ពិភពលោក

ឡាកេ
ប្លែកៗ

ក្នុង​ពិភពលោក​នេះ​មាន​ប្រទេស២​គត់​មាន​បឹង​ច្រើន​ជាង​គេ

ការសម្គាល់ប្រទេសដែលមានបឹងច្រើនជាងគេមិនមែនជាការងារងាយស្រួល​នោះទេ។ ភាពមិនច្បាស់លាស់ទាក់ទងនឹងនិយមន័យនៃ”បឹង”គឺជាមូលហេតុមួយដែលនាំឱ្យការ​សិក្សាស្រាជ្រាវពិបាក។ យោងតាម National Geographic ៉ បឹង  ៉ គឺ​ជាប្រភពទឹកធំមួយដែលព័ទ្ធជុំវិញដោយដី។ National Geographic កត់សំគាល់ថាផ្ទៃទឹកតូចៗព័ទ្ធជុំវិញដោយដីត្រូវបានគេហៅថាជាស្រះ ឬ​ត្រពាំង។ តាមនិយមន័យនេះ! គ្មានទំហំណាមួយត្រូវបានកំណត់ដើម្បីបែងចែកស្រះ ​ត្រពាំង និងបឹងដាច់ពីគ្នានោះ​ទេដែលនេះបណ្តាលឱ្យមានភាពមិនច្បាស់លាស់កើតឡើង។ បញ្ហាប្រឈមមួយទៀតដែលកើតឡើងជាមួយនឹងការកំណត់ចំនួនបឹងនៅក្នុងប្រទេសមួយគឺថាបឹងជាច្រើនមិនមានឯកសារ និងគ្មានឈ្មោះ។ តែ​យ៉ាងណា! គេប៉ាន់ស្មានថាប្រទេសដែលមានបឹងច្រើនជាងគេជាងគេបំផុតនៅលើពិភពលោកគឺប្រទេសកាណាដាឬហ្វាំងឡង់។ ប្រទេសកាណាដា៖ ប្រទេសកាណាដាអាចជាប្រទេសមានចំនួនបឹងច្រើនបបំផុតនៅលើពិភពលោក។ ផ្ទៃដីទំហំធំរបស់កាណាដា អាចជាកត្តារួមចំណែកដល់ចំនួនបឹងក្នុងប្រទេស។ បឹងបានចាប់ផ្តើមអភិវឌ្ឍដោយសារតែសកម្មភាពរលាយផ្ទាំងទឹកកក។ ប្រមាណ ៦០% នៃបឹងនៅលើពិភពលោកត្រូវបានគេរកឃើញនៅក្នុងប្រទេសកាណាដា។ រដ្ឋាភិបាលកាណាដាបានរាយការណ៍ថាមានបឹងធំ ៗ ចំនួន…

Sidorenko Snipes Through Trees
ប្រវត្តិសាស្រ្ត

Ivan Sidorenko: ពី​ជាង​គំនូរមកជាកំពូលអ្នកបាញ់ស៊ីប​​ក្នុង​សង្គ្រាមលោកលើកទី ២ ផ្ដាច់​ជី វិតទាហានអាស៊ីអាល្លឺម៉ង់​៥០០នាក់ប្រើ​កាំភ្លើងល្បីម៉ាក Mosin-Nagant

Ivan Sidorenko ដើមឡើយ​គឺ​ជា​ជាង​គំនូរម្នាក់​ដែល​មាន​ទឹក​ដៃគ្រាន់​បើ តែ​ចូល​ដល់​សម័យ​សង្គ្រាម​គាត់​បាន​ប​ង្រៀនខ្លួន​ឯងក្លាយ​ជា​កំពូល​ទាហាន​លប​បាញ់​ម្នាក់​ក្នុង​កងទ័ពក្រហម​សូវៀត។ មិន​មែន​ជា​លេង​សើច​ពី​ជាង​គំនូរមក​ក្លាយ​ជា​អ្នកកាន់កាំភ្លើង​ពិត​ជា​សាហាវ​ហើយ​វា​ក៏​ជា​សិល្បៈមួយសម្រាប់គាត់។ លោក Ivan Sidorenko បានចុះឈ្មោះក្នុងជួរកងទ័ពក្រហម​ក្នុង​ខណៈពេល​លំបាកមួយ។ គាត់ជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាល័យនិងមហាវិទ្យាល័យសិល្បៈ។ ប៉ុន្តែការ​ចូលបម្រើយោធាបានបង្ហាញឲ្យ​គាត់​ក្លាយជា​កំពូល​អ្នក​បាញ់កាំភ្លើងស៊ីប​ដ៏​គ្រោះ​ថ្នាក់​មួយ។ Sidorenko បានរស់នៅដោយពាក្យស្លោកមួយ “one shot, one kill” និងនិង​ក្លាយ​ជាទាហាន​ដ៏​មាន​ស្នាដៃបំផុតរបស់សហភាពសូវៀតដែលនឹងសម្លាប់ទាហាន​អាល្លឺម៉ង់ចំនួន ៥០០ នាក់ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។ អីចឹង​ហើយ! វីរបុសដែល​ជា​កំពូល​អ្នក​បាញ់ស៊ីបដ៏​ច្បាស់​បំផុតរបស់​ទាហានក្រហម​សូវៀត​បាន​កើតមក​ហើយ។ ជីវិតនិង​អាជីពរបស់ Ivan Sidorenko មុន​ពេល​ជា​ទាហាន៖ ទោះ​បី​ជា​គាត់​បាន​ក្លាយ​ជា​វីរបុរសរបស់​ប្រជាជនសូវៀត ឬ​រុស្សី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ និង​ជា​កំពូល​អ្នក​បាញ់​ស៊ីប​ដ៏​គ្រោះ​ថ្នាក់​ក្នុង​ជួរ​កងទ័ព​ទាហាន​ក្រហម តែ​គាត់​កើត​ក្នុង​ត្រកូលកសិកក្រីក្រ…

Navy SEALs
បច្ចេកវិទ្យា

Navy SEALs​ អាមេរិក​និយមប្រើ​អាវុធធន់​ស្រាលអ្វី​ខ្លះពេលចុះបេសកកម្ម​ឬប្រតិបត្តិការនៅ​កន្លែងណាមួយ?

ដូច​ជា​ទាហានពិសេស​ដទៃ​ទៀត​ដែរ! Navy SEALs របស់​អាមេរិក​នឹង​មិន​អាច​បំពេញការងារ​បាន​ស្រួល​នោះ​ទេ​បើ​គ្មាន​ឧបករណ៍ទំនើប​ដូច​ជា​​សម្លៀកបំពាក់ អាវុធ រថយន្ត​និង​គ្រឿង​ចាំបាច់​ដៃ​ទៀត ខណៈដែល​គ្រឿងក្រៅទាំងនេះ​មិន​ត្រឹម​តែ​ជួយឲ្យ​ពួក​គេ​សម្រេច​ការងារ​បាន​ល្អប៉ុណ្ណោះ ទេ​ថែម​ទាំង​ជួយការពារ​ជីវិតរបស់​ពួក​គេ​ទៀត​ផង។ ឧបករណ៍​ដែល​សំខាន់​សម្រាប់ Navy SEALs មាន៖ សម្លៀកបំពាក់ អាវុធ យានយន្តរាប់​ទាំងជើងទឹក ជើងគោក​និង​ជើង​អាកាស ឧបករណ៍ជំនួយ​តាម​កម្រិត​ទីតាំងនិង​ទីកន្លែង​…ជាដើម។​ ពេល​នេះ​យើង​សូម​លើក​យក​តែ​អាវុធ​មួយមុខ​មក​បង្ហាញជូន។ ជាទូទៅ!​អាវុធដែលទាហានពិសេស​អាមេរិក SEAL ប្រើ​​គឺ​ស្រប​ទៅ​តាមស្ថានភាព​ប៉ុន្តែ​អាវុធជាក់លាក់របស់​ពួក​គេ​ មាន​កាំភ្លើងខ្លីម៉ាក 9mm SIG Sauer P226 ឬ​ក៏​កាំភ្លើង​ខ្លីម៉ាក  MK23 MOD 0 45-caliber offensive…

Canada Sniper
ប្រវត្តិសាស្រ្ត

(Canada Sniper Army) ទាហានលបបាញ់កាណាដាផ្ដាច់​ជីវិត​ ISIS ដោយ​កាំភ្លើងស៊ីបម៉ាក McMillan Tac-50​ ចម្ងាយ​៣៥៤០ម៉ែត្រឆ្ងាយបំផុតក្នុងប្រវត្តិសាស្រ្ត

ទាហានបាញ់ស៊ីបកាណាដាម្នាក់បានផ្ដាច់​ជីវិត ក្រុមសកម្មប្រយុទ្ធ ISIS ជាមួយ​នឹង​ការ​បាត់​ចំ​គោលដៅ​ឆ្ងាយ​ជាង​២ម៉ាយល៍គិត​ជា​ម៉ែត្រ ៣៥៤០ម៉ែត្រ​ហើយ​កំណត់​ត្រានេះ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​២០១៧​ថ្មី​ៗនេះ​ខណៈ​ទាហានកាណាដាម្នាក់​នោះ​មិន​ត្រូវ​បាន​គេ​បង្ហាញអត្ថសញ្ញាណនោះ​ទេ។ នេះ​បើតាម​របាយការណ៍ Globe and Mail។ ទាហានបាញ់ស៊ីប​រូបនេះ​មិន​បង្ហាញឈ្មោះ​នោះទេ ហើយ​គាត់​ជា​សមជិករបស់​កងទ័ពពិសេសកាណាដា Joint Task Force 2​ដែល​ជា​កងពិសេស​មួយ​របស់​កងទ័ពកាណាដា​ដែល​ជំនាញ​ប្រយុទ្ធនិង​តាកទិកក្នុង​សង្គ្រាមប្រហាក់ប្រហែល​កងពិសេស​អាមេរិក Navy’s SEAL Team 6។ ការ​បាញ់​ចំ​គោលដៅ​នេះ​គឺ​កើត​ទៅ​លើ​ក្រុម​ឧទ្ទាមISIS ដែល​ចូល​មក​លុកលុយក្រុមសន្តិសុខអ៊ីរ៉ាក់។ ប្រភពមួយ​បាន​ប្រាប់​កាសែត​ខាង​លើ​ថា៖ ” ជនអាក្រក់( ISIS)មិន​បាន​ដឹង​ថា​មាន​រឿងអ្វី​កើត​ឡើង​លើ​ខ្លួនពួក​គេ​នោះ​ទេ។ គួរឲ្យ​ស្ដាយ!​ដោយ​សារ​ហេតុផល សន្តិសុខ ការសម្ងាត់ផ្ទៃក្នុង​យោធា និង​ដើម្បី​ការពារ​សិទ្ធិ​របស់​កង​ទាហានសម្ព័ន្ធមិត្ត​និងក្រុម​ពិសេស​ សកម្មភាព ទីកន្លែង ឈ្មោះ…

Sniper
បច្ចេកវិទ្យា

(4 Type’s Sniper Gun) កាំភ្លើង Sniper ៤​ប្រភេទ​នេះ​ធ្លាប់កាន់​កំណត់​ត្រាបាញ់​គោលដៅ​ឆ្ងាយបំផុតក្នុង​ប្រវត្តិសាស្រ្ត

ទាហានលបបាញ់ ឬ​អ្នក​បាញ់ស៊ីប​( Snpier)​គឺ​ជាអ្នក​បាញ់​ដ៏​ជំនាញបំផុត​នៅ​លើ​សមរភូមិ​ អាច​កម្ទេច​គោលដៅបាន​ពី​ចម្ងាយ​ដោយគ្មានបង្ហាញសញ្ញា​ឲ្យ​សត្រូវ​ដឹងអំពីវត្តមាន​ឬ​ព័ត៌មានរបស់ខ្លួន​​នោះ​ទេ។ ពួកគេជាអ្នកជំនាញក្នុងការលាក់ខ្លួន​និង​បន្លំខ្លួន​ទៅនឹងបរិស្ថានផ្សេង​ៗ​គ្នា​នៃ​សមរភូមិ មិន​ថា​លើ​វាល​ខ្សាច់ ក្នុង​ព្រៃ​ឬ​លើ​អាគារ​នោះ​ទេ។ ពួក​គេជា​មនុស្សដែលអត់ធ្មត់បំផុត និង​ទទួល​បាន​ការអភិវឌ្ឍផ្នែកស៊ូទ្រាំនៃ​កាយសម្បទា និងតែងតែទទួលការបណ្តុះបណ្តាលជំនាញបាញ់បានល្អ។ ប៉ុន្តែអ្នកលបបាញ់នៅតែមិនអាចក្លាយ​ជា​កំពូល​អ្នក​ប្រមាញ់គ្មានសម្លេង​បាន​ល្អ​នោះ​ទេ បើ​គ្មាន​អាវុធទំនើប​ជួយសម្រេច​កិច្ចការរបស់​ខ្លួន​ឬ​ក៏​អាវុធ​ណាមួយ​ជំនួយ​ទេ​នោះ។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកកំណត់ត្រាសម្រាប់ការបាញ់ចំគោលដៅឆ្ងាយជាង​គេ​និង​រក្សាយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តត្រូវបានបង្កើត និងបំបែកម្តងហើយម្តងទៀត ដោយអ្នកលបបាញ់ដ៏អស្ចារ្យបំផុតមួយចំនួនដែលពិភពលោកដែល​មិនធ្លាប់បានឃើញ។ខាងក្រោមជាកាំភ្លើង ៤ ប្រភេទដែលពួកគេបានប្រើដើម្បីបំបែកនិងបង្កើតកំណត់ត្រាបាញ់​ចំ​គោលដៅឆ្ងាយបំផុត៖ 4. Browning M2 ‘Ma Deuce’ Heavy Machine Gun៖ វា​ជាកាំភ្លើងយន្ត​ដែល​ប្រើ​ជា​ទូទៅក្នុងសម័យសង្គ្រាម​លោក​លើក​ទី​២​តែ​គេ​បំពាក់កែវឆ្លុះរបស់​កាំភ្លើង Sniper ដើម្បី​បាញ់​បាន​ឆ្ងាយនឹង​ចំ​គោលដៅ។​តាម​ពិត​ទៅ​!​កាំភ្លើងនេះ​វា​ប្រើ​ប្រាស់​សម្រាប់​រយៈចម្ងាយជិត​ប៉ុណ្ណោះប៉ុន្តែ​ទាហានម៉ារីន​អាមេរិក​វ័យ២៤ឆ្នាំ Carlos Hathcock…

អូគីណាវ៉ា
ប្រវត្តិសាស្រ្ត

Battle of Okinawa: សមរភូមិ​ស៊ីសាច់ហុតឈាមអង្គាមឆ្អឹងបំផុត​រវាងចក្រព័ទ្ធជប៉ុននិង​អាមេរិកនៅប៉ាស៊ីហ្វិក

សមរភូមិអូគីណាវ៉ា(The Battle of Okinawa) គឺជាសមរភូមិសំខាន់ចុងក្រោយនៃសង្គ្រាមលោកលើកទី ២ និងជាសមរភូមិបង្ហូរឈាមបំផុតមួយក្នុង​តំបន់​មហាសមុទ្រប៉ាស៊ីហ្វិករវាង​អាមេរិក​និង​ជប៉ុន។ នៅថ្ងៃទី ១ ខែមេសាឆ្នាំ ១៩៤៥ – ចំ​ថ្ងៃបុណ្យ Easter នៅថ្ងៃអាទិត្យ – កងនាវាចរទី ៥ របស់កងទ័ពជើងទឹក និងកងទាហានអាមេរិក រួមទាំងទាហានម៉ារីនជាង ១៨០,០០០ នាក់បានចុះចតលើកោះអូគីណាវ៉ា នៃមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីជាការរុញច្រានចុងក្រោយឆ្ពោះទៅកាន់ប្រទេស​ជប៉ុន​​។ ការឈ្លានពាននេះគឺជាផ្នែកមួយនៃប្រតិបត្តិការ Iceberg ដែលជាផែនការស្មុគស្មាញបំផុតមួយក្នុងការលុកលុយនិងកាន់កាប់កោះ Ryukyu រួមទាំងអូគីណាវ៉ាផងដែរ។ កោះ Okinawa៖…

Knongsrok
ពិភពលោក

នេះបានហៅថាកំពូលអ្នកថតរូប! មិនគួរអោយជឿនោះទេដែលពួកគាត់អាចធ្វើបាន!!

បរទេស៖ បើយើងនិយាយពីការថតរូបនាសម័យយើងនេះនរណាៗក៏អាចថតរូបបានដែរ។ មិនត្រឹមតែអាចថតបាននោះទេថែមទាំងមានឧបករណ៍ទំនើបៗទៀតផង។​ តែអ្វីដែលសំខាន់នោះចេះថតបានស្អាតកំរិតណា ហើយមានចំណុចពិសេសផ្ទាល់ខ្លួនឬអត់? បើនិយាយទៅនាសម័យនេះបើយើងធ្វើអ្វីមួយតាមតែគេគឺពុំងាយបានជោគជ័យនោះទេ។​ យ៉ាងណាម៉ិញថ្ងៃនេះយើងខ្ញុំបានដកយករូបថតប៉ុន្មានសន្លឹកយកមកបង្ហាញអ្នកទាំងអស់គ្នានូវស្នាដីនិងភាពក្លាហានរបស់ពួកគាត់ក្នុងការថតយករូបដែលមិនគួរឲ្យជឿថា ជាងថតទាំងនោះអាចថតបាននោះទេ៕ ប្រភពរូបភាព៖ The Idealist

Knongsrok
ប្រវត្តិសាស្រ្ត

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង!

នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្ននេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដណ្ដើម​អំណាច​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ…

Pun
ប្រវត្តិសាស្រ្ត

មាន​អ្វីកើតឡើងពេលទាហាន Gurkha ម្នាក់ឯងប្រយុទ្ធជាមួយទាហាន​ឧទ្ទាមតាលីបង់៣០​នាក់?

ជាការពិត! បើ​អ្នក​គ្រាន់​តែនិយាយថា Gurkhas គឺ​ជា​ទាហានធម្មតា​ម្នាក់​មក​ពី​ប្រទេស​នេប៉ាល់​នោះ​អ្នក​ពិត​ជាខុស​ធ្ងន់ណាស់។ បើ​និយាយ​ថា​ហេតុផល​មួយ​ដែល​គ្មាន​នរណាម្នាក់​មក​ហ៊ាន​ធ្វើ​សង្គ្រាម​ជាមួយប្រទេស​នេប៉ាល់​គឺ​អាច​ជារឿង​ត្រឹម​ត្រូវខ្លះ។ ពួកគេជាអ្នកចម្បាំងអាជីព គ្មានការភ័យខ្លាចដែលបម្រើមិនត្រឹមតែកងទ័ពនេប៉ាល់ប៉ុណ្ណោះទេ ប៉ុន្តែពួក​គេថែមទាំងមាន​វត្តមាននៅក្នុងកងទ័ពអង់គ្លេស និងឥណ្ឌាផង​ដែរ ដែលនេះជាប្រពៃណីចាប់តាំងពីការបញ្ចប់នៃសង្គ្រាមអង់គ្លេស – នេប៉ាល់ក្នុងឆ្នាំ ១៨១៦ ។ ពួកគេត្រូវបានគេស្គាល់ដោយសារភាពក្លាហាន សមត្ថភាពប្រយុទ្ធ និង​វីរភាពពិសេសរបស់ពួកគេ ចំពោះការប្រឈមមុខជាមួយសត្រូវដែលមិនអាចប្រកែកបាន។ និយាយដោយស្មោះត្រង់ទៅនឹងប្រពៃណីរបស់ពួក ទាហាន Gurkha ម្នាក់​ក្នុងប្រទេសអាហ្វហ្គានីស្ថាន  Dipprasad Pun តែ​ម្នាក់​ឯងបានប្រយុទ្ធជាមួយនឹងក្រុមតាលីបង់ជាង ៣០ នាក់។ ល្ងាចមួយនៅខែកញ្ញាឆ្នាំ២០១០ ក្នុងខេត្តហេលម៉ាន់ (Helmand) ប្រទេសអាហ្វហ្គានីស្ថាន។ Sergeant…

Cairo
Inspiration

មកស្គាល់ Cairo ឆ្កែរបស់​ទាហាន SEAL អាមេរិក​មានគុណសម្បត្តិធំ​ជួយចាប់មេឧទ្ទាមតាលីបង់ Osama bin Laden

មាន​ទាហានពិសេស Navy SEALs  អាមេរិក​២៤​នាក់បាន​ចូលរួម​ក្នុង​ប្រតិបត្តិការណ៍ចូល​ទៅ​ចាប់មេឧទ្ទាមតាលីបង់ Osama bin Laden ក្នុង​ខែ​ឧសភាឆ្នាំ២០១១។ បន្ទាប់​ពី​ប៉េសកកម្ម​ត្រូវ​បញ្ចប់​មាន​តែ​ទាហានម្នាក់​ប៉ុណ្ណោះ​ត្រូវ​បង្ហាញឲ្យ​ស្គាល់អត្តសញ្ញណា​គឺ Cairo ជា​ឆ្កែពូជ Belgian Malinois ហើយ​វា​ប្រៀបបាន​ជា​ទាហានម្នាក់​ផង​ដែរ។ រឿងរ៉ាវរបស់ Cairo ក្នុង​បេសកកម្មនេះ​មិន​ត្រូវបាន​សរសេរច្រើន​នោះ​ទេ ប៉ុន្តែ​ក្នុង​សៀវភៅNO ORDINARY DOG  ទើប​និយាយ​លម្អិត។​ Will Chesney គឺ​ជា​សមាជិក​ទាហានពិសេស​ SEAL Team ម្នាក់​ដែល​គ្រប់​គ្រង់និង​បង្វឹក Cairo បាន​និយាយក្នុង​សៀវភៅខាងលើយ៉ាង​លម្អិត។ ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០០៨​នៅ​ពេល​ដែល Will ចូល​ធ្វើ​ទាហាន​ក្នុង​ក្រុម…

MARCO POLO
ប្រវត្តិសាស្រ្ត

ម៉ាកូ ប៉ូឡូ៖មគ្គុទេ្ទសដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្រោយចំណាយពេលស្ទើរមួយជីវិតក្នុងដំណើរផ្សងព្រេងពីអឺរ៉ុប មកអាស៊ី

ម៉ាកូ ប៉ូឡូ (Marco Polo ) គឺជាជនជាតិអឺរ៉ុបដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុង​ផ្នែកភូមិសាស្ត្រពិភពលោក។ រូបគាត់ត្រូវបានចាត់ទុកថាជាអ្នកមានបទពិសោធន៍ ក្នុងការធ្វើដំណើរផ្លូវគោក ពីតំបន់អឺរ៉ុប មួយជុំតំបន់អាស៊ី និងត្រឡប់ទៅអឺរ៉ុបវិញ។ ហើយរូបគាត់ក៏ជាអ្នកបើកផ្លូវឲ្យប្រជាជនអឺរ៉ុប ចាប់ផ្តើមមានចំណាប់អារម្មណ៍មកលើតំបន់អាស៊ីផងដែរ។ សូម្បីតែអ្នកល្បីល្បាញ ខាងរុករកនាសម័យកាលបុរាណជាច្រើនដូចជា គ្រីស្តុប កូឡុំប៊ូស ( Christonpher Columbus ) ជាដើម ក៏សុទ្ធសឹងសម្អាងលើទិន្នន័យ ឬការ​បកស្រាយបំភ្លឺលើកត្តាភូមិសាស្ត្ររបស់គាត់ផងដែរ។ ម៉ាកូ ប៉ូឡូ កើតនៅឆ្នាំ១២៥៥ នៅចក្រភពវៃណៃ (ចក្រភពមួយនាតំបន់អឺរ៉ុបនាសម័យកាលនោះ)។ ឪពុកម្តាយ របស់​គាត់គឺជាអ្នកជំនួញផ្លូវឆ្ងាយ។…

Makeba KEEBS Rainey Madiba Nelson Mandela _thumb 1200x630
ប្រវត្តិសាស្រ្ត

ជាប់​គុក២៧​ឆ្នាំ​ដោយ​សារប្រឆាំងរបបប្រកាន់ពូជសាសន៍ស្បែកខ្មៅ ណែលសុន ម៉ង់ដេឡា (Nelson Mandela) ជានរណា?

ណែលសុន ម៉ង់ដេឡា ចាប់កំណើតក្នុងសហគមន៍ជនជាតិស្បែកខ្មៅត្រង់ស្តេ នៅថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ១៩១៨ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ គាត់គឺជាអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ពី ឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩។ ក្នុងជីវិតកុមារភាព ណែលសុន គ្រាន់តែជាក្មេងសាមញ្ញ ឃ្វាលគោ ធ្វើស្រែ ចម្ការផ្សេង​ៗ ប៉ុណ្ណោះ។ រហូតដល់ឪពុករបស់គាត់ស្លាប់ ដែលបានជំរុញអោយគាត់ធ្លាក់មកស្ថិតនៅ ក្រោមការឃុំគ្រងរបស់សាច់ញាតិដ៏មានឥទ្ធិពលម្នាក់នាសម័យកាលនោះ ពោល​គឺ​ប្រឹក្សាភិបាលស្តីទីនៃ ប្រជាជន ថេមប៊ូ ។ នៅពេលនោះគ្រួសាររបស់គាត់ទាំងអស់បានផ្លាស់ទៅទៅស្នាក់នៅភូមិ គូនូ ដែល រូមមានម្តាយ…

Untitled 1
ប្រវត្តិសាស្រ្ត

Gurkha មាន​ប្រវត្តិ​ជាង ​២០០ ឆ្នាំ​ជា​ទាហាន​ពិសេសរបស់នេប៉ាល់ ប្រកាន់​ពាក្យស្លោកមួយថា​សុខចិត្តស្លា ប់ជាងរស់​នៅ​ធ្វើជាមនុស្សកំសាក

ជំហត្រឹមកម្ពស់ជាង១.៦០ម៉ែត្រជាមធ្យមទាហាន​Gurkha ជាទូទៅត្រូវបាន​គេងាយនឹងមើលរំលងមិមនដឹងថាជាទាហាននោះទេ។ ទោះយ៉ាងណាក្ដី! អ្វីដែល​អ្នក​ឃើញនេះអាចជាគំនិតចុងក្រោយរបស់អ្នក ប្រសិនបើអ្នកបានជួបនឹងកងទ័ព Gurkha នៅក្នុងសមរភូមិដែល​ពួក​គេ​មានបាវចនារបស់ពួកគេ ថា”ស្លាប់ប្រសើរជាងធ្វើមនុស្សកំសាក” ។ ប្រវត្តិ​នៃ​កងទ័ព ​Gurkha ៖ តាម​ពិត​ទៅ​ពួក​គេ​មានកំណើត​ជា​យូរយាណាស់​មក​ហើយ​ដោយមានប្រភពចេញពីតំបន់ភ្នំនៃប្រទេសនេប៉ាល់ ។ កងទ័ព ​Gurkha ត្រូវបានគេឃើញជាលើកដំបូងក្នុងពិភពលោកនៅពេលដែលពួកគេទ្រាំមិនបាននឹងលុកលុយជាង ២០០ ឆ្នាំកន្លងមកដោយក្រុមទាហាននៅអង់គ្លេសនៅឥណ្ឌាខាងកើត(ទាហានអង់គ្លេសដាក់​អាណានិគមប្រទេស​ឥណ្ឌា)។ ការ​ប្រយុទ្ធ​ជាមួយ​ទាហាន Gurkha បាន​ធ្វើ​ឲ្យ​ទាហានអង់គ្លេសបាត់​បង់​ជីវិតយ៉ាងសម្បើម​ ហើយមើល​ឃើញ​ការ​ពលីអាយុជីវិតកងកម្លាំងរបស់ខ្លួនផង និង​ចង់​យក​ទាហាន Gurkha មក​ធ្វើ​ជា​ផ្នែករបស់​ខ្លួន​ផង អង់គ្លេសចង់ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយ ទាហាន Gurkha យ៉ាងឆាប់រហ័ស។ ទាហានអង់គ្លេសម្នាក់បានកត់ត្រានៅក្នុងកំណត់ហេតុរបស់គាត់ថា៖ «ខ្ញុំមិនដែលឃើញភាពរឹងមាំឬភាពក្លាហានជាងនេះទៀត​នោះទេក្នុងជីវិតរបស់ខ្ញុំ។…

Kim Jung Un
បច្ចេកវិទ្យា

កូរ៉េខាងជើងព្រមាន៖ មីស៊ីលរបស់ Kim Jong-un អាច​ហោះ​ទៅ​ដល់​ទ្វីប​អឺរ៉ុបត្រឹមប៉ុន្មាននាទី​តែប៉ុណ្ណោះ!

លោក KIM JONG-UN បានគំរាមសហរដ្ឋអាមេរិក និងលោកដូណាល់ត្រាំដោយការវាយប្រហារមីស៊ីលជាច្រើនលើក ប៉ុន្តែការព្រួយបារម្ភត្រូវបានលើកឡើងនៅទ្វីបអឺរ៉ុបទៅវិញ នៅពេលដែលអ្នក​ស៊ើបការណ៍អាឡឺម៉ង់បានសន្និដ្ឋានថាក្បាលគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងអាចទៅដល់ទ្វីបនេះតែ​ប៉ុន្មាននាទីប៉ុណ្ណោះ។ ការព្រមានយ៉ាងគឃ្លើននេះ បានកើតឡើងពីទីក្រុងប៊ែរឡាំង នៅពេលដែលក្រុមសន្តិសុខអាល្លឺម៉ង់បានប្រាប់សមាជិកសភាអំពីការគំរាមកំហែងមីស៊ីលកាន់តែខ្លាំងឡើងៗ ឡើងរបស់លោកគីម ជុងអ៊ុន។ អគ្គនាយករង BND លោក Ole Diehl បាននិយាយក្នុងអំឡុងកិច្ចប្រជុំសម្ងាត់មួយថា ច្បាស់ណាស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនអាចអនុវត្តសកម្មភាពសង្គ្រាមក្នុងពេលណាមួយ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១៨ គឺមួយឆ្នាំបន្ទាប់ ពីលោកគីមបានគំរាមសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដោយការវាយប្រហារ​នុយ​ក្លេ​អ៊ែរ​។​ បន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីលឆ្នាំ ២០១៧ របបកូរ៉េខាងជើងបាននិយាយថា​មីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរធុនធ្ងន់និងដ៏ធំមួយដែលមានសមត្ថភាពវាយប្រហារ“ ដីគោកទាំងមូល” របស់អាមេរិក។ រូបវិទូម្នាក់ឈ្មោះ…

អាល្លឺម៉ង់
បច្ចេកវិទ្យា

ឆ្នាំ២០២០ អាមេរិក​បន្ត​ឈរលេខ១​នាម​ជាមហាអំណាច​យោធាពិភពលោក ចុះ​រុស្សី​ និង​ចិនវិញ?

នេះគឺចំណាត់ថ្នាក់កម្លាំងយោធាពិភពលោកឆ្នាំ ២០២០ ខណៈសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១  រុស្ស៊ីទី ២ និងចិនលេខ ៣ ។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោម ១៣៨ ប្រទេសដែលកាន់ចំណាត់ថ្នាក់និង​ពិន្ទុ PwrIndx ចំនួន ០.០៦០៦ ។ សហរដ្ឋអាមេរិកនៅតែរក្សាតំណែងកំពូលរបស់ខ្លួន ជាមហាអំណាចយោធាគ្មាននរណាប្រៀបបានក្នុងពិភពលោកពោលគឺទាំងតួលេខនិងបច្ចេកទេស។ បុគ្គលិកយោធាសរុបរបស់សហរដ្ឋអាមេរិកត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ២.២៦០.០០០ នាក់ ខណៈពេលដែលអត្រាកម្លាំងកងទ័ពអាកាសសរុបមានចំនួន ១៣.២៦៤ នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសទាំង ១៣៨ ក្នុងបញ្ជីនេះ។ ស្ថាប័នរាប់​ចំនួនស្ថិតិយោធាពិភពលោក The Global Firepower…

Nero
ប្រវត្តិសាស្រ្ត

Ranjith Premasiri Madalana ទាហានលប​បាញ់​ស្រីលង្កាផ្ដាច់​ជីវិត​ក្រុមឧទ្ទាមខ្លាតាមិល ២១៧​នាក់

អាច​និយាយ​បាន​ថា​គាត់​ជា​វីរបុរស​ក្នុង​សង្គ្រាម​ស៊ីវិល​ម្នាក់​របស់​ស្រីលង្កា។ សម្រាប់​គាត់​គ្មាន​ព័ត៌មាន​ច្រើន​នោះ​ទេ​ដែល​យើង​បាន​ដឹង​ ប៉ុន្តែវីរភាពរបស់​គាត់​ត្រូវ​បាន​ប្រជានជនស្រីលង្កា​និង​ពិភពលោកទទួល​ស្គាល់​ដោយ​បាន​ផ្ដាច់​ជីវិតក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE) ដល់​ទៅ​២១៧​នាក់​ ក្នុង​នាម​ជា​ទាហានលប​បាញ់ (Sniper)។ ក្រោយ​មកប្រហែល​នៅ​ឆ្នាំ២០០៩​គាត់​ត្រូវ​បាន​ទាហាន Sniper របស់ក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិលបាញ់​ស្លាប់មុន​២០​ថ្ងៃ​ដែលទាហានរដ្ឋាភិបាលស្រីលង្កាបានទទួល​ជោគជ័យ​ទាំង​ស្រុង​លើក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers of Tamil Eelam ​( LTTE)។ មុន​និយាយ​អំពី​ប្រវត្តិទាហាន​ម្នាក់​នេះ​យើង​សូម​សង្ខេបប្រវត្តិសង្គ្រាមស៊ីវិលសិន។ Eelam War គឺជាឈ្មោះដែលត្រូវបានផ្តល់ឱ្យដំណាក់កាលជាច្រើននៃជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាលនៃប្រទេសស្រីលង្កានិង ក្រុមសកម្មប្រយុទ្ធ​ខ្លាតាមិល The Liberation Tigers…

Green Berret
ពិភពលោក

អាមេរិក​បញ្ចេញ​ក្រុម​ទាហាន​ពិសេស ​Green Beret ជំនាន់​ថ្មី​ពិត​ជា​សាហាវ​(វីដេអូ)

អាមេរិក​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ប្រទេស​មួយ​ចំណាយ​លុយ​ទៅ​លើ​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​យោធា​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ពិសេស​ទៅ​លើ​សព្វាវុធ​ធ្ងន់​-ស្រាល យន្តហោះ​ចម្បាំង នាវា​ចម្បាំង នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​ចំណាយ​ទៅ​លើ​ការ​បង្កើន​សមត្ថភាព​កងទ័ព​គ្រប់​ប្រភេទ ​ទាំង​ជើង​អាកាស​ កង​ថ្មើរជើង​ (ជើង​គោក) កងទ័ព​ជើង​ទឹក​ជា​ដើម។ ក្នុង​ចំណោម​ការ​អភិវឌ្ឍន៍​ទាំង​នេះ​ ក្រុម​ទាហាន​ពិសេស​ថ្មើរជើង​ Green Beret ជំនាន់​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ និង​ហ្វឹក​ហាត់​ជំនាញ​ពិសេស​ និង​ទាន់​សម័យ​កាល​បំផុត ​ដែល​ប្រទេស​ផ្សេង​មិន​ទាន់​គិត​ដល់។ តាម​ពិត​ទៅ​កង​ទាហាន​ពិសេស Green Beret​ នេះ​មាន​កំណើត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​ ហើយ​កង​កុម្ម៉ង់ដូ​អង់គ្លេស​ជា​អ្នក​បង្កើត​មុន​គេ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​ទាហាន​អាមេរិក។តាម​ពិតទៅ! Green Beret បង្កើត​ឡើង​តាំង​ក្នុង​សង្គ្រាម​លោក​លើ​ទី​២​ម្ល៉េះ ប៉ុន្តែ​មិន​ពេល​នោះ​មិន​ទាន់​រាប់​ក្នុង​កងទាហាន​ពិសេស​នៅ​ឡើយទ។ តែ​បច្ចុប្បន្ន​ Green Beret ក៏​ជា​ផ្នែក​មួយ​នៃ​កងទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិក…

Staff Sergeant Robert Miller
Inspiration

Robert Miller ទាហានសក្ដិ២

Robert Miller ទាហានសក្ដិ២ លះបង់ជីវិតខ្លួនឯងប្រយុទ្ធជាមួយ​ក្រុមឧទ្ទាមតាលីបង់ជិត ១០០នាក់សង្គ្រោះមិត្តរួមក្រុម ៧នាក់ ទោះ​បី​ជា​ត្រូវ​ពលី​ជីវិត​ក្នុង​ទឹកដី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន លោកពលបាលទោ Robert James Miller (Staff Sergeant Robert Miller ) ជា​ទាហានពិសេស​អាមេរិក​ម្នាក់​ ដែល​បានសង្គ្រោះជីវិត​ទាហានអាមរិកជាមិត្តរួម​កង​៧នាក់ ​និង​និង​ទាហាន​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន១៥​ពី​ការ​លប់​វាយឆុ្មក់របស់​ក្រុម​ឧទ្ទាម តាលីបង់​ចំនួន​ជាង​១០០នាក់​។ ថ្ងៃ ​ទី ​២៥ ​ខែ ​មករាឆ្នាំ ២០០៨ Staff Sergeant Robert Miller ដើរល្បាត​នៅចំណុច​មួយ​ជា​មួយក្រុម​ទាហានពិសេស​របស់​លោក ហើយ​ជួ​ប្រទះការវាយឆ្មក់​ពី​ក្រុម​ទាហានតាលីបង់ដែល​កំពុង​រង់ចាំស្ទាក់…

Ww2
ប្រវត្តិសាស្រ្ត

នៅ​ពេល​​សង្រ្គាម​លោកលើកទី២​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅ

នៅ​ពេល​​សង្រ្គាម​លោកលើកទី២​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅហើយ នៅ​ក្នុង​តំបន់​អាស៊ី គឺ​សង្រ្គាម​រវាង​ជប៉ុន និង​ចិន ដែល​ចាប់ផ្ទុះឡើង តាំង​ពី​ឆ្នាំ​១៩៣៧។ មិនតែប៉ុណ្ណោះនៅឆ្នាំ១៩៣៣ ប្រទេសជប៉ុនបានដកខ្លួនចេញពីសង្គមប្រជាជាតិផងដែរ ដែលជាហេតុនាំអោយសង្គមប្រជាជាតិចុះខ្សោយឥទ្ធិពលយ៉ាងខ្លាំង។ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២ ​ចាប់ផ្ទុះឡើ នាខែ​កញ្ញា ឆ្នាំ​១៩៣៩ ទឹកដីរបស់ប្រទេសចិនត្រូវបានទទួលរងគ្រោះស្រេច​ទៅហើយគឺទឹកដី​មួយផ្នែក​ធំ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ចិន​ត្រូវ​បាន​កងទ័ព​ជប៉ុន​ឈ្លានពាន​កាន់កាប់​រួច​ទៅហើយ។ ចំណែក​ឯ​ទឹកដី​ដែល​នៅ​សេសសល់ មួយចំណែក​ត្រូវ​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​​របស់​លោក ​ជៀង កាយចៀក និង​មួយ​ចំណែក​តូចទៀត​ស្ថិត​ក្រោម​​ការ​កាន់កាប់​របស់​ក្រុមកុម្មុយនិស្ត​​របស់ ​ម៉ៅ សេទុង។ នៅ​ក្នុង​ឆ្នាំ​ដំបូងៗ នៃ​សង្រ្គាម​លោកលើកទី២ នៅ​​ពេល​ដែល​អាល្លឺម៉ង់ អ៊ីតាលី និង​សហភាព​សូវៀត នាំគ្នា​ឈ្លានពាន​ពង្រីក​ទឹកដី នៅ​​ក្នុង​តំបន់​អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក​វិញ…

The First Japan
ប្រវត្តិសាស្រ្ត

សង្គ្រាមជប៉ុន-ចិន-រុស្សី លើទឹកដីឧបទ្វីបកូរ៉េ (ឆ្នាំ១៨៩៤-១៨៩៥) ដង្ហើមដំបូងនៃចលនាអំណាចអាណានិគមនិយមរបស់ជប៉ុន

សង្គ្រាមជប៉ុន-ចិន-រុស្សី នាចុងសតវត្សរិ៍ទី១៩ នេះបានត្រូវគេហៅថា The First Sino-Japanese War គឺជាចលនាដង្ហើមដំបូងនៃការឈ្លានពានរបស់ពួកជប៉ុន មុនចូលទៅកាន់កាប់ប្រទេសចិន បន្តចូលមកដាក់អាណានិគមដល់តំបន់អាស៊ីអាគ្នេយ៍ទៀតនោះ។ ជារួមទៅ! ទិសដៅតែមួយនៃការឈ្លានពានរបស់ជប៉ុន មកឧបទ្វីបកូរ៉េ នាពេលនោះព្រោះបើគិតតាមភូមិសាស្ត្រ ឧបទ្វីបកូរ៉េ គឺនៅទីតាំងជិតប្រទេសជប៉ុនជាងគេ។ ដើមហេតុដំបូងនាអំឡុងឆ្នាំ១៨៧៦ ជប៉ុនបានបង្ខំឲ្យមេដឹកនាំឧបទ្វីបកូរ៉េ ចុះហត្ថលេខាឲ្យជប៉ុនមានឳកាសបញ្ជូនទ័ពពួកគេ ចូលមកទឹកដីឧបទ្វីបកូរ៉េ ដោយក្នុងគោលដៅធ្វើសកម្មភាពជួយរំដោះជាតិកូរ៉េ ឲ្យគេចផុតពីការឈ្លានពានរបស់ពួកចិន។ ជាក់ស្តែងប្រាកដមែន នាអំឡុងដើមឆ្នាំ១៨៩០ ចលនារំដោះជាតិរបស់កូរ៉េ បានកើតឡើងងើបបះបោរប្រឆាំងនឹងពួកចិន ដែលជារឿយៗ តែងតែមកជ្រៀតជ្រែក ព្យាបាទលើទឹកដីពួកគេ ប៉ុន្តែការបះបោរអំឡុងពេលនោះ តែងតែត្រូវកងទ័ពចិនបង្ក្រាបបានជានិច្ច។ ឃើញឳកាសល្អបែបនេះ…

Abu
ប្រវត្តិសាស្រ្ត

ទាហាន​លបបាញ់ជើងចាស់រហ័សនាម ”​អ្នក​ប្រមាញ់ភ្នែកស្ទាំង” ផ្ដាច់​ជីវិត ISIS ៣២០​ នាក់ក្នុងសង្គ្រាមស៊ីវិលអ៊ីរ៉ាក់

Abu Tahsin al-Salhi អាយុ៦៣ឆ្នាំ ចាប់​ផ្ដើម​ប្រឡូកក្នុងសមរភូមិ​ដំបូងបំផុត​ក្នុង​សង្គ្រាម Yom Kippur War (១៩៦៧-១៩៧៣?) ក្នុង​តំបន់ Golan Heights ​ហើយពេល​គាត់​ចូល​ធ្វើ​សង្គ្រាមសម័យបច្ចុប្បន្ននេះ ​លោក​តាបាន​ប្រាប់​ថា​បានផ្ដាច់ជីវិតក្រុមទាហានឧទ្ទាម ISIS ចំនួន៣២០​នាក់។ នៅក្នុងខ្សែវីដេអូមួយ ដែលថតដោយក្រុមសកម្មប្រយុទ្ធរបស់គាត់ លោកតា​បាន​និយាយ​ថា គាត់ស្ម័គ្រចិត្ត​ចូល​សមរភូមិម្ដង​ទៀត​​ ដោយ​ចូល​ក្នុង​ក្រុម​កងកម្លាំងប្រជានជាជនអ៊ីរ៉ាក់ (Popular Mobilization Forces,)​ដែល​ប្រយុទ្ធកៀកស្មាគ្នា ជាមួយកងទាហានរដ្ឋាភិបាល​ប្រឆាំងជាមួយក្រុមឧទ្ទាម ISIS។ បរុស​អាយុ៦៣ឆ្នាំរូបនេះចេះជំនាញលបបាញ់(Sniper)នេះ​តាំង​ពី​ក្មេង​នៅ​ប្រទេស​រុស្សី​ ហើយ​ចូល​ធ្វើ​សង្គ្រាម​ជាអ្នកបាញ់ស្នែបឆ្នាំ ១៩៧៣ បើ​គិត​ទៅ​ជាង​៤០​ឆ្នាំ​ទៅ​ហើយ នៅពេលដែលគាត់ធ្វើ​ជា​ទាហានកងពលអ៊ីរ៉ាក់ដែលកាល​នោះ​ អ៊ីរ៉ាក់កំពុងប្រយុទ្ធជាមួយនឹងអ៊ីស្រាអែល…