
អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២៖ ពីសម្ព័ន្ធមិត្តឈ្លានពានជាមួយសូវៀតរហូតក្លាយជាមេនាំគ្រោះឲ្យហ៊ីត្លែរ (ភាគ១)
នាពាក់កណ្តាលឆ្នាំ១៩៤១ ក្រោយពីទទួលបរាជ័យមិនអាចឈ្លានពានកាន់កាប់ប្រទេសអង់គ្លេស ហើយក៏មិនអាចបង្ខំឲ្យអង់គ្លេសចូលមកចរចាចែកអំណាចគ្នាគ្រប់គ្រងអឺរ៉ុបបាន ហ៊ីត្លែរ ក៏បានផ្អាកសកម្មភាពយោធានៅអឺរ៉ុបខាងលិច ហើយងាកទៅរកអឺរ៉ុបខាងកើតវិញម្តង។ គោលដៅរបស់អាល្លឺម៉ង គឺចូលឈ្លានពានសហភាពសូវៀត។ តាមការពិត នៅមុនពេលសង្រ្គាមលោកលើកទី២ចាប់ផ្តើមផ្ទុះឡើង ហ៊ីត្លែរ និង ស្តាលីន បានព្រមព្រៀងសហការគ្នា និងបែងចែកដែនឥទ្ធិពលគ្នា តាមរយៈការចុះសន្ធិសញ្ញាមិនឈ្លានពានគ្នា កាលពីខែសីហា ឆ្នាំ១៩៣៩ ពោលគឺនៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលអាល្លឺម៉ង់ចូលឈ្លានពានប៉ូឡូញ។ នៅខែកញ្ញា នៅពេល ហ៊ីត្លែរ បញ្ជូនទ័ពចូលឈ្លានពានប៉ូឡូញពីទិសខាងលិច កងទ័ពរបស់ ស្តាលីន ក៏វាយលុកមកលើប៉ូឡូញចូលតាមទិសខាងកើតដែរដូចដែរបានរៀបរាប់ពីខាងលើ។ ជាការពិតទៅ សហភាពសូវៀតក្នុងសម័យកាលដែលមានសង្គ្រាមលោកលើកទី២ ក៏មិននូវស្ងៀមស្ងាត់នោះដែរ នៅក្រោយពេលចូលលុកលុយប្រទេសប៉ូឡូញរួចមក សហភាពសូវៀត…




















