
មកស្គាល់កាំភ្លើងលបបាញ់(Sniper)៥ប្រភេទបាញ់បានឆ្ងាយបំផុត
អ្នកបាញ់ស៊ីបគឺជាទាហានម្នាក់ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងពិសេសបំផុតហើយអាចលាក់ខ្លួនក្នុងភាពស្មុគស្មាញនៃសង្គ្រាមគ្រប់ស្ថានភាពជាមួយនិងជំនាញបាញ់ត្រង់របស់ពួកគេ។ ពួកគេអាចលាក់ខ្លួនលើតំបូលផ្ទះឬអាគារ ក្នុងព្រៃ តំបន់ភក់ ឬកន្លែងណាមួយដែលសត្រូវមិនអាចមើលឃើញឬចាប់អារម្មណ៍។ គោលដៅចម្បងបំផុតរបស់ពួកគេគឺសម្លាប់សត្រូវ បំផ្លាញអាវុធដោយការប្រើប្រាស់គ្រាប់កាំភ្លើងតិចបំផុត (One shot, One Kill) តាមតែអាចធ្វើបានដើម្បីគោលបំណងធំណាមួយ។ចាប់តាំងពីអ្នកលប់បាញ់ដើរតួនាទីសំខាន់ក្នុងការវាយឆ្មក់ អ្នកលបបាញ់ទាំងនោះចាំបាច់ត្រូេះតែរកកន្លែងលាក់ខ្លួនហើយរង់ចាំរយៈពេលយូរ អត់ធន់ ហើយកេះកៃតែម្ដងគឺសម្រេចតួនាទី។ ចក្ខុមុតល្អ ការស៊ូទ្រាំនិងអាកាសធាតុ និងសមត្ថភាពក្នុងការគ្រប់គ្រងអាវុធ គឺជាជំនាញមូលដ្ឋានសម្រាប់អ្នកបាញ់បស៊ីប។ ប៉ុន្តែជំនាញទាំងអស់នេះគឺគ្មានប្រយោជន៍ទាល់តែសោះ ប្រសិនបើពួកគេគ្មានកាំភ្លើងល្អសម្រាប់បាញ់។ ក្នុងបណ្ដាញអិនធែណិត មានការជជែកវែកញែកជាច្រើនអំពីកាំភ្លើងដែលមានគុណភាពល្អសម្រាប់ទាហានលបបាញ់។ ទោះបីជាយ៉ាងនេះក្ដី! KnongSrok សូមបង្ហាញកាំភ្លើងបាញ់ស៊ីបល្អបំផុតដែលបាញ់បានឆ្ងាយ(គ្រាប់ហោះ)បំផុតហើយយើងរៀបចំណាត់ថ្នាក់តាមគុណភាពនិងលក្ខណៈយុទ្ធសាស្រ្តនៃកាំភ្លើង៖ #1 – British L96A1 sniper rifle…




















