ជ្រើសរើសព្រះច័ន្ទ្រមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីផ្នែកងងឹត ដែលលាក់ទុកនៅក្នុងចិត្តរបស់អ្នក។
1. ព្រះច័ន្ទ្រទៅ 1

អ្នក គឺជាមនុស្សដែលមានគំនិតសុទិដ្ឋិនិយម និងស្មោះត្រង់បំផុត ក៏មានការសាទរជាមួយមិត្តភក្តិផងដែរ តែងតែនាំមកនូវថាមពលវិជ្ជមានគ្រប់ពេលវេលា។ នៅលើផ្ទៃមុខអ្នក ហាក់ដូចជាមិនចេះខ្វល់ខ្វាយ និងមានតែភាពរីករាយ ប៉ុន្តែតាមពិត អ្នកក៏មានពេលវេលាសោកសៅដែរពេលខ្លះមានអារម្មណ៍ឯកកោខ្លាំងណាស់។
នៅកន្លែងធ្វើការ អ្នកបង្ហាញអាកប្បកិរិយារីករាយ ដើម្បីលាក់បាំងភ្នែកគ្រប់គ្នា។ អ្នកសប្បាយចិត្តណាស់ ប៉ុន្តែជារឿយៗមានការព្រួយបារម្ភមិនអាចចែករំលែកជាមួយនរណាម្នាក់បានទេ។ អ្នកលាក់អារម្មណ៍ពិតរបស់អ្នកបានយ៉ាងល្អ។
2. ព្រះច័ន្ទ្រទៅ 2

អ្នកជាមនុស្សរឹងរូសបន្តិច ប្រកាន់ច្រើន និងមានអារម្មណ៍ក្រៀមក្រំស្ទើរតែគ្រប់ពេល។ អ្នកជាមនុស្សស្វាហាប់ ប៉ុន្តែអភិរក្សនិយម មាននិន្នាការមិនទទួលស្គាល់កំហុស មិនព្រមទទួលស្គាល់ការបរាជ័យងាយៗឡើយ។
មើលពីខាងក្រៅទៅ អ្នកពិតជារឹងមាំណាស់ ប៉ុន្តែផ្នែកខាងក្នុងវិញ បែរជាទន់ជ្រាយយ៉ាងខ្លាំង។ អ្នកលាក់ភាពទុក្ខសោករបស់អ្នក ហើយតែងតែធ្វើពុតថាអ្នកមិនអី។
3. ព្រះច័ន្ទ្រទៅ 3

អ្នកពូកែអួតអាង អ្វីក៏ដោយដែលអ្នកចូលចិត្ត អ្នកនឹងត្រូវដេញតាមធ្វើយ៉ាងណាត្រូវតែបាន។ អ្នកក៏ល្អណាស់ចំពោះមិត្តរបស់អ្នក ប៉ុន្តែមិនមែនរាល់សេចក្តីសប្បុរសត្រូវបានគេកោតសរសើរ និងយល់អំពីអ្នកនោះទេ។
អ្នកបន្ទាប់ពីត្រូវបានគេក្បត់ និងទាញយកផលប្រយោជន៍ជាច្រើនដង អ្នកក៏មានប្រាជ្ញា និងប្រុងប្រយ័ត្នខ្ពស់ជាងមុនដែរ។ តាមពិតអ្នកមានចិត្តល្អ តែក៏ឆោតល្ងង់ និងខ្ជិលច្រអូសបន្តិច។ ពិភពលោករបស់អ្នកមានភាពច្បាស់លាស់ និងបរិសុទ្ធដោយគ្មានអ្វីលាក់បាំង៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok

