ពិភពលោក

Cover Temple
ដើរកម្សាន្ត

លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន រកឃើញ​​ប្រាសាទបុរាណថ្មីជាង៤០ នៅខេត្តក្រចេះ

លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានរកឃើញ​​ប្រាសាទបុរាណថ្មីជាង៤០ នៅខេត្តក្រចេះ ដែលជាអតីតទីក្រុងសម្ពុបុរៈនៃរដ្ឋចេនឡា។​​  ជាប្រាសាទដែលបានរកឃើញក្នុងថ្ងៃទី ២៣ ខែ ខសភា ឆ្នាំ ២០១៩ ដែលបានប្រកាសជាផ្លូវការនូវថ្ងៃនេះ។ ភាគច្រើន សុទ្ធសឹងតែ ជាប្រាសាទដែលមានត្រឹមតែគ្រឹះ និងបំនែកផ្សេងៗ នៃប្រាសាទ។ មើលពត៏មានលំអិត ក្នុង វីដេអូខាងក្រោម ឥលូវនេះគេកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ផ្នែកទាំងអស់នេះ។ ប្រភព៖ https://www.information.gov.kh/

Knongsrok
ប្រវត្តិសាស្រ្ត

ទីតាំងភូមិសាស្រ្ត និងប្រវត្តិនៃប្រាសាទអង្គរវត្ត

អង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជា ជារូបភាពតំណាងប្រទេសជាតិខ្មែរ និងជាប្រាសាទមួយសម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ…

Untitled 1 11
ប្រវត្តិសាស្រ្ត

អតីតអគារសាលាខេត្តបាត់ដំបង ដែលមានអាយុកាល ១១៤ឆ្នាំ (១៩០៥-២០១៩)

តើលោកអ្នកមានដឹងទេថាអតីតអគារសាលាខេត្តបាត់ដំបង បានកសាងឡើងនៅក្នុងពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់សៀម ពីឆ្នាំ១៧៩៥ ដល់១៩០៧។ យោងទៅតាមទំព័រហ្វេសប៊ុក មរតកម្ពុជា នៅក្នុងពេលនោះទឹកដីខេត្តបាត់ដំបងត្រូវបានគ្រប់គ្រងដោយលោកម្ចាស់ កថាថន ឈុំ (លោកម្ចាស់ កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ជំនាន់តៗគ្នា)។ ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកក ឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន ប៉ុន្តែក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផង ដែលលោកមិនទាន់បានរស់នៅនៅឡើយ ឲ្យមកអាជ្ញាធរបារាំង…

Untitled 1
ប្រវត្តិសាស្រ្ត

កូនខ្មែរគ្រប់រូបត្រូវតែស្វែងយល់! ដើមកំណើតរាជធានីភ្នំពេញ

ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសម្បត្តិបរិបូរណ៏ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់​​ គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ។ ថ្ងៃមួយទីនោះ​​ មានភ្លៀងធ្លាក់ខ្លាំង​ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញ​ ដើមគគីរមួយធំអណ្តែតមក​ក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះ​ឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។   លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាង ឲ្យមកជួយទាញយកដើមគគីរនោះ។​អ្នកជិតខាង​ក៏​ នាំ​គ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅ​ កោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងទេវ រូប មួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង…

Untitled 1
ប្រវត្តិសាស្រ្ត

កូនខ្មែរគ្រប់រូបគួរតែស្គាល់ឈ្មោះឲ្យបានច្បាស់ អំពីប្រាសាទរបស់ខ្មែរយើង ដែលសព្វថ្ងៃកំពុងស្ថិតទៅលើទឹកដីសៀម

កូនខ្មែរគ្រប់រូបគួរតែស្គាល់ឈ្មោះនិងយល់ឲ្យបានច្បាស់អំពីឈ្មោះនិងទីតាំងនៃប្រាសាទរបស់ខ្មែរយើងដែលសព្វថ្ងៃកំពុងស្ថិតទៅលើទឹកដីសៀម។ ប្រាសាទខ្មែរដែលបានបាត់បង់នៅទឹកដី ប្រទេសថៃ(សៀម) មាន÷ 1.ប្រាសាទពិមាឃ (Prasat Paimeak ) អតីតកាលស្ថិតនៅ ខេត្តនគររាជ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)។ 2.ប្រាសាទនាងរង (Prasat Neang Roun) អតីតកាលស្ថិតនៅ ខេត្តនគររាជ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តនគររាជសីមា ប្រទេសថៃ(សៀម)។ ប្រាសាទនាងរង ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ ដែលមានទីតាំងស្ថិតនៅ ស្រុកនាងរង ខេត្តនគររាជ។ 3.ប្រាសាទភ្នំក្រវ៉ាន់…

Untitled 1
ទេសចរណ៍

ប្រាសាទបេងមាលា ឬបឹងមាលា ជាប្រាសាទដែលមានទេសភាពស្រស់ស្អាត ដែលយុវវ័យទូទៅប្រាថ្នាចង់ទៅកំសាន្ត (មានវីដេអូ)

ប្រាសាទបេងមាលាឬបឹងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូច្នេះប្រាសាទបេងមាលាឬបឹងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ ប្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀមមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។…