#រៀនពីអ្នកមានបទពិសោធ ទាំងបរាជ័យ និងជោគជ័យ
[…] រៀនទ្រឹស្តីអាជីវកម្ម ឬរៀនធ្វើជំនួញនៅសាលាមិនគ្រប់គ្រាន់ទេ ចូរឈ្វេងយល់ពីរៀមច្បង ឬមិត្តភក្តិបន្ថែមទៀត ព្រោះដូចខ្ញុំបានលើករួចមកហើយថា ការរៀនគឺមិនចេះចប់ទេ។ មហាសេដ្ឋីពិភពលោកមួយចំនួន គឺរៀនរហូតដល់សក់ស្កូវ ឬរហូតដល់អស់ជីវិត ទើបឈប់រៀន។រៀន គឺគេរៀនទំាងទ្រឹស្តីនៅសាលា និងរៀនពីបទពិសោធអ្នកនៅជុំវិញខ្លួន រៀនពីបរិស្ថានសង្គមជាដើម។
កាលពីជួបជាមួយនឹងប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៅក្នុងវេទិកាសាធារណៈមួយ ខ្ញុំបាននិយាយថា ដើម្បីជោគជ័យលើអាជីវកម្ម ពេលសិស្ស និស្សិត រៀនចប់បរិញ្ញាបត្រ ឬអ្នកចង់បើកអាជីវកម្ម គួរតែរៀនសូត្របន្ថែមទៀត តាមរយៈការងារស្ម័គ្រចិត្ត ហាត់ការ ឬធ្វើការឱ្យគេយ៉ាងតិចពី៣ឆ្នាំទៅ៥ឆ្នាំ។

ការទៅធ្វើការឱ្យគេ គឺដើម្បីរៀនសូត្រពីការដឹកនាំ ពីរបៀបធ្វើថៅកែ តើការធ្វើជាថៅកែគេហ្នឹងលំបាកយ៉ាងម៉េច? គេគ្រប់គ្រងបុគ្គលិកយ៉ាងម៉េច? គេនាំចេញនាំចូលផលិតផលរបស់គេដូចម៉េច? គេធ្វើទំនាក់ទំនងជាមួយអតិថិជនយ៉ាងណា? ហើយការចាយវាយរបស់គេជាថៅកែយ៉ាងម៉េច? គេដោះស្រាយបញ្ហាប្រឈមយ៉ាងណា?។ មានន័យថាយើងត្រូវដឹងទាំងអស់ ព្រោះរៀននៅសាលាយើងរៀនតែទ្រឹស្តីប៉ុណ្ណោះ ហើយប្រសិនបើយើងគ្មានការយល់ដឹងពីកត្តាខាងក្រៅជាក់ស្ដែងទេ ទោះបីរៀនបានខ្ពស់យ៉ាងណា មានទ្រព្យសម្បត្ដិច្រើនយ៉ាងណា ក៏យើងមិនងាយនឹងទទួលបានជោគជ័យដែរ។ […]

……………………………………….
ដកស្រង់ពីសៀវភៅ #គំនិតរកស៊ី គួច ម៉េងលី/ Mengly J. Quach’s Business Ideas
បោះពុម្ពផ្សាយខែមីនា គ.ស.២០១៩
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #Mengly J. Quach’s Business Ideas #ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណភ្ជាប់ខាក្រោម៖
https://www.mjquniversitypress.com/…/mengly-j-quachs…/
ឬអាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)

