អាណិតណាស់! Miss Universe South Africa យំយែក សោកស្ដាយ ចំពោះលទ្ធផលរបស់នាងនៅលើឆាក ប្រកួតប៉ុន្មានថ្ងៃមុន

អាណិតណាស់! Miss Universe South Africa យំយែក សោកស្ដាយ ចំពោះលទ្ធផលរបស់នាងនៅលើឆាក ប្រកួតប៉ុន្មានថ្ងៃមុន
ការផ្សាយពាណិជ្ជកម្ម

គួរឲ្យអាណិតបវរកញ្ញាចក្រវាលមកពី ប្រទេសអាហ្រ្វិកខាងត្បូង ២០២០ កញ្ញា Natasha Joubert ណាស់ ក្រោយពីនាងចេញមកនិយាយទាំងអួលដើមក ពីការប្រកួត Miss Universe វគ្គផ្ដាច់ព្រ័ត្រ នៅម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ហើយនាងត្រូវបានគេជម្រុះតាំងពីវគ្គទីមួយ ។

34EC7K4WVOnatasha Main
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទាំងដែលនាងគឺជាបេក្ខនារីម្នាក់ដែលត្រូវបាន មហាជនសម្លឹងមើលចាប់តាំងពីបង្ហាញខ្លួននៅលើឆាក លើកដំបូងជាមួយរូបសម្រស់ដ៏ស្រស់ និងការបង្ហាញទេពកោសល្យយ៉ាងមានភាពជឿជាក់ ។ ដោយមហាជនគិតថា បើទោះជានាងមិនអាចគ្រងមកុដក៏ដោយ យ៉ាងហោចណាស់នាងក៏អាចឈនៅក្នុងចំណោម ៥ នាក់ចុងក្រោយដែរ ។

ការផ្សាយពាណិជ្ជកម្ម
3392c597cf0a44c0aeeffd87361a2441
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែផ្ទុយទៅវិញ វាពិតជាហួសចិត្តខ្លាំងណាស់ ដែលនាងមិនអាចសូម្បីឈានទៅដល់វគ្គ ២១ នាក់ចុងក្រោយ ។

នៅក្នុងពេលបើកឆាកការ Live ភ្លាម កញ្ញា Natasha ក៏ស្រាប់តែស្រក់ទឹកភ្នែកភ្លាមគ្រានោះនាងនិយាយថា នាងមិននឹកស្មានថាទឹកភ្នែករបស់នាងស្រក់លឿនយ៉ាងនេះទេ ប៉ុន្តែវាមិនមែនកើតឡើងដោយសារការខូចចិត្តទេ វាចេញពីការរំជួលចិត្ត ដោយសារការលើកទឹកចិត្តរបស់អ្នកគាំទ្រផ្ញើរមកឲ្យនាង ពីគ្រប់មជ្ឈដ្ឋាននៅជុំវិញពិភពលោក ។

ការផ្សាយពាណិជ្ជកម្ម
PicsArt_05 21 12.48.45
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នាងបាននិយាយថា៖

“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលើកទឹកចិត្ត ក៏ដូចជាការផ្តល់ឱកាសឲ្យខ្ញុំ បានបង្ហាញពីប្រទេសអាហ្វ្រិកខាងត្បូង”

ការផ្សាយពាណិជ្ជកម្ម

“ខ្ញុំបានសន្យានិងខ្លួនឯងថា ខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាព និងខិតខំធ្វើឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន”

69_MissUni_0900 1576x2048.jpg.optimal
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ទន្ទឹមនឹងនោះ ខ្ញុំក៏មានអារម្មណ៍សោកស្តាយណាស់ ដែលខ្ញុំមិនអាចឈានដល់វគ្គ ២១ នាក់ចុងក្រោយ តែទោះជាយ៉ាងណា ខ្ញុំពិតជារំភើបចិត្តណាស់ នៅពេលទទួលបានការស្រឡាញ់ ចូលចិត្តពីបណ្តាអ្នកគាំទ្រ នៅជុំវិញពិភពលោក” ។

ការផ្សាយពាណិជ្ជកម្ម
Miss Universe 2020 Nfkq
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយមកក៏មាន អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នាថា៖

“ពិតជាអាណិតនាងណាស់ មើលទៅ Natasha ហាក់មិនអស់ចិត្តនឹងលទ្ធផលនៃការប្រកួតទេ”

ការផ្សាយពាណិជ្ជកម្ម

“ពិតជាអយុត្តិធម៌ណាស់ នាងស្អាត និងពូកែប៉ុណ្ណឹងហើយ នៅមិនអាចឈានដល់វគ្គ ២១ នាក់ចុងក្រោយទៀត”

“ក្តីសុបិន្តរបស់នារីគ្រប់រូប ត្រូវបានអ្នក (អ្នកគ្រប់គ្រងកម្មវិធី Miss Universe) បំផ្លាញហើយ”

ការផ្សាយពាណិជ្ជកម្ម

“ពិតជា អយុត្តិធម៌ណាស់” ៕

F93f1125f9111a6e56c34acde7b6f7da
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដកស្រង់ពី៖ IG Natasha Joubert/ Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម