ព័ត៌មាន

1
ព័ត៌មាន

មន្ត្រីជំនាញអំពាវនាវពលរដ្ឋត្រូវគិតឱ្យបានហ្មត់ចត់មុនបង្ហោះ ឬចែករំលែកព័ត៌មានពីកងទ័ពដែលគ្មានប្រភពច្បាស់លាស់!

សេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយព័ត៌មាន រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមទទូចដល់សាធារណជនឱ្យពិចារណាគិតឱ្យបានហ្មត់ចត់មុននឹងបង្ហោះ ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែន មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងកម្លាំង។ ព័ត៌មានទាំងនោះរួមមាន៖ កងទ័ពបានដាច់ស្បៀង កងទ័ពពុំទទួលបានការឧបត្ថម្ភពីសប្បុរសជន ការចល័តទ័ព ការត្រៀមសព្វាវុធធុនធ្ងន់ លើសពីនេះ ការបង្ហោះព័ត៌មានទាក់ទងនឹងជនសង្ស័យដែលជាចារកិច្ចរបស់សត្រូវ បានបង្កផលប៉ះពាល់ដល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ។ បែបនេះអាចធ្វើឱ្យសត្រូវដឹងពីការចាប់បាននៃចារកិច្ចរបស់គេ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ នាយកដ្ឋានសង្កត់ធ្ងន់ថា សាធារណជនគួរជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការតែប៉ុណ្ណោះ។ ព័ត៌មានមួយចំនួន ដូចជាព័ត៌មានកម្រិតសន្តិសុខនយោបាយ ការណ៍សម្ងាត់យោធា និងព័ត៌មានសន្តិសុខជាតិ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។…

1
ព័ត៌មាន

ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រេីប្រាស់ការទម្លាក់គ្រាប់បែកMK-82

ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រេីប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក)​ជាច្រេីនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង១៥៥មម​ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ!! ក្នុងស្មារតីការពារបូរណភាពទឹកដីនិងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ!! ។ រយៈពេលជាង៥០ឆ្នាំមកហេីយពោលគឺចាប់ខែឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតៈសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩​,៦២២គ្រាប់ត្រូវបានទម្លាក់លេី៥៥,៦១៤ទីតាំង​ដោយមានយន្តហោះទម្លាក់ចំនួន​ ១១៥,៨៨៦ជេីងហោះហេីរទម្លាក់គ្រាប់ែក​ លេីទឹកដីកម្ពុជា​ ប៉ុន្តែក្នុងពេលសង្គ្រាមនោះ​ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ! ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុត​ សូម្បីតែអតីតៈព្រះមហាក្សត្រសៀមឡេីងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដេីម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡេីយ!! ។ —— ប្រភព៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ——…

Knongsrok Thumbnail (2)
ព័ត៌មាន

ថៃយកលេសចោទកម្ពុជា ដើម្បីឆ្លៀតឱកាសប្រើប្រាស់អាវុធកាន់តែសាហាវវាយលើកម្ពុជា

ថៃយកលេសចោទកម្ពុជា ដើម្បីឆ្លៀតឱកាសប្រើប្រាស់អាវុធកាន់តែសាហាវវាយលើកម្ពុជា ភាគីថៃ នៅតែបន្តបើកការវាយប្រហារមុនមកលើកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ដោយបានបាញ់ស្រោចរហូតមក ចាប់ពីម៉ោង៣រំលងអធ្រាត ដល់ម៉ោង៥ព្រឹក។ នេះបើតាមលោកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា នាម៉ោង៧ព្រឹកថ្ងៃទី២៨ កក្កដា ២០២៥។ «ភាគីថៃវាយប្រហារបណ្ដើរ ចោទកម្ពុជាបណ្ដើរ»។ លោកស្រី ម៉ាលី សុជាតា បានច្រានចោលព័ត៌មានប្រឌិតរបស់ភាគីថៃ ដែលបានចោទប្រកាន់មកលើកម្ពុជាថា បានប្រើប្រាសមីសីលចម្ងាយឆ្ងាយ PHL-03 វាយប្រហារលើទឹកដីថៃ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គិតមកដល់ម៉ោងនេះ កម្ពុជា មិនទាន់បានប្រើប្រាស់អាវុធធុនធ្ងន់ប្រភេទនេះ វាយប្រហារបកទៅកាន់ភាគីថៃវិញឡើយ។ ផ្ទុយពីការចោទប្រកាន់ខាងលើ…

Knongsrok Thumbnail (1)
ព័ត៌មាន

ថៃ​បាន​បំផ្លាញ​យ៉ាង​ព្រៃផ្សៃ​មក​លើ​កម្ពុជា។!!!

ថៃ​បាន​បំផ្លាញ​យ៉ាង​ព្រៃផ្សៃ​មក​លើ​កម្ពុជា។ នេះ​មិន​មែន​ជា​ការ​ប៉ះ​ទង្គិច​សាមញ្ញ​ទេ ប៉ុន្តែ​ជា​ប្រតិបត្តិការ​យោធា​ដែល​បាន​គ្រោង​ទុក​ជា​យូរ​មក​ហើយ។ នៅថ្ងៃដំបូងនៃការប៉ះទង្គិចនេះ ប្រទេសថៃបានរំលោភលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយប្រើយន្តហោះចម្បាំង F16 ចំនួនប្រាំមួយ និងគ្រាប់បែកចង្កោមដ៏សាហាវមកលើកម្ពុជា។ នៅថ្ងៃដដែលនោះ យន្តហោះចម្បាំង F16 មួយគ្រឿង បានទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយមិនគិត និងអៀនខ្មាស។ មុន​កិច្ច​ចរចា​នៅ​ម៉ាឡេស៊ី ថៃ​បាន​បាញ់​ផ្លោង​រាប់​រយ​គ្រាប់​ចូល​មក​កម្ពុជា ជា​ពិសេស​ការ​ប្រើ​អាវុធ​គីមី ម្ខាង​វាយ​ប្រហារ​ទឹក​ដី​កម្ពុជា។ ម៉្យាងវិញទៀត ថៃបានគំរាមកម្ពុជាយ៉ាងព្រៃផ្សៃ។ ទាំង​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ថៃ​ប្រព្រឹត្ត​មក​លើ​កម្ពុជា។ Thailand has inflicted brutal destruction on Cambodia. This…

Knongsrok Thumbnail (1)
ព័ត៌មាន

កងទ័ពអាកាសរបស់ចោរសៀមឈ្លានពាន នៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជានៅថ្ងៃនេះ

សមរភូមិ, ព្រះវិហារ៖ កងទ័ពអាកាសថៃ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង F-16 និង Gripen ដើម្បីវាយប្រហារលើមូលដ្ឋានទ័ពកម្ពុជា នៅជុំវិញតំបន់ព្រំដែនក្បែរប្រាសាទតាក្របី និងតាមាន់ធំ ទោះបីជាមេដឹកនាំកំពូលនៃពិភពលោក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំអង្គការសហប្រជាជាតិ បានបញ្ជាឱ្យអនុវត្តបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។

១
ព័ត៌មាន

សង្គ្រាម​ឈ្លានពាន​ពី​ថៃ​៤​ថ្ងៃ​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា ២,៥​ម៉ឺន​គ្រួសារ ស្មើ​៨​ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន និង​កុមារ​១៣​ម៉ឺន​នាក់ មិន​អាច​សិក្សា​រៀនសូត្រ

រាជធានី​ភ្នំពេញ​ ៖​ រយៈពេល​៤​ថ្ងៃ នៃ​ការ​វាយប្រហារ​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​២,៥​ម៉ឺន​គ្រួសារ ស្មើ​៨​ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន និង​កុមារ​១៣​ម៉ឺន​នាក់ មិន​អាច​សិក្សា​រៀនសូត្រ​បាន​។​នេះ​បើ​តាមលោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ការពារ​ជាតិ ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ជំទាវ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​គូសបញ្ជាក់​ថា​៤​ថ្ងៃ នៃ​ការ​វាយប្រហារ​ឈ្លានពាន​របស់​ថៃ ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា ២,៥​ម៉ឺន​គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន និង​កុមារ​១៣​ម៉ឺន​នាក់ មិន​អាច​សិក្សា​បានលោកស្រី បាន​មាន​ប្រសាសន៍​ថា សកម្មភាព​របស់​ភាគី​ថៃ ទាំង​គឃ្លើន និង​ទាំង​កម្រោល ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជន​ស៊ី​វិល សាលារៀន ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ បើ​តាម​ការ​គូសបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថា​៖ «​រយៈពេល​៤​ថ្ងៃ…

Knongsrok Thumbnail (1)
ព័ត៌មាន

សរសើរទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ និង Peypey Dy ដែលបានរួមចំណែកធំធេងតាមរយៈការរៃអង្គាសថវិកាចំនួន ៥០០,០៥១.៣៨ ដុល្លារអាមេរិក

សរសើរទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ និង Peypey Dy សេចក្តីផ្តើម នៅក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនជាមួយថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ បងប្អូនខ្មែរទូទាំងប្រទេសបានបង្ហាញនូវទឹកចិត្តស្នេហាជាតិដ៏អស្ចារ្យ និងសាមគ្គីភាពដ៏រឹងមាំ។ ក្នុងចំណោមនោះ លោក Peypey Dy បានក្លាយជានិមិត្តរូបនៃការលះបង់ និងស្មារតីស្នេហាជាតិ តាមរយៈការជួយរៃអង្គាសថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការពារជាតិ។ អត្ថបទនេះសរសើរដល់ទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ និងការរួមចំណែកដ៏ថ្លៃថ្លារបស់លោក Peypey Dy ដែលបានបរិច្ចាគថវិកាចំនួន ៥០០,០៥១.៣៨ ដុល្លារអាមេរិក ដើម្បីគាំទ្រកងទ័ពកម្ពុជា។ ទឹកចិត្តស្នេហាជាតិរបស់បងប្អូនខ្មែរ នៅពេលដែលកងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជា ដោយបាញ់គ្រាប់បែកចង្កោម និងអាវុធធុនធ្ងន់មកលើខេត្តព្រះវិហារ…

Fn 2025 07 26 05 22 17 737
ព័ត៌មាន

លោកអ្នកឧកញ៉ា គិត ម៉េង ចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា!!!

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ លោកអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាមួយនោះដែរ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​លោកអ្នកឧកញ៉ា​គិត…

២
ព័ត៌មាន

ការថ្កោលទោសអំពើឈ្លានពានរបស់ទាហានថៃលើទឹកដីកម្ពុជា៖ ឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ

សេចក្តីផ្តើម នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ទាហានថៃបានបើកការវាយប្រហារដ៏គគ្លើន និងខុសច្បាប់មកលើទឹកដីកម្ពុជា ជាពិសេសនៅតំបន់ភ្នំខ្មោច ភូមិតេជោធម្មជាតិ និងតំបន់ជិតខាងផ្សេងទៀតក្នុងខេត្តព្រះវិហារ។ ការឈ្លានពាននេះ ដែលរួមមានការប្រើប្រាស់គ្រាប់បែកចង្កោម និងអាវុធធុនធ្ងន់ គឺជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ។ អត្ថបទនេះថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌របស់ទាហានថៃ និងអំពាវនាវឱ្យមានការទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាមនេះ។ អំពើឈ្លានពានខុសច្បាប់របស់ទាហានថៃ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង ៣:២០ ព្រឹក ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ដោយកងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16 និងអាវុធដទៃទៀតដើម្បីទម្លាក់គ្រាប់បែក រួមទាំងគ្រាប់បែកចង្កោម…

៣
ព័ត៌មាន

កងទ័ពថៃបាញ់គ្រាប់បែកចង្កោមលើទឹកដីកម្ពុជា៖ ការបំពានច្បាប់អន្តរជាតិ

កងទ័ពថៃបាញ់គ្រាប់បែកចង្កោមលើទឹកដីកម្ពុជា៖ ការបំពានច្បាប់អន្តរជាតិ សេចក្តីផ្តើម នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពថៃត្រូវបានគេរាយការណ៍ថាបានបាញ់គ្រាប់បែកចង្កោម (cluster munitions) លើទឹកដីកម្ពុជា ជាពិសេសនៅតំបន់ភ្នំខ្មោច (Phnom Khmaoch) និងភូមិតេជោធម្មជាតិ (Techo Thammachart Village) ក្នុងខេត្តព្រះវិហារ។ ការប្រើប្រាស់គ្រាប់បែកចង្កោមនេះត្រូវបានកម្ពុជាចាត់ទុកថាជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions – CCM) ដែលហាមឃាត់ការប្រើប្រាស់ ផលិត ផ្ទេរ និងស្តុកទុកអាវុធប្រភេទនេះ។…

Knongsrok Thumbnail (1)
ព័ត៌មាន

តស់!!! មកដឹងអំពីតម្លៃរបស់យន្តហោះចម្បាំង F-16​ Fighting Falcon

តម្លៃនៃយន្តហោះចម្បាំង F-16 Fighting Falcon យន្តហោះចម្បាំង F-16 Fighting Falcon គឺជាយន្តហោះចម្បាំងពហុគោលបំណង (multirole fighter) ដ៏ល្បីល្បាញ និងប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។ ត្រូវបានរចនាដំបូងដោយក្រុមហ៊ុន General Dynamics (បច្ចុប្បន្នជាផ្នែកមួយនៃ Lockheed Martin) នៅទសវត្សរ៍ឆ្នាំ ១៩៧០ វាបានក្លាយជាយន្តហោះសំខាន់សម្រាប់កងទ័ពអាកាសសហរដ្ឋអាមេរិក និងប្រទេសជាង ២៥ ផ្សេងទៀត។ អត្ថបទនេះនឹងពន្យល់អំពីតម្លៃនៃយន្តហោះ F-16 ដែលប្រែប្រួលទៅតាមម៉ូដែល និងកញ្ចប់សេវាកម្ម ព្រមទាំងផ្តល់នូវទិដ្ឋភាពទូទៅអំពីកត្តាដែលជះឥទ្ធិពលលើតម្លៃ។ តម្លៃនៃយន្តហោះ F-16…

Knongsrok Thumbnail (2)
ព័ត៌មាន

ក្រសួង​អប់រំ​៖​សាលារៀន២​កន្លែង នៅ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ត្រូវ​ទាហាន​ថៃ​ផ្លោង​គ្រាប់​ដាក់​ចំនួន​៤​គ្រាប់ និង​សា​លា​រៀន​ប្រមាណ​២៦០កន្លែង​ផ្អាកទាំងស្រុង​

​រាជធានី​ភ្នំពេញ​ ៖ ​ចំពោះ​សង្គ្រាម​ដែល​វាយប្រហារ​ពី​កងទ័ព​ថៃ​មក​លើក​ទឹកដី​កម្ពុជា​រយៈពេល​២​ថ្ងៃ​មកនេះ​បាន​ធ្វើ​ឲ្យ​សាលារៀន​ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ដែ ល​ជា​ខេត្ត ជាប់ ព្រំដែន​ជាមួយ​ថៃ​ត្រូវ​បាន​ទាហាន​ថៃ​ផ្លោង​ដាក់​ចំនួន​៤​គ្រាប់​។ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥​ដោយសារ​ការ​វាយប្រហារ​ព​គ​កងទ័ព​ថៃ​មក​លើ​ទឹក ដី​កម្ពុជា​បាន​ធ្វើ​ឲ្យ​សាលារៀន​ចំនួន​២​កន្លែង នៅ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ត្រូវ​បាន ទាហាន​ថៃ​ផ្លោង​គ្រាប់​ដាក់​ចំនួន​៤​គ្រាប់​។​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃ​ទី​២៥ កក្កដា មាន គ្រាប់​៤​គ្រាប់​ធ្លាក់​ចូល​ក្នុង​ទីធ្លា​សាលា​បឋម​សិក្សា​មនោ​រម្យ​១+២ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ…

Knongsrok Thumbnail (1)
ព័ត៌មាន

**ទាន់ហេតុការណ៍៖ ការរំលោភច្បាប់របស់ថៃក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-16 ខុសពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពកម្ពុជា និងតំបន់ដែលមានប្រជាពលរដ្ឋស្លូតត្រង់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងប្រើប្រាស់ចុងក្រោយ (End-User Agreements ឬ EUA) ដែលប្រទេសថៃបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកនៅពេលទិញគ្រឿងសព្វាវុធ។ កិច្ចព្រមព្រៀង EUA ដែលភ្ជាប់មកជាមួយនឹងការលក់អាវុធពីសហរដ្ឋអាមេរិក តម្រូវឱ្យប្រទេសទិញអាវុធគោរពលក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស និងធានាការប្រើប្រាស់សព្វាវុធដោយស្របច្បាប់។ លក្ខខណ្ឌសំខាន់ៗរួមមាន៖ ១. ការប្រើប្រាស់យន្តហោះចម្បាំង F-16 ត្រូវស្នើសុំការអនុញ្ញាតជាមុនពីកងទ័ពសហរដ្ឋអាមេរិក។ ២. ហាមប្រើប្រាស់ F-16 ក្នុងប្រតិបត្តិការឈ្លានពាន ឬវាយប្រហារលើប្រទេសផ្សេង។ ៣. ការប្រើប្រាស់…

Knongsrok Thumbnail
ព័ត៌មាន

អាណិតណាស់! ទិដ្ឋភាពពលរដ្ឋខ្មែរស្លូតត្រង់មានទាំងក្មេងចាស់រាប់ពាន់នាក់ បានរត់គេចពីគ្រា./ប់ផ្លោ/ងរបស់ចោរឈ្លានពានថៃលើកម្ពុជា

កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងច្បាស់ៗថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ទើបកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និង បូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។ ស្របពេលការផ្ទុះអាវុធនៅតាមព្រំដែននៅតែបន្តមិនទាន់ស្ងប់ ពលរដ្ឋស្លូតត្រង់កម្ពុជារាប់ពាន់នាក់រួមមានទាំងមនុស្សចាស់ និងកុមារតូចៗ មានការភ័យខ្លាចរហូតបង្ខំចិត្តធ្វើការជម្លៀសខ្លួនភ្លាមៗចេញពីលំនៅឋានរបស់ពួកគេនៅក្បែរព្រំដែនទៅកាន់ទីតាំងដែលមានសុវត្ថិភាព ដើម្បីគេចពីគ្រាប់ផ្លោងរបស់ចោរឈ្លានពានសៀម។ ទិដ្ឋភាពនៃពលរដ្ឋស្លូតត្រង់កម្ពុជាជាពិសេសមនុស្សចាស់ និង កុមារតូចៗ ដែលរងការប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពសៀមនៅតាមតំបន់ព្រំដែន គឺពិតជាគួរឱ្យស្រណោះអាណិតអាសូរជាខ្លាំង ដោយមិនគួរណាមកទទួលភាពភ័យខ្លាចដិតដាមក្នុងជីវិតព្រោះតែមហិច្ឆតាចង់បានទឹកដីខ្មែររបស់ចោរសៀមបែបនេះឡើយ៕ ប្រភព៖ BTV Cambodia

Knongsrok Thumbnail (4)
សម្រង់

សញ្ញា ២ យ៉ាង បង្ហាញឱ្យឃើញថា អ្នកជាមនុស្សយល់ដឹងខ្ពស់ និងមានព្រះតាមថែរក្សា ទេវតាតាមឃុំគ្រង

សញ្ញា ២ យ៉ាង បង្ហាញឱ្យឃើញថា អ្នកជាមនុស្សយល់ដឹងខ្ពស់ និងមានព្រះតាមថែរក្សា ទេវតាតាមឃុំគ្រង នៅក្នុងជំនឿ និងវប្បធម៌ខ្មែរ មនុស្សដែលមានបញ្ញាញាណខ្ពស់ និងទទួលបានការថែរក្សាពីទេវតា ឬអំណាចខាងវិញ្ញាណ តែងតែបង្ហាញនូវលក្ខណៈពិសេសមួយចំនួន។ សញ្ញាទាំងនេះបង្ហាញថា អ្នកមានភាពចាស់ទុំខាងផ្លូវចិត្ត និងភ្ជាប់ជាមួយនឹងថាមពលវិជ្ជមានពីសកលលោក។ ខាងក្រោមនេះជាសញ្ញា ២ យ៉ាងដែលបង្ហាញថា អ្នកជាមនុស្សយល់ដឹងខ្ពស់ និងមានទេវតាតាមថែរក្សា។ ១. មានវិចារណញាណខ្លាំង និងសមត្ថភាពស្តាប់ចិត្តខ្លួនឯង មនុស្សដែលយល់ដឹងខ្ពស់តែងមានវិចារណញាណ (intuition) ដ៏រឹងមាំ ដែលជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ទោះបីជាមិនមានព័ត៌មានច្បាស់លាស់ក៏ដោយ។ ពួកគេអាចមានអារម្មណ៍ថា “មានអ្វីមួយ” ណែនាំពួកគេ…

Knongsrok Thumbnail (2)
បច្ចេកវិទ្យា

ចង់ក្លាយជា Hacker

ចង់ក្លាយជា Hacker ប្រសិនបើអ្នកចង់ក្លាយជា Hacker អ្នកត្រូវឆ្លើយសំណួរទាំងនេះឱ្យច្បាស់លាស់ និងមានសមត្ថភាពជាក់លាក់៖ ១. តើអ្នកចេះតម្លើងកុំព្យូទ័រដោយខ្លួនឯងហើយឬនៅ? អ្នកត្រូវយល់ពីរបៀបដំឡើងផ្នែករឹង និងកម្មវិធី ដើម្បីគ្រប់គ្រងប្រព័ន្ធដោយខ្លួនឯង។ ២. តើអ្នកដឹងពីធាតុផ្សំ និងប្រភពនៃគ្រឿងបន្លាស់កុំព្យូទ័រទេ? អ្នកត្រូវដឹងថាគ្រឿងបន្លាស់មកពីប្រទេសណា និងផលិតដោយក្រុមហ៊ុនណា ដើម្បីយល់ពីគុណភាព និងសុវត្ថិភាព។ ៣. តើអ្នកប្រើប្រព័ន្ធប្រតិបត្តិការ (Operating System) មួយណា? អ្នកត្រូវស្គាល់ប្រព័ន្ធប្រតិបត្តិការផ្សេងៗ (ឧ. Linux, Windows) និងជ្រើសរើសប្រព័ន្ធដែលសាកសមនឹងការងារ។ ៤. តើអ្នកប្រើកម្មវិធីរុករក (Browser) មួយណា?…

Knongsrok Thumbnail
ទស្សនៈ

ដំណើរផ្លូវមួយពាន់ម៉ាយល៍ ចាប់ផ្តើមជាមួយជំហានទីមួយ

ដំណើរផ្លូវមួយពាន់ម៉ាយល៍ ចាប់ផ្តើមជាមួយជំហានទីមួយ ឃ្លា “A journey of 1000 miles begins with a single step” ដែលជាសម្តីរបស់ទស្សនវិទូចិន ឡៅជឺ គឺជាការរំឮកដ៏មានឥទ្ធិពលថា គោលដៅធំៗ ឬដំណើរផ្លូវឆ្ងាយអាចសម្រេចបាន ដរាបណាអ្នកហ៊ានចាប់ផ្តើមជាមួយជំហានតូចមួយ។ អត្ថបទនេះនឹងពន្យល់ពីអត្ថន័យនៃឃ្លានេះ និងរបៀបដែលអ្នកអាចអនុវត្តវាដើម្បីសម្រេចគោលដៅក្នុងជីវិត។ អត្ថន័យនៃឃ្លានេះ ឃ្លានេះបង្ហាញថា មិនថាគោលដៅរបស់អ្នកមានទំហំធំ ឬឆ្ងាយប៉ុណ្ណាទេ អ្វីដែលសំខាន់បំផុតគឺការចាប់ផ្តើម។ ជំហានដំបូងអាចមើលទៅតូចតាច ឬមិនសំខាន់ ប៉ុន្តែវាជាគ្រឹះដែលនាំអ្នកឆ្ពោះទៅរកភាពជោគជ័យ។ ការមិនចាប់ផ្តើមទេ គឺជាឧបសគ្គធំបំផុតដែលរារាំងអ្នកពីការសម្រេចគោលដៅ។ ហេតុអ្វីជំហានដំបូងសំខាន់?…

Knongsrok Thumbnail
សម្រង់

ដាក់វត្ថុ ២ យ៉ាងនេះនៅក្រោមខ្នើយ ជួយឱ្យអ្នកមានលាភសំណាង មួយជីវិតនេះ មិនក្រទេ

ដាក់វត្ថុ ២ យ៉ាងនេះនៅក្រោមខ្នើយ ជួយឱ្យអ្នកមានលាភសំណាង មួយជីវិតនេះ មិនក្រទេ តាមជំនឿបុរាណ និងការប្រើប្រាស់ហុងស៊ុយនៅក្នុងវប្បធម៌ខ្មែរ និងអាស៊ីមួយចំនួន ការដាក់វត្ថុជាក់លាក់នៅក្រោមខ្នើយអាចជួយទាក់ទាញលាភសំណាង ភាពជោគជ័យ និងទ្រព្យសម្បត្តិ។ យោងតាមអត្ថបទពីគេហទំព័រ Knongsrok វត្ថុ ២ យ៉ាងខាងក្រោមនេះ ត្រូវបានគេជឿថាអាចនាំមកនូវថាមពលវិជ្ជមាន និងជួយឱ្យជីវិតរបស់អ្នករលូន មិនជួបភាពក្រីក្រឡើយ។ តើវត្ថុទាំងនោះជាអ្វី? សូមអានបន្ត! ១. ក្រដាសប្រាក់ ឬកាក់មាស ការដាក់ក្រដាសប្រាក់ (ឧ. ប្រាក់ ១០០ ដុល្លារ ឬ ១០០០០…

Knongsrok Thumbnail (5)
សម្រង់

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈ ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈ ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000)…

Knongsrok Thumbnail (2)
បច្ចេកវិទ្យា

ស្វែងយល់ពី Crypto: Centralized vs Decentralized និងវិធីវិនិយោគដ៏ឆ្លាតវៃ!

ស្វែងយល់ពី Crypto: Centralized vs Decentralized និងវិធីវិនិយោគដ៏ឆ្លាតវៃ! ក្នុងយុគសម័យឌីជីថលនេះ គ្រីបតូ (Cryptocurrency) បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគទូទាំងពិភពលោក។ ប៉ុន្តែមុននឹងលោតចូលទៅក្នុងពិភពគ្រីបតូ យើងត្រូវយល់អំពីគោលគំនិតសំខាន់ៗ ជាពិសេសភាពខុសគ្នារវាងប្រព័ន្ធ Centralized (កណ្តាល) និង Decentralized (វិមជ្ឈការ) និងរបៀបជ្រើសរើសយុទ្ធសាស្ត្រវិនិយោគឱ្យត្រឹមត្រូវ។ អត្ថបទនេះនឹងជួយបកស្រាយអ្វីៗគ្រប់យ៉ាងឱ្យច្បាស់លាស់! គ្រីបតូជាអ្វី? គ្រីបតូ ឬរូបិយប័ណ្ណឌីជីថល គឺជាទម្រង់នៃការទូទាត់អេឡិចត្រូនិក ដែលប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដើម្បីធានាសុវត្ថិភាព និងភាពត្រឹមត្រូវនៃប្រតិបត្តិការ។ គ្រីបតូដូចជា Bitcoin, Ethereum…

Knongsrok Thumbnail (4)
សម្រង់

ដុំពក ឬកូនកណ្តុរនៅទីតាំង៤នេះ គឺមិនប្រក្រតីហើយ ព្រោះជាសញ្ញាព្រមាននៃជំងឺមហារីក!!!

ដុំពក ឬកូនកណ្តុរនៅទីតាំង៤នេះ គឺមិនប្រក្រតីហើយ ព្រោះជាសញ្ញាព្រមាននៃជំងឺមហារីក ការស្ទាបឃើញដុំពក ឬកូនកណ្តុរ (Lymph Nodes) ដែលហើម ឬមានភាពមិនប្រក្រតីនៅទីតាំងផ្សេងៗនៅលើរាងកាយអាចជាសញ្ញាព្រមាននៃជំងឺមហារីក ដូចជាមហារីកកូនកណ្តុរ (Lymphoma) ឬមហារីកដែលរាលដាលពីផ្នែកផ្សេងទៀតនៃរាងកាយ។ កូនកណ្តុរគឺជាផ្នែកសំខាន់នៃប្រព័ន្ធភាពស៊ាំ ដែលជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ទោះជាយ៉ាងណា នៅពេលកូនកណ្តុរហើម ឬរឹងខុសប្រក្រតី វាអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។ ខាងក្រោមនេះជាទីតាំង៤ ដែលស្ត្រី និងបុរសគួរយកចិត្តទុកដាក់ ព្រោះការហើមនៅទីតាំងទាំងនេះអាចជាសញ្ញាព្រមាននៃជំងឺមហារីក៖ ១. កូនកណ្តុរនៅក (Cervical Lymph Nodes) ទីតាំង៖ នៅជុំវិញក ជាពិសេសនៅផ្នែកខាងក្រោមនៃថ្គាម ឬតាមបណ្តោយភាគីទាំងសងខាងនៃក។…