រឿង នារីម្នាក់គេងជាមួយសត្វពស់!!!

រឿង នារីម្នាក់គេងជាមួយសត្វពស់!!!
ការផ្សាយពាណិជ្ជកម្ម

រឿង នារីម្នាក់គេងជាមួយសត្វពស់🐍

👩នារីម្នាក់ចូលចិត្ត​ និងស្រលាញ់សត្វពស់ណាស់ ហេតុនេះនាងក៏បានយកពស់ធ្វេីជាសត្វចិញ្ចឹម​។ ពស់នោះមានប្រវែង​ ៤ម៉ែត្រ​ ហេីយមេីលទៅមានសុខភាពល្អណាស់។

ការផ្សាយពាណិជ្ជកម្ម

👩ក្រោយពីចិញ្ចឹមបានប៉ុន្មានថ្ងៃ ពស់នោះពុំស៊ីអ្វីជាអាហារនោះទេ នាងក៏ចាប់ផ្តើមកើតទុក្ខ ព្រោះគិតថាប្រហែលជាសត្វចិញ្ចឹមរបស់នាងមិនពេញចិត្តនូវការមើលថែររបស់នាង។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្ងៃបន្ទាប់មកទៀត​ ពស់នោះនៅតែមិនព្រមស៊ីចំណី​ ហេតុនេះនាងក៏សម្រេចចិត្ត​ យកវាទៅជួបពេទ្យសត្វម្នាក់។

ការផ្សាយពាណិជ្ជកម្ម

👨🏻‍⚕️ពេទ្យសត្វក៏បានស្តាប់រឿងរ៉ាវរបស់នារីនោះយ៉ាងយកចិត្តទុកដាក់។ បន្ទាប់មកគាត់ក៏សួរទៅនាងថា​ តេីពស់នេះគេងជាមួយអ្នកនៅពេលយប់មែនទេ? ហេីយតេីវាបានរ៉ំព័ទ្ធខ្លួននាងដែរទេ?

👩នាងក៏ឆ្លេីយទាំងរីករាយថា​ សត្វចិញ្ចឹមរបស់ខ្ញុំមិនអាចដេកដោយគ្មានខ្ញុំបានទេ! ប៉ុន្តែចាប់ពីពេលដែលវាមិនព្រមស៉ីអ្វីជាអាហារមក​ វាក៏ចាប់ផ្តេីមលាតសន្ធឹងខ្លួនរបស់វាឡេីងត្រង់ជារៀងរាល់យប់ពេលដេកជាមួយខ្ញុំ​ ហេីយខ្ញុំគិតថាប្រហែលជាវាពិបាកអ្វីម្យ៉ាងហេីយ! សូមលោកជួយសត្វចិញ្ចឹមបស់ខ្ញុំផង😢

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

👨🏻‍⚕️ភ្លាមនោះពេទ្យសត្វក៏បានតបទៅនាងថា​ ពស់របស់អ្នកវាមិនបានឈឺនោះទេ​ កាលដែលវាមិនស៉ីអ្វីជាអាហារនោះ​ពីព្រោះតែវាកំពុងត្រៀមពោះ​ ដេីម្បីស៉ីអ្នកជាចំណីទៅវិញទេ។

ម៉្យាងវិញទៀត​ ពេលដែលវាដេកជាមួយអ្នក​ វាបានរ៉ំខ្លួន​របស់អ្នក​ និងលាតសន្ធឹងខ្លួនវានោះ​គឺវាគិតថា​ តេីទំហំខ្លួន​ និងទម្ងន់បស់អ្នក​ វាអាចវាយប្រហារបានបែបណាទេីបងាយស្រួលសម្រាប់វា។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

👉🏻ការអប់រំនៅក្នុងរឿងនេះ ចង់បង្ហាញថា

👍🏻ការកំណត់ពីគោលបំណងរបស់នរណាម្នាក់វាពិតជាពិបាកខ្លាំងណាស់​

ការផ្សាយពាណិជ្ជកម្ម

👍🏻មិនប្រាកដថា​ មនុស្សដែលនៅក្បែរ​អ្នក​ ជិតដិតនឹងអ្នកបំផុត​ ហេីយកំពុងឱប​ឬថេីបអ្នកនោះ​ មានបំណងល្អនោះទេ

រឿងនេះដកស្រង់ពី​ DEMIC | បកប្រែ​ និងសម្រួលដោយ VL

ការផ្សាយពាណិជ្ជកម្ម

សូមអរគុណដែលបានអានដល់ចប់😊 ខុសត្រូវ​ ឬ​ វល់ៗ​ ត្រង់ណាកុំប្រកាន់​អី😊

ការផ្សាយពាណិជ្ជកម្ម