អាមេរិក​បញ្ចេញ​ក្រុម​ទាហាន​ពិសេស ​Green Beret ជំនាន់​ថ្មី​ពិត​ជា​សាហាវ​(វីដេអូ)

Green Berret
ការផ្សាយពាណិជ្ជកម្ម

អាមេរិក​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ប្រទេស​មួយ​ចំណាយ​លុយ​ទៅ​លើ​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​យោធា​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ពិសេស​ទៅ​លើ​សព្វាវុធ​ធ្ងន់​-ស្រាល យន្តហោះ​ចម្បាំង នាវា​ចម្បាំង នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​ចំណាយ​ទៅ​លើ​ការ​បង្កើន​សមត្ថភាព​កងទ័ព​គ្រប់​ប្រភេទ ​ទាំង​ជើង​អាកាស​ កង​ថ្មើរជើង​ (ជើង​គោក) កងទ័ព​ជើង​ទឹក​ជា​ដើម។

A Member Of The Air Force Special Operation's 23rd Special Tactics Squad And Italian Special Forces Participate In Small Unit Tactics At The King Abdullah II Special Operations Training Center In Amman, Jordan During Eager Lion 2017.
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុង​ចំណោម​ការ​អភិវឌ្ឍន៍​ទាំង​នេះ​ ក្រុម​ទាហាន​ពិសេស​ថ្មើរជើង​ Green Beret ជំនាន់​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ និង​ហ្វឹក​ហាត់​ជំនាញ​ពិសេស​ និង​ទាន់​សម័យ​កាល​បំផុត ​ដែល​ប្រទេស​ផ្សេង​មិន​ទាន់​គិត​ដល់។ តាម​ពិត​ទៅ​កង​ទាហាន​ពិសេស Green Beret​ នេះ​មាន​កំណើត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​ ហើយ​កង​កុម្ម៉ង់ដូ​អង់គ្លេស​ជា​អ្នក​បង្កើត​មុន​គេ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​ទាហាន​អាមេរិក។តាម​ពិតទៅ! Green Beret បង្កើត​ឡើង​តាំង​ក្នុង​សង្គ្រាម​លោក​លើ​ទី​២​ម្ល៉េះ ប៉ុន្តែ​មិន​ពេល​នោះ​មិន​ទាន់​រាប់​ក្នុង​កងទាហាន​ពិសេស​នៅ​ឡើយទ។

ការផ្សាយពាណិជ្ជកម្ម
Action Armed Army 163467
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែ​បច្ចុប្បន្ន​ Green Beret ក៏​ជា​ផ្នែក​មួយ​នៃ​កងទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិក ​ដែល​ពេល​ខ្លះ ​ត្រូវ​បាន​គេ​ច្រឡំ​ថា​ជា​ កង Navy SEALS ឬ​ទាហាន Army Rangers ។​ តាម​ពិត​វា​ជា​កង​ពល​ពិសេស​មួយ​ដាច់​ដោយ​ឡែក​ ដោយ​មាន​បេសកកម្ម​ និង​ការ​ហ្វឹក​ហាត់​ខ្លាំង​ជាង​គេ។ Green Beret ត្រូវ​រៀន​ហ្វឹក​ហាត់​​ភាសា (languages ) វប្បធម៌ (culture ) ការ​ទូត (diplomacy ) ចិត្តសាស្ត្រ​សង្គ្រាម (psychological warfare ) ផ្ដល់​ព័ត៌មាន​ និង​ទប់​ស្កាត់​ព័ត៌មាន​មិន​ពិត ​ហើយ​សិក្សាពីចំណង​នយោបាយ ​ដែល​ខុស​ពី​ទាហាន​ផ្សេងៗ​ទៀត ​រៀន​ផ្ដោត​សំខាន់​ទៅ​លើ​តែ​ការ​ប្រយុទ្ធ ​និង​ការ​ប្រើប្រាស់​ឧបករណ៍​សង្គ្រាម។

2ZhJmx
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បេសកកម្ម​របស់​ក្រុម​ដ៏​សាហាវ​មួយ​នេះ​ គឺ​ក្នុង​ព្រៃ​ជ្រៅ​តំបន់​អាមេរិក​កណ្ដាល ​(បង្ក្រាប​ស្ដេច​គ្រឿង​ញៀន) ជួញដូរ​មនុស្ស និង​ពេល​ខ្លះ​ទទួល​តួនាទី​ជា​អង្គរក្ស​មេ​ដឹក​នាំ​ធំ​ៗ​នៅ​តំបន់​អឺរ៉ុប​ខាង​កើត។ តាម​ពិត​ទៅ​ជំនាញ​របស់​ពួក​គេ​ហួស​ពី​ការ​ស្មាន​ និង​មាន​លក្ខណៈ​ស្ងប់ស្ងាត់​បំផុត។​

ការផ្សាយពាណិជ្ជកម្ម
Specialforces_102215getty
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្មី​ៗ​នេះ ​ដើម្បី​ស្រប​តាម​តម្រូវ​ការ​ពិភពលោក​អាមេរិក​ បាន​អាប់ដែត​មេរៀន​ហ្វឹក​ហាត់​បន្ថែម​លើ​មេរៀន​ចាស់​ដែល​ធ្លាប់​តែ​សម្រេច​បាន​កាល​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់​ អាហ្វហ្គានីស្ថាន​។ ខាង​ក្រោម​នេះ​ជា​វីដេអូ​ហ្វឹក​ហាត់​ថ្មី​បំផុត​ដែល​បង្ហាញ​ពី​ទាហាន​ Green Beret ៖​

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម