កងកម្លាំងអ៊ីស្រាអែលបង្ហាញថាពួកគេបានវាយប្រហារប្រទេសស៊ីរីចំនួន ៥០ លើកនៅឆ្នាំ ២០២០

កងកម្លាំងអ៊ីស្រាអែលបង្ហាញថាពួកគេបានវាយប្រហារប្រទេសស៊ីរីចំនួន ៥០ លើកនៅឆ្នាំ ២០២០
ការផ្សាយពាណិជ្ជកម្ម

កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថា ខ្លួនបានធ្វើការវាយឆ្មក់យ៉ាងតិច ៥០ ដងលើគោលដៅនានានៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំ ២០២០ ដែលបង្ហាញថាស៊ីរីសុវត្ថិភាពជាងបើប្រៀបធៀបទៅនឹងឆ្នាំមុន ៗ ។

Webp.net Resizeimage 13 750x536
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងទិន្នន័យសន្តិសុខប្រចាំឆ្នាំរបស់ខ្លួនដែលបញ្ចប់នៅពាក់កណ្តាលអធ្រាត្រយប់នេះ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថាក្រៅពីការវាយឆ្មក់ទាំងនោះ ពួក​គេបានធ្វើប្រតិបត្តិការជាក់លាក់ចំនួន ២០ ជាពិសេសនៅព្រំដែនលីបង់ និងស៊ីរី បន្ថែមពីលើការរារាំងប្រតិបត្តិការណ៍​បំផ្លាញពី​សំណាក់​ទាហានមក​ពី​គណបក្ស​ Hezbollahចំនួន​២​លើក​ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម
Occupied_Palestinian_Territories
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភពពី​កងទ័ពដដែល ក៏បានបញ្ជាក់ផងដែរថា កម្លាំងរបស់ខ្លួនអាចរាំងខ្ទប់ការ​វាយប្រហាររបស់​ក្រុមទាហាន Hezbollah ដែលធ្វើប្រតិបត្តិការនៅតាមព្រំដែនស៊ីរី បន្ថែមលើការរកឃើញ និងដោះគ្រឿងផ្ទុះ​ដែល​បង្កប់​តាមបន្ទាត់​ព្រំដែនស៊ីរី និង​បំផ្លាញក្រុមឧទ្ទាម​តូច​មួយចំនួន​ទៀត។

ទិន្នន័យកងទ័ពអាកាសអ៊ីស្រាអែល បានបង្ហាញពីការកើនឡើងនូវសកម្មភាពដែលទាក់ទងទៅនឹង“ ការប្រយុទ្ធគ្នារវាងសង្គ្រាម” ដែលមានគោលបំណង“ ប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងរបស់សត្រូវ ក្នុងការឈរជើងនៅតាមព្រំដែននៃប្រទេសអ៊ីស្រាអែល និងរារាំងសង្គ្រាមដែល​អាច​កើត​ឡើង​ជាបន្តបន្ទាប់។ ” ពួកគេបានពន្យល់ថាយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានអនុវត្តប្រតិបត្តិការចំនួន ១៤០០ លើក កាលពីឆ្នាំមុនបន្ថែមលើការវាយប្រហារតាមឧទ្ធម្ភាគចក្រជាង ៤០០ គ្រឿងបន្ថែមទៀត។

ការផ្សាយពាណិជ្ជកម្ម
IDF
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីដើមឆ្នាំនេះគោលដៅប្រហែល ៣០០ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានទម្លាក់គ្រាប់​បែក​ ហើយវាបានរារាំងការប៉ុនប៉ងបំផ្ទុះបំបែករនាំងការពារព្រំដែនចំនួន ៣៨លើក ជាថ្នូរនឹងការបាញ់គ្រាប់ចំនួន ១៧៦ គ្រាប់ឆ្លងកាត់ព្រំដែន​ហ្គាហ្សាពី ភាគីប៉ាឡេស្ទីន ៩០ ភាគរយនៃតំបន់ទាំងនោះស្ថិតក្នុងតំបន់គ្មានមនុស្សរស់នៅ ​និងប្រព័ន្ធម៊ីស៊ីល Iron Dome បានស្ទាក់ចាប់ ៨០ ករណីផ្សេងទៀត។

Ilcolor
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភពដដែលបានបង្ហាញថាឆ្នាំ ២០២០ បានឃើញការថយចុះនៃប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល ហើយអ្នករងរបួសនិង​ស្លាប់ក្នុង​ព្រឹត្តិការណ៍នានាក៏ធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំមុន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ almasdarnews

ការផ្សាយពាណិជ្ជកម្ម