**ទាន់ហេតុការណ៍៖ ការរំលោភច្បាប់របស់ថៃក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-16 ខុសពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក

Knongsrok Thumbnail (1)
ការផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពកម្ពុជា និងតំបន់ដែលមានប្រជាពលរដ្ឋស្លូតត្រង់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងប្រើប្រាស់ចុងក្រោយ (End-User Agreements ឬ EUA) ដែលប្រទេសថៃបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកនៅពេលទិញគ្រឿងសព្វាវុធ។

កិច្ចព្រមព្រៀង EUA ដែលភ្ជាប់មកជាមួយនឹងការលក់អាវុធពីសហរដ្ឋអាមេរិក តម្រូវឱ្យប្រទេសទិញអាវុធគោរពលក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស និងធានាការប្រើប្រាស់សព្វាវុធដោយស្របច្បាប់។ លក្ខខណ្ឌសំខាន់ៗរួមមាន៖
១. ការប្រើប្រាស់យន្តហោះចម្បាំង F-16 ត្រូវស្នើសុំការអនុញ្ញាតជាមុនពីកងទ័ពសហរដ្ឋអាមេរិក។
២. ហាមប្រើប្រាស់ F-16 ក្នុងប្រតិបត្តិការឈ្លានពាន ឬវាយប្រហារលើប្រទេសផ្សេង។
៣. ការប្រើប្រាស់ F-16 ត្រូវកំណត់ចំពោះការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ឬក្រុមបះបោរតែប៉ុណ្ណោះ មិនមែនប្រឆាំងនឹងរដ្ឋស្របច្បាប់ណាមួយឡើយ។

ការផ្សាយពាណិជ្ជកម្ម

ការប្រើប្រាស់យន្តហោះចម្បាំង F-16 ដោយកងទ័ពថៃដើម្បីវាយប្រហារលើទឹកដីកម្ពុជា និងប្រជាពលរដ្ឋស្លូតត្រង់ គឺជាទង្វើដែលរំលោភលើលក្ខខណ្ឌទាំងនេះយ៉ាងច្បាស់។ ការទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពកម្ពុជា និងតំបន់ស៊ីវិល មិនត្រឹមតែបំពានលើកិច្ចព្រមព្រៀង EUA ប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់ជីវិតប្រជាពលរដ្ឋស្លូតត្រង់ និងបំផ្លាញសន្តិភាពក្នុងតំបន់។

បើយោងតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក ប្រទេសណាដែលរំលោភលើកិច្ចព្រមព្រៀង EUA អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ រួមទាំងការបញ្ឈប់ការលក់អាវុធ និងការដាក់ទណ្ឌកម្ម។ ទង្វើនេះរបស់ថៃមិនត្រឹមតែជាការរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាការបំពានលើអធិបតេយ្យភាពកម្ពុជា និងសិទ្ធិមនុស្ស។

ការផ្សាយពាណិជ្ជកម្ម

កម្ពុជាបានអះអាងជាថ្មីនូវសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារទឹកដី និងប្រជាជនរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដំបូងរបស់ថៃដែលបានបាញ់កាំភ្លើងជាចំនួនគ្រាប់ចូលទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ពិនិត្យលើការរំលោភបំពាននេះ និងចាត់វិធានការដើម្បីទប់ស្កាត់អំពើឈ្លានពានបន្ថែម។ ទន្ទឹមនឹងនេះ កម្ពុជានៅតែប្តេជ្ញាស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការចរចា និងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ការផ្សាយពាណិជ្ជកម្ម
↑