អ្នកច្បាស់ជាធ្លាប់ជួបប្រទះនឹងបាតុភូចធម្មជាតិ “ទឹកកួច” ជាក់ជាមិនខាន។ តែអ្នកប្រហែលជាធ្លាប់ឃើញតែទឹកកួចតូចៗក្នុងបឹង ឬទន្លេទេមែនទេ? ទំហំនៃទឹកកួចមានសណ្ឋានខុសៗគ្នាទៅតាមផ្ទៃទឹក និងហេតុបង្កដែលបណ្ដាលឲ្យវាកើតមានឡើង។
តើអ្នកដឹងដែរឬទេថាអ្វីបណ្ដាលឲ្យមានបាតុភូតនេះកើតឡើង? អត្ថបទមួយនេះនឹងបង្ហាញនូវភស្ដុតាងមួយចំនួនដែលស្ដែងឲ្យឃើញពីហេតុបង្កនៃបាតុភូតធម្មជាតិមួយនេះ។
បាតុភូតទឹកកួចដ៏ធំក្នុងផ្ទៃសមុទ្រគឺបណ្ដាលមកពីជំនោរ និងលំនាចនៃទឹកសមុទ្រ។ នៅពេលដែលទឹកកំពុងតែមានចលនាទៅប៉ះនឹងរបាំង ឬឧបសគ្គណាមួយវានឹងត្របាញ់ចូលគ្នា និងវិលជុំវិញជាមួយនឹងកម្លាំងដ៏មហិមាដែលជាហេតុបណ្ដាលឲ្យមានបាតុភូតទឹកកួចកើតឡើង។
វាក៏អាចកើតមានឡើងត្រង់កណ្ដាលនៃមហាសមុទ្រនៅពេលដែលខ្សែទឹកមួយប៉ះទង្គិចជាមួយនឹងខ្សែទឹកមួយទៀតដែលមានទិសដៅបញ្ច្រាសគ្នា។
មួយវិញទៀត ខ្យល់ដែលមានកម្លាំងខ្លាំងក៏អាចបក់បោកទឹកឲ្យក្លាយទៅជាបាតុភូតទឹកកួចបានដែរ។ ជាពិសេសនៅក្នុងផ្ទៃនៃលំហសមុទ្រដ៏ធំល្វឹងល្វើយងាយនឹងមានបាតុភូតនេះកើតឡើងណាស់ដោយសារតែមានខ្យល់បក់បោកខ្លាំង។
ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃបាតុភូតទឹកកួចដ៏ធំសម្បើមក្នុងផ្ទៃសមុទ្រដែលមើលទៅគួរឲ្យព្រឺព្រួច៖
# ១

# ២

# ៣

# ៤

# ៥

# ៦

# ៧

# ៨

# ៩

# ១០

Source: THE TIMES OF INDIA

