ទាហានពិសេសបារាំងសម្លាប់ប្រមុខក្រុមភេរវកម្មអាល់កៃដា Abdelmalek Droukdel នៅ​ម៉ាលីនិងចាប់មេដឹកនាំ ISIS ម្នាក់​ទៀត

បារាំង
ការផ្សាយពាណិជ្ជកម្ម

កងកម្លាំងពិសេសបារាំងបានទទួល​ជោគជ័យ ក្នុង​ការ​បើក​ប្រតិបត្តិការពិសេស២​ផ្សេង​គ្នា​ដោយសម្លាប់ប្រមុខក្រុមភេរវកម្មអាល់កៃដាលោក Abdelmalek Droukdel នៅភាគខាងជើងប្រទេសម៉ាលីតំបន់ Sahel និង​ចាប់​មេដឹកនាំ ISISម្នាក់​ទៀត។ នេះបើតាមលោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង។

Download
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើតាម​លោក​ស្រី Florence Parly ក្រុមទាហានពិសេស​បារាំង បាន​តាម​ប្រមា៉ញ់ភេរវកម្មអាល់កៃដាលោក Abdelmalek Droukdel ចំនួន៧ឆ្នាំម​កហើយ។ លោកស្រី Florence Parly បាននិយាយថា៖“ កងទ័ពបារាំងដែលគាំទ្រដោយដៃគូបាន សម្លាប់មេដឹកនាំរបស់អាល់កៃដានៅអ៊ីស្លាម Islamic Maghreb (AQMI) ដែលនិងអ្នកជិតស្និទ្ធជាច្រើននាក់របស់គាត់ក្នុងអំឡុងពេលប្រតិបត្តិការនៅភាគខាងជើងប្រទេសម៉ាលី” ។

ការផ្សាយពាណិជ្ជកម្ម
FILE PHOTO: French Armed Forces Minister Florence Parly During A News Conference In Paris
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

(AQMI) គឺ​ជា​ក្រុមឧទ្ទាមដែល​ចាស់​ជាង​គេ​ហើយ​កាន់កាប់​តំបន់​ Sahel យូរ​ជាង​គេ។ Abdelmalek Droukdel បាន​កាន់​ដំណែង​ជាប្រមុខក្រុមភេរវកម្មអាល់កៃដាជាង​១៥​ឆ្នាំ​ហើយ។​ក្រុម​(AQMI) នេះមាន​ក្រុម​សកម្មប្រយុទ្ធ​ដេល​មានបទពិសោធន៍ធ្វើ​សង្គ្រាម​ហើយ​មាន​អំណាច​ជាង​គេ ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី មុន​ពេល​កងពិសេសបារាំងបើក​ប្រតិបត្តិការណ៍ Operation Barkhene វាយ​ពួក​គេ​ឲ្យ​ដកថយ​និង​លាក់​ខ្លួន​អស់​ពេល​ដ៏​យូរ​ឆ្នាំ។

D58d870aa16d42aaa9768ed36d799ba8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទាហានបារាំង​ជាង​១០០០នាក់ កងទ័ពរបស់​អង្គការសហប្រជាជាតិ និង​កងទ័ពអាហ្វ្រិក​ជា​ច្រើន​ប្រទេស​ទៀតបាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ទើបអាច​ស្វែង​រក ភេរវកម្មអាល់កៃដារូបនេះបាន​៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម