ប្រវត្តិសាស្រ្តSimo Häyhä គឺជាកំពូលអ្នកលបបាញ់ម្នាក់ដែលគេដឹងថាសម្លាប់សត្រូវបានច្រើនជាងគេនរណាៗទាំងក្នុងប្រវត្តិសាស្រ្តសង្គ្រាមមនុស្សជាតិ ពិសេសង្គ្រាមលោកលើកទី២។ ភាពវឹកវរនៃសង្គ្រាមលោកលើកទី២ចាប់ផ្ដើមនៅឆ្នាំ១៩៣៩។ Josef Stalin បានបញ្ជូនទាហានជាងកន្លះលាននាក់ឆ្លងព្រំដែនភាគនារតីសូវៀតទៅលុកលុយប្រទេសហ្វាំងឡង់។ ការបញ្ជូនទាហាននេះបានធ្វើជីវិតមនុស្សរាប់ពាន់នាក់ត្រូវស្លាប់ហើយពេលនោះ ការចាប់ផ្ដើមនៃវីរបុរសសង្គ្រាម Simo Häyhä ក៏បានកើតឡើងផងដែរ។ សង្គ្រាមរវាងសូវៀតនិងហ្វាំងឡង់កាលនោះគេថាសង្គ្រាមរដូវរងារជាភាសាអង់គ្លេស Winter Warហើយសង្គ្រាមនោះដែលគេគិតថាហ្វាំងឡង់ជារដ្ឋទន់ខ្សោយបើធៀបទៅនឹងសូវៀតសម័យនោះប៉ុន្តែជាក្លាយអ្នកឈ្នះសង្គ្រាមនេះទៅវិញ។ ការបរាជ័យនេះពិតជាធ្វើឲ្យរុស្សីមានការភ្ញាក់ផ្អើល។ មុននឹងបញ្ជាទ័ពទៅរាតត្បាតហ្វាំងឡង់លោក ស្តាលីនបានជឿថាប្រទេសមួយនេះងាយស្រួលនឹងវាយលុក។ ហេតុផលរបស់គាត់ពិតជាត្រឹមត្រូវ។ទាហានរុស្សីដែលបញ្ជូនទៅគឺ៧៥ម៉ឺននាក់ខណៈដែលទាហានហ្វាំងឡង់មានត្រឹមប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះ ខណៈរថក្រោះមានតែមួយក្ដាបតូច ហើយរថហោះវម្បាំងមានត្រឹមតែជាង១០០គ្រឿង។ ផ្ទុយទៅវិញ! រុស្សីមានរថក្រោះជាង៦ពាន់គ្រឿង និងយន្តហោះចម្បាំងជាង៣០០០ពាន់គ្រឿង។បែបនេះគេគិតថារុស្សីណានឹងចាញ់សង្គ្រាមមួយនេះ? ប៉ុន្តែហ្វាំងឡង់មានរបស់មួយដែលរុស្សីគ្មានគឺអ្នកចម្ការម្នាក់ដែលបានក្លាយខ្លួនជាទាហានលបបាញ់ដ៏គ្រោះថ្នាក់ឈ្មោះ Simo Häyhä។ មានកម្ពស់ត្រឹម១.៥០ម៉ែត្រគាត់ជាមនុស្សដែលមិនចេះភិតភ័យ មិនដែលខ្លាចហើយគុណសម្បត្តិទាំងនេះបានធ្វើឲ្យគាត់បានក្លាយជាអ្នកលបបាញ់ដ៏ពូកែម្នាក់។ ដូចប្រជាជនជាច្រើនក្នុងប្រទេសដែលត្រូវបំពេញភារកិច្ចជាទាហានក្នុងវ័យ២០ឆ្នាំហើយក្រោយមកគាត់បានរំសាយទៅធ្វើជាកសិករធម្មតា អ្នកជិះស្គីលើទឹកកកនិងលេងល្បែងប្រពៃណីក្នុងតំបន់ទឹកកករបស់គាត់វិញ។ ពេលទំនេរគាត់ចូលចិត្តប្រកួតប្រជែងបាញ់កាំភ្លើងប្រមាញ់សត្វតូចៗ…