រ៉ូណាល់ អាមុនសេន (Ronald Amunsen) មនុស្សជាតិទី១បើកផ្លូវឲ្យពិភពលោកស្គាល់ភាពពិតនៃប៉ូលខាងត្បូង

Ronald Amounsen
ការផ្សាយពាណិជ្ជកម្ម

ប៉ូលខាងត្បូង គឺជាផ្ទាំងទ្វីបទឹកកកមួយដ៏ធំបំផុតនៅក្នុងភពផែនដីយើងនេះ ខណៈ បច្ចុប្បន្នភាពមានក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្តាប្រទេសមហាអំណាចជុំវិញពិភព លោក ជាច្រើនកំពុងធ្វើដំណើរទៅសិក្សានៅទីនោះ ដោយខ្លះក្នុងគោលបំណងស្វែង រកអ្វីដែលថ្មីៗ ខ្លះគោលដៅរកប្រយោជន៍ដល់មនុស្សជាតិ និងមួយចំនួនទៀតស្វែងរកផលប្រយោជន៍ដល់ប្រទេសពួកគេ។

ការផ្សាយពាណិជ្ជកម្ម

តែមុននឹងមានសព្វថ្ងៃ ដើមឡើយប៉ូលមួយនេះគ្រាន់តែជាកន្លែងផ្ទាំងទឹកកកធំមហាសាលទុកចោល ដែលសឹងតែមនុស្សជាតិគ្មានបានគិតថានៅក្នុងភពផែនដីយើងផង។ ប៉ូលមួយនេះ ត្រូវបានរកឃើញដោយមនុស្សជាតិដំបូងគេនោះគឺលោក រ៉ូល អាមុនសេន (Ronald Amunsen) ដែលជាជនជាតិន័រវេស។ គាត់កើតនៅឆ្នាំ១៨៧២ និងពេលធំពេញវ័យគឺជាអ្នកសិក្សាផ្នែកវិជ្ជាពេទ្យមួយដ៏ចំណាន។

ការផ្សាយពាណិជ្ជកម្ម

តែនៅពេលរូបគាត់អាយុ២១ឆ្នាំ ម្តាយឪពុករបស់គាត់បានបាត់បង់ជីវិតទៅ បានធ្វើឲ្យជីវិតគាត់បានផ្លាស់ប្តូរ ដោយមានគោលគំនិតចង់ស្វែងរកអ្វីដែលថ្មី និងជាពិសេសការស្រម៉ៃចង់ធ្វើដំណើរទៅកាន់ភាគខាងត្បូងនៃពិភពលោក ដើម្បីស្វែងរកអ្វីដែលថ្មីដែលពុំធ្លាប់មាននរណាដែលធ្វើដំណើរទៅ។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំ១៨៩៧ រ៉ូល អាមុនសេន បានសម្រេចក្តីបំណង ដោយបានក្លាយខ្លួនជា សហសេវិក ធ្វើដំណើរតាមសំពៅទៅកាន់សមុទ្រអាក់ទិច ដែលដឹកនាំដោយអ្នករុករកម្នាក់ឈ្មោះ Adrien de Gerlache de Gomery  ប៉ុន្តែជាលទ្ធផលពួកគេមិនទទួលបាន ផលវិជ្ជមានឡើយ ផ្ទុយមកវិញក៏ជួបបញ្ហាដោយសំពៅជាប់គាំងនៅក្នុងទឹកកក ដែលនៅជិតតំបន់ប៉ូលនោះ។ សំពៅរបស់ពួកគេបានជាប់គាំងនៅប្រមាណ១៣ខែនៅតំបន់នោះ រហូតដល់ឆ្នាំ១៨៩៩ ទើបពួកគេអាចរួចផុត នឹងបានធ្វើដំណើរត្រឡប់មកវិញ។

ការផ្សាយពាណិជ្ជកម្ម

រយៈពេល១៣ខែនៅលើផ្ទាំងទឹកកក សហសេវិកទាំងអស់បានត្រឹមចាប់សត្វឆ្មាទឹក និងសត្វផេខ្វីន ធ្វើជាចំណី និងធ្វើជាសម្លៀកបំពាក់ការពារពីភាពត្រជាក់។ ក្រោយត្រឡប់មកដល់ប្រទេសន័វេសវិញ លោក រ៉ូល អាមុនសេន បានទទួលបេសកម្មថ្មីទៅកាន់តំបន់ប៉ូលខាងជើងវិញម្តង។ គោលដៅទៅទីនោះដើម្បីសិក្សាលក្ខណៈ វិទ្យាសាស្ត្រ  អំពីដែនម៉ាញេទិចរបស់ភពផែនដី។

ការផ្សាយពាណិជ្ជកម្ម

រ៉ូល អាមុនសេន បានស្នាក់នៅ និងធ្វើការសិក្សានៅតំបន់ប៉ូលខាងជើងអស់រយៈពេល២ឆ្នាំ ពោលពីឆ្នាំ១៩០៣ ដល់ឆ្នាំ១៩០៥។ ក្រោយទទួលបានជោគជ័យលើភារកិច្ចតំបន់ប៉ូលខាងជើង ពេលត្រឡប់មកដល់វិញ រូបគាត់បានសម្រេចរៀបចំផែនការបេសកម្មថ្មីដ៏ធំមួយឆ្ពោះទៅកាន់តំបន់ប៉ូលខាងត្បូងសារជាថ្មី។ ឆ្នាំ១៩១០ បេសកម្មឆ្ពោះទៅតំបន់ប៉ូលខាងត្បូង ក៏បានចាប់ផ្តើម។

ការផ្សាយពាណិជ្ជកម្ម

នៅអំឡុងខែមករា ឆ្នាំ១៩១១ រ៉ូល អាមុនសេន និងសហសេវិករបស់គាត់ បានធ្វើដំណើរតាមសំពៅចំនួន៧ ទៅដល់ទ្វីបអង់តាក់ទិច និងបន្តដំណើរយឺតៗ រហូតដល់ជាប់គាំងសំពៅ ដោយផ្ទាំងទឹកកក។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំដដែល រ៉ូល អាមុនសេន ក្នុងនាមជាប្រធានបេសកម្ម រួមជាមួយសហសេវិករបស់គាត់ចំនួន៤នាក់ផ្សេងទៀត បានឡើងជិះស្គី ដែលមានសត្វឆ្កែ១៣ក្បាល អូសពួកគេធ្វើដំណើរបន្តទៅមុខទៀត។ ទីបំផុត ថ្ងៃសុក្រ ទី១៤ ខែធ្នូ  ជាប្រវត្តិសាស្ត្រមនុស្សជាតិ ពួកគេបានធ្វើដំណើរដោយជោគជ័យ ទៅដល់តំបន់ចំណុចប៉ូលខាងត្បូង។

មនុស្សទាំង៥នាក់ រួមជាមួយសត្វឆ្កែទាំង១៣ក្បាល (ត្រឡប់មកវិញសល់តែ១១ ក្បាល ) បានស្ថិតនៅតំបន់ប៉ូលនោះ គិតទាំងរយៈពេលធ្វើដំណើរទៅវិញទៅមកអស់រយៈពេល៣៩ថ្ងៃជាមួយគ្នា។ ដ្បិតដំណើររុករកមួយនេះ ពុំបានហុចផលលក្ខណៈ​​វិទ្យាសាស្ត្រ និងការប្រមូលយកភ័ស្តុតាងអ្វីទុកជាឯកសារប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែឈ្មោះរបស់គាត់ ក៏ត្រូវតែបានចារ្យទុកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ថាជាបុរសទី១ ដែលបានដឹកនាំ និងបើកផ្លូវឲ្យពិភពលោកបានស្គាល់ពីផ្ទាំងទ្វីបទឹកកកដ៏ធំមហាសាលមួយនេះ។

រ៉ូល អាមុនសេន បានបាត់ដំណឹង នៅក្នុងឆ្នាំ១៩២៨ ក្នុងវ័យ៥៥ឆ្នាំ ក្នុងបេសកម្ម​ជួយសង្គ្រោះតាមជើងហោះហើរមួយ ដោយរូបលោកបានដឹងថាមានយន្តហោះ​អុីតាលី មួយបានធ្លាក់នៅក្នុងតំបន់អាកទិច ហើយរូបគាត់បានស្ម័គ្រចិត្តដោយខ្លួនឯង ធ្វើដំណើរតាមជើងហោះហើរទៅជួយសង្គ្រោះ។

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩២៨ សហសេវិកដែលស្ថិតនៅក្នុងយន្តហោះអុីតាលី ត្រូវបានគេជួយសង្គ្រោះបាន ប៉ុន្តែគួរឲ្យសោកស្តាយយន្តហោះរបស់លោក រ៉ូល អាមុនសេន​ បែរជាបាត់ចេញពីរាដ៉ាទាក់ទង ហើយក៏មិនដឹងបាត់ទៅទីណាចាប់តាំងពីពេលនោះទល់សព្វថ្ងៃ៕

ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
↑