សម្រង់

តើអ្នកមានដឹងថា អ្វីដែលបណ្ដាលឲ្យមានបាតុភូតទឹកកួចដែរឬទេ?
សម្រង់

តើអ្នកមានដឹងថា អ្វីដែលបណ្ដាលឲ្យមានបាតុភូតទឹកកួចដែរឬទេ?

អ្នកច្បាស់ជាធ្លាប់ជួបប្រទះនឹងបាតុភូចធម្មជាតិ “ទឹកកួច” ជាក់ជាមិនខាន។ តែអ្នកប្រហែលជាធ្លាប់ឃើញតែទឹកកួចតូចៗក្នុងបឹង ឬទន្លេទេមែនទេ? ទំហំនៃទឹកកួចមានសណ្ឋានខុសៗគ្នាទៅតាមផ្ទៃទឹក និងហេតុបង្កដែលបណ្ដាលឲ្យវាកើតមានឡើង។ តើអ្នកដឹងដែរឬទេថាអ្វីបណ្ដាលឲ្យមានបាតុភូតនេះកើតឡើង? អត្ថបទមួយនេះនឹងបង្ហាញនូវភស្ដុតាងមួយចំនួនដែលស្ដែងឲ្យឃើញពីហេតុបង្កនៃបាតុភូតធម្មជាតិមួយនេះ។ បាតុភូតទឹកកួចដ៏ធំក្នុងផ្ទៃសមុទ្រគឺបណ្ដាលមកពីជំនោរ និងលំនាចនៃទឹកសមុទ្រ។ នៅពេលដែលទឹកកំពុងតែមានចលនាទៅប៉ះនឹងរបាំង ឬឧបសគ្គណាមួយវានឹងត្របាញ់ចូលគ្នា និងវិលជុំវិញជាមួយនឹងកម្លាំងដ៏មហិមាដែលជាហេតុបណ្ដាលឲ្យមានបាតុភូតទឹកកួចកើតឡើង។ វាក៏អាចកើតមានឡើងត្រង់កណ្ដាលនៃមហាសមុទ្រនៅពេលដែលខ្សែទឹកមួយប៉ះទង្គិចជាមួយនឹងខ្សែទឹកមួយទៀតដែលមានទិសដៅបញ្ច្រាសគ្នា។ មួយវិញទៀត ខ្យល់ដែលមានកម្លាំងខ្លាំងក៏អាចបក់បោកទឹកឲ្យក្លាយទៅជាបាតុភូតទឹកកួចបានដែរ។ ជាពិសេសនៅក្នុងផ្ទៃនៃលំហសមុទ្រដ៏ធំល្វឹងល្វើយងាយនឹងមានបាតុភូតនេះកើតឡើងណាស់ដោយសារតែមានខ្យល់បក់បោកខ្លាំង។ ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃបាតុភូតទឹកកួចដ៏ធំសម្បើមក្នុងផ្ទៃសមុទ្រដែលមើលទៅគួរឲ្យព្រឺព្រួច៖ # ១ #​ ២ # ៣ # ៤ # ៥ # ៦ #…

មេរៀន​ផ្តាំ​អ្នក​ចូលចិត្ត Private! ខាង​ប្រុស​ខឹង​ខាង​ស្រី ទៅ​ណា​មក​ណា​ផុស​ធ្វើ​ខ្លួន Alone ឥឡូវ​បែក​គ្នា​មួយ​បាត់
សម្រង់

មេរៀន​ផ្តាំ​អ្នក​ចូលចិត្ត Private! ខាង​ប្រុស​ខឹង​ខាង​ស្រី ទៅ​ណា​មក​ណា​ផុស​ធ្វើ​ខ្លួន Alone ឥឡូវ​បែក​គ្នា​មួយ​បាត់

ជា​រឿង​ពិត​មួយ​កើត​ឡើង​ក្នុង​ប្រទេស​វៀតណាម ដោយ​មាន​ការ​ចែកចាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​អត្ថន័យ​ថា៖ “ខាង​ស្រី​មាន​មិត្ត​ប្រុស​ហើយ​ តែ​ចូលចិត្ត​ផុស​លើ Facebook ថា​ខ្លួន Alone ទី​បំផុត​ចុង​ក្រោយ​ខាង​ប្រុស​សុំ​បែក”។ រឿង​នេះ​អាច​ចាក់ដោត​ដល់​ស្នេហា​យុវវ័យ​មួយ​ចំនួន ដែល​ចូលចិត្ត​លាក់បាំង​ឬ​យើង​និយម​ហៅ​ថា ស្នេហា Private ពោល​គឺ​គូ​ស្នេហ៍​ប្រភេទ​នេះ​ទៅ​ណា​មក​ណា​មិន​ហ៊ាន​បើកចំហ​នោះ​ទេ ហើយ​ត្រឹម​ផុស​ធ្វើ​ខ្លួន​ធម្មតាៗ ល្មមអ្នកខ្លះ​មើលមក គេច្រឡំថានៅ Single ទៀតផង។ នៅ​ឯ​ប្រទេស​វៀតណាម​ឯ​ណោះ​វិញ គូ​ស្នេហ៍​មួយ​គូ​បាន​បែកបាក់​គ្នា​ដោយ​សារ​តែ​បញ្ហា​ចង់ Private នេះ​ឯង ដោយ​រៀងរាល់​ការ​ចេញ​ក្រៅ​ណាត់​ជួប ខាង​ស្រី​ត្រឹមបង្ហោះ​រូបភាព​របៀប​ទៅ​មក​តែ​ម្នាក់​ឯង ធ្វើ​ឲ្យ​ខាង​ប្រុស​ទប់​ចិត្ត​លែង​បាន ហើយ​សុំ​បែក​គ្នា​ទាំង​មិន​ញញើត​សោះ​ឡើយ ណា​មួយ​គឺ​ដោយ​សារ​ទម្លាប់​បែប​នោះ​មិនមែន​ទើប​តែ​ម្តង​ទេ ពោល​គឺ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ជា​សារ​ណែនាំ​ដ៏​ល្អ​មួយ ប្រសិន​អ្នក​ស្រលាញ់​គ្នា​ពិត​ប្រាកដ ​មាន​ភាព​ច្បាស់លាស់​ជាមួយ​គ្នា ហើយ​ច្បាស់​ថា​អាច​ចាប់ដៃ​គ្នា​សាង​អនាគត…

តិច​ដើរ​ហើរ​ដល់​ប្រទេស ២ នេះ សួរ​រក​ចង់​ផឹក កូកាកូឡា ច្រឡំ​ធំ​ហើយ​អត់​មាន​លក់​ទេ!!!
សម្រង់

តិច​ដើរ​ហើរ​ដល់​ប្រទេស ២ នេះ សួរ​រក​ចង់​ផឹក កូកាកូឡា ច្រឡំ​ធំ​ហើយ​អត់​មាន​លក់​ទេ!!!

កូកាកូឡា​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ទូទាំង​សកលលោក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក John S.Pemberton នៅ​ឆ្នាំ ១៨៨៦ ពោល​គិត​មក​ទល់​ពេល​នេះ​វា​មាន​អាយុ​កាល​លើស​ពី ១០០ ឆ្នាំ​ទៅ​ហើយ។ គ្រប់​បណ្តា​ប្រទេស​ទូទាំង​សកលលោក​មិន​ថា​ចាស់​ក្មេង​គឺ​និយម​ការ​ទទួល​ទាន​កូកាកូឡា​ខ្លាំង​បំផុត ទាំង​ក្នុង​ពិធី​ជប់​លៀង ឬ​ការ​ទទួល​ទាន​អាហារ​ក្នុង​កម្មវិធី​ជួបជុំ​មិត្តភក្តិ​ផ្សេងៗ។ តើ​អ្នក​ដឹង​ទេ​មាន​ប្រទេស​ ២ ក្នុង​លោក​ត្រូវ​បាន​ហាម​ផ្តាច់​មិន​ឲ្យ​លក់​កូកាកូឡា​ដាច់​ខាត ពោល​មិន​អាច​ចរាចរ​ជា​ផ្លូវការ​បាន​ទេ។ នោះ​គឺ​ប្រទេស​កុយបា​និង​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​នៅ​កុយបា​កាល​ពី​ឆ្នាំ ១៩០៦ ​ក្រុមហ៊ុន Coca-Cola ធ្លាប់​ទៅ​បើក​រោងចក្រ​នៅ​ទី​នោះ​ទៀត​ផង លុះ​ចាប់​តាំង​ពី​លោក Fidel Castro ចូល​មក​កាន់កាប់​ប្រទេស ស្ថានភាព​នយោបាយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សហរដ្ឋអាមេរិក ដែល​ញាំង​ឲ្យ​ការ​ជាប់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​រយៈ​ពេល​វែង​បាន​ធ្លាក់​មក​លើ​ប្រទេស​នេះ​ដូច​គ្នា។ មិន​ខុស​ពី​កូរ៉េ​ខាង​ជើង ដែល​ប្រជាជន​លែង​អនុញ្ញាត​ឲ្យ​ពិសារ​កូកាកូឡា​បាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០ ពេល​ផ្ទុះ​សង្រ្គាម​កូរ៉េ Korean…

រឿង នារីម្នាក់គេងជាមួយសត្វពស់!!!
សម្រង់

រឿង នារីម្នាក់គេងជាមួយសត្វពស់!!!

រឿង នារីម្នាក់គេងជាមួយសត្វពស់🐍 👩នារីម្នាក់ចូលចិត្ត​ និងស្រលាញ់សត្វពស់ណាស់ ហេតុនេះនាងក៏បានយកពស់ធ្វេីជាសត្វចិញ្ចឹម​។ ពស់នោះមានប្រវែង​ ៤ម៉ែត្រ​ ហេីយមេីលទៅមានសុខភាពល្អណាស់។ 👩ក្រោយពីចិញ្ចឹមបានប៉ុន្មានថ្ងៃ ពស់នោះពុំស៊ីអ្វីជាអាហារនោះទេ នាងក៏ចាប់ផ្តើមកើតទុក្ខ ព្រោះគិតថាប្រហែលជាសត្វចិញ្ចឹមរបស់នាងមិនពេញចិត្តនូវការមើលថែររបស់នាង។ ថ្ងៃបន្ទាប់មកទៀត​ ពស់នោះនៅតែមិនព្រមស៊ីចំណី​ ហេតុនេះនាងក៏សម្រេចចិត្ត​ យកវាទៅជួបពេទ្យសត្វម្នាក់។ 👨🏻‍⚕️ពេទ្យសត្វក៏បានស្តាប់រឿងរ៉ាវរបស់នារីនោះយ៉ាងយកចិត្តទុកដាក់។ បន្ទាប់មកគាត់ក៏សួរទៅនាងថា​ តេីពស់នេះគេងជាមួយអ្នកនៅពេលយប់មែនទេ? ហេីយតេីវាបានរ៉ំព័ទ្ធខ្លួននាងដែរទេ? 👩នាងក៏ឆ្លេីយទាំងរីករាយថា​ សត្វចិញ្ចឹមរបស់ខ្ញុំមិនអាចដេកដោយគ្មានខ្ញុំបានទេ! ប៉ុន្តែចាប់ពីពេលដែលវាមិនព្រមស៉ីអ្វីជាអាហារមក​ វាក៏ចាប់ផ្តេីមលាតសន្ធឹងខ្លួនរបស់វាឡេីងត្រង់ជារៀងរាល់យប់ពេលដេកជាមួយខ្ញុំ​ ហេីយខ្ញុំគិតថាប្រហែលជាវាពិបាកអ្វីម្យ៉ាងហេីយ! សូមលោកជួយសត្វចិញ្ចឹមបស់ខ្ញុំផង😢 👨🏻‍⚕️ភ្លាមនោះពេទ្យសត្វក៏បានតបទៅនាងថា​ ពស់របស់អ្នកវាមិនបានឈឺនោះទេ​ កាលដែលវាមិនស៉ីអ្វីជាអាហារនោះ​ពីព្រោះតែវាកំពុងត្រៀមពោះ​ ដេីម្បីស៉ីអ្នកជាចំណីទៅវិញទេ។ ម៉្យាងវិញទៀត​ ពេលដែលវាដេកជាមួយអ្នក​…

​ប្រជ្រុយ នៅលើ​មុខ​របស់​អ្នកអាចបកស្រាយ​នូវ​អាថ៌កំបាំងរបស់អ្នក៩៩%!
សម្រង់

​ប្រជ្រុយ នៅលើ​មុខ​របស់​អ្នកអាចបកស្រាយ​នូវ​អាថ៌កំបាំងរបស់អ្នក៩៩%!

ជាដំបូង សូម​ពិនិត្យ មើល​ផ្ទៃមុខ​របស់​អ្នក ដើម្បី​រកឱ្យឃើញ​ប្រជ្រុយ​ណាមួយ ហើយ​បន្ទាប់មក​រកមើល នៅក្នុង​តារាង​ខាងលើ ដើម្បី​កំណត់​លេខ ដែល​កៀក​បំផុត​ទៅនឹង​ប្រជ្រុយ នៅលើ​មុខ​របស់​អ្នក។ ជាធម្មតា ប្រជ្រុយ តែងតែ​បញ្ជាក់​អត្ថន័យ​សម្រាប់​អ្នក ប្រសិនបើ​វា​លេច​ចេញមក​ច្បាស់ៗ ហើយ​វា​មានតែ​មួយទៀត​នោះ។ ប្រសិនបើ​មុខ​របស់​អ្នក​ពោរពេញ​ដោយ​ស្នាម​អុជ​ខ្មៅ ស្នាម​មុន ឬ​ប្រជ្រុយ​តិចតួច នោះ​វា​មិនត្រូវ​បាន​រាប់​ជា​ប្រជ្រុយ​សំខាន់​នោះទេ។ នៅពេល​អ្នក កំណត់​បាន​ច្បាស់ ពី​ទីតាំង ដែល​ប្រជ្រុយ ស្ថិតនៅ​ហើយ សូម​អាន​អត្ថន័យ ដែល​បាន​សរសេរ​ជា​លេខ​រៀង​ខាងក្រោម៖ ទីតាំង​លេខ១ ដល់ លេខ ៣ ទីតាំង​នេះ បញ្ជាក់ថា កាលពី​នៅ​ក្មេង…

ឆាវឆាវ៖ “បើសង្ស័យកុំប្រើ បើប្រើកុំសង្ស័យ” គំនិតសង្ស័យច្រើន នាំមកនូវគុណវិបត្តិច្រើនជាងគុណសម្បត្តិ
សម្រង់

ឆាវឆាវ៖ “បើសង្ស័យកុំប្រើ បើប្រើកុំសង្ស័យ” គំនិតសង្ស័យច្រើន នាំមកនូវគុណវិបត្តិច្រើនជាងគុណសម្បត្តិ

#មនុស្សចរិតស្វា ១. ស្វា ជាសត្វមួយប្រភេទដែលរស់នៅជាមួយនឹងការសង្ស័យច្រើន។ បើទោះបីជាថ្នឹកនឹងការរស់នៅលើដើមឈើយ៉ាងដូចម្តេចក្ដី ក៏វាមិនដែលទុកចិត្តដើមឈើឡើយ។ ម្ល៉ោះហើយ ទើបស្វាមិនអាចបង្ហាញថា ខ្លួនវាជាសត្វដែលមាននិស្ស័យស្ងប់ស្ងៀមនោះទេ។ រាល់ពេលកំពុងដេក វាចូលចិត្តចុះទៅស្ទាបគល់ឈើដែលវាបានដេកញឹកញាប់ណាស់ ពីព្រោះវាមិនទុកចិត្តដោយខ្លាចថា ដើមឈើនោះអាចរលំដោយប្រការណាមួយ។ ២. ចំណែកមនុស្សចរិតស្វាវិញ គឺជាមនុស្សដែលពូកែសង្ស័យច្រើន។ សង្ស័យច្រើន ខុសពីឆ្ងល់ច្រើន។ ដ្បិតឆ្ងល់ច្រើន គឺជាជំហានចាប់ផ្តើមនៃការរកឃើញនូវទស្សនវិជ្ជារបស់ទស្សនវិទូក្នុងលោក ដូចជា អ៊ីសាក់ ញូតុន (Isaac Newton) ដែលឆ្ងល់ថា “ហេតុអ្វីផ្លែប៉ោមធ្លាប់មកលើដី?” ជាដើម។ ចំណែកសង្ស័យច្រើន គឺជាចំណុចចាប់ផ្តើមនៃការបាក់បែកគ្នាក្នុងសង្គម។ ឆាវ ឆាវ…

បិទការធ្វើដំណើរឆ្លងខេត្ត និង រមនីយដ្ឋានទេសចរណ៍ជាបណ្ដោះអាសន្នទូទាំងប្រទេសរយៈពេល១៤ថ្ងៃ
ព័ត៌មានជាតិ

បិទការធ្វើដំណើរឆ្លងខេត្ត និង រមនីយដ្ឋានទេសចរណ៍ជាបណ្ដោះអាសន្នទូទាំងប្រទេសរយៈពេល១៤ថ្ងៃ

ក្តៅៗយោងតាមការបង្ហោះរបស់ ផេកផ្លូវការ Samdech Hun Sen, Cambodian Prime Minister នាយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ ដោយមានខ្លឹមសារថា៖ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូ.វី.ដ១.៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនេះទេ៕ ខាងក្រោមនេះជា…

TIFFY ARMY FC រក​បាន​បីពិន្ទុមក​វិញក្នុង​ទឹក​ដីសៀមរាបក្រោយឈ្នះសូលទីឡូអង្គរ៣​ទល់​០
កីទ្បា

TIFFY ARMY FC រក​បាន​បីពិន្ទុមក​វិញក្នុង​ទឹក​ដីសៀមរាបក្រោយឈ្នះសូលទីឡូអង្គរ៣​ទល់​០

បន្ទាប់​ពី​រងបរាជ័យក្នុង​ការ​ប្រកួត​ជាមួយ​អង្គរថាយហ្គឺរ​៣​ទល់​២​កាល​ពី​សប្ដាហ៍មុន ពេល​នេះ​ TIFFY ARMY FC ទទួលបាន​បីពិន្ទុមក​វិញហើយ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​មាន​មូលដ្ឋានក្នុង​ទឹក​ដី​សៀមរាបមួយ​ទៀត​គឺ​សូលទីឡូអង្គរក្នុងលទ្ធផល​៣​ទល់​០។ ជំនួប​នេះ​គឺ​ជាជំនួបសម្រាប់​សប្ដាហ៍​ទី​៥​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១។ បី​គ្រាប់​របស់ក្រុម​កងយោធិពលខេមរៈភូមិន្ទ​រក​បាន​ដោយ​កីឡាករ YUYA KIKUCHI នាទី​ទី​៤ ROMARIO នាទី​៣១​និង​មួយ​គ្រាប់​ចុង​ម៉ោង​រក​បាន​ដោយ​កីឡាករ DEBIRO DZARMA BATA នៅ​នាទី​៩០+៣។ ថ្ងៃស្អែកគឺ​ជា​ជំនួប​រវាង​ម្ចាស់​ផ្ទះបឹងកេតអេហ្វស៊ី​ត្រូវ​ទទួល​ក្រុម​ភ្នំពេញ​ក្រោន​នៅ​កីឡដ្ឋាន ខេមបូឌៀអ៊ែវ៉េ៕  

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត
សង្គម

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ របាំជូនពរ និងរបាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន…

ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ
បច្ចេកវិទ្យា

ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូ.វី.ដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។ ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន… អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាពិនិត្យនិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការចាញ់បោកប្រាក់កាក់ពីសំណាក់ជនខិលខូចទាំងនោះ។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា
ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ សម្តេចប្រធានរដ្ឋសភានិង សម្តេចធម្មវិសុទ្ធវង្សា តែងតែចូលរួមយ៉ាងសកម្មដល់សកម្មភាពមនុស្សធម៌ និងសង្គម ក្នុងនោះជានិច្ចកាលតែងបានចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជា និងក្នុងពេលថ្មីៗកន្លងមក បានចូលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងរាតត្បាតក្នុងប្រទេសរបស់យើងនាពេលនេះ។ ខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១…

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី!​​ រៀនសូត្រពីអ្នកមានបទពិសោធន៍ អ្នកត្រូវរៀនទាំងបរាជ័យ និងជោគជ័យ
សម្រង់

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី!​​ រៀនសូត្រពីអ្នកមានបទពិសោធន៍ អ្នកត្រូវរៀនទាំងបរាជ័យ និងជោគជ័យ

#រៀនពីអ្នកមានបទពិសោធ ទាំងបរាជ័យ និងជោគជ័យ […] រៀនទ្រឹស្តីអាជីវកម្ម ឬរៀនធ្វើជំនួញនៅសាលាមិនគ្រប់គ្រាន់ទេ ចូរឈ្វេងយល់ពីរៀមច្បង ឬមិត្តភក្តិបន្ថែមទៀត ព្រោះដូចខ្ញុំបានលើករួចមកហើយថា ការរៀនគឺមិនចេះចប់ទេ។ មហាសេដ្ឋីពិភពលោកមួយចំនួន គឺរៀនរហូតដល់សក់ស្កូវ ឬរហូតដល់អស់ជីវិត ទើបឈប់រៀន។រៀន គឺគេរៀនទំាងទ្រឹស្តីនៅសាលា និងរៀនពីបទពិសោធអ្នកនៅជុំវិញខ្លួន រៀនពីបរិស្ថានសង្គមជាដើម។ កាលពីជួបជាមួយនឹងប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៅក្នុងវេទិកាសាធារណៈមួយ ខ្ញុំបាននិយាយថា ដើម្បីជោគជ័យលើអាជីវកម្ម ពេលសិស្ស និស្សិត រៀនចប់បរិញ្ញាបត្រ ឬអ្នកចង់បើកអាជីវកម្ម គួរតែរៀនសូត្របន្ថែមទៀត តាមរយៈការងារស្ម័គ្រចិត្ត ហាត់ការ ឬធ្វើការឱ្យគេយ៉ាងតិចពី៣ឆ្នាំទៅ៥ឆ្នាំ។ ការទៅធ្វើការឱ្យគេ…

ខេត្តបាត់ដំបង និងសូហ្វីយ៉ា ប៉ៃលិន ប្រជែងបាន៣ពិន្ទុ ពីគូប្រកួតរៀងៗខ្លួន សប្តាហ៍ទី៦ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន
កីទ្បា

ខេត្តបាត់ដំបង និងសូហ្វីយ៉ា ប៉ៃលិន ប្រជែងបាន៣ពិន្ទុ ពីគូប្រកួតរៀងៗខ្លួន សប្តាហ៍ទី៦ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ក្រុមម្ចាស់ផ្ទះ សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ខេត្តពោធិ៍សាត់ ត្រូវបាន ក្រុមកភ្ញៀវ ស.ស.យ.ក.ខេតត្តបាត់ដំបង បំបាក់យ៉ាងចាស់ដៃ រហូតដល់ ១១ទល់០ខណៈក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ ប្រកួតចាញ់ ក្រុមភ្ញៀវ សូហ្វីយ៉ាប៉ៃលិនដែរ ដោយលទ្ធផល ២ទល់៣ នៅក្នុងការប្រកួត សន្សំពិន្ទុក្នុងពូល«ខ» សប្តាហ៍ទី៦ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១។ នៅក្នុងការប្រកួត នៃវគ្គទី១ ក្រុមភ្ញៀវ ស.ស.យ.ក.ខេត្តបាត់ដំបង បានបើកការនាំមុខ លើក្រុមម្ចាស់ផ្ទះ ៦ទល់០ ហើយនៅវគ្គទី២ ក្រុមនាំមុខមួយនេះ…

ទីលានកីឡាបម្រើដល់ការប្រកួតមួយចំនួនកំពុងសាងសង់ស្របគ្នា ក្រៅពីដំណើរការកីឡដ្ឋានធំដែលសម្រេចបាន ៩៥%
កីទ្បា

ទីលានកីឡាបម្រើដល់ការប្រកួតមួយចំនួនកំពុងសាងសង់ស្របគ្នា ក្រៅពីដំណើរការកីឡដ្ឋានធំដែលសម្រេចបាន ៩៥%

ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការ សាងសង់ឆ្ពោះ ទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅ អំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុង បរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថ្លែងថា ក្រៅពីការសាងសង់កីឡដ្ឋានធំ ដែលកំពុងសម្រេចបាន…

អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក! ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ ដេីម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរឲ្យបានច្បាស់លាស់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរដាក់ចូលក្នុងកម្មវិធីGoogle Earthនៃទូរសព្ទដៃឬកុំព្យូទ័ររបស់លោកអ្នក។ ក្នុងករណីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩…

លោក ណុប បាយ៉ារិទ្ធ ផ្ញើសារក្រើនរំលឹកដល់ប្រជាជនកម្ពុជា ក្រោយលោកបានជាពីជំងឺកូ.វី.ដ-១៩
សង្គម

លោក ណុប បាយ៉ារិទ្ធ ផ្ញើសារក្រើនរំលឹកដល់ប្រជាជនកម្ពុជា ក្រោយលោកបានជាពីជំងឺកូ.វី.ដ-១៩

ក្រោយពីសម្រាកព្យាបាលជំងឺកូ.វី.ដ -១៩ រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel រួចមក ពេលនេះ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ បានជាហើយអាចត្រលប់ទៅផ្ទះវិញហើយ។ បន្ទាប់ពីបានត្រលប់ទៅដល់ផ្ទះវិញ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារ ជាមួយនិងរូបភាពប្រៀបធៀបមួយសន្លឹក ដើម្បីក្រើនរំលឹកដល់ប្រជាជនកម្ពុជា ដោយលោក បានសរសេររៀបរ៉ាប់ថា៖ ខ្ញុំចង់អោយបងប្អូនឆ្លៀតពេលអាន 🙏🏻🙏🏻🙏🏻 រូបភាពនេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដ្តបំផុត បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់គឺជាអ្នកជម្ងឺកូ.វី.ដ១៩ ដែលត្រូវសម្រាកព្យាបាលអស់រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke…

កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្តរអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២១​ 
ព័ត៌មានជាតិ

កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្តរអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២១​ 

ទិដ្ឋភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២១​។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពអនុវត្តតាមបម្រាមគោចរ​ ហាមធ្វេីដំណេីរបណ្តោះអាសន្នចាប់ពីម៉ោង​ ៨:០០នាទីយប់​ ដល់ម៉ោង​ ៥:០០នាទីភ្លឺ​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូ.វី.ដ១៩​ ៕ បើសិនជាមិនមានការចាំបាច់ទេ សូមបងប្អូនមេត្តាកុំចេញក្រៅផ្ទះ ឬ ទៅហូបអាហារខាងក្រៅចន្លោះម៉ោងដែលជាប់បម្រាមគោចរនេះតែម្តង។ មួយវិញទៀត សម្រាប់ពុកម៉ែបងប្អូនដែលនៅផ្ទះ សូមផ្អាកការជួបជុំមួយរយៈពេលសិនទៅ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូ.វី.ដ១៩នេះ ព្រោះយើងមិនបានដឹងច្បាស់ថាអ្នកណាកើត ឬមិនកើតនោះទេ។ ការពារប្រសើរជាងព្យាបាល “៣កុំ ៣ការពារ” ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់
ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានាសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់ ហើយខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់ មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់តាមបញ្ជីដែលយើងមានស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅសល់ក្នុងស្ថាប័ន​សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងសាមីនឹងត្រូវទទួលខុសត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ ✍️✍️សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal/1682 ប្រភព៖…

ការចុះត្រួតពិនិត្យដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ ក្នុងថ្ងៃទីបួន
ព័ត៌មានជាតិ

ការចុះត្រួតពិនិត្យដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ ក្នុងថ្ងៃទីបួន

រាជធានីភ្នំពេញ ៖ ថ្ងៃទីបួន នៃដំណើរការផ្តល់វ៉ាក់សាំងការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ លោកគ្រូអ្នកគ្រូ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ​គ្រប់ជាន់ថ្នាក់ ទាំង​ក្នុង​វិស័យសាធារណៈ និងឯកជន ដើម្បី​ឲ្យ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន និងស្មារតីអនុគ្រោះកម្រិតខ្ពស់ ដោយមានគោលដៅធានាសុខភាព សុខមាលភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំកម្ពុជាទាំងអស់គ្នា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងជាសមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដោយ​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា និង​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកផងដែរ បានអញ្ជើញចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូ.វី.ដ-១៩ នា​ថ្ងៃអាទិត្យ…

លោកជំទាវឧកញ៉ានឹម វណ្ណៈប្រកាសចិញ្ចឹមព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជារៀងរាល់ខែរយៈពេលប្រាំឆ្នាំ
ព័ត៌មានជាតិ

លោកជំទាវឧកញ៉ានឹម វណ្ណៈប្រកាសចិញ្ចឹមព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជារៀងរាល់ខែរយៈពេលប្រាំឆ្នាំ

យោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវ៉ា នាល្ងាចថ្ងៃទី០៤ខែមេសា ឆ្នាំ២០២១ ដោយបានសរសេរថា៖ Wow..លោកជំទាវឧកញ៉ានឹម វណ្ណៈកូនអ្នកម្តាយជំទាវ ហ៊ុន សុីណាត ចេញមុខប្រកាសចិញ្ចឹម លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ និងឧបត្ថម្ភថវិការចំនួន 875$ ! នៅរសៀលនេះ លោកតាវិរៈសិល្បករ គង់ ណៃ បានធ្វើដំណើមកទទួលអំណោយពីលោក ជំទាវម៉ែ ហ៊ុន សុីណាត និង ឯកឧត្តមប៉ា នឹម ច័ន្ទតារា…

ហួសចិត្តលោកប្តី ខ្លាចប៉ូលិសចាប់ដល់ថ្នាក់ មិនហ៊ានចេញទៅដឹកប្រពន្ធ ដែលមានផ្ទៃពោះជិត៧ខែ ក្រោយម៉ូតូឌុបទម្លាក់ចោលតាមផ្លូវ ពេលបើកខុសបំរាម គោចរ!
ព័ត៌មានជាតិ

ហួសចិត្តលោកប្តី ខ្លាចប៉ូលិសចាប់ដល់ថ្នាក់ មិនហ៊ានចេញទៅដឹកប្រពន្ធ ដែលមានផ្ទៃពោះជិត៧ខែ ក្រោយម៉ូតូឌុបទម្លាក់ចោលតាមផ្លូវ ពេលបើកខុសបំរាម គោចរ!

រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ ក្នុងពេលកំពុងអនុវត្តន៍វិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣.០៤.២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។ មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។ ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណៈបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។ ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង។ អត្តបទលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក!