៦ តារាប្រុសល្បីប្រចាំប្រទេសថៃ ដែលជាដៃគូសម្តែងដ៏សាកសមឥតខ្ចោះរបស់ តារាស្រីលំដាប់ជួរមុខ Mai Davika

៦ តារាប្រុសល្បីប្រចាំប្រទេសថៃ ដែលជាដៃគូសម្តែងដ៏សាកសមឥតខ្ចោះរបស់ តារាស្រីលំដាប់ជួរមុខ Mai Davika
ការផ្សាយពាណិជ្ជកម្ម

១. លោក Weir Suklawat

1. เวียร์ ศุกลวัฒน์2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តួឯកប្រុសដំបូងបង្អស់របស់តារាស្រី Mai កាលពីឆ្នាំ ២០១០ មិនមែននរណាក្រៅពីកំពូលតួឯកប្រុសសម្បុរស្រអែម Weir Sukonwat ទេ ។ អ្នកទាំង ២ ចាប់ដៃគូដំបូងនៅក្នុងខ្សែភាពយន្តភាគ Ngao Kammathep លុះក្រោយពីទទួលបានលទ្ធផលល្អ អ្នកទាំង ២ ក៏ជួបគ្នាក្នុងរឿងភាគ Roy Lae Sanae Luang ម្តងទៀត ។

ការផ្សាយពាណិជ្ជកម្ម

២. លោក Mario Maurer

P1 34870
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំពោះគូអ្នកទាំង ២ គឺពេញនិយមខ្លាំងណាស់ ក្នុងភាពយន្ត Pee mak ឆ្នាំ ២០១៣ អាចនិយាយបានថា ភាពយន្តរបស់អ្នកទាំង ២ ល្បីល្បាញខ្លាំងណាស់ ទាំងក្នុង និងក្រៅប្រទេស ។ លុះ ៤ ឆ្នាំក្រោយមក អ្នកទាំង ២ ក៏ជួបគ្នាម្តងទៀតក្នុងខ្សែភាពយន្តភាគ Love Beyond Time ។

ការផ្សាយពាណិជ្ជកម្ម

៣. លោក Tik Jesadaporn

3. ติ๊ก เจษฎาภรณ์2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាការពិតណាស់ លោក Tik គឺជាតារាប្រុសគំរូម្នាក់ ដែលប្រជាជនក្នុងប្រទេសស្រឡាញ់ និងលើកតម្កើងយ៉ាងខ្លាំង ។ ម្ល៉ោះហើយ នៅពេលលោកត្រូវមកដើរតួជាមួយ តារាស្រីរូបស្រស់ Mai Davika នៅក្នុងខ្សែភាពយន្តភាគ Plerng Nary វាពិតជារឿងមួយដែលធ្វើឲ្យ ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ការផ្សាយពាណិជ្ជកម្ម

៤. លោក Sunny Suwanmethanon

4. ซันนี่ สุวรรณเมธานนท์2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ងាកមកខាងប៉ែកលោក Sunny វិញ ក៏មិនឲ្យចាញ់គេដែរ នៅក្នុងខ្សែភាពយន្តភាគ Heart Attack ឆ្នាំ ២០១៥ ។ លុះក្រោយមកអ្នកទាំង ២ ក៏បានចាប់ដៃគូគ្នាសម្តែងក្នុងរឿងភាគ មួយទៀតគឺ My Ambulance នៅឆ្នាំ ២០១៩ ។ រឿងមួយនេះទទួលបានភាពល្បីល្បាញខ្លាំងណាស់ មិនថានៅក្នុង និងក្រៅប្រទេសទេ ម្នាក់ៗសុទ្ធតែតាមដានភ្លូកទឹក ភ្លូកដី ។

ការផ្សាយពាណិជ្ជកម្ម

៥. លោក Ter Chantavit

5. เต๋อ ฉันทวิชช์2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោកគឺជាតារាប្រុសម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងបំផុត ហើយក៏ធ្លាប់ជាសហអ្នកនិពន្ធរឿង Pee Mak ខណៈតួឯកស្រីគឺជា កញ្ញា Mai នោះឯង ។ ក្រោយមកនៅឆ្នាំ ២០១៧ អ្នកទាំង ២ ក៏មានឱកាសបានជួបគ្នាក្នុងរឿង Chai Mai Jing Ying Tae និងរឿង Nang Sao Mai Jam Kad Nam Sakul ។ ដំបូងឡើយអ្នកទាំងគឺជាដៃគូសម្តែងដ៏សាកសមប៉ុណ្ណោះ តែពេលនេះអ្នកទាំង ២ ហាក់ដូចជាដៃគូជីវិតពិតប្រាកដហើយ ។

ការផ្សាយពាណិជ្ជកម្ម

៦. លោក Pong Nawat

6. ป้อง ณวัฒน์2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចុងក្រោយបំផុតសម្រាប់លោក Pong Nawat និងតារាស្រី Mai Davika អ្នកទាំង ២ ក៏មានឱកាសចាប់ដៃគូសម្តែងជាមួយគ្នានៅក្នុងខ្សែភាពយន្ត Wan Thong ជាប្រភេទខ្សែភាពយន្តភាគខ្នាតធំ និងទទួលបានភាពល្បីល្បាញខ្លាំង ជាខ្សែភាពយន្តកំពូលនៅក្នុងឆ្នាំ ២០២១ របស់អ្នកទាំង ២ ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ Undubzapp/Knongsrok

ការផ្សាយពាណិជ្ជកម្ម