សម្រង់

ការបញ្ជូនបាល់របស់ Luke Shaw ជិត​តាម​ទាន់កំណត់​ត្រា​អតីតកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះហើយ
កីទ្បា

ការបញ្ជូនបាល់របស់ Luke Shaw ជិត​តាម​ទាន់កំណត់​ត្រា​អតីតកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះហើយ

Luke Shaw បាន​បញ្ជូនបាល់​ឲ្យ​មិត្តរយម​ក្រុមស៊ុតបញ្ចូល​ទី​បាន២​គ្រាប់​ក្នុង​ជំនួប​អង់គ្លេស ​ឈ្នះ​អ៊ុយក្រែន​៤​ទល់​០​វគ្គ៨ក្រុមចុងក្រោយកក់កៅអី​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ Euro 2020។ នេះ​មានន័យថាខ្សែការពារស្លាបឆ្វេងរបស់បិសាចក្រហម​រូបនេះកំពុងឈរ​មុខ​គេ​ក្នុង​នាម​ជាកីឡាករបញ្ជូនបាល់ឲ្យ​មិត្តរួម​ក្រុមច្រើន​ជាង​គេ​ក្នុងពាន​រង្វាន់​មួយ​នេះ​ដែល​សរុប​បាន​៣​លើក។ មាន​តែ David Beckham ប៉ុណ្ណោះ​ដែល​មាន​កំណត់​ត្រាបញ្ជូនបាល់ច្រើនជាង Shaw ប្រវត្តិសាស្រ្តពាន​ជើងឯកទ្វីបអឺរ៉ុបឲ្យ​ជម្រើស​ជាតិ​អង់គ្លេស។ ពិតណាស់! ខ្សែការពារស្លាបឆ្វេងនៅមាន​ឱកាស​វ៉ាដាច់​កំណត់​ត្រារបស់​វីរបុរស​ក្លិប​បិសាចក្រហម Man Utd ប្រសិន​បើ​គាត់បន្ត​បង្ហាញទម្រង់​លេង​បាន​ល្អឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់នៃពាន Euro 2020 នេះ។ ក្រុម​តោបី​អង់គ្លេសនឹង​ត្រូវ​ជួបដាណឺម៉ាក​ក្នុង​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ ហើយ​ការ​ប្រកួត​នេះ​គឺ​ជាឱកាស​ដេល​ Shaw នឹង​សង្ឃឹម​ថា​បង្ហាញ​ទម្រង់​លេង​ដសោយ​សឆារ​បញ្ជូនបាល់បាន​១ឬ២​លើក​ទៀត៕        

៥០រូបភាព! បង្ហាញពីភាពខុសគ្នាដូចមេឃ និងដី រវាងប្រពៃណីជប៉ុន និងបណ្ដាលប្រទេសដទៃទៀត
សម្រង់

៥០រូបភាព! បង្ហាញពីភាពខុសគ្នាដូចមេឃ និងដី រវាងប្រពៃណីជប៉ុន និងបណ្ដាលប្រទេសដទៃទៀត

អ៊ីវ៉ា គឺជាសិល្បករកំប្លែងម្នាក់ដែលបានសិក្សានៅទីក្រុងតូក្យូពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សិល្បកររូបនេះបានកត់សម្គាល់ឃើញពីភាពខុសគ្នានៃវប្បធម៌រវាងប្រទេសកំណើតរបស់នាង និងប្រទេសជប៉ុន។ ភ្លាមៗនោះ អ៊ីវ៉ា ក៏បានបង្កើតនូវរូបភាពកំប្លែងដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដើម្បីពណ៌នាអំពីទិដ្ឋភាពនៃភាពខុសប្លែកគ្នានេះ។ វិចិត្រកររូបនេះក៏បានសង្ឃឹមថា រូបត្លុករបស់នាង នឹងមិនត្រឹមតែជួយជនបរទេសឱ្យយល់ពីវប្បធម៌ជប៉ុនឱ្យកាន់តែច្បាស់ប៉ុណ្ណោះទេ តែថែមទាំងជូនដំណឹងដល់ប្រជាជនអំពីការផ្លាស់ប្តូរដែលពួកគេត្រូវធ្វើនៅក្នុងឥរិយាបទរបស់ពួកគេនៅពេលទៅលេងប្រទេសជប៉ុនផងដែរ។ នៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៥ សិល្បកររូបនេះបានបង្ហោះរូបកំប្លែងជាង ៣០០ សន្លឹកទៅកាន់ទំព័រហ្វេសប៊ុករបស់នាង – សូមពិនិត្យមើលនូវរូបភាពល្អ ៗ មួយចំនួននៅក្នុងសាលខាងក្រោម! 1. បន្ទប់ទឹកដ៏ប្រណិតនៅក្នុងប្រទេសជប៉ុន ស្អាតខ្លាំង សឹងតែអាចគេងបានទៅហើយ!…

សេចក្តីប្រកាសព័ត៌មាន  ក្រុមហ៊ុន Facebook និងអង្គការ APLE ដាក់ដំណើរការយុទ្ធនាការ #ReportItDontShareIt ដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចកុមារតាមអនឡាញ
PR

សេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន Facebook និងអង្គការ APLE ដាក់ដំណើរការយុទ្ធនាការ #ReportItDontShareIt ដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចកុមារតាមអនឡាញ

ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១៖ ក្រុមហ៊ុន Facebook និង​អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការ​មិន​មែន​រដ្ឋាភិបាលរបស់​កម្ពុជា បាន​ដាក់ដំណើរការ​យុទ្ធនាការ​មួយ​ដើម្បីអប់រំ​សាធារណៈជន​អំពី​គ្រោះ​ថ្នាក់​ដែលបង្ក​ឡើង​ដោយការ​ចែករំលែក​រូបភាព ឬវីដេអូ​រំលោភ​រំពាន​ផ្លូវ​ភេទ​កុមារ និង​របៀប​រាយការណ៍​មាតិកា​ប្រភេទ​នេះ​ទៅ​កាន់​មន្ត្រី​អនុវត្តច្បាប់ និង​ក្រុមហ៊ុន Facebook។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយនេះ ក្រុមហ៊ុន Facebook បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកជំនាញ​ល្បីៗ​លំដាប់​ពិភពលោក​ខាង​ផ្នែក​កេង​ប្រវ័ញ្ច​កុមារ រួម​ទាំង​មជ្ឈមណ្ឌល​ជាតិ​ទទួល​បន្ទុក​កុមារ​ដែល​បាត់ខ្លួននិង​ត្រូវបាន​គេ​កេង​ប្រវ័ញ្ច (NCMEC) និង ​​អ្នក​ស្រី​សាស្រ្តាចារ្យ Ethel Quayle ដែល​ជា​អ្នកជំនាញ​​ផ្នែក​ចិត្ត​វិជ្ជាដ៏​​​ល្បី​ឈ្មោះ​មួ​យ​រូប​ក្នុង​ពិភពលោក ដែល​មាន​ជំនាញ​ខាង​ផ្នែក​អ្នក​រំលោភ​បំពាន​ផ្លូវភេទ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​របស់​ក្រុមហ៊ុន​អំពី​ថា​តើ​ហេតុអ្វី​បានជា​មនុស្ស​ចែករំលែក​មាតិកា​បែប​កេង​ប្រវ័ញ្ច​​កុមារ។ មក​ដល់ពេល​បច្ចុប្បន្ន​នេះ ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​អំពី​ថា​តើ​ហេតុអ្វី​បាន​ជា​មនុស្ស​ចូលរួម​ពាក់​ព័ន្ធ​នឹង​សម្ភារ​​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ មានការ​ពាក់​ព័ន្ធនឹងការ​វាយ​តម្លៃ​លើ​កត្តា​ផ្លូវ​ចិត្ត​របស់​មនុស្ស។ ទោះ​ជា​យ៉ាងណា ការ​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន Facebook…

#តម្លៃមនុស្សមិនឋិតលើការស្លៀកពាក់និងទ្រព្យសម្បត្ដិទេ!!
សម្រង់

#តម្លៃមនុស្សមិនឋិតលើការស្លៀកពាក់និងទ្រព្យសម្បត្ដិទេ!!

ភាពថ្លៃថ្នូររបស់មនុស្ស មិនប្រាកដថាសុទ្ធតែកើតចេញពីមាស ពេជ្រ ប្រាក់កាក់ របស់ប្រើប្រាស់ប្រេនៗ ឬការស្លៀកពាក់ហ៊ឺហាដើម្បីសម្ញែញគេនោះទេ។ ប៉ុន្តែមានមនុស្សជាច្រើនបានឱ្យតម្លៃយ៉ាងខ្លាំងទៅលើរបស់ទាំងនេះ នោះដោយសារពួកគាត់ជាមនុស្សមើលឃើញទ្រព្យសម្បត្ដិជាធំ ឱ្យតម្លៃទៅលើសម្ភារនិយម ដោយភ្លេចគិតថា មនុស្សកើតមកគឺទទេស្អាត ហើយស្លាប់ទៅវិញក៏ទទេស្អាតដូចគ្នា ពុំអាចយកអ្វីទៅជាប់ជាមួយខ្លួនបានឡើយ។ អ្នកខ្លះ ហេតុតែគិតគូរដល់កូនចៅជំនាន់ក្រោយពេកទៅ ពួកគាត់ក៏ខិតខំប្រឹងប្រែងស្វះស្វែងរកប្រាក់ឱ្យបានច្រើនទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយរបស់ពួកគាត់ ដោយមិនខ្យល់ថាលុយដែលពួកគាត់រកមកនោះបានតាមវិធីល្អឬអាក្រក់។ គំនិតបែបនេះ គឺផ្ទុយស្រឡះពីគំនិតខ្ញុំ។ ចំពោះខ្ញុំ ទោះបីខ្ញុំអាចមានលទ្ធភាពរកប្រាក់បានច្រើនដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយរបស់ខ្ញុំក៏ដោយចុះ ក៏ខ្ញុំមិនឱ្យតម្លៃទៅទ្រព្យសម្បត្ដិពេកដែរ។ អ្វីដែលខ្ញុំឱ្យតម្លៃបំផុតនោះ គឺការសិក្សារៀនសូត្រ។ ហេតុអ្វី? ពីព្រោះការសិក្សារៀនសូត្រ គឺជាទ្រព្យដែលមិនចេះរីងស្ងួតសម្រាប់កូនចៅរបស់ខ្ញុំ ដែលពួកគាត់អាចធ្វើវាបានដោយខ្លួនឯង។ ខ្ញុំគិតថា ទោះខ្ញុំមានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ បើខ្ញុំគ្មានចំណេះដឹងក្នុងខ្លួនដើម្បីប្រើប្រាស់ទ្រព្យទាំងនោះទេ វាអាចនឹងបាត់បង់អស់ទៅវិញ។…

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ
ព័ត៌មានជាតិ

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួ.ញដូរម.នុស្ស កងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ព.ន្ធនា.គារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិ.ច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី…

បាល់​ទាត់​អាស៊ាន៖ លីគកំពូលប្រ៊ុយណេរដូវ​កាលថ្មីចាប់ផ្ដើមចុងខែនេះមាន​១៥ក្រុមចូលរួម
កីទ្បា

បាល់​ទាត់​អាស៊ាន៖ លីគកំពូលប្រ៊ុយណេរដូវ​កាលថ្មីចាប់ផ្ដើមចុងខែនេះមាន​១៥ក្រុមចូលរួម

លីគបាល់​ទាត់​កំពូល​នៃ​ប្រទេសប្រុយណេនឹង​ត្រឡប់​មក​វិញ​ហើយ​នៅក្នុង​ខែ​នេះ​ ដោយ​ចូល​រដូវ​កាល​ថ្មី​២០២១​តែ​ម្ដង​ហើយ​មាន​១៥​ក្រុម​ចូល​រួម​ប្រកួតប្រជែង។ Brunei Super League រដូវ​កាល​មុន​ត្រូវ​លុប​ចោលដោយ​គ្មាន​លេង​ឡើង​វិញ​ដោយ​សារ​តែស្ថានភាព​នៃ​ការ​ឆ្លងកូវីដ១៩​ក្នុង​ប្រទេស តែ​យ៉ាងណាគេ​ដឹង​ថា​ការ​ខិតខំតរបស់រដ្ឋាភិបាលប្រុយណេ និងសហព័ន្ធកីឡាបាល់​ទាត់​របស់​ប្រទេសមួយ​នេះ​បាន​ធ្វើ​ឲ្យ​សកម្មភាពបាល់​ទាត់​កើត​ឡើង​វិញហើយ។ តាម​ការ​ឲ្យ​ដឹង​ក្នុង​រដូវ​កាល​២០២១​នេះ​ក្លិប​ចំនួន​១៥​នឹង​មាន​វត្តមានក្នុង​ការ​ប្រកួត​ដែលមានដូចជា៖ BAKES FC, BSRC FC, DPMM FC, IKLS-MB5 FC, Indera SC, Jerudong FC, Kasuka FC, KB FC, Kota Ranger FC, MS ABDB, MS PPDB,…

តារាសម្តែង ពូ ខេន កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ក្រោយផ្ទុះShortFilm រឿងសោឡាន (មានវីឌីអូ)
សម្រង់

តារាសម្តែង ពូ ខេន កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ក្រោយផ្ទុះShortFilm រឿងសោឡាន (មានវីឌីអូ)

តារាសម្តែងមានទេពកោសល្យចម្រុះ លោក កែន វាសនា ហៅ ពូ ខេន កំពុងតែទទួលបានប្រជាប្រិយភាពកាន់តែច្រើនពីសំណាក់មហាជនទូទាំងផ្ទៃប្រទេស ក្រោយផ្ទុះ short film មួយដែលមានចំណងជើងថា សោឡាន។ សាច់រឿងអប់រំខ្លីដែលមានចំណងជើងថា សោឡាន មួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន ព្រោះត្រឹមតែរយៈពេលពីរថ្ងៃប៉ុននោះ សាច់រឿងខ្លីមួយនេះ មានអ្នកទស្សនារហូតដល់ជាង ពីរលានដង (2M views) នៅលើPage ផ្លូវការមួយដែលមានឈ្មោះថា Davuth។ បញ្ជាក់ផងដែរថា តារាសម្តែង លោក កែន វាសនា ហៅ ពូ ខេន មានទេពកោសល្យសម្តែងចម្រុះ ដូចជា៖ មនោសញ្ចេតនាកំសត់ កាច និង កំប្លែងជាដើម។…

មក​ស្គាល់កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុង​ជម្រើសជាតិ​អង់គ្លេសនៅ Euro 2020
កីទ្បា

មក​ស្គាល់កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុង​ជម្រើសជាតិ​អង់គ្លេសនៅ Euro 2020

ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ការចាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់នឹងផ្តោតសំខាន់លើក្រុមជម្រើសជាតិ និងព្រឹត្តិការណ៍យូរ៉ូ ២០២០ ជាពិសេស។ ពេល​នេះ Knongsrok Sport បានសំរេចចិត្តពិនិត្យមើលតម្លៃខ្លួនរបស់កីឡាករ Man United នៅខាងអង់គ្លេសតាមរយៈ Transfermarkt ។ Marcus Rashford គឺជាក្រុមបិសាចក្រហមតែមួយគត់ដែលមានវត្តមាននៅក្នុងកីឡាករកំពូល ៗ ទាំង ៥ នាក់ដែលមានតំលៃខ្លួនខ្ពស់បំផុត។ គាត់ឈរនៅលេខបួនក្នុងបញ្ជីដោយតម្លៃរបស់គាត់ត្រូវគេប៉ាន់ស្មានថាមានដល់ ៨៥ លានអឺរ៉ូ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅលើបញ្ជី គឺប្រិយមិត្តអាចមើលឃើញគោលដៅនាំចូលពីររបស់ Man United គឺ Harry Kane តម្លៃ១២០លានអឺរ៉ូ(€…

៤សន្លឹកនេះស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្យសិល្បៈទាំងបុរាណ និងសម័យគួរឱ្យគោរពស្រឡាញ់
សម្រង់

៤សន្លឹកនេះស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្យសិល្បៈទាំងបុរាណ និងសម័យគួរឱ្យគោរពស្រឡាញ់

ដូចដែលយើងបានស្គាល់រួចហើយថា  ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។ ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងជាច្រើនភាសា  ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀង រួមទាំងខ្សែភាពយន្តភាគខ្នាតធំដ៏ល្បីគឺរឿង ​ព្រះនាងផ្កាព្កុលមាស ​ធ្វើឱ្យកេរ្តិ៍ឈ្មោះព្រះនាងតូចកាន់តែល្បីល្បាញមួយកម្រិតទៀត។ ពិសេសព្រះនាងតូច ​ក៏ត្រូវបានផ្ដល់កិត្តិយស ធ្វើជាព្រះអគ្គរាជទូតប្រចាំក្រុមហ៊ុនទូរសព្ទ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ឈានមុខគេថែមទៀតផង ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ព្រះនាងតូច នរោត្តម ​ចេនណា ​ក៏មានសមត្ថភាពខ្លាំងក្នុងការដើរម៉ូត និងថតរូប Fashion  ដូចជាអ្នកអាជីព ​ជារឿយៗព្រះនាងក៏បានរំលេចរូបថតស្ទាយ៍ថ្មីប្លែកៗគ្រប់ទម្រង់…

៦ តារាប្រុសល្បីប្រចាំប្រទេសថៃ ដែលជាដៃគូសម្តែងដ៏សាកសមឥតខ្ចោះរបស់ តារាស្រីលំដាប់ជួរមុខ Mai Davika
សម្រង់

៦ តារាប្រុសល្បីប្រចាំប្រទេសថៃ ដែលជាដៃគូសម្តែងដ៏សាកសមឥតខ្ចោះរបស់ តារាស្រីលំដាប់ជួរមុខ Mai Davika

១. លោក Weir Suklawat តួឯកប្រុសដំបូងបង្អស់របស់តារាស្រី Mai កាលពីឆ្នាំ ២០១០ មិនមែននរណាក្រៅពីកំពូលតួឯកប្រុសសម្បុរស្រអែម Weir Sukonwat ទេ ។ អ្នកទាំង ២ ចាប់ដៃគូដំបូងនៅក្នុងខ្សែភាពយន្តភាគ Ngao Kammathep លុះក្រោយពីទទួលបានលទ្ធផលល្អ អ្នកទាំង ២ ក៏ជួបគ្នាក្នុងរឿងភាគ Roy Lae Sanae Luang ម្តងទៀត ។ ២. លោក Mario Maurer…

អាវ Juventus រដូវ​កាល​ថ្មីដេរក្នុងរោងចក្រប្រទេសកម្ពុជាតែយក​ទៅ​លក់នៅទីផ្សារអឺរ៉ុបថ្លៃកប់ពពក
កីទ្បា

អាវ Juventus រដូវ​កាល​ថ្មីដេរក្នុងរោងចក្រប្រទេសកម្ពុជាតែយក​ទៅ​លក់នៅទីផ្សារអឺរ៉ុបថ្លៃកប់ពពក

ក្រុមហ៊ុន adidas ទើប​តែ​បញ្ចេញ​ឈុត​រដូវ​កាល​ថ្មី​ ២០២១/២០២២​របស់​ក្លិប Juventus ដែល​ឈុត​នេះរចនាដោយ​ពណ៌ខ្មៅឆ្នូតសបែបបញ្ឃ ដែល​ជា​ឈុត​ដើម្បី​រំលឹក​ខួប១០​ឆ្នាំរបស់​ក្លិប​ដែល​បាន​ផ្ទេរ​មក​កាន់​កីឡដ្ឋាន Allianz Stadium ក្នុង​ទីក្រុង Turin ប្រទេស​អ៊ីតាលី។ ឈុតថ្មីរបស់ Juventus សម្រាប់ប្រើប្រាស់ក្នុងដីរដូវកាលក្រោយ នៅតែមានសណ្ឋានដដែលគឺមានអាវពណ៌ខ្មៅឆ្នូតស ជាមួយខោស និងមានឡូហ្គូក្លិបពណ៌មាស។ ដោយឡែកឈុតក្រៅដីមានចំនួនពីរឈុតទៀត ក្នុងនោះមានអាវពណ៌ខ្មៅ ជាមួយខោខ្មៅ និងអាវខៀវលាយជាមួយស និងលឿង ជាមួយខោខៀវ។ ជាការ​ពិត​ណាស់! ឈុត​នេះផលិត​ដោយ​ក្រុមហ៊ុនសម្ភារៈកីឡាដ៏ល្បី​លំដាប់​ពិភពលោក Adidas ហើយ​គេ​ដឹង​ទៀត​ថា​ក្រុមហ៊ុននេះបាន​យក​រោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ជាកន្លែងផលិតរបស់​ពួក​គេ​ ពី​ព្រោះ​តែ​មាន​ប្រទេស​មួយ​នេះ​អំណោចផល​ក្នុងការ​ផលិត​ដ៏​មាន​គុណភាព និង​ចំណាយលើ​តម្លៃពលកម្មទាប។ គេមិនដឹង​ថា​តើ​ពួកគេ​ចំណាយ​លុយ​ប៉ុន្មានផលិតអាវមួយឈុត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ…

តារារ៉េបល្បីឈ្មោះ របស់អាមេរិក ប្រកាសថា លង់ស្នេហ៍កំពូលតារាចម្រៀងស្រី Rihanna ងប់ងល់ដកចិត្តមិនរួច ក្រោយមានទំនាក់ទំនងដ៏គួរឲ្យចាប់អារម្មណ៍
សម្រង់

តារារ៉េបល្បីឈ្មោះ របស់អាមេរិក ប្រកាសថា លង់ស្នេហ៍កំពូលតារាចម្រៀងស្រី Rihanna ងប់ងល់ដកចិត្តមិនរួច ក្រោយមានទំនាក់ទំនងដ៏គួរឲ្យចាប់អារម្មណ៍

កាលពីឆ្នាំមុន មានមនុស្សជាច្រើនកើតការងឿងឆ្ងល់ អំពីទំនាក់ទំនងរបស់តារាចម្រៀង Rihanna ជាមួយមហាសេដ្ឋីវ័យក្មេង ជនជាតិអារ៉ាប៊ីសាអូឌីត ដោយសារបាត់វត្តមានព័ត៌មាន ឬរូបភាពរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយមួយរយៈធំ ។ ស្រាប់តែកាលថ្មីៗនេះ រាល់មន្ទិលសង្ស័យទាំងអស់ត្រូវបានជ្រះស្រលះ ដោយសារតែកំពូលតារាចម្រៀងស្រីរូបនេះ កំពុងដាំដើមស្នេហាថ្មី ជាមួយកំលោះ Raper ល្បីឈ្មោះ A$AP Rocky ។ A$AP Rocky ឬឈ្មោះពិតហៅថា Rakim Athelaston Mayers បានបញ្ជាក់ពីរឿងរ៉ាវស្នេហារបស់លោក ជាមួយតារាស្រី Rihanna តាមរយៈគេហទំព័រ GQ America ស្របពេលដែលលោកមានឱកាស…

អាណិតណាស់! Miss Universe South Africa យំយែក សោកស្ដាយ ចំពោះលទ្ធផលរបស់នាងនៅលើឆាក ប្រកួតប៉ុន្មានថ្ងៃមុន
សម្រង់

អាណិតណាស់! Miss Universe South Africa យំយែក សោកស្ដាយ ចំពោះលទ្ធផលរបស់នាងនៅលើឆាក ប្រកួតប៉ុន្មានថ្ងៃមុន

គួរឲ្យអាណិតបវរកញ្ញាចក្រវាលមកពី ប្រទេសអាហ្រ្វិកខាងត្បូង ២០២០ កញ្ញា Natasha Joubert ណាស់ ក្រោយពីនាងចេញមកនិយាយទាំងអួលដើមក ពីការប្រកួត Miss Universe វគ្គផ្ដាច់ព្រ័ត្រ នៅម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ហើយនាងត្រូវបានគេជម្រុះតាំងពីវគ្គទីមួយ ។ ទាំងដែលនាងគឺជាបេក្ខនារីម្នាក់ដែលត្រូវបាន មហាជនសម្លឹងមើលចាប់តាំងពីបង្ហាញខ្លួននៅលើឆាក លើកដំបូងជាមួយរូបសម្រស់ដ៏ស្រស់ និងការបង្ហាញទេពកោសល្យយ៉ាងមានភាពជឿជាក់ ។ ដោយមហាជនគិតថា បើទោះជានាងមិនអាចគ្រងមកុដក៏ដោយ យ៉ាងហោចណាស់នាងក៏អាចឈនៅក្នុងចំណោម ៥ នាក់ចុងក្រោយដែរ ។ តែផ្ទុយទៅវិញ វាពិតជាហួសចិត្តខ្លាំងណាស់ ដែលនាងមិនអាចសូម្បីឈានទៅដល់វគ្គ ២១…

លោក Ole និយាយយ៉ាង​ម៉េចក្រោយ​អ្នក​កាសែត​សួរ​ករណី Harry Kane ?
កីទ្បា

លោក Ole និយាយយ៉ាង​ម៉េចក្រោយ​អ្នក​កាសែត​សួរ​ករណី Harry Kane ?

Ole ទទូចថាការបន្តកុងត្រារបស់ Cavani មិនមានន័យថាបិសាចក្រហមមិនចុះហត្ថលេខាយក​ខ្សែប្រយុទ្ធលេខ ៩ នៅរដូវក្តៅនេះទេ។ គាត់ក៏បានផ្តល់ចម្លើយតបវិញនៅពេលសួរថាតើការ​ចុះកុងត្រានោះអាចជា Kane ដែរឬទេ។ នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតលោក Ole Gunnar Solskjaer ត្រូវបានគេសួរថាតើ Manchester United នឹងចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះហើយគាត់បានឆ្លើយតបថា៖“ ទេខ្ញុំមិនអាចនិយាយដូច្នោះទេ”។ “ មែនហើយ Edi  [Edinson Cavani] បានចុះហត្ថលេខាបន្ត ប៉ុន្តែតើយើងមានខ្សែប្រយុទ្ធល្អប៉ុន្មាននាក់? ខ្ញុំមិនអាចនិយាយថាយើងនឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់នោះទេ ពីព្រោះយើងកំពុងតែកសាងឆ្ពោះទៅរកក្រុមដ៏ល្អមួយ»។ បន្ទាប់មកគាត់ត្រូវបានគេសង្កត់ធ្ងន់អំពីការចុះហត្ថលេខា Harry Kane និង Ole…

តេស្តមើល! ផ្នែកខាងក្នុងរបស់អ្នក តើអ្នកបានលាក់បាំងអ្វីខ្លះ?
សម្រង់

តេស្តមើល! ផ្នែកខាងក្នុងរបស់អ្នក តើអ្នកបានលាក់បាំងអ្វីខ្លះ?

ជ្រើសរើសព្រះច័ន្ទ្រមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីផ្នែកងងឹត ដែលលាក់ទុកនៅក្នុងចិត្តរបស់អ្នក។ 1. ព្រះច័ន្ទ្រទៅ 1 អ្នក គឺជាមនុស្សដែលមានគំនិតសុទិដ្ឋិនិយម និងស្មោះត្រង់បំផុត ក៏មានការសាទរជាមួយមិត្តភក្តិផងដែរ តែងតែនាំមកនូវថាមពលវិជ្ជមានគ្រប់ពេលវេលា។ នៅលើផ្ទៃមុខអ្នក ហាក់ដូចជាមិនចេះខ្វល់ខ្វាយ និងមានតែភាពរីករាយ ប៉ុន្តែតាមពិត អ្នកក៏មានពេលវេលាសោកសៅដែរពេលខ្លះមានអារម្មណ៍ឯកកោខ្លាំងណាស់។ នៅកន្លែងធ្វើការ អ្នកបង្ហាញអាកប្បកិរិយារីករាយ ដើម្បីលាក់បាំងភ្នែកគ្រប់គ្នា។ អ្នកសប្បាយចិត្តណាស់ ប៉ុន្តែជារឿយៗមានការព្រួយបារម្ភមិនអាចចែករំលែកជាមួយនរណាម្នាក់បានទេ។ អ្នកលាក់អារម្មណ៍ពិតរបស់អ្នកបានយ៉ាងល្អ។ 2. ព្រះច័ន្ទ្រទៅ 2 អ្នកជាមនុស្សរឹងរូសបន្តិច ប្រកាន់ច្រើន និងមានអារម្មណ៍ក្រៀមក្រំស្ទើរតែគ្រប់ពេល។ អ្នកជាមនុស្សស្វាហាប់ ប៉ុន្តែអភិរក្សនិយម មាននិន្នាការមិនទទួលស្គាល់កំហុស មិនព្រមទទួលស្គាល់ការបរាជ័យងាយៗឡើយ។…

ទស្សន៍ទាយជោគវាសនា ទៅអនាគត តាមរយៈប្រអប់ជើងរបស់អ្នក
សម្រង់

ទស្សន៍ទាយជោគវាសនា ទៅអនាគត តាមរយៈប្រអប់ជើងរបស់អ្នក

គ្រាន់តែក្រឡេកមើលប្រអប់ជើង ឬបាតជើង និងម្រាមជើងរបស់មនុស្សម្នាក់ៗ ក៏អាចឱ្យដឹងពីជោគវាសនា និងអនាគតរបស់បុគ្គលនោះបានយ៉ាងច្បាស់។ 1. ម្រាមជើងវែងៗ មនុស្សដែលមានម្រាមជើងវែងៗ គឺជាមនុស្សដែលមានទ្រព្យសម្បត្ដិច្រើន។ ពួកគេច្រើនតែទទួលបានសមិទ្ធិផលខ្ពស់ក្នុងការសិក្សាក៏ដូចជាការងារផងដែរ។ លើសពីនេះ ជីវិតរៀបការរបស់ពួកគេ ពោរពេញទៅដោយសុភមង្គល និងភាពសម្បូរបែប។ ដោយសារតែពួកគេដឹងពីវិធីដើម្បីប្រមូលទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ វង្សត្រកូលរបស់ពួកគេ ទើបមានទ្រព្យសម្បត្តិសម្រាប់កូន ៗ របស់ពួកគេទៅថ្ងៃអនាគត។ 2. ប្រអប់ជើងមានខ្នែងច្រើន ប្រសិនបើអ្នកមានបាតជើងមានបន្ទាត់រាបស្មើ និងរលូន ក៏មានន័យថា អ្នកជាមនុស្សដែលមានសំណាង មានទ្រព្យសម្បត្តិ និងមានតម្លៃហូរហៀរ។ ប្រសិនបើប្រអប់ជើងកំពីងកំប៉ោង បែកខ្នែង ក៏មានន័យថាអ្នកជាបុគ្គលនឿយហត់ តែក៏មានទ្រព្យលើសលប់ផងដែរ។…

ការកុហក ពិតជារឿងដែលធ្វើឱ្យមនុស្សម្នាក់ អាចមានក្ដីសុខ និងសប្បាយចិត្តពិតមែនទេ?
សង្គម

ការកុហក ពិតជារឿងដែលធ្វើឱ្យមនុស្សម្នាក់ អាចមានក្ដីសុខ និងសប្បាយចិត្តពិតមែនទេ?

“កុហកដេីម្បីឱ្យសប្បាយចិត្ត” ពាក្យមួយឃ្លានេះដែលមនុស្សកុហកនិយមយកមកគាំទ្រការបោកប្រាស់​  យកមកកែខ្លួនដេីម្បីឱ្យការកុហករបស់គេក្លាយទៅជាទង្វេីត្រឹមត្រូវ​។ នៅលេីលោកសន្និវាសយេីងនេះ​  តេីមានមនុស្សប៉ុន្មាននាក់ចង់ឱ្យគេកុហក? មានមនុស្ស​ប៉ុន្មាននាក់សប្បាយចិត្ត នឹងក្លាយទៅជាមនុស្សល្ងង់នោះ?​ កុហក គឺកុហក​នៅពេលដែលអ្នកកុហកនរណាម្នាក់​ ព្រោះអ្នកដឹងយ៉ាងច្បាស់ក្នុងចិត្តថា​ ទង្វេីដែលអ្នកធ្វេី បេីគេដឹងគេនឹងមិនសប្បាយចិត្ត​ ក៏អាចនឹងមានបញ្ហាឈ្លោះទាស់ទែងគ្នា ប្រសិនបេីគេដឹងឮពីអ្វីដែលអ្នកបានធ្វេី​។ ដូច្នេះហេីយទេីបអ្នកកុហកគេដេីម្បីលាក់បាំងមិនឱ្យគេដឹង​ ចុះបេីអ្នកដឹងថាទង្វេីនោះធ្វេីហេីយគេមិនសប្បាយចិត្ត អ្នកកុំធ្វេីទៅ វារួចបាត់ទៅហេីយ​ ចាំបាច់អីធ្វេីហេីយក៏ប្រេីពាក្យកុហកមកលាក់បាំង អ្នកមិនធ្លាប់គិតទេមែនទេ បេីសិនអ្នកជាមនុស្សដែលត្រូវគេកុហកវិញ តេីអ្នកមានអារម្មណ៍បែបណា? ប្រសិនបេីអ្នកនិយាយថាកុហក ដេីម្បីឱ្យសប្បាយចិត្ត ខ្ញុំក៏ចង់ប្រាប់ថា ខ្ញុំសុខចិត្តឈឺចាប់ព្រោះដឹងការពិតវាក៏ល្អជាងការដែលមកអង្គុយសប្បាយចិត្តដោយមិនដឹងខ្យល់អីសោះបែបនេះ​។ បេីកុហកខ្ញុំរួចទៅហេីយ កុំព្យាយាមប្រេីលេសមកគាំទ្រ ថាការដែលអ្នកកុហកខ្ញុំវាជារឿងត្រឹមត្រូវនោះ​ រួចបេីអ្នកនិយាយថាកុហកខ្ញុំ ព្រោះមិនចង់បែកបាក់​ មិនចង់បាត់បង់​…

តើពេលនេះ មានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែលួចស្រឡាញ់អ្នកស្ងាត់ៗ?
សម្រង់

តើពេលនេះ មានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែលួចស្រឡាញ់អ្នកស្ងាត់ៗ?

ជ្រើសរើសកាដូមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីមន្តស្នេហ៍របស់អ្នក ចង់ដឹងថា តើអ្នកមានមន្តស្នេហ៍កម្រិតណា អាចទាក់ទាញបានមនុស្សប៉ុន្មាននាក់ ដែលកំពុងតែលង់ស្នេហ៍ លួចស្រឡាញ់អ្នកស្ងាត់ៗនៅក្នុងពេលនេះ? 1. ប្រហែលជា 5-6 នាក់ អ្នកជាមនុស្សមានចំណេះដឹង មានចិត្តល្អ មានមន្តស្នេហ៍។ ភាពទាក់ទាញរបស់អ្នកមកពីទំនុកចិត្តលើខ្លួនឯង របៀប និងភាពប៉ិនប្រសព្វ វាងវៃ និងកម្រិតវប្បធម៌ខ្ពស់។ អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងរបៀបដែលអ្នកគួរធ្វើ។ អ្នកមិនងាយឱ្យអ្នកដ៏ទៃ “ចាប់” ឬត្រួតត្រាអ្នកបានឡើយ ហើយអ្នកក៏មិនខ្ជះខ្ជាយពេលវេលាដេញតាមមនុស្សដែលមិនសមនឹងខ្លួនអ្នកដែរ។ បញ្ញារបស់អ្នកខ្ពស់ណាស់ អ្នកប្រយ័ត្នប្រយែង ចេះដឹងពីព្រំដែន ពេលណាត្រូវដើរទៅមុខ ពេលណាត្រូវឈប់ និងពេលណាត្រូវបកក្រោយ។ អ្នកក៏ដឹងពីរបៀបដើម្បីផ្គាប់ចិត្តអ្នកដទៃដែរ…

FC Bayern Munchen បានតែងតាំងលោក​​ Julian Nagelsmenn ជាគ្រូបង្វឹកថ្មីក្នុងកិច្ចសន្យារយះពេល
កីទ្បា

FC Bayern Munchen បានតែងតាំងលោក​​ Julian Nagelsmenn ជាគ្រូបង្វឹកថ្មីក្នុងកិច្ចសន្យារយះពេល

Bayern Munich បានតែងតាំងលោក Julian Nagelsmann ជាអ្នកចាត់ការថ្មីរបស់ក្លឹបជាផ្លូវការហើយ Bayernបានចំណាយប្រាក់រហូតដល់ទៅ ២៥ លានផោន (៣០ លានដុល្លារអាមេរិក) ទៅឱ្យ RB Leipzig ដើម្បីផ្ដាច់កុងត្រា។ លោកJulianមានវ័យ ៣៣ ឆ្នាំសញ្ជាតិអាល្លឺម៉ង់នឹងចូលមកកាន់ដំណែងរបស់គាត់នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ មុនបើករដូវកាលថ្មីនិងចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយBayernរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៦ ។ លោកគ្រូJulian Nagelsmann កាលគាត់ដឹកនាំក្រុម ​Hoffenheim…

កំពូលហត្ថលេខា  ខ្ជូតៗ និងប្លែកជាងគេបង្អស់ ​ឃើញហើយហួសចិត្តខ្លាំង!
សម្រង់

កំពូលហត្ថលេខា ខ្ជូតៗ និងប្លែកជាងគេបង្អស់ ​ឃើញហើយហួសចិត្តខ្លាំង!

មនុស្សម្នាក់ៗត្រូវតែមានហត្ថលេខាផ្ទាល់ខ្លួន  ដើម្បីចុះបញ្ជី ​ឬឯកសារផ្លូវការណាមួយ ​ដែលការចុះហត្ថលេខាគឺជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗបន្ទាប់ពីស្នាមមេដៃ។ ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែមានគម្រូហត្ដលេខាខុសៗគ្នា ​ទៅតាមទម្រង់ពេញចិត្តរៀងៗខ្លួន ​ដោយហត្ថលេខានេះមិនមែនចេះតែប្តូរផ្តេសផ្តាសនោះទេ ​គឺបើប្រើគម្រូណាហើយគឺត្រូវប្រើរហូត ពោលគឺត្រូវតែប្រើហត្ថលេខាបែបនោះនៅក្នុងការចុះឯកសារសំខាន់ៗទាំងអស់។ ​ដូច្នេះហើយមនុស្សទូទៅភាគច្រើន ​ជ្រើសរើសហត្ថលេខាណាដែលខ្លួនពេញចិត្ត ងាយចាំ  ដោយការសរសេរជាតួអក្សរខ្វៀស ​ឬជារូបភាពងាយៗតែម្តង។ តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីទម្រង់ហត្ថលេខាមួយចំនួន ​ដែលគេរកឃើញថាប្លែកក៏ប្លែក  ហើយជាពិសេសមើលទៅគួរឱ្យអស់សំណើច និងគួរឱ្យស្រលាញ់ជាខ្លាំងដូចខាងក្រោម៖

ស្នាមសាក់រូបផ្កាស្អាតអស្ចារ្យ ​ដែលស្រីៗភាគច្រើនប្រាថ្នាចង់បាន!
សម្រង់

ស្នាមសាក់រូបផ្កាស្អាតអស្ចារ្យ ​ដែលស្រីៗភាគច្រើនប្រាថ្នាចង់បាន!

សម័យនេះទៅហើយការចាក់សាក់  មិនមែនជារឿងដែលត្រូវបានគេរើសអើងដូចជាពេលមុនៗនោះឡើយ ​ព្រោះសម័យនេះជាសម័យទំនើប ​សម័យបើកទូលាយ ឯអ្នកមានស្នាក់សាក់មិនប្រាកដថាជាមនុស្សអាក្រក់ឡើយ ​ដោយការចាក់សាក់គឺជាសិល្បៈមួយប៉ុណ្ណោះ ​ដែលថែមទាំងអាចជួយបង្កើនសម្រស់ទ្វេរឡើង។ ជាក់ស្តែងមិនថាមនុស្សប្រុសទេ ​សូម្បីតែមនុស្សស្រីក៏និយមចាក់សាក់ដូចគ្នាដែរ ​ដែលមនុស្សស្រីភាគច្រើនចាក់សាក់បែបស្រស់ស្អាត ​ខ្ជូតៗមើលទៅគួរឱ្យស្រលាញ់ ដោយការចាក់សាក់ពេញនិយមជាងគេរបស់មនុស្សស្រីនោះគឺ ការចាក់សាក់រូបផ្កា  ផ្កាកុលាបនោះតែម្តង។ ដូច្នេះថ្ងៃនេះមកតាមដានរូបសាក់ផ្កាស្អាតៗ ​ដែលសុភាពនារីភាគច្រើនប្រាថ្នាចង់បានទាំងអស់គ្នាដូចខាងក្រោមនេះ៖ cr. dahong_tattoo