មេរៀន​ផ្តាំ​អ្នក​ចូលចិត្ត Private! ខាង​ប្រុស​ខឹង​ខាង​ស្រី ទៅ​ណា​មក​ណា​ផុស​ធ្វើ​ខ្លួន Alone ឥឡូវ​បែក​គ្នា​មួយ​បាត់

មេរៀន​ផ្តាំ​អ្នក​ចូលចិត្ត Private! ខាង​ប្រុស​ខឹង​ខាង​ស្រី ទៅ​ណា​មក​ណា​ផុស​ធ្វើ​ខ្លួន Alone ឥឡូវ​បែក​គ្នា​មួយ​បាត់
ការផ្សាយពាណិជ្ជកម្ម

ជា​រឿង​ពិត​មួយ​កើត​ឡើង​ក្នុង​ប្រទេស​វៀតណាម ដោយ​មាន​ការ​ចែកចាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​អត្ថន័យ​ថា៖ “ខាង​ស្រី​មាន​មិត្ត​ប្រុស​ហើយ​ តែ​ចូលចិត្ត​ផុស​លើ Facebook ថា​ខ្លួន Alone ទី​បំផុត​ចុង​ក្រោយ​ខាង​ប្រុស​សុំ​បែក”។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រឿង​នេះ​អាច​ចាក់ដោត​ដល់​ស្នេហា​យុវវ័យ​មួយ​ចំនួន ដែល​ចូលចិត្ត​លាក់បាំង​ឬ​យើង​និយម​ហៅ​ថា ស្នេហា Private ពោល​គឺ​គូ​ស្នេហ៍​ប្រភេទ​នេះ​ទៅ​ណា​មក​ណា​មិន​ហ៊ាន​បើកចំហ​នោះ​ទេ ហើយ​ត្រឹម​ផុស​ធ្វើ​ខ្លួន​ធម្មតាៗ ល្មមអ្នកខ្លះ​មើលមក គេច្រឡំថានៅ Single ទៀតផង។

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​ឯ​ប្រទេស​វៀតណាម​ឯ​ណោះ​វិញ គូ​ស្នេហ៍​មួយ​គូ​បាន​បែកបាក់​គ្នា​ដោយ​សារ​តែ​បញ្ហា​ចង់ Private នេះ​ឯង ដោយ​រៀងរាល់​ការ​ចេញ​ក្រៅ​ណាត់​ជួប ខាង​ស្រី​ត្រឹមបង្ហោះ​រូបភាព​របៀប​ទៅ​មក​តែ​ម្នាក់​ឯង ធ្វើ​ឲ្យ​ខាង​ប្រុស​ទប់​ចិត្ត​លែង​បាន ហើយ​សុំ​បែក​គ្នា​ទាំង​មិន​ញញើត​សោះ​ឡើយ ណា​មួយ​គឺ​ដោយ​សារ​ទម្លាប់​បែប​នោះ​មិនមែន​ទើប​តែ​ម្តង​ទេ ពោល​គឺ​តាំង​ពី​យូរ​ណាស់​មក​ហើយ។

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​សារ​ណែនាំ​ដ៏​ល្អ​មួយ ប្រសិន​អ្នក​ស្រលាញ់​គ្នា​ពិត​ប្រាកដ ​មាន​ភាព​ច្បាស់លាស់​ជាមួយ​គ្នា ហើយ​ច្បាស់​ថា​អាច​ចាប់ដៃ​គ្នា​សាង​អនាគត និង​មិន​ដើរ​ហួស​ព្រំដែន​ខុស​ឆ្គង​មុន​រៀបការ ពោល​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​នោះ​ទេ ក្នុង​ការ​បង្ហាញ​ទៅ​កាន់​ពិភព​ខាង​ក្រៅ​ថា​អ្នក​ជា​គូស្នេហ៍​របស់​នរណា

ការផ្សាយពាណិជ្ជកម្ម

ឬ​ស្រលាញ់​នរណា​ពិត​ប្រាកដ​នោះ ណាស់​តែ​ប្រភេទ​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​លាក់បាំង ព្រោះ​គិត​ថា​ខ្លួន​មិន​ច្បាស់​នឹង​គេ ឬ​យក​គេ​ត្រឹម​កង់​ស្រគួរ​ទេ​តើ ទើប​ធ្វើ​បែប​ហ្នឹង អ៊ីចឹង​សូម​អាណិត​ចិត្ត​គ្នា​អ្នក​ដាក់​ចិត្ត​ស្រលាញ់​ស្មោះ​ផង៕

ការផ្សាយពាណិជ្ជកម្ម