
ដំណឹងល្អ! វ៉ាក់សាំងការពារ COVID-19 រំពឹងដាក់ឲ្យប្រើប្រាស់នៅខែក្រោយនេះសម្រាប់ពលរដ្ឋអាមេរិក
រដ្ឋមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិកលោក Alex Alzar បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា ប្រសិនណាក្រុមហ៊ុនឱសថ Pfizer Inc អាចបញ្ជូនវ៉ាក់សាំងដែលខ្លួនកំពុងអភិវឌ្ឍ ឲ្យនិយតករសុខភាពប្រចាំផ្ទៃប្រទេសធ្វើការត្រួតពិនិត្យបានលឿនដូចការរំពឹងទុក នោះរដ្ឋាភិបាលក៏រំពឹងដូចគ្នាថាអាចនឹងចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺ COVID-19 ទៅកាន់ពលរដ្ឋអាមេរិកចាប់ពីខែធ្នូចុងឆ្នាំនេះតទៅហើយ។ គិតត្រឹមល្ងាចថ្ងៃទី ១១ វិច្ឆិកា នៅសហរដ្ឋអាមេរិក មានករណីអ្នកផ្ទុកជំងឺ COVID-19 ឡើងដល់ ១០ ៥៦៨ ៧១៤ ករណី ដោយក្នុងនោះតួលេខអ្នកបាត់បង់ជីវិតកើនដល់ ២៤៥ ៩៤៣ នាក់ហើយ។ ដោយឡែកចំពោះក្រុមហ៊ុនឱសថ Pfizer ដែលចាប់ដៃសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech…




















