ប្រទេសហ្វីលីពីននឹងទទួលបានកាំភ្លើង Taurus T4 ស៊េរីថ្មីចំនួន ១២,៤១២ ដើមពីប្រទេសប្រេស៊ីល

កាំភ្លើង
ការផ្សាយពាណិជ្ជកម្ម

កងទ័ពហ្វ៊ីលីពីន (PA) បានជ្រើសរើសយកកាំភ្លើងស្វ័យប្រវត្ដិ Taurus T4 ដែល​មាន​ទំហំគ្រាប់5.56 x 45mm ពីក្រុមហ៊ុនផលិតអាវុធប្រេស៊ីល Taurus Armas ដើម្បីបំពេញនូវតម្រូវការខ្វះខាតកាំភ្លើងវែងថ្មីជាង ១២.០០០ ដើម។

B1cb9b1a6d0a25422a6c1d360172f2f7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Taurus Armas បានប្រកាសកាលពីថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២១ ថាពួកគេបានទទួលគម្រោងផ្គត់ផ្គង់កាំភ្លើងប្រភេទ M4-type / AR-15 ថ្មីសម្រាប់កងទ័ពហ្វីលីពីនដែលមានតម្លៃ ៧,៣ លានដុល្លារ ឬប្រហែល ៥៩០.៧៥ដុល្លារក្នុងមួយគ្រឿង។កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យ Taurus Armas ពង្រឹងមូលដ្ឋានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ី ព្រោះក្រុមហ៊ុនមួយនេះក៏បាន​ដាក់ដេញថ្លៃ។ ពួកគេបានឈ្នះការដេញថ្លៃផ្គត់ផ្គង់កាំភ្លើងទៅឥណ្ឌាសម្រាប់កាំភ្លើងថ្មីមួយប្រភេទនេះដែលមានជិតដល់ ៥០០.០០០គ្រឿង។

ការផ្សាយពាណិជ្ជកម្ម
RVC_1703 E1523890854830
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលដែលកាំភ្លើងវែងថ្មីនេះ បានបញ្ជូនមកកងទ័ពហ្វីលីពីន វានឹងក្លាយជាសាខាយោធាទីមួយនៅខាងក្រៅប្រទេសប្រេស៊ីល ដែលប្រើកាំភ្លើងប្រភេទ T4 ។ បច្ចុប្បន្ន T4 ត្រូវបានប្រើដោយកម្លាំងយោធា និងប៉ូលីសប្រេស៊ីល ក៏ដូចជាអង្គការប៉ូលីសអន្តរជាតិ។​កាំភ្លើង Taurus T4 បានឆ្លងកាត់ការធ្វើតេស្តគុណភាព ដោយកងទ័ពហ្វីលីពីន​​ហើយ​ណាមួយ​ពួគ​គេ​ត្រូវ​ការ​កាំភ្លើងប្រភេទ​នេះច្រើន​ផង។ កាំភ្លើង Taurus T4 ស្ថិតក្នុងចំណោមកាំភ្លើងប្រភេទថ្មីដែលមានតម្រូវការច្រើនបំផុតនៅលើពិភពលោក។

Analise Resultado Taurus Armas Tasa4 2t20 2020
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Taurus Armas ក៏បានកំណត់ដៃគូជាមួយក្រុមហ៊ុនហ្វីលីពីន និងអ្នកចែកចាយ Taurus របស់ខ្លួនដែលមានឈ្មោះថា Trust Trade ដើម្បីផ្តល់ការគាំទ្រដល់កាំភ្លើងវែង រួមទាំងជំនួយបច្ចេកទេសនិងគ្រឿងបន្លាស់។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Trust Trade ក៏បានចូលរួមក្នុងការផ្គត់ផ្គង់កាំភ្លើងខ្លី Taurus 9mm ប្រមាណ ២០.០០០ គ្រឿងផងដែរទៅឲ្យប៉ូលីសជាតិហ្វីលីពីន។

ការផ្សាយពាណិជ្ជកម្ម
1141
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាមប្រភពព័ត៌មានពីប្រភពធនធានការពារជាតិហ្វីលីពីនបាន ឲ្យដឹង ថាកងទ័ពហ្វីលីពីនបច្ចុប្បន្នប្រើកាំភ្លើងម៉ាក M4 និង M4A1 ផលិតដោយ Colt, Lewis Machine & Tool, Remington, SIG Sauer របស់​អាមេរិក និងពួកគេ​ក៏​មាន​ក្រុមហ៊ុនផលិតអាវុធក្នុងស្រុកដែលបង្កើតឡើងដោយរដ្ឋាភិបាលហ្វីលីពីន គឺកាំភ្លើង M16 ដែលមាន​ឈ្មោះក្រុមហ៊ុន Elisco Tool Manufacturing Co៕

ការផ្សាយពាណិជ្ជកម្ម
↑