ពិភពលោក

T3
ប្រវត្តិសាស្រ្ត

Share ឲ្យ​ពិភពលោក​បាន​ឃើញ​ផង! ស្នាដៃ​គំនូរ​កូន​ខ្មែរ​ពិតៗ ‘ព្រះ​នាង​នាគ’ ស្អាត​ខ្លាំង​ណាស់

កន្លង​ទៅ​នេះ​គណនី Udom Phlong Art បាន​បង្ហាញ​នូវ​ទឹកដៃ​គំនូរ​នៃ​រូប​ព្រះ​នាង​នាគ​ដ៏​ស្រស់​ស្អាត​មួយ ដែល​រចនា​ឡើង​ដោយ​ទឹកដៃ​របស់​ខ្លួន​ជា​កូន​ខ្មែរ​មួយ​រូប​ពិតៗ។ រូបភាព​នេះ​បាន​ទទួល​ការ Share ចេញ​ពី​បងប្អូន​យើង​ជិត ៣ ពាន់​ដង​ហើយ ហើយ​មាន​មតិ​សរសើរ​មិន​ដាច់​ពី​មាត់ ១០០ លើ ១០០ នាក់​តែ​ម្តង។ នេះ​មិន​ទាន់​រំលេច​ចេញ​ផ្នែក Background ខាង​ក្រោយ​ផង ចុះ​ទម្រាំ​បាន​បញ្ចប់​ផ្នែក Background ទៀត តើ​កប់​ប៉ុណ្ណា​ទៅ? រូបគំនូរផ្សេងៗទៀតដែលជាស្នាដៃរបស់ Udom Phlong Art៖

M1 Garand
បច្ចេកវិទ្យា

M1 Garand: កាំភ្លើងវែងរបស់អាមេរិកប្រើប្រាស់ច្រើនជាងគេក្នុងសង្គ្រាមលោកលើកទី២ បន្តដល់​សង្គ្រាមកូរ៉េ

  កាំភ្លើង M1 Garand គឺជាកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិដំបូងបង្អស់ ដែលត្រូវបានចេញឱ្យកងទ័ពអាមេរិកទាំងមូលដែលវាត្រូវបានបង្កើតឡើងដំបូងបំផុតនៅទសវត្សឆ្នាំ ១៩២០ និង ១៩៣០។ M1 ត្រូវបានរចនាឡើងដោយលោក ចន ហ្គ្រារ៉ាន់ (John Garand) ហើយវាអាចផ្ទុកគ្រាប់បានពី៦ទៅ៨គ្រាប់ក្នុងមួយបង់។ វាត្រូវបានប្រើប្រាស់ជាអាវុធផ្លូវការបំផុតរបស់កងទ័ពថ្មើជើងអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ និងសង្គ្រាមកូរ៉េ ខណៈក្នុងសង្គ្រាមវៀតណាមក៏មានប្រើដែរតែមិនច្រើននោះទេ។ ទាហានអាមេរិកចាប់ផ្ដើមចាប់អារម្មណ៍ប្រើប្រាស់កាំភ្លើងពាក់កណ្ដាលស្វ័៏យប្រវត្តិដំបូងបំផុតនៅឆ្នាំ១៩០១ហើយនៅឆ្នាំ ១៩១១កាំភ្លើងប្រភេទនេះត្រូវបានផលិតឡើងតែស្ថិតក្នុងលក្ខណៈពិសោធន៍នៅឡើយ។ ការពិសោធន៍បានបន្តក្នុងកំឡុងសង្គ្រាមលោកលើកទី ១ ហើយការសាកល្បងប្រើប្រាស់ត្រូវបានធ្វើឡើងនៅឆ្នាំ ១៩១៦-១៩១៨ ។ ការអភិវឌ្ឍបន្ថែមកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩១៩ នៅពេលដែលកងទ័ពសហរដ្ឋអាមេរិកបានសន្និដ្ឋានថា M1 Garand…

Lyudmila Pavlichenko
ប្រវត្តិសាស្រ្ត

Lyudmila Pavlichenko ៖ យមទូតរបស់​សូវៀតបញ្ជូនទៅឆក់យក​ជីវិត​ទាហានអាល្លឺម៉ង់ជំនាន់​សង្គ្រាមលោក​លើ​កទី​២អស់៣០៩នាក់

Lyudmila Pavlichenko ត្រូវបានគេចាត់ទុកថាជាអ្នកប្រម៉ាញ់ស្ត្រី(Sniper)ម្នាក់ក្នុងប្រវត្តិសាស្រ្ត​សង្គ្រាម​មនុស្ស​ជាតិ​នៃ​សង្គ្រាមលោក​លើក​ទី​២ន​ដោយ​បាន​ឆក់​យក​ជីវិត​ពលទាហាននិង​មេទាហាន​អាល្លឺម៉ង់​សរុប​៣០៩​នាក់។ អ្នកកាសែតអាមេរិកជា​ច្រើន​នាក់បានហៅឈ្មោះនាងថា“ Lady Death​” ប្រែ​ជា​ភាសា​ខ្មែរថា​ឃាតករស្រី) ប៉ុន្តែនៅក្នុងសហភាពសូវៀតនាងត្រូវបានគេចាត់ទុកថាជាវីរបុរស​ហើយមិនមែនជាឃាតករនោះទេ។ ចំពោះ Lyudmila Pavlichenko ការសម្លាប់ទាហានណាស៊ីមិនស្មុគស្មាញនោះទេ។ នាងធ្លាប់និយាយពីការងារជា​ទាហានលប​បាញ់​របស់នាងថា៖“ អារម្មណ៍តែមួយគត់ដែលខ្ញុំមានគឺការពេញចិត្តបំផុតដូច​ដែល​ព្រាន​ព្រៃ​តាម​ប្រមាញ់​សត្វសាហាវ​អញ្ចឹង ។ Pavlichenko កើតនៅឆ្នាំ ១៩១៦ នៅ Bila Tserkva ដែលជាភូមិមួយនៅជិតទីក្រុងគៀវប្រទេសអ៊ុយក្រែន បន្ទាប់មកវាជាផ្នែកមួយនៃសហភាពសូវៀត។ ក្នុងនាមជាក្មេងស្រីម្នាក់នាងមានអំនួតនិងចូលចិត្តការប្រកួតប្រជែង។ ក្នុងវ័យជំទង់នាងបានផ្លាស់ប្តូរទីលំនៅ ជាមួយឪពុកម្តាយរបស់នាងដែលមានមុខរបរជាបុគ្គលិករដ្ឋាភិបាលនិងគ្រូបង្រៀន  ទៅទីក្រុងគៀវ។ បន្ទាប់ពីកូនប្រុសអ្នកជិតខាងម្នាក់ អួតអំពីជំនាញបាញ់​កាំភ្លើងស៊ីប នាងបានចូលរួមក្លឹបបាញ់កាំភ្លើងមួយក្នុងតំបន់នោះ។ ក្រោយមកនាងបានពន្យល់ថា៖“ ខ្ញុំបានបង្ហាញថាក្មេងស្រីអាចធ្វើបានដូចគាត់ជាបុរសដែរ។ ដូច្នេះខ្ញុំបានអនុវត្តច្រើនមក​ហើយ” ។…

Untitled 1
ប្រវត្តិសាស្រ្ត

Semen Nomokonov ហៅបុរសភ្នែកត្មាតក្នុង​សង្គ្រាមលោក​លើក​ទី​២​!ទាហាន​ណាស៊ីអាល្លឺម៉ង់ខ្លាចរអាបំផុត

Semen Nomokonov មានសញ្ជាតិ Evenk ដែល​ជាជនជាតិមួយ​រស់​នៅ​តំបន់​ស៊ីបេរី​។ គាត់​គឺ​ជា​អ្នក​ប្រមាញ់​សត្វព្រៃ​ហើយ​រស់​នៅ​ក្នុង​តំបន់​ព្រៃទឹក​កក តៃកា តាំងពី​ក្មេង។ គាត់​មាន​លក្ខណៈ​ពិសេស​មួយ​គឺ​ភ្នែម​មុតដែល​ជួយឲ្យ​គាត់​ក្នុងការប្រមាញ់ ដែល​សមត្ថភាព​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជនតំបន់​នោះ​ហៅ​គាត់​ថា បុរសភ្នែកត្មាត។ ពេល​ចាប់​ផ្ដើម​សង្គ្រាម​លោក​លើក​ទី​២​គាត់​មាន​វ័យ​ជាង​៤០​ឆ្នាំ​ទៅ​ហើយ។ គាត់​ជា​មនុស្សសាមញ្ញបំផុត​ហើយ​មិន​សូវ​ស្គាល់​សង្គមសីវីល័យរបស់​រុស្សីក្នុងសម័យ​នោះ​ហើយ​គាត់​ក៏​មិន​ស្គាល់​ពី​បទបញ្ជាទាហាន​អ្វី​ដែរ។ នៅ​ឆ្នាំ​១៩៤១ដែល​ទាហានណាស៊ីអាល្លឺម៉ង់​លុកលុយរុស្សី គាត់​បាន​ជួយគ្រាទាហាន​មាន​របួស​ចេញ​ពី​សមរភូមិ​តែ​ពេល​នោះ​គាត់​បាន​ចំណាំ​ថា​មានទាហាន​លបបាញ់(Sniper)​អាល្លឺម៉ង់ម្នាក់កំពុងតម្រង់​កាណុងកាំភ្លើងមក​រក​គាត់​ពីចម្ងាយ។ គាត់​មិន​បាន​ភ័យខ្លាច​បាត់​បង់​ការ​តាំងស្មារតី​អ្វី​នោះ​ទេ​ ដោយ​បាន​រើសកាំភ្លើងដែល​នៅ​ជិត​គាត់​បំផុតហើយ​បាញ់​តម្រង់​ទៅ​ទាហានអាល្លឺមង់ម្នាក់​នោះវិញ ស្របពេល​ដែលគាត់​ត្រូវ​បានទាហាន​អាល្លឺមង់ម្នាក់នោះបាញ់​បិះត្រូវក្បាល។ សកម្មភាបពនោះ​គាត់​ទទួល​បាន​ការ​សរសើរ​ពី​មេបញ្ជាការកងទ័ពសូវៀត​ហើយសម្រេច​ចិត្ត​ដាក់​គាត់​បញ្ចូល​ក្នុង​ជួរកងទ័ពលបបាញ់(sniper platoon)។  ឯកសារខ្លះ​ទៀត​និយាយផ្សេង​ទៅ​វិញ! គាត់​ត្រូវបាន​រើស​ចូល​ធ្វើ​ទាហាន​នៅ​ឆ្នាំ​១៩៤១។ ឱកាស​បាន​ធ្វើ​ជាទាហានក្នុង​កងលប​បាញ់​គឺ​ដោយ​សារឱកាសមួយ។ ក្រោយ​ពេល​ធ្វើ​ជា​អ្នក​បបបាញ់សត្វដ៏​ល្បី​ គាត់​ត្រូវ​បានមេបញ្ជាការកងទ័ពសូវៀតឲ្យ​សាកល្បង​ដោយ​ផ្ដល់​កាំភ្លើងលប់​បាញថ្មី​មួយ​ដោយ​មិន​ឲ្យ​ខាត​គ្រាប់។ គាត់​បាន​យក​កាំភ្លើងម៉ាក Mosin-Nagan ដ៏​ល្បី​របស់​សូវៀតបាញ់​ទៅ​លើ​ទាហានអាល្លឺម៉ង់ម្នាក់កំពុង​ដើរ​ក្នុង​ព្រៃ។​​កេះកៃតែម្ដង​ប៉ុណ្ណោះគាត់​ធ្វើ​បាន​សម្រេច​ហើយ​បន្ទាប់​មក​មេបញ្ជាការកងទ័ពក៏ដាក់​គាត់​ចូលកងពលលបបាញ់។ អំឡុងសង្គ្រាម! Nomokonov ផ្ដាច់​ជីវិត​ទាហានអាល្លឺម៉ង់​៣៦០​នាក់​ដែល​រួមមានមេបញ្ជាការ​ទ័ពអាល្លឺមង់ជាន់​ខ្ពស់​ម្នាក់។​អំឡុងសង្គ្រាម​សូវៀតនិង​ជប៉ុន( Soviet-Japanese War)គាត់​បាន​ផ្ដាច់​ជីវិត​ទាហាន…

Ivan Sereda
ប្រវត្តិសាស្រ្ត

Ivan Sereda ជាចុងភៅរបស់​ទាហានសូវៀតក្នុង​សង្គ្រាមលោក​លើក​ទី​២​​ចាប់បាន​រថក្រោះ១និង​ទាហានអាល្លឺម៉ង៤នាក់​ប្រើ​តែ​ពូថៅមួយកាប់​អុសមួយ

Ivan Sereda ឬ​មាន​ឈ្មោះ​ពេញ Ivan Pavlovich Sereda គឺ​ជា​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​ក្រហមសូវៀត( Red Army )ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​សមរភូមិក្នុង​ខេ​មិថុនា​ឆ្នាំ​២៩៤១ ខណៈ​ដែល​គាត់​គាត់​ពេល​នោះ​មាន​វ័យ​ត្រឹម​តែ​២២ឆ្នាំប៉ុណ្ណោះ។ គាត់​ចូល​ធ្វើ​ទាហាន​នៅ​ខែ​វិច្ឆិការឆ្នាំ​១៩៣៩។​បន្ទាប់​ពី​ហ្វឹកហាត់បាញ់​ជំនាញ​មូលដ្ឋាន​ផ្នែក​ទាហាន គាត់​ត្រូវ​បានតែងតាំង​ជាចុងភៅក្នុងកងវរសេនាធំរថក្រោះទី ៩១នៃ កងពលធំទី ៤៦ ក្នុងអង្គភាពផ្នែកមេកានិចទី ២១ ។ មុន​ពេល​ធ្វើ​សង្គ្រាម​គាត់​គឺ​និស្សិត​បញ្ចប់​ការ​សិក្សាលើ​មុខ​វិជ្ជាបច្ចេកទេស​ម្ហូបអាហារ​កាល​ជំនាន់​នោះ ដូច្នេះ​ពេល​ដែល​គាត់​ទៅ​សមរភូមិ គាត់​គឺ​ជា​ទាហាន​ផ្នែក​ចុង​ភៅក្នុង​បន្ទាយ។ជា​រឿយៗ​គាត់​តែង​តែង​ស្នើសុំ​មេ​របស់​គាត់​ចូល​សមរភូមិមុខ ដើម្បី​ទៅ​ប្រយុទ្ធ​ជាមួយ​ទាហាន​ឯទៀត ​តែ​មិន​អនុញ្ញាតិ​ឲ្យដោយសារ​មេបញ្ជា​ការ​ទុក​គាត់ទុក​ឲ្យ​ចម្អិនម្ហូប​សម្រាប់​ទាហាន។ ការ​វាយបកទប់​ទល់​នឹង​ការ​ឈ្លានពាន​របស់​ទាហានអាល្លឺម៉ង់​ពី​សំណាក់​សូវៀតណាម​ហាក់​ដូច​ជា​យឺតពេលបន្តិច​ព្រោះ​រងក្រោះ​និងទាហានអាល្លឺម៉ង់​ខ្លះបា​ចូល​ជ្រៅ​ទៅ​ដល់ព្រដែន​សូវៀត​ហើយ​ជា​រឿយៗទាហានសូវៀតតែងតែជួប​ការ​ប្រយុទ្ធជាមួយទាហាន​អាល្លឺម៉ង់​ពី​ក្រោយ​ទៅ​វិញ។ ពេល​មួយ​នោះ​!​គាត់​បាន​សុំ​មេរបស់​គាត់​ម្ដង​ទៀត​ថា​ចង់​ទៅ​បាញ់​អាល្លឺម៉ង់ ប៉ុន្តែ​ត្រូវ​បដិសេធ​ម្ដង​ទៀត ​ដោយ​សារនៅ​បន្ទាយ​ខ្វះ​អ្នក​ចម្អិនម្ហូប​ឆ្ងាញ់។ ក្នុង​ខែសីហា​ឆ្នាំ​១៩៤១!​កងពលរបស់​គាត់​បាន​បោះ​ទីតាំងជិត​ទី​ក្រុង Dvinsk(បច្ចុប្បន្ន​ទីក្រុង Daugavpils ប្រទេស​ឡាតវី)។​ទាហាន​ស្ទើ​តែ​ទាំងអស់​ទៅ​សមរភូមិមុខ…

Tank
ប្រវត្តិសាស្រ្ត

រថក្រោះមានដើមកំណើត​មក​ពី​ណា? ប្រទេសណាផលិតមុន​គេ?

ក្នុងសង្គ្រាមសម័យទំនើបនេះ ពិភពលោកប្រាកដជាមិនអាចខ្វះបាននូវសម្ភារៈសឹកសំខាន់ៗ ព្រមទាំងគ្រឿងយាន្តជំនិះសំខាន់ៗ ក្នុងការធ្វើចេញច្បាំងជារួមផង។ ក្នុងនោះរថក្រោះ ក៏ជាផ្នែកសំខាន់មួយចំបាច់ ក្នុងជួរកងទ័ពជុំវិញពិភពលោក។ រថក្រោះ ត្រូវបានលេចរូបរាងឡើងដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នាសម័យសង្គ្រាមលោកលើកទី១។ ហើយរថក្រោះដែលផលិតដំបូងគឺមានប្រភពចេញមកពី ចក្រភពអង់គ្លេស ដែលមានឈ្មោះថា Little Wille ។ ការផលិតថរក្រោះនេះ ដើមឡើយ​ក្នុងគោលបំណងជាយាន្តដាក់នៅពីមុខទាហាន ដើម្បីទប់គ្រាប់ងាយស្រួលក្នុងការធ្វើសង្គ្រាមវាយចូលបន្ទាយសត្រូវ ឬធ្វើសង្គ្រាមលក្ខណៈសត្រូវនៅក្នុងត្រង់សេ។ តែក្រោយមក ចូលដល់សម័យសង្គ្រាមលោកលើកទី២ រថក្រោះ ត្រូវបានកែច្នៃឲ្យកាន់តែមានឥទ្ធិពល និងគ្រោះថ្នាក់កាន់តែខ្លាំងលើសត្រូវថែមទៀត។  Little Wille  ដែលផលិតនៅចក្រភពអង់គ្លេស នាគ្រាដំបូងបានតែធ្វើដំណើរតាមគន្លងផ្លូវដែល​រៀបស្មើរប៉ុណ្ណោះ ពោលគឺមានល្បឿនយឺតជាខ្លាំង ដោយអាចបរបានត្រឹម​៣​គីឡូ​ម៉ែត្រ ក្នុងមួយម៉ោង…

Christope Columbus
ប្រវត្តិសាស្រ្ត

គ្រីស្តុប កូឡុំ៖ កំពូលអ្នករុករកដ៏អស្ចារ្យដែលជួយបើកផ្លូវឲ្យអឺរ៉ុបស្គាល់ទ្វីបអាមេរិក

ចាប់តាំងពីមុនសតវត្សទិ៍១៥ អឺរ៉ុប និងអាស៊ី តែងតែធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមកតាមរយៈមធ្យោបាយដំណើរតាមផ្លូវគោក ឬមួយការធ្វើដំណើរដោយផ្លូវទឹក ពោលគឺត្រូវជិះកាត់មហាសមុទ្រឥណ្ឌា និងត្រូវវាងទ្វីបអាហ្វ្រិកមួយជុំទើបដល់គោលដៅ។ មកដល់សតវត្សទិ៍ទី១៥ បុគ្គលមួយរូបដែលបានសាងឈ្មោះខ្លួនទុកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនោះគឺ គ្រីស្តុប កូឡុំ (Christonpher Columbus )  ដែលបានធ្វើដំណើរតាមផ្លូវទឹកដោយចៃដន្យរកឃើញនូវបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាមេរិក។ ដើមហេតុបានកើតឡើងដោយសារនាវិក ជនជាតិអ៊ីតាលីខាងលើបានស្វែងយល់ថាពិភពលោកគឺមានរាងមូល ដូច្នេះប្រសិនបើធ្វើដំណើរតាមនាវាត្រង់ចេញពីតំបន់អឺរ៉ុប ឆ្ពោះទៅកាន់ទិសខាងលិច ប្រាកដជាដល់ទ្វីបអាស៊ី ពោលគឺមិនចាំបាច់ធ្វើដំណើរវាងទ្វីបអាហ្រ្វិកដោយប្រើរយៈពេលយូរឡើយ។ ជាការពិតទៅ ការស្វែងរកឃើញទ្វីបអាមេរិកនេះ អាចចាត់ទុកជាភាពចៃដន្យក៏ថាបាន ប៉ុន្តែទាំងនេះគឺជាសមិទ្ធផលដ៏អស្ចារ្យរបស់លោក គ្រីស្តុប កូឡុំ ដែលជាកូនអ្នកត្បាញក្រណាត់រូបនេះ។ កុមារភាពរបស់គាត់ គឺចេះបើកនាវាតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ ដោយសារតែធ្វើដំណើរជាមួយឪពុករបស់គាត់ក្នុងដំណើរលក់ក្រណាត់ត្បាញ។ មុនដល់ការធ្វើដំណើរដ៏អស្ចារ្យខាងលើ…

Korea Under Japanes
ប្រវត្តិសាស្រ្ត

ឧបទ្វីបកូរ៉េក្រោមការគ្រប់គ្រងរបស់ជប៉ុន (១៩១០-១៩៤៥)និងមូលហេតុកូរ៉េត្រូវបែងចែកជាពីរដល់សព្វថ្ងៃ

បច្ចុប្បន្នក្នុងសកលោក មនុស្សជាតិចងចាំមិនភ្លេចទេនូវឥទ្ធិពល និងមហិច្ឆតារបស់ប្រទេសជប៉ុន នៅអំឡុងសង្គ្រាមលោកលើកទី២។ ជាជាក់ស្តែង ឧបទ្វីបកូរ៉េ គឺជាទីតាំងដែលជប៉ុនធ្វើការជ្រៀតជ្រែកដំបូងគេ នេះក៏ដោយសារតែភូមិសាស្ត្រនៅជិតប្រទេសមួយនេះជាងគេផងដែរ។ ប៉ុន្តែបើសិក្សាលម្អិតទៅលើប្រវត្តិសាស្ត្រ ជប៉ុនធ្លាប់ធ្វើការឈ្លានពានលើមកក្នុងឧបទ្វីបកូរ៉េដំបូង តាំងពីឆ្នាំ១៥៩០ ម្តងរួចមកហើយ ប៉ុន្តែត្រូវបរាជ័យ។ ការចូលមកគ្រប់គ្រងដាក់អាណានិគមលើឧបទ្វីបកូរ៉េបានកើតឡើងសម្រេច នៅពេលដែលជប៉ុនបានក្លាយជាមហាអំណាចឈ្លានពាន នៅដើមសត្សវត្សរិ៍២០ ពោលពួកទាហានជប៉ុន បានចូលមកដល់ទឹកដីឧបទ្វីបកូរ៉េជាផ្លូវការនៅក្នុងឆ្នាំ១៩១០ ហើយពេលនោះក៏បានធ្វើការទម្លាក់ព្រះអង្គម្ចាស់ GoJong របស់ប្រទេសកូរ៉េថែមទៀតផង។ ដើមហេតុនៃវត្តមានរបស់កងទ័ពជប៉ុន លើទឹកដីឧបទ្វីបកូរ៉ នៅពេលដែលជប៉ុនបានច្បាំងឈ្នះលើពួកចិន និងពួករុស្សី ខណៈឯទឹកដីកូរ៉េគឺស្ថិតនៅទីតាំងកណ្តាលនៃប្រទេសទាំង៣ (ចិន/រុស្សី/ជប៉ុន) ផងនោះ ដូច្នេះគឺពិតជាពិបាកក្នុងការគេចផុតពីនឹមអាណានិគមមួយនេះណាស់។ ជប៉ុន មិនត្រឹមតែបញ្ជូនទាហានមកដល់ឧបទ្វីបកូរ៉េនោះទេ សូម្បីតែការគ្រប់គ្រងប្រទេស…

Ronald Amounsen
ប្រវត្តិសាស្រ្ត

រ៉ូណាល់ អាមុនសេន (Ronald Amunsen) មនុស្សជាតិទី១បើកផ្លូវឲ្យពិភពលោកស្គាល់ភាពពិតនៃប៉ូលខាងត្បូង

ប៉ូលខាងត្បូង គឺជាផ្ទាំងទ្វីបទឹកកកមួយដ៏ធំបំផុតនៅក្នុងភពផែនដីយើងនេះ ខណៈ បច្ចុប្បន្នភាពមានក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្តាប្រទេសមហាអំណាចជុំវិញពិភព លោក ជាច្រើនកំពុងធ្វើដំណើរទៅសិក្សានៅទីនោះ ដោយខ្លះក្នុងគោលបំណងស្វែង រកអ្វីដែលថ្មីៗ ខ្លះគោលដៅរកប្រយោជន៍ដល់មនុស្សជាតិ និងមួយចំនួនទៀតស្វែងរកផលប្រយោជន៍ដល់ប្រទេសពួកគេ។ តែមុននឹងមានសព្វថ្ងៃ ដើមឡើយប៉ូលមួយនេះគ្រាន់តែជាកន្លែងផ្ទាំងទឹកកកធំមហាសាលទុកចោល ដែលសឹងតែមនុស្សជាតិគ្មានបានគិតថានៅក្នុងភពផែនដីយើងផង។ ប៉ូលមួយនេះ ត្រូវបានរកឃើញដោយមនុស្សជាតិដំបូងគេនោះគឺលោក រ៉ូល អាមុនសេន (Ronald Amunsen) ដែលជាជនជាតិន័រវេស។ គាត់កើតនៅឆ្នាំ១៨៧២ និងពេលធំពេញវ័យគឺជាអ្នកសិក្សាផ្នែកវិជ្ជាពេទ្យមួយដ៏ចំណាន។ តែនៅពេលរូបគាត់អាយុ២១ឆ្នាំ ម្តាយឪពុករបស់គាត់បានបាត់បង់ជីវិតទៅ បានធ្វើឲ្យជីវិតគាត់បានផ្លាស់ប្តូរ ដោយមានគោលគំនិតចង់ស្វែងរកអ្វីដែលថ្មី និងជាពិសេសការស្រម៉ៃចង់ធ្វើដំណើរទៅកាន់ភាគខាងត្បូងនៃពិភពលោក ដើម្បីស្វែងរកអ្វីដែលថ្មីដែលពុំធ្លាប់មាននរណាដែលធ្វើដំណើរទៅ។ នៅក្នុងឆ្នាំ១៨៩៧ រ៉ូល អាមុនសេន បានសម្រេចក្តីបំណង…

Niel
ប្រវត្តិសាស្រ្ត

នីល អាមស្ត្រង (Neil Armstrong) មនុស្សជាតិដំបូងគេ បានជាន់ភពព្រះចន្ទ

ភពព្រះចន្ទ គឺជាភពរណបរបស់ភពផែនដីយើង ហើយក៏ជាភពដែលនៅជិតភពផែនដីជាភពដទៃទៀតផងដែរ។ ហេតុនេះហើយបានជាមានវត្តមានរបស់មនុស្សយើងបានទៅដល់ទីនោះ ក្នុងគោលបំណងស្រាវជ្រាវស្វែងរកលក្ខណៈវិទ្យាសាស្ត្រ។ បើលើកឡើងពីភពព្រះចន្ទ ដែលជាភពរណប និងទទួលពន្លឺជះមកផែនដីរៀងរាល់រាត្រី គេប្រាកដជានឹកឃើញដល់បុរសទី១ ជាន់លើភពមួយនេះគឺ នីល អាមស្ត្រង ដែលជាអ្នកអវកាសដ៏ជំនាញ ហើយទទួលបានឋានៈតែមួយគត់លើលោកថាជាមនុស្សដំបូងគេបានទៅដល់ភពព្រះច័ន្ទ និងបានឈរនៅទីនោះមើលមកភពផែនដីយើងវិញ។ នីល អាមស្ត្រង កើតនៅថ្ងៃទី០៥ ខែសិហា ឆ្នាំ១៩៣០ នៅរដ្ឋ Ohio​សហរដ្ឋអាមេរិក។ ក្នុងពេលកុមារភាព កុមារ នីល អាមស្ត្រង ជាសិស្សពូកែម្នាក់ខាងផ្នែកវិទ្យាសាស្ត្រ ហើយក៏មានចំណូលចិត្តខាងផ្នែកអាវកាសផងដែរ។ អាយុមិនទាន់គ្រប់១០ឆ្នាំផង រូបគាត់បានធ្វើឧស្សាហ៍ចំណាយពេលច្រើននៅក្នុងព្រលានយន្តហោះក្នុងរដ្ឋរបស់ខ្លួន ដោយចូលចិត្តស្តាប់ការរៀបរាប់របស់អ្នកមានបទពិសោធន៍។ ពេលចូលពេញវ័យ…

The Great Depression
ប្រវត្តិសាស្រ្ត

មហាវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩-១៩៣៣ និងហេតុផលអំណោយទានដល់ អាដុល ហ៊ីត្លែរ បង្កើតភ្លើងសង្គ្រាមលោកលើកទី២

មហាវិបត្តិសេដ្ឋកិច្ចពិភពលោកលើកដំបូងបានកើតឡើងនៅឆ្នាំ១៩២៩ ដែលមនុស្សទូទាំងពិភពលោកបានដាក់ឈ្មោះឲ្យថា The Great Depression ត្រូវបានចាត់ទុកថាជាវិបត្តិសេដ្ឋកិច្ចមួយដែលរាលដាលជុំវិញពិភពលោកយើង ថែមទាំងមានរយៈពេលយូរទៀតផង។ វិបត្តិសេដ្ឋកិច្ចកម្រិតយក្សមួយនេះបានចាប់កំណើតចេញពីទីក្រុងសេដ្ឋកិច្ចពិភពលោក​​នោះគឺ ញ៉ូយក របស់សហរដ្ឋអាមេរិក នៅអំឡុងខែតុលា ឆ្នាំ១៩២៩។ រំលឹកឡើងបន្តិចទៅ ទីក្រុងញ៉ូយក គឺជាបណ្តុំនៃទីកន្លែងចរន្តសេដ្ឋកិច្ចពិភពលោក ក្រោយពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ពីព្រោះសហរដ្ឋអាមេរិក គឺជាប្រទេសដែលឈ្នះសង្គ្រាម និងបានកេងចំណេញពីសង្គ្រាមតាមរយៈការផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដែលងើបពីភ្លើងសង្គ្រាមត្រូវការអភិវឌ្ឍ និងកសាងប្រទេសឡើងវិញ។ មហាវិបត្តិសេដ្ឋកិច្ចពិភពលោកនេះ បានកើតឡើងដោយសារតែការធ្លាក់ចុះតម្លៃនៃទីផ្សារភាគហ៊ុន ដែលភ្លាមៗនោះបានធ្វើឲ្យក្រុមហ៊ុនជាច្រើននៅទីក្រុងញ៉ូយក បានបិទទ្វារក្ស័យធនតែម្តង។ ចំពោះដើមហេតុនៃការធ្លាក់ចុះនៃតម្លៃទីផ្សារភាគហ៊ុននោះគឺ ទាក់ទងទៅនឹងដំណើរវិវត្តន៍នៃរបបមូលធននិយម ដោយសារតែការផលិតហួសប្រមាណនៃទីផ្សារ ខណៈក្នុងរបបមួយនេះក្រុមមនុស្សវណ្ណៈទាបពុំសូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញទំនិញថ្លៃៗ។ ដើម្បីទប់ស្កាត់នឹងវិធីសាស្ត្រនេះ ពួកមូលធនបានធ្វើការបណ្តេញកម្មកររបស់ខ្លួនមួយភាគធំ…

Untitled 1
ប្រវត្តិសាស្រ្ត

ក្រោយបាញ់​មីស៊ីល​ចូលបន្ទាយអាមេរិក​នៅអ៊ីរ៉ាក់ អីរ៉ង់គម្រាមបំផ្ទុះគ្រាប់នឹងបាញ់មីស៊ីលដាក់អ៊ីស្រាអែល​និង​ក្រុង​ឌូបៃ

អ៊ីរ៉ង់បានគំរាមបាញ់មីស៊ីលចូលដែនអ៊ីស្រាអែលនិងឌូបៃ ប្រសិនបើសហរដ្ឋអាមេរិកសងសឹកចំពោះការវាយប្រហារមីស៊ីលបាលីស្ទិករបស់ខ្លួននៅមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលផ្ទុកកងទ័ពអាមេរិកកាល​ពី​យប់​មិញ។ ក្រុងតេអេរ៉ង់បានបាញ់មីស៊ីលផ្លោងច្រើនជាងមួយគ្រាប់នៅឯមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលផ្ទុកកងទ័ពអាមេរិក ខណៈក្នុងការវាយប្រហារនេះ​គឺសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(Drone)របស់អាមេរិកដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani កាលពីថ្ងៃសុក្រ។ មូលដ្ឋានទ័ពអាកាស Ayn al Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានលោកដូណាល់ត្រាំចូលទស្សនានៅខែធ្នូឆ្នាំ ២០១៨ និងមូលដ្ឋាន Erbil នៅអ៊ីរ៉ាក់-ឃឺដត្រូវបានវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារវេលាម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច។ ឆ្មាំបដិវត្តអ៊ីរ៉ង់បានព្រមានថាអាមេរិក រួម​ជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ដូច​ជាអ៊ីស្រាអែល អារ៉ាប់ប៊ីសាអួឌីតថា​ពួក​គេ​នឹង​ទទួលបានការសងសឹកជុំវិញការវាយប្រហារមីស៊ីលរបស់​ខ្លួន ក៏​ដូច​ជា​ការ​បំផ្ទុះគ្រាប់បែក។​សារព្រមាន​នេះបានចេញតាម​រយៈ​សេច​ក្តី​ថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់។ ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយថា៖…

Qasem Soleimani​
ប្រវត្តិសាស្រ្ត

Qasem Soleimani​ ជានរណាឲ្យ​ប្រាកដ?​ហេតុអ្វី USA ចាំបាច់​ត្រូវ​សម្លាប់​គាត់?

អាច​ជាអនាគតមេដឹកនាំ​ជាន់​ខ្ពស់ផុត​លេខរបស់​អ៊ីរ៉ង់ លោក Qasem Soleimani​ ត្រូវ​បាន​គេ​សម្គាល់​ថា​ជា​បុគ្គលមាន​ឥទ្ធិពលបំផុតទី២​ក្នុង​​សាធារណរដ្ឋអ៊ីស្លាម​អ៊ីរ៉ង់។ ក្នុងនាមជាប្រមុខយោធាអ៊ីរ៉ង់​ប្រចាំ​នៅក្រៅប្រទេសដែលគេស្គាល់ថាជាកងកម្លាំង Quds Force , លោក Soleimani គឺជាមេខ្លោងនៅពីក្រោយសកម្មភាពរបស់ប្រទេសទាំងអស់នៅទូទាំងតំបន់មជ្ឈឹមបូព៌ា ហើយ​គាត់ជារដ្ឋមន្រ្តីការបរទេសដ៏ពិតប្រាកដមួយ ដែល​លូកដៃទៅក្នុងសង្គ្រាម និងសន្តិភាពនានាក្នុងតំបន់។គាត់ត្រូវបានគេចាត់ទុកថាជាអ្នកដុតភ្លើងលាក់មុខនៃសង្គ្រាមរបស់ប្រធានាធិបតីស៊ីរីបាសាអាល់អាសាដ ប្រឆាំងនឹងក្រុមឧទ្ទាមនៅស៊ីរី ការកើនឡើងនៃក្រុមឆ្មាំគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់ ការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម និងការប្រយុទ្ធជាច្រើនទៀត។ មុខដ៏មាន​មន្តស្នេហ៍ ជាមួយនឹង​សក់​ពណ៌ប្រាក់ដ៏​ទាក់​ទាញ លោក​ជា​មនុស្ស​ម្នាក់ដែល​ពិបាក​យល់ជា​ទី​បំផុត។ មនុស្សមួយចំនួន​នៅ​ក្នុង​តំបន់​ក៏​ចូល​ចិត្ត​គាត់​ គោរព​គាត់​ហើយ​មនុស្ស​មួយចំនួន​ទៀត​ក៏​ស្អប់​គាត់ ដល់​ថ្នាក់​យក​រូបថត​ទៅ​ត្រូលក្នុងបណ្ដាញ​សង្គមនិង​ធ្វើ​ជារូបកំប្លែងបែប social media memes។ គាត់បានលេចមុខក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​ប្រើ​ជីវិតក្នុងស្រមោលដឹកនាំបែបប្រតិបត្ដិការលាក់បាំងដើម្បីទទួលបានកិត្តិនាមនិងប្រជាប្រិយភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលប៉ុន្មានឆ្នាំនេះគាត់បានក្លាយជាប្រធានបទនៃខ្សែភាពយន្តឯកសាររបាយការណ៍និងចម្រៀងប៉ុបរបស់​ប្រទេស​អ៊ីរ៉ង់ទៅហើយ។ ត្រឡប់​ទៅ​កាល​ឆ្នាំ​២០១៣​អតីតមន្រ្តី…

Cover Budha 7
ប្រវត្តិសាស្រ្ត

អស់ចម្ងល់ហើយ ពេលនេះដឹងពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧

អស់រយៈពេលជាច្រើនរាប់រយឆ្នាំមកហើយ ​ព្រះបដិមារបស់មហាវីរក្សត្រនៃដែនដីចក្រភពអង្គរ  ព្រះបាទជ័យវរ្ម័នទី  ៧  ត្រូវបានបំផ្លាញចោលដោយសារតែសង្គ្រាម ​និងដោយសារខ្មាំងសត្រូវនានា ​រហូតព្រះបដិមាដ៏ល្អឥតខ្ចោះបាត់បង់សភាពដើម មិនអាចរ៉ាយរ៉ាប់ប្រាប់កូនខ្មែរជំនាន់ក្រោយថាព្រះបដិមាមួយនេះ មានរូបរាងដើមបែបណានោះឡើយ ​ឯមតិមុនៗក៏មានការខ្វែងគំនិតគ្នាផងដែរ។ ថ្មិៗនេះ អ្នកស្រាវជ្រាវបង្ហាញពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ។ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់ព្រះរាជកាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានព្រះរាជកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។ ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau…

Untitled 1 3
ប្រវត្តិសាស្រ្ត

ផ្នែកមួយនៃប្រវត្តិសាស្រ្ត៖តើ​អ្នក​ដឹង​ទេ!បុរសសញ្ជាតិរុស្សីភាគច្រើនកើតឆ្នាំ១៩២៣បានបង់សង្ខារក្នុង៖

ទារកសញ្ជាតិ​រុស្សី(សូវៀត)​ដែល​កើត​នៅ​ឆ្នាំ​១៩២៣​មិន​បាន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅពេល​ពួក​គេ​ពេញ​កម្លោះ​នោះ​ទេ បុន្តែ​យ៉ាង​ហោច​ណាស់​ពួក​គេ​មាន​អនាគតមួយដែល​ពិភពលោកគួរស្ញប់ស្ញែង។ ពួកគេបានកើត​ឡើង​ក្នុងប្រទេសដ៏​ក្រីក្រមួយដែលទើប​តែ​រំដោះខ្លួន​ចេញ​ពី​សង្គ្រាម​លោក​លើក​ទី​១និងស៊ូទ្រាំជិត ៤ ឆ្នាំ។ ៣ឆ្នា​បន្ទាប់​មក​ទៀត​ពួក​គេ​ត្រូវជួប​ប្រទះជាមួយ​នឹង​ការ​បង្ហូរឈាមក្នុងសង្គ្រាម​ស៊ីវិលអស់​រយៈ​ពេល​៣ឆ្នាំ​បន្ថែម​ទៀត។ ខណៈដែលមនុស្សរាប់លាននាក់បានស្លាប់ដោយសារសង្គ្រាម មមាននុស្សរាប់លាននាក់ទៀតបានស្លាប់ដោយសារការអត់ឃ្លាន និងអ្នកមួយចំនួនទៀតស្លាប់​ដោយ​សារការជំងឺរាតត្បាតអំឡុងពេលសង្គ្រាម។ នៅក្នុងសង្គមមួយដែលខ្វះអនាម័យទំនើបការថែទាំសុខភាពគ្រប់គ្រាន់ ឬការចាក់ថ្នាំបង្ការរោគមូលដ្ឋានអត្រានៃការស្លាប់របស់ទារកនិងកុមារគឺខ្ពស់គួរឱ្យភ្ញាក់ផ្អើល។ អ្នកនៅរស់រានមានជីវិតពីកុមារកើតក្នុងឆ្នាំ ១៩២៣ មានអាយុត្រឹមតែ ៩ ឆ្នាំនៅពេលដែលសហភាពសូវៀតមានបញ្ហាខ្វះខាតកម្លាំងពលកម្ម។​​ អាយុ​១៤ឆ្នាំ​ពួក​គេ​ប្រឈម​មុខ​នឹង​របបប្រល័យពូជសាសន៍ក្រោម​ការ​ដឹកនាំ​របស់ Stalin ហើយ​ពួក​គេបន្តប្រឈមមុខនឹងទុរភិក្សដ៏ធំមួយទៀតនៅឆ្នាំ ១៩៣៧ ។ ចូលវ័យ​១៨​ឆ្នាំ​ពោល​គឺអំឡុង​សង្គ្រាម​លោក​លើក​ទី​១​ខណៈ​ដែល​អាល្លឺម៉ង់ចូល​រាត​ត្បាតសូវៀត​ហើយ​ ពួក​គេ​ជាប់​ឈ្មោះ​ជា​ទាហានក្រហម​ក្នុង​សង្រ្គាមលោកបន្ត​ទៀត។ ដោយ​ការ​វាយ​លុក​ពីអាល្លឺម៉ង់​ខ្លាំង​ពេក ខណៈ​យុទ្ធជនសូវៀតប្រយុទ្ធប្រើ​ប្រាស់​តែកម្លាំង​បាយប៉ុណ្ណោះ ដោយ​សារ​ទាហាន​ជា​ច្រើន​នាក់​មិន​បាន​ហ្វឹកហាត់ ត្រឹម​ត្រូវ។​អញ្ចឹង​ហើយបុរស​ពេញ​កម្លាំង​ដែល​កើត​នៅ​ឆ្នាំ​១៩២៣​ បាន​ក្លាយ​ជា​ចំណី​របស់​គ្រាប់​កាំភ្លើងអាល្លឺម៉ង់រាប់​ម៉ឺន​នាក់។​ពួក​គេ​ជា​មនុស្ស​ពេញ​កម្លាំងបំផុត​ដែល​អាច​ធ្វើ​សង្គ្រាម​បាន​ប៉ុន្តែ​មិន​ចេះប្រើ​ប្រាស់​កាំភ្លើង​ច្បាស់​នោះ​ទេ។ ទីបំផុត! ការ​ស្លាប់​និង​របួស​ពិត​ជា​មិន​អាច​គណនាបាន។​ក្នុង​ចំណោម​ក្មេងប្រុស​កើត​នៅ​ឆ្នាំ​១៩២៣​ចំនួន៣,៤០០,០០០នាក់ក្នុង​សហភាពសូវៀតនៅ​សល់​១, ១០០, ០០០នាក់​ប៉ុណ្ណោះដែល​មាន​សំណាង​រស់​រាន​មាន​ជីវិត​ហើយ​បើ​គិត​ជាអត្រាមរណៈ៦៨%។​ដូច្នេះ​នៅ​សល់​តែ​៣២%ភាគរយប៉ុណ្ណោះដែល​រស់។…

Cover Ret
ដើរកម្សាន្ត

គួរឱ្យសរសើរណាស់នៅក្មេងៗសោះ ​តែពួកគេនេះហើយជាអ្នករក្សាទុក និងផលិតមរតកដូនតាខ្មែរ សាស្ត្រា​ស្លឹក​រឹត​ (មានវីដេអូ)

សាស្ត្រា​ស្លឹក​រឹត​ខ្មែរ អាច​ត្រូវ​បាន​គេដឹងថា ​គឺជាក្បួនសម្រាប់សរសេរទុកប្រៀបដូចជាសៀវភៅបច្ចុប្បន្ន ដែលបានប្រើប្រាស់​តាំង​ពី​ចុង​សម័យ​អង្គរ​មក​ ហើយ​វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដៃ សម្រាប់​កត់​ត្រា​នូវ​បាលី ធម៌​ទេសនា ពង្សាវតារាជវង្ស ក្បួន​ចម្បាំង និង​ក្បួន​ច្បាប់​តម្រា​ផ្សេងៗ​ជាច្រើន​ទៀត​។ តែដោយ​ហេតុ​ថា សាស្ត្រា​ស្លឹករឹត ពិបាក​ធ្វើ ហើយ​ប្រទេស​យើង​បាន​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្រ្គាម​ច្រើន​លើក​ច្រើនសារហូតធ្វើឱ្យបាត់បង់ក្បួនគម្ពីរផ្សេងៗ ព្រម​ទាំង​មាន​លំហូរ​ចូល​នៃ​ប្រដាប់កត់ត្រាសម៧យថ្មី ដូចជា​ក្រដាស សៀវភៅ ​និង​ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ​ទៀត​នោះ សាស្ត្រា​ស្លឹក​រឹត​ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​មិន​សូវ យក​ចិត្ត​ទុក​ដាក់​ និង​ប្រើប្រាស់​នោះ​ឡើយ ​តែសម្រាប់អ្នកអភិរក្សាថែរក្សា ​នៅតែប្រឹងប្រែងផលិតវាដដែលមិនឱ្យបាត់បង់ឡើយ។ នៅក្នុងនោះផងដែរ តាមរយៈគណនីហ្វេសប៊ុក Nathavi Kim បានបង្ហោះវីដេអូមួយដែលមានក្មេងៗអង្គុយចារស្លឹករឹត យ៉ាងយកចិត្តទុកដាក់គួរឱ្យសរសើរខ្លាំង ​ថែមទាំងសរសេររៀបរាប់ថា៖  « ពួកគេជាអ្នករក្សាទុកនៅមរតកដូនតាខ្មែរដែលហៅថាគម្ពីរស្លឹករឹទ្ធ…

Cover Kh
ប្រវត្តិសាស្រ្ត

ពិតទេ! នេះជាប្រផ្នូលអាក្រក់ មុនពេលបែកបន្ទាយលង្វែក ដែលគេមិនបានបង្រៀនក្នុងសាលា?

សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដោយប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង)។ ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចទើបប្តូរមកក្រុងលង្វែកវិញ។ នៅក្នុងនោះដែរ សម័យលង្វែកជាសម័យដែលជូរចត់បំផុតក្នុងពង្សសាវតាខ្មែរ ដោយសារការធ្វើសង្គ្រាម ​ដោយនៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ តែក្រោយការហ៊ុំព័ទ្ធអស់រយៈពេល ៣ ខែ‌ សៀមបានបាក់ទ័ព រត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ តែមុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបង​ការពារបន្ទាយលង្វែក…

Cover Kh Map
ប្រវត្តិសាស្រ្ត

អត្ថបទល្អគួរអាន! ចង់ឱ្យកូនខ្មែរបានដឹងពីផែនទីទឹកដីរបស់មហាអាណាចក្រខ្មែរយើងដែលដូនតាបុព្វបុរសខ្មែរបន្សល់ទុកកាលពីជំនាន់មុន

កម្វុជទេឝ (អានថា:កាំវុជៈទេស) គឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុត​នៅអាស៊ីអាគ្នេយ៍ អាណាចក្រនេះបានលូតលាស់ចេញពីអតីតនគរកម្វុជ ជួនកាលបានគ្រប់គ្រងលើនិង/រឺ ប៉ែកមួយចំនួននៃប្រទេស លាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ីសម័យទំនើបដែលធ្លាប់ជាសាមន្តរដ្ឋរបស់ខ្លួន​។ កេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់អាណាចក្រនេះគឺអង្គររមណីយដ្ឋានទីក្រុងរាជធានីក្នុងសម័យនៃអាណាចក្រនេះឈានដល់ចំណុចកំពូល។ តាមការស្រាវជ្រាវទំនើប ដោយប្រើផ្កាយរណប បានបង្ហាញថា អង្គរគឺជាតំបន់ប្រមូលផ្ដុំនៃមនុស្សធំបំផុតលើពិភពលោក មុនសម័យឧស្សាហកម្ម។ទឹកដីដ៏វិសាលភាពរបស់ដូនតាបុព្វបុរសខ្មែរនៅសម័យមុន បានក្លាយជាអ្នកដឹកនាំដ៏មហស្ចារ្យដែលគ្មានប្រទេសណាហ៊ានបៀតបៀនប្រទេសយើងឡើយ។ តោះមកមើលផែនទីមហាអាណាចក្រខ្មែរយើងកាលពីជំនាន់មុន ថាអស្ចារ្យនិងលាតសន្ធឹងធំធេងប៉ុនណា៖ ប្រភព៖ Wekipedia

Knongsrok
ប្រវត្តិសាស្រ្ត

សម័យបុរេអង្គរ និង សម័យអង្គរ

សតវត្សទី១​នៃគ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលបានមកតាំងលំនៅ។ ពួកគេបាននាំមកនូវសាសនា វប្បធម៌ ភាសា។ល។ អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពីសតវត្សទីមួយ ក្នុងសម័យជាតិខេមរា មកម្ល៉េះ។ កំឡុងសតវត្សទី៣ ទី៤ និងទី៥ ពួករដ្ឋឥណ្ឌានីយកម្មនៃនគរវ្នំ និងរដ្ឋបន្តពីនគរវ្នំ ចេនឡា ដែលគឺជារដ្ឋមួយមានទឹកដីនៅកម្ពុជាសម័យបច្ចុប្បន្ន និងវៀតណាមភាគនិរតីសព្វថ្ងៃនេះ។ អស់រយៈពេលជាង ២០០០ ឆ្នាំ កម្ពុជាបានស្រូបយកឥទ្ធិពលពីឥណ្ឌា ហើយបានបន្តជះឥទ្ធិពលនេះទៅក្នុងអរិយធម៌អាស៊ីអាគ្នេយ៍ដទៃទៀតដែលបច្ចុប្បន្ននេះរួមមានប្រទេសថៃ និង លាវ។ តិចតួចណាស់ ត្រូវបានគេស្គាល់អំពីអង្គនយោបាយមួយចំនួន យ៉ាងណាមិញ ពង្សាវតារចិន និងកំណត់ត្រាសួយសារអាករបានវែកញែកអំពីអង្គនយោបាយទាំងនោះ។ អង្គនយោបាយទាំងប៉ុន្មាននោះត្រូវបានគេគិតថាជាទឹកដីនៃនគរវ្នំដែលបានកាន់កាប់កំពង់ផែមួយ ត្រូវបានគេស្គាល់តាមរយៈអ្នកភូមិសាស្ត្រអេឡិចសង់ទ្រី លោកខ្លោឌ្យូស-អាពូទលេមីថា កត្តិគរៈ។ពង្សាវតារទាំងនេះរ៉ាយរ៉ាប់ថាបន្ទាប់ពីព្រះបាទជ័យវម៌្មទី១ចូលទិវង្គតនៅប្រហែលឆ្នាំ ៦៩០ ចលាចលបានកើតឡើងដែលបង្កឱ្យមានការបែងចែកនគរទៅជាចេនឡាគោក និងចេនឡាទឹក ត្រូវបានគ្រប់គ្រងយ៉ាងសេរីដោយពួកព្រះអង្គម្ចាស់ដែលមានអំណាចទន់ខ្សោយក្រោមវិជិតរាជ្យរបស់ជ្វា។ អធិរាជាណាចក្រខ្មែរបានធំធាត់ឡើងចេញពីការបន្សល់ទុកទាំងប៉ុន្មានពីចេនឡា ហើយបានប្រែកាន់តែរឹងមាំឡើងនៅឆ្នាំ ៨០២ នៅពេលដែលព្រះបាទជ័យវម៌្មទី២ (បានសោយរាជ្យ…

Knongsrok
ប្រវត្តិសាស្រ្ត

​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។…