេសដោយបានបញ្ចប់ជាមួយនឹងលទ្ធផលធ្វើឱ្យលោកប្រធានាធិបតីចាស់ គឺលោក ដូណាល់ត្រាំ មានការមិនពេញចិត្តសោះឡើយ។ តោះ! កុំឱ្យខាតពេលយូរ យើងទៅស្គាល់មេដឹកនាំ ឬប្រធានាធិបតីរបស់ងាមេរិកទាំង៤៦រូបទាំងអស់គ្នា។ ប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកទើបជាប់ឆ្នោតមានឈ្មោះថា លោក “ចូ ប៉ៃឌិន Joe Biden” កើតនៅថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ១៩៤២ (អាយុ ៧៧ ឆ្នាំ)។…

អង្គរវត្ត
ប្រវត្តិសាស្រ្ត

អ្នកបុរាណវិទ្យាពន្យល់មូលហេតុវេលាយប់វែងជាងថ្ងៃជាមួយនឹងអាថ៌កំបាំងលើចម្លាក់ប្រាសាទអង្គរវត្ត

គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យ​រះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវតឹកតាងមួយចំនួន នៃវេលាយប់វែងជាងថ្ងៃ ដែលសាធារណគួរតោងចាប់អារម្មណ៍។ ក្នុងទំនៀមនៃព្រហ្មញ្ញសាសនា វេលាយប់គឺមានន័យថា សភាវៈអាក្រក់មានអំណាច ឬបារមីខ្លាំងជាងសភាវៈល្អ។ តួយ៉ាង ក្នុងវេលាយប់វែងជាងថ្ងៃ ដែលកើតមានចំថ្ងៃទី២១ ខែធ្នូ នោះ គឺពន្លឺនៅពេលព្រឹក…

10 Of The Biggest Mysteries In History 1 1600x900
ពិភពលោក

អាថ៌កំបាំង4រឿងដែលមិនទាន់ត្រូវគេរកឃើញមកដល់បច្ចុប្បន្ន

បរទេស ៖ អាថ៌កំបាំងចម្លែកៗដែលចារទុកជាប្រវត្តិសាស្ត្រដែលមានលើកលោកយើងនេះ ខ្លះមានការរកឃើញហើយអាចបកស្រាយនៃរឿងរ៉ាវទាំងអស់នោះ តែក្នុងនោះក៏មានរឿងរ៉ាវអាថ៍កំបាំងមួយចំនួនដែលត្រូវបានចារទុកជាប្រវត្តិសាស្ត្រដែលគ្មានអ្នកណាម្នាក់អាចដោះស្រាយនិងរកឃើញចម្លើយទាំងអស់នោះបាន។ ខាងក្រោមនេះមានរឿងរ៉ាវ4យ៉ាងនៅតែស្ថិតក្នុងអាថ៍កំបាំងដែលជាសំណួរប្រវត្តិសាស្រ្ត ដែលមិនមានការពន្យល់ច្បាស់លាស់ ៖ 1.Jack the Ripperជានរណា? នៅឆ្នាំ ១៨៨៨ Jack the Ripper បានស.ម្លា.ប់ ស្ត្រីយ៉ាងតិចណាស់ប្រាំនាក់នៅទីក្រុងឡុងដោយធ្វើឱ្យភ្ញាក់ផ្អើលពេញទីក្រុងឡូង។  លិខិតមួយដែលត្រូវបានសន្មត់ចេញពី Ripper ត្រូវបានបញ្ជូនទៅប៉ូលីសដែលកំពុងស្វែងរកតាមខ្លួនថា ” តើក្រុមពួកលោកនរណាម្នាក់មានសមត្ថភាពតាមចាប់គេបាន អ្នកនោះចាត់ទុកប៉ូលីសដ៏ពូកែម្នាក់ ។ពួកលោកនឹងមិនអាចរកយើងឃើញបាន អស់មួយជីវិត ” ។ រហូតមកដល់បច្ចុប្បន្ន ឃា.តករ Ripper មិនត្រូវបានគេរកឃើញថានរណាឡើយ…

2
ពិភពលោក

សរុបរឿងហេតុរបស់នារីបម្រើការលើយន្តហោះ ជនជាតិហ្វីលីពីន យ៉ាងណាសូមអានសេចក្ដីលម្អិតទាំងអស់គ្នា

សរុប រឿង ក្ដី! #JusticeForChristineDacera ————— ភាគ 1: កើតអ្វីខ្លះលើនាង នៅយប់កើតហេតុ ភាគ 2: មិត្តសំលាញ់ក្លាយជាជនសង្ស័យ ភាគ 3: លទ្ធផលនៃការកោសល្យវិច្ច័យ ភាគ 4: party gay ភាគ 5: រឿងរ៉ាវគួរអោយសង្ស័យផ្សេងៗ ————— ⚫️ ភាគ 1: កើតអីខ្លះលើនាង នៅយប់កើតហេតុ : 1- “Christine” (Christine…

Cover Mealear
ប្រវត្តិសាស្រ្ត

មកដឹងពីអំពី «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់មួយរបស់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាយើង

ប្រទេសកម្ពុជាយេីងមានទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមក គ្រប់ក្សត្រទាំងឡាយ ដែលបានរាជាភិសេកគ្រងរាជសម្បត្តិ សោយរាជ្យក្តី និងការគ្រងគ្រឿងប្រដាប់ផ្សេងៗទៅតាមប្រពៃណី និងក្បួនច្បាប់ទាំងអស់ ដោយគ្រឿងខ្លះថែមទាំងត្រូវបាត់បង់ទៅតាមសម័យកាលផងដែរ។ ហើយថ្មីៗនេះ​តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់​ ព្រះបរមរាជវាំង​ ក៏បានធ្វើការផ្សព្វផ្សាយពីគ្រឿងប្រដាប់ព្រះសិរដ៏សំខាន់មួយរបស់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាយើង​ នោះគឺ «ព្រះមហាមាលា»។​ ចង់ដឹងថាគ្រឿងនេះជាអ្វី និងប្រើក្នុងវេលាណា​តាមដានអត្ថបទដែលដកស្រង់ចេញពី​ ​Royal du Cambodge​ ខាងក្រោមនេះ​៖ #អំពី «ព្រះមហាមាលា» ព្រះមហាមាលា គឺជាគ្រឿងប្រដាប់ព្រះសិរដ៏សំខាន់មួយរបស់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាយើង ស្ថិតក្នុងចំណោមគ្រឿងប្រដាប់ព្រះសិរសំខាន់ៗដ៏ទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាជដាបញ្ចកុដ និងព្រះមាលាទ្រង់ប្រពាសជាដើម។ នៅដើមសម័យអាណានិគម ដោយកាលណោះនៅតំបន់អ៊ឺរ៉ុបជាសម័យដែលគេនិយមប្រើប្រាស់មួកជាទីបំផុតដើម្បីសម្គាល់ជាភាពថ្លៃថ្នូរ…

នាវា
ពិភពលោក

អ៊ីរ៉ង់រឹបអូសនាវាដឹកសារធាតុគីមី ៧.២០០ តោននៅឈូងសមុទ្រពែរ្សដែលមានទង់ជាតិកូរ៉េខាងត្បូង

អ៊ីរ៉ង់បានរឹបអូសនាវាដឹកសារធាតុគីមីដែលពាក់ទង់ជាតិកូរ៉េខាងត្បូងមួយនៅឈូងសមុទ្រពែរ្ស។ ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលមានភាពតានតឹងរវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បន្ទាប់ពីមូលនិធិអ៊ីរ៉ង់ត្រូវបានគេបង្កកនៅធនាគារកូរ៉េខាងត្បូង ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ កប៉ាល់នេះបានធ្វើដំណើរពីអារ៉ាប់ប៊ីសាអូឌីតទៅកាន់កំពង់ផែ Fujairah ក្នុងប្រទេសអារ៉ាប់រួម។ គេហទំព័រប្រតិបត្តិការពាណិជ្ជកម្មតាមសមុទ្រអង់គ្លេសបាននិយាយដូចខាងក្រោមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ UKMTO ដឹងថា អន្តរកម្មមួយបានកើតឡើងនៅព្រឹកនេះនៅ​ចន្លោះខ្សែស្រប ០៦១៥ – ០៧៣៣Z ក្នុងច្រកសមុទ្រ Straits of Hormuz រវាងនាវាជំនួញ និងអាជ្ញាធរអ៊ីរ៉ង់។ ជាផលវិបាកនៃអន្តរកម្មនេះ នាវាជំនួញមួយនេះបានធ្វើការផ្លាស់ប្តូរទិសដៅទៅខាងជើងហើយ បន្តទៅដែនទឹកអ៊ីរ៉ង់”។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានចុះផ្សាយរូបភាពបង្ហាញអំពីទូកល្បឿនលឿនរបស់ឆ្មាំសមុទ្រអីរ៉ង់ដេញតាមនាវាដឹកប្រេង HANKUK CHEMI ដែលពួក​គេបានកំណត់​ថាជាដឹកអេតាណុលដល់​ទៅ…

អ៊ីស្រាអែល
ពិភពលោក

កងកម្លាំងអ៊ីស្រាអែលបង្ហាញថាពួកគេបានវាយប្រហារប្រទេសស៊ីរីចំនួន ៥០ លើកនៅឆ្នាំ ២០២០

កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថា ខ្លួនបានធ្វើការវាយឆ្មក់យ៉ាងតិច ៥០ ដងលើគោលដៅនានានៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំ ២០២០ ដែលបង្ហាញថាស៊ីរីសុវត្ថិភាពជាងបើប្រៀបធៀបទៅនឹងឆ្នាំមុន ៗ ។ នៅក្នុងទិន្នន័យសន្តិសុខប្រចាំឆ្នាំរបស់ខ្លួនដែលបញ្ចប់នៅពាក់កណ្តាលអធ្រាត្រយប់នេះ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថាក្រៅពីការវាយឆ្មក់ទាំងនោះ ពួក​គេបានធ្វើប្រតិបត្តិការជាក់លាក់ចំនួន ២០ ជាពិសេសនៅព្រំដែនលីបង់ និងស៊ីរី បន្ថែមពីលើការរារាំងប្រតិបត្តិការណ៍​បំផ្លាញពី​សំណាក់​ទាហានមក​ពី​គណបក្ស​ Hezbollahចំនួន​២​លើក​ផង​ដែរ។ ប្រភពពី​កងទ័ពដដែល ក៏បានបញ្ជាក់ផងដែរថា កម្លាំងរបស់ខ្លួនអាចរាំងខ្ទប់ការ​វាយប្រហាររបស់​ក្រុមទាហាន Hezbollah ដែលធ្វើប្រតិបត្តិការនៅតាមព្រំដែនស៊ីរី បន្ថែមលើការរកឃើញ និងដោះគ្រឿងផ្ទុះ​ដែល​បង្កប់​តាមបន្ទាត់​ព្រំដែនស៊ីរី និង​បំផ្លាញក្រុមឧទ្ទាម​តូច​មួយចំនួន​ទៀត។ ទិន្នន័យកងទ័ពអាកាសអ៊ីស្រាអែល បានបង្ហាញពីការកើនឡើងនូវសកម្មភាពដែលទាក់ទងទៅនឹង“ ការប្រយុទ្ធគ្នារវាងសង្គ្រាម” ដែលមានគោលបំណង“ ប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងរបស់សត្រូវ ក្នុងការឈរជើងនៅតាមព្រំដែននៃប្រទេសអ៊ីស្រាអែល និងរារាំងសង្គ្រាមដែល​អាច​កើត​ឡើង​ជាបន្តបន្ទាប់។ ”…

Treasures
ប្រវត្តិសាស្រ្ត

កំណប់ដ៏មហាសាលបំផុត​ក្នុង​សង្គ្រាមលោក​លើកទី២​បាត់ដំណឹងសូន្យឈឹងមកដល់បច្ចុប្បន្ន(ភាគ១)

នៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមនីមួយៗ រឿងរ៉ាវនៃការលួច ឬប្លន់ទ្រព្យសម្បត្តិ លក្ខខណៈទ្រង់ទ្រាយធំនៅក្នុងទឹកដីដែលប្រទេសណា​មួយ​ដណ្តើមបាន បងប្អូន​ប្រិយមិត្តពិតជាធ្លាប់បាន​លឺ​ហើយ។ ជម្លោះដ៏ធំដូចជាការកើតឡើងនៃសង្គ្រាមលោកលើកទី ២ ការបាត់បង់វត្ថុបុរាណប្រវត្តិសាស្ត្រ និងរតនសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបានកើតឡើងជារឿយៗ។ របស់របរជាច្រើនដែលមានតម្លៃ ឬគ្រឹះវប្បធម៌នានារួមមានមាស ប្រាក់ រូបិយវត្ថុសិល្បៈ និងអង្គភាពវប្បធម៌ដែលមានតម្លៃរាប់ពាន់លានដុល្លារត្រូវបានគេរាយការណ៍ថាបានបាត់ដំណឹងសូន្យឈឹង។ កិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់របស់​ប្រទេសនីមួយៗ ព្រម​ទាំងអ្នក​ប្រមាញ់កំណប់ខុសច្បាប់នៅក្នុងទ្វីបអ៊ឺរ៉ុប ដែលមានទាំងភ្នាក់ងាររដ្ឋាភិបាលបានព្យាយាមរកទីតាំងវត្ថុបុរាណ និងកំណប់ពីសង្គ្រាមលោកលើកទី ២ ។ ទោះបីមានរបស់របរជាច្រើនត្រូវបានរកឃើញនៅប៉ុន្មានឆ្នាំក្រោយសង្គ្រាមចប់ក៏ដោយ ក៏មានរបស់ជាច្រើនទៀតរកមិនឃើញដែរ។ ទោះបីជាពួកគេត្រូវបានគេលួច ឬមិនបានក៏ដោយគ្មាននរណាម្នាក់ហាក់ដូចជាដឹង ឬមិនបានប្រាប់អំពីទីកន្លែងរបស់របស់ទាំងនេះទេ។ ជាការពិតណាស់! ដើម្បីស្វែងរកកំណប់ដែលបាត់ជាយូរមកហើយ អ្នកនឹងត្រូវការផែនទីចាស់ៗ ដែលបន្សល់ទុក និងប៉ែលសម្រាប់ជីក។ នៅក្នុង​អត្ថបទនេះយើងនឹងពិភាក្សារតនវត្ថុដ៏តំលៃបំផុតទាំងប្រាំក្នុងសង្រ្គាមលោកលើកទី ២…

៣
ពិភពលោក

ប្រវត្តិ និងសេចក្ដីលម្អិតអំពីសោកនាដកម្មនៃការលិចលង់កប៉ាល់ Sewol ដែលស្លាប់សិស្សជាង២០០នាក់ កាលពីឆ្នាំ២០១៤

ការលិចកប៉ាល់ Sewol បានកើតឡើងនៅពេលព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៤ នៅពេលដែលកប៉ាល់កំពុងធ្វើដំណើរពី “Inchon – អ៊ិនឈុន”(ជាទីក្រុងមួយស្ថិតនៅភាគពាយព្យនៃប្រទេសកូរ៉េខាងត្បូង ហើយជាប់ជាមួយនឹងទីក្រុងសេអ៊ូល និង Gyeonggi នៅខាងកើត) ក្នុងដំណើរឆ្ពោះទៅជេជូក្នុងប្រទេសកូរ៉េខាងត្បូង។ នៅនាវានៅលើកប៉ាល់មានទម្ងន់ 6.825 តោន វាបានបញ្ជូនសញ្ញាគ្រោះថ្នាក់ដែលមានចម្ងាយប្រហែល ២,៧ គីឡូម៉ែត្រ (១,៧ mil) ខាងជើងនៃ Byeongpungdo នៅម៉ោង 8:58 KST (23:58 នាទី ,…

យុនហាប់
បច្ចេកវិទ្យា

យន្តហោះយោធាចិន និងរុស្ស៊ីរំលោភលើតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង

អគ្គសេនាធិការចំរុះ (JCS) បាននិយាយថាយន្តហោះចិន និងរុស្ស៊ីចំនួន ១៩ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ មើលទៅដូចជាសមយុទ្ធរួមគ្នាមួយដែលជំរុញឱ្យកងទ័ពអាកាសធ្វើការវាយលុកដោយ​យន្ដហោះ​ចម្បាំង។ យោងតាមប្រភពយោធាការពារ​ដែនអាកាសកូរ៉េខាងត្បូង យន្តហោះរបស់ចិនចំនួន ៤ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសកូរ៉េ (KADIZ) នៅលើសមុទ្រខាងកើត បន្ទាប់មកយន្តហោះរុស្ស៊ី ១៥ គ្រឿងបានហោះពីភាគខាងជើង។ JCS បាននិយាយថាប្រទេសទាំងពីរហាក់ដូចជាបានធ្វើការហ្វឹកហាត់សមយុទ្ធរួមគ្នាមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់​ចិនបាននិយាយថា៖“ យោធារបស់យើងបានបញ្ជូនយន្ដហោះចម្បាំងរបស់កងទ័ពអាកាស មុនពេលការចូល KADIZ របស់ពួកគេ ដើម្បីត្រៀមសំរាប់ស្ថានភាពដែលមានគ្រោះថ្នាក់” ។ មុនពេលចូលដល់តំបន់ KADIZ របស់យន្តហោះយោធាចិនបានប្រាប់កូរ៉េខាងត្បូងថាយន្តហោះរបស់ខ្លួនកំពុងធ្វើការហ្វឹកហាត់ធម្មតានោះ​ទេ។ តំបន់កំណត់អត្តសញ្ញាណការពារអាកាស គឺមិនមែនជាដែនអាកាសរបស់ដែនដីណាមួយ និងមិនត្រូវបានកំណត់ដោយច្បាប់អន្តរជាតិ។…

KNONGSROK
ប្រវត្តិសាស្រ្ត

មិននឹកស្មានសោះថា ​ជីវិតប្រធានាធិបតីអាមេរិចទី ១៦ Abraham Lincoln ហែលឆ្លងទុក្ខវេទនាដល់ថ្នាក់នេះ

បរទេស ៖ មិនថាអ្នកក្រឬអ្នកមានទេ គឺជោគជ័យឡើងដោយការខំប្រឹងតស៊ូដូចតែគ្នាទាំងអស់ គ្មានឱកាសឬសំណាងណាមួយរត់មករកយើងដោយឯកឯងនិងមិនធ្វើអ្វីមួយសោះនោះទេ គឺយើងរត់ទៅចាប់យកឱកាសឬសំណាងនោះដោយខ្លួនរបស់យើងផ្ទាល់ ។ ជាពិសេស តើអ្នកដឹងទេ?បុគ្គលជោគជ័យដូចជានាយករដ្ឋមន្រ្តី ,មហាសេដ្ឋី និងអ្នកជំនួញល្បីៗជុំវិញពិភពលោកសុទ្ធតែឆ្លងកាត់រឿងរ៉ាវដ៏ជូរចត់គ្រប់ៗគ្នាទម្រាំសម្រេចដល់គោលដៅដែលខ្លួនចង់បាន។ ទៀតសោត បើយើងក្រឡេកមកមើល ប្រធានាធិបតីអាមេរិកមួយរូបលោក ABRAHAM LINCOLN ទម្រាំគាត់ក្លាយខ្លួនជាប្រធានាធិបតីកាន់កាប់អំណាចទាំងមូលតើគាត់ឆ្លងកាត់រឿងរ៉ាវលំបាកលំបិនយ៉ាងខ្លះ ? តោះមកអានទាំងអស់គ្នា ៖ 1816 – គ្រួសារត្រូវគេបណ្តេញចេញពីផ្ទះជួល 1818 – ម្តាយត្រូវទទួលមរណភាព 1831 – ចាប់ផ្តើមរកស៊ី តែឡុងចុងខាតចុងខាតដើម 1832 –…

KNONGSROK
ប្រវត្តិសាស្រ្ត

សិង្ហបុរីៈ ពីកោះក្រីក្រតូចមួយ ក្លាយជានាគនៅអាស៊ី!

យោងទៅតាមភូមិសាស្ត្រយើងក៏អាចសន្និដ្ឋានបានផងដែលថា កោះសឹង្ហបុរីជាតំបន់មួយដែលស្ថិតចំណុចកណ្ដាលនៃចន្លោះកោះតូចៗជុំវិញ និងជាពិសេសនោះកោះដីគោកធំៗចំនួន៣ ដែលមានដូចជា ដែនដីប្រទេសម៉ាឡេស៊ី ទាំងខាងជើង និងខាងកើត ព្រមទាំងដែនដីកោះឥណ្ឌូនេស៊ីគៀបពីខាងត្បូង និងខាងលិច។ ហេតុដូច្នេះហើយ នៅសតវត្សទី១៣  ដដែលនោះ កោះសឹង្ហបុរីបានក្លាយទៅជាកំពង់ផែ ឬជាតំបន់ជំនួញមួយដ៏មមាញឹក ជាហេតុនាំអោយឥទ្ធិពលរបស់ព្រះរាជា Sang Nila Utama កាន់តែថយចុះ ជាពិសេសនៅចុងសតវត្សទី១៤។ នៅក្នុងសតវត្សទី១៧ ដែនកោះមួយនេះចាប់ផ្តើមមានការរុករាញពីពួកជនជាតិមកពីតំបន់អឺរ៉ុប ជាក់ស្តែងក្នុងគ.ស. ១៥១១ ជនជាតិព័រទុយហ្គាល់ បានបង្ហាញវត្តមានជាដំបូងនៅលើកោះមួយនេះ។ បន្ទាប់ពីព័រទូយហ្គាល់ ជនជាតិហូឡុង ក៏បានបានបង្ហាញវត្តមានបន្ថែមទៀតនៅលើកោះមួយនេះ ព្រមទាំងមានចម្បាំងជាមួយម្ចាស់ស្រុកទៀតផង។ នៅថ្ងៃទី ២៨…