ព័ត៌មាន

តុលាការប៉ាគីស្ថាន បានសម្រេចឱ្យដោះលែងដំរីចំណាស់មួយក្បាល ដែលជាប់ឃុំ ហើយនឹងបញ្ជូនមកដែនជម្រកនៅកម្ពុជាវិញ
សម្រង់

តុលាការប៉ាគីស្ថាន បានសម្រេចឱ្យដោះលែងដំរីចំណាស់មួយក្បាល ដែលជាប់ឃុំ ហើយនឹងបញ្ជូនមកដែនជម្រកនៅកម្ពុជាវិញ

កាលពីថ្ងៃសៅរ៍ ទី១៣ កក្កដាកន្លងទៅនេះ តុលាការប៉ាគីស្ថានបានអនុម័ត និងគ្រោងធ្វើការផ្លាស់ប្តូរទីតាំងសត្វដំរីអាស៊ីមួយក្បាល ដែលលមានឈ្មោះថា កាវ៉ាន់ ដែលមានជំងឺទុក្ខព្រួយ ឱ្យចាកចេញពីសួនសត្វអ៊ីស្លាម៉ាបាដ មករស់នៅក្នុងដែនជម្រកសត្វដំរីនៅកម្ពុជាវិញ។ វិធានការនេះ នឹងអនុញ្ញាតឱ្យកាវ៉ាន់ដែលជាដំរីតែមួយគត់នៅក្នុងរដ្ឋធានីប៉ាគីស្ថាន អាចធ្វើអន្តរកម្មជាមួយប៉ាស្តាជាង ៨០ នៅក្នុងឧទ្យានកម្ពុជា ខណៈពេលស្ថិតក្រោមការមើលថែរបស់អ្នកជំនាញសត្វព្រៃ។ គួរបញ្ជាក់ផងដែរថា កាវ៉ាន់ គឺជាដំរីរបស់ប្រទេសស្រី​លង្កា ដែលបានប្រគល់ឱ្យប៉ាគីស្ថានកាលពីឆ្នាំ១៩៨៥ មកទល់នឹងពេលនេះ វាមានអាយុជិត៤០ឆ្នាំហើយ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះដែរវាត្រូវបានគេដាក់ច្រវ៉ាក់ជាប់រហូត ដើម្បីជាសុវត្ថិភាពអ្នកមកកម្សាន្តសួន បន្ទាប់ពីដៃគូរបស់វាឈ្មោះថា Saheli បានស្លាប់កាលពីឆ្នាំ២០១២។ ចាប់តាំងពី ដៃគូរបស់វាបានបាត់បង់ជីវិតទី ដំរីមួយក្បាលនេះ ក៏ចាប់ផ្ដើមកើតមានទុក្ខព្រួយជាខ្លាំង ដោយមិនឱ្យអ្នកណាមើលថែវានោះទេ…

M1903 Springfield កាំភ្លើងទំនើបរបស់​អាមេរិកក្នុង​សង្គ្រាមលោកលើក​ទី​១ (ភាគ១)
បច្ចេកវិទ្យា

M1903 Springfield កាំភ្លើងទំនើបរបស់​អាមេរិកក្នុង​សង្គ្រាមលោកលើក​ទី​១ (ភាគ១)

កាំភ្លើងប្រភេទ M1903 Springfield គឺជាកាំភ្លើងចម្បងមួយដែលប្រើដោយកងទ័ពសហរដ្ឋអាមេរិក និងកងម៉ារីនក្នុងកំឡុងពេលរយៈកាលប៉ុន្មាន​ទសវត្សដំបូងនៃសតវត្សរ៍ទី ២០(ដើម​សតវត្យទី២០ ។ វា​ជា​កាំភ្លើងដែល​រចនាដោយ​សហរដ្ឋ​អាមរិក​ជាផ្លូវការ​ដែល​ប្រើ​គ្រាប់​ទំហំ  Caliber .30-06 ​ហើយ​វា​ត្រូវ​គេ​ហៅ​ថា​ម៉ាក​Model 1903​ដែល​ជា​ប្រភេត​កាំភ្លើងប្រើ​ស្នូលដែក​រុញ​គ្រាប់ ​ហើយ​ប្រហោងអាច​ដាក់​បាន​៥​គ្រាប់​។ វា​ជា​កាំភ្លើង​ដែល​ទាហានអាមេរិក​ប្រើ​ប្រាស់​ក្នុង​សង្គ្រាមលោក​លើក​ទី​១​ហើយរក្សា​ទុក​ក្នុង​ឃ្លាំង​ក្រោយ​សង្គ្រាមបញ្ចប់។​​វា​នៅ​តែ​ជា​កាំភ្លើងស្ដង់ដាសរ​របស់​កងទ័ពអាមេរិក​រហូត​ដល់​ពួក​គេ​ប្រកាស​ប្រើ​កាំភ្លើង​ម៉ាក​ថ្មី M1 Garand ក្នុង​ឆ្នាំ​១៩៣៦។​ទោះ​បី​ជា​ត្រូវ​ផ្លាស់ប្ដូរ​កាំភ្លើង​នេះ​នៅ​តែ​មាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ក្នុង​ដើម​សង្គ្រាម​លើក​ទី​២។​ក្រោយ​ចប់​សង្គ្រាម​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​គេលែង​ប្រើ​ប្រាស់​ទៀត​ហើយ តែ​​ M1903A4  ​​សម្រាប់​ទាហាន​បាញ់​ស៊ីប​នៅ​ប្រើប្រាស់​មួយចំនួន​តូច។ មុន​សង្គ្រាម​វៀតណាម​! វា​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ចូល​និវត្តន៍។ Background ក្រោយ​សង្គ្រាម​អេស្ប៉ាញ​-អាមេរិក(Spanish-American War) ទាហានអាមេរិកចាប់​ផ្ដើម​រក​កាំភ្លើង​ថ្មី​មកជំនួស​កាំភ្លើងបុរាណ Krag-Jørgensen ​ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ១៨៩២។ កាំភ្លើង​ម៉ាក Krag នេះ​បង្ហាញភាពទន់ខ្សោយរបស់​ខ្លួនអំឡុង​ពេល​ប្រយុទ្ធ។…

រកឃេីញមានវីរុសកូវីដ-១៩​ ថ្មី ចំនួន​ ០៤នាក់បន្ថែមទៀត​ នៅលេីក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ មកពីប្រទេសម៉ាលី
សម្រង់

រកឃេីញមានវីរុសកូវីដ-១៩​ ថ្មី ចំនួន​ ០៤នាក់បន្ថែមទៀត​ នៅលេីក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ មកពីប្រទេសម៉ាលី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ២៣ កក្កដា ២០២០ គឺរកឃើញអ្នកឆ្លងបន្ថែមចំនួន ៤នាក់ទៀត ដែលជាក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិ នាថ្ងៃទី១៣។ ក្នុងចំណោមអ្នករកឃើញវិជ្ជមានទាំង៤នាក់នោះគឺ មានបុរស៣នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែ និងស្ត្រី១នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវវៀត។ គួរបញ្ជាក់ផងដែរថា កម្ពុជាចូលរួមអង្គការសហប្រជាជាតិ សរុបចំនួន ៨០នាក់ (ស្រី៧នាក់) ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី មកដល់កម្ពុជានៅថ្ងៃទី១០ កក្កដា ការធ្វើតេស្តឃើញទី១របស់ពួកគាត់ គឺឃើញលទ្ធផលអវិជ្ជមាន ហើយបានដាក់ឱ្យធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិកំពង់ស្ពឺ។ សរុបចំនួនអ្នកឆ្លងជំងឺCovid-១៩ទាំងអស់នៅកម្ពុជាគឺមាន ២០២នាក់…

ពិតជាទំពាំងស្នងឫស្សី! អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្មីឡើងគ្រងតំណែង ស្រស់ស្អាតវ័យក្មេង ថែមទាំងមានសមត្ថភាពខ្លាំងពូកែថែមទៀត
សម្រង់

ពិតជាទំពាំងស្នងឫស្សី! អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្មីឡើងគ្រងតំណែង ស្រស់ស្អាតវ័យក្មេង ថែមទាំងមានសមត្ថភាពខ្លាំងពូកែថែមទៀត

យោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដោយបានត្រាស់បង្គាប់តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដល់កញ្ញា សេរី បូរាពេជ្រ។ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា ៖ – មាត្រា១ ៖ តែងតាំងមុខតំណែង លោកជំទាវ សេរី បូរាពេជ្រ ជាអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម – មាត្រា២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

រកឃេីញករណីឆ្លងវីរុសកូវីដ១៩ថ្មី​ ០១នាក់​ និងមានអ្នកជាសះស្បេីយ​ ០២នាក់​ នៅថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២០​ មានដូចខាងក្រោមនេះ
សម្រង់

រកឃេីញករណីឆ្លងវីរុសកូវីដ១៩ថ្មី​ ០១នាក់​ និងមានអ្នកជាសះស្បេីយ​ ០២នាក់​ នៅថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២០​ មានដូចខាងក្រោមនេះ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ២២ កក្កដា ២០២០ គឺរកឃើញវិជ្ជមាចំនួន ១ករណីថ្មីបន្ថែមទៀត និងមានអ្នកព្យាបាលជាសះស្បើយចំនួន ២នាក់បន្ថែម។ គួរបញ្ជាក់ផងដែរថា ១ករណីថ្មីនេះដែរ គឺជាបុរស អាយុ ២៨ឆ្នាំ ជាអ្នកដំណើរធ្វើដំណើរមកពីប្រទេសរុស្ស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី ១៩ កក្កដា ២០២០។ សរុបចំនួនអ្នកមានវិជ្ជមានជំងឺ Covid-១៩ ទាំងអស់នៅកម្ពុជាគឺមាន ១៩៨នាក់ (ស្ត្រី ៤៣នាក់ និងបុរស ១៥៥នាក់) និងអ្នកកំពុងសម្រាកព្យាលបាលមានចំនួន ៥៤នាក់ អ្នកដែលព្យាបាលជាសះស្បើយមានចំនួន…

លែងបារម្ភខ្លាចគេលួចចូលមើល Messenger ទៀតហើយ ទោះបីជាឱ្យទូរសព្ទអ្នកដទៃខ្ចីប្រើក៏ដោយ
បច្ចេកវិទ្យា

លែងបារម្ភខ្លាចគេលួចចូលមើល Messenger ទៀតហើយ ទោះបីជាឱ្យទូរសព្ទអ្នកដទៃខ្ចីប្រើក៏ដោយ

ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់បំផុត ក្នុងសម័យបច្ចេកវិទ្យាដូច្នេះហើយទើបក្រុមហ៊ុនហ្វេសប៊ុកបានដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់។ មុខងារថ្មីនេះអាចឱ្យអ្នកប្រើប្រាស់តម្រូវឱ្យផ្ដល់ Face ID ឬ Touch ID មុននឹងអាចចូលប្រើកម្មវិធី Messenger បាន។ ការបន្ថែមមុខងារថ្មីនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍សុវត្ថិភាពថាព័ត៌មានរបស់ពួកគេនឹងមិនត្រូវបានចូលមើលនៅពេលដែលអ្នកផ្សេងប្រើទូរសព្ទរបស់គេនោះ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន Facebook ក៏បានកំពុង ធ្វើការសាកល្បងមុខងារ ដើម្បីឱ្យអ្នកប្រើប្រាស់អាចកំណត់ថាតើអ្នកណាអាចផ្ញើសារឬតេមកគេដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់អ្នកដែលមិនអាចតេឬផ្ញើសារបានទាំងស្រុងផង មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើឱ្យរូបភាពមើលទៅឃើញព្រិលប្រសិនបើរូបភាពនោះត្រូវបានផ្ញើពីអ្នក ដែលអ្នកប្រើប្រាស់មិនស្គាល់។ សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នមុខងារនេះប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ…

កាំភ្លើងបាញ់ស៊ីប L115A3 តម្លៃមួយដើមជាង​៣ម៉ឺនដុល្លារ មានឥទ្ធិពលកម្រិតណា?
បច្ចេកវិទ្យា

កាំភ្លើងបាញ់ស៊ីប L115A3 តម្លៃមួយដើមជាង​៣ម៉ឺនដុល្លារ មានឥទ្ធិពលកម្រិតណា?

ក្នុង​ខែ​វិច្ឆិកាឆ្នាំ២០០៩ កាំភ្លើងបាញ់ស៊ីបម៉ាក L115A3 (Accuracy International’s L115A3) គឺ​ជា​អាវុធ​ដែលជាប់​កំណត់​ត្រា​បាញ់​ចំ​គោលដៅ​បាន​ឆ្ងាយជាង​គេ​និង​មាន​កម្លាំងបំផ្លាញ់​គោលដៅ​មាន​ប្រសិទ្ធិភាពជាង​គេ​ក្នុងប្រវត្តិនៃ​កំណត់​ត្រា​បាញ់​ស៊ីបរបស់​យោធា។ កាល​ពី​ប៉ុន្មានឆ្នាំ​មុននេះ! ​ទាហានបាញ់ស៊ីប​អង់គ្លេស​ក្នុងប្រទេស​អាហ្វហ្គានីស្ថានក្នុងកងអង្គរក្ស ​Coldstream Guards បាន​សម្លាប់​ទាហាន​បះបោរ៦​នាក់​ត្រឹម​តែ​បាញ់​មួយ​គ្រាប់​ក្នុង​ចម្ងាយ ៨៥០ម៉ែត្រដោយ​បើ​កាំភ្លើងបាញ់​ស៊ីបម៉ាក L115A3នេះ។ តាម​រយៈរបាយការណ៍របស់កាសែត​អង់គ្លេស The Telegraph, កាល​ពី​ខែធ្នូ​ទាហាន​បាញ់​ស៊ីបក្នុង​កង ​Coldstream Guards បាន​សម្លាប់​ទាហាន​តាលីបង់​៦​នាក់​ដោយ​ប្រើ​តែ​មួយ​គ្រាប់ប៉ុនណោះ​ ក្នុង​ឆាក​ប្រយុទ្ធដោយកាំភ្លើងមួយ​ ដេល​មាន​ទាហាន​តាលីបាន​ពី​១៥​ទៅ​២០​នាក់​ក្នុង​តំបន់ Kakaran ភាគខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។ គោលដៅដែល​បាញ់​ត្រូវ​នោះ​គេ​ដឹងថាបានពាក់អាវកាក់ភ្ជាប់​ជាមួយគ្រាប់បែក ដែលទាហានតាលីបង់និយម​ប្រើ​ប្រាស់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ហើយគ្រាប់កាំភ្លើងបានហោះទៅ​ចំ​គ្រាប់បែកផ្ទុះនិងសម្លាប់ពួកតាលីបង់ ៥ នាក់នៅក្បែរនោះ។ អាវកាក់ចង់គ្រាប់បែកធ្វើអត្តឃាតមិនទាន់ផ្ទុះមួយទៀតត្រូវបានគេរកឃើញនៅក្បែរនោះ ហើយ​មួយ​គ្រាប់​របស់ទាហានអងគ្លេស​ម្នាក់​នេះ​បាន​ជួយសង្គ្រោះ​ជីវិតប្រជាជននៅ​តំបន់​នោះ​បាន​មួយចំណែក​ដែរ​ទោះ​បី​ជា​លោក​បាន​ផ្ដាច់​ជីវិតទាសហានតាលីបង់​អស់​៦​នាក់​ក៏​ដោយ។…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី ២២ កក្កដា ដល់ថ្ងៃទី ២៨ កក្កដា ២០២០
សម្រង់

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី ២២ កក្កដា ដល់ថ្ងៃទី ២៨ កក្កដា ២០២០

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសនារសៀលថ្ងៃទី២១ កក្កដា ២០២០ ក្នុងសេចក្ដីជូនដំណឹង និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាប និងប្រុងប្រយ័ត្នអំពីអាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងនេះ។ ដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ទៅតាមតំបន់ផ្សេងៗគ្នា។ ស្ថានភាពអាកាសធាតុមានដូចតទៅ​ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C – សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។ នឹ​​​​​​​​​​​​​​​​​​​​​ងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន។ ជាមួយគ្នានេះ ក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ។…

កុំបាច់ខ្មាសអៀន! បញ្ហាសុខភាពស្ត្រី  ១០យ៉ាង ​ដែលអាចព្យាបាលខ្លួនឯងបានដោយមិនបាច់ជួបគ្រូពេទ្យជំនាញ
សម្រង់

កុំបាច់ខ្មាសអៀន! បញ្ហាសុខភាពស្ត្រី ១០យ៉ាង ​ដែលអាចព្យាបាលខ្លួនឯងបានដោយមិនបាច់ជួបគ្រូពេទ្យជំនាញ

ដូចយើងបានដឹងហើយថា  ស្ត្រីភាគច្រើនមិនថា ​យុវវ័យ ​វ័យកណ្តាល ​ឬវ័យចំណាស់ទេ ​សុទ្ធតែមានការខ្មាសអៀនច្រើន ​ជាពិសេសទាក់ទងនឹងសុខភាពស្ត្រី និងរោគស្ត្រីតែម្តង។ ហេតុនេះហើយពេលមានបញ្ហាទាក់ទងនឹងសុខភាពផ្ទាល់ខ្លួន ស្ត្រីមិនហ៊ានទៅមន្ទីរពេទ្យ ​ឬជួបនឹងវេជ្ជបណ្ឌិតជំនាញឡ់ើយ ​។ តែយ៉ាងណាថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីការព្យាបាលបញ្ហាទាក់ទងនឹងរោគស្ត្រីខ្លះ ​ដែលអ្នកអាចធ្វើការដោះស្រាយខ្លួនដោយខ្លួនឯង ដោយដកស្រង់តាមរយៈវែបសាយ  Brighside  ដូចខាងក្រោមនេះ ៖ ១. ការធ្លាក់ឈាមរដូវ © rawpixel / pixabay ការហូរ ​ឬធ្លាក់ឈាមរដូវបន្តិចបន្តួច ក្រោយពេលអស់រដូវ ​អ្នកមិនបាច់ព្រួយបារម្ភច្រើននោះឡើយ  ព្រោះជាធម្មតាការអស់រដូវអ្នកខ្លះក៏មានការហូរឈាមបន្តិចបន្តតួចបែបនេះ ​អាចដោយសារតែបញ្ហាអរម៉ូន (ការប្រើថ្នាំពន្យារកំណើត)  រួមទាំងបញ្ហាស្ត្រេសជាដើម។…

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ២៦​ នាក់ថ្មីទៀត ដែលជាអ្នកដំណេីរវិលត្រឡប់មកពីរុស្សី​ និងអេហ្ស៊ីប​
សម្រង់

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ២៦​ នាក់ថ្មីទៀត ដែលជាអ្នកដំណេីរវិលត្រឡប់មកពីរុស្សី​ និងអេហ្ស៊ីប​

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស អំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០ គឺរកឃើញមានវិជ្ជមានចំនួន ២៦ករណីថ្មីទៀត ដែលជាអ្នកដំណើរ ដែលវិលត្រឡប់មកពីប្រទេសរុស្សី និងអេហ្ស៊ីប។ គួរបញ្ជាក់ផងដែរថា អ្នកដែលបានធ្វើតេស្តឃើញវិជ្ជមានទាំង២៦នាក់នោះគឺ ជាបុរសជនជាតិខ្មែរទាំងអស់។ ក្នុងចំណោមអ្នកទាំង២៦នាក់នោះគឺមាន បុរសចំនួន៥នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអេហ្ស៊ីប និង២០នាក់ទៀតជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) បានមកដល់ប្រទេសកម្ពុជា នាថ្ងៃទី ១៩ កក្កដា ២០២០ វេលាម៉ោង ១០ និង៤០នាទីព្រឹក។ តាមជើងហោះហើរនេះដែរ មានអ្នកដំណើរចំនួន ១៤៤នាក់(ស្រី៧នាក់)។ ចំណែកឯបុរស១នាក់ទៀតនោះគឺ…

មេរោគ Android malware BlackRock អាចលួចលេខសម្ងាត់ និងទិន្នន័យគណនីពីកម្មវិធីជាច្រើន
បច្ចេកវិទ្យា

មេរោគ Android malware BlackRock អាចលួចលេខសម្ងាត់ និងទិន្នន័យគណនីពីកម្មវិធីជាច្រើន

ជនខិលខូចបានកំពុងស្វែងរកវិធីថ្មីៗ ដើម្បីលួចយកទិន្នន័យពីទូរសព្ទ ហើយជាមួយមេរោគ Android malware ថ្មីនេះពួកគេអាចជ្រៀតចូលកម្មវិធីចំនួនប្រមាណ ៣៣៧។ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញមេរោគ Android malware ដែលគេឱ្យឈ្មោះថា BlackRock។ មេរោគនេះមិនមែនជាមេរោគថ្មីសន្លាងនោះទេ វាជាប្រភេទមេរោគដែលត្រូវបានកែសម្រួលពីមេរោគចាស់ (Xerxes malware) ប៉ុន្តែអ្វីដែលគេមានការព្រួយបារម្ភនោះគឺមេរោគនេះអាចលួចយកទិន្នន័យបានទាំងឈ្មោះ និងលេខសម្ងាត់។ លើសពីនេះទៀតវាក៏អាចប្រាប់អ្នកប្រើប្រាស់ឱ្យវាយបញ្ជូលលេខគណនីបានថែមទៀតផង ប្រសិនបើកម្មវិធីនោះតម្រូវឱ្យមានការបង់លុយនោះ។ ដើម្បីលួចយកទិន្នន័យ ជនខិលខូចបានប្រើបច្ចេកទេស “overlay ឬ ត្រួតស៊ីគ្នា” ដែលតាមដានអ្នកប្រើប្រាស់នៅពេលដែលពួកគេបើកកម្មវិធីណាមួយ ពេលនោះជនខិលខូចនឹងបន្ថែមស្គ្រីនក្លែងក្លាយនៅពីលើ ដើម្បីទាញយកទិន្នន័យសំខាន់ៗមុនពេលអ្នកប្រើប្រាស់ចូលទៅក្នុងកម្មវិធីមែនទែន។ BlackRock មិនត្រឹមតែអាចលួចទិន្នន័យពីកម្មវិធីទាក់ទងទៅនឹងប្រព័ន្ធហិរញ្ញវត្ថុ កម្មវិធីបណ្ដាញសង្គម…

ស្ដែងៗ! វីដេអូចិនដេញកាប់សន្តិសុខខ្មែរ នៅក្នុងសណ្ឋាគារមួយកន្លែងនៅភ្នំពេញ (មានវីដេអូ)
សម្រង់

ស្ដែងៗ! វីដេអូចិនដេញកាប់សន្តិសុខខ្មែរ នៅក្នុងសណ្ឋាគារមួយកន្លែងនៅភ្នំពេញ (មានវីដេអូ)

ភ្នំពេញ ៖ មានហេតុការណ៍អំពើហិង្សាមួយបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយ​ នៃខណ្ឌចំការមន​ ។ ហេតុការណ៍នេះដែរ គឺបង្កឡើងដោយជនជាតិចិន១នាក់ បានយកកាំបិត ដេញកាប់សន្តិសុខនៅក្នុងសណ្ឋានគារមួយកន្លែងនាក្រុងភ្នំពេញ។ បើមើលតាមវីដេអូជាក់ស្ដែងឃើញថា សន្តិសុខនោះគឺត្រូវរងរបួសទំនងជាខ្លាំងដែរ។ រហូដតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរបុរសជនជាតិចិនម្នាក់ ដែលស្រវឹងជោកជាំ យកកាំបិតប៉័ងតោកាប់សន្តិសុខនៃ​សណ្ឋាគារមួយ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដោយហេតុខឹងសន្ដិសុខមិនឱ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ ខណៈជនបង្ក រូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត…

កាលពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃើញមានការរំលែកព័ត៌មានបោកប្រាស់មួយ!!!
បច្ចេកវិទ្យា

កាលពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃើញមានការរំលែកព័ត៌មានបោកប្រាស់មួយ!!!

នៅលើបណ្ដាញសង្គម Telegram ដោយឱ្យចុចទៅលើតំណភ្ជាប់របស់វិបសាយមួយដែលមានឈ្មោះថា myxfreelance ដែលទាមទារឱ្យលោកអ្នកបំពេញលេខទូរសព្ទ និងលេខកូដដើម្បីបញ្ជាក់។ នាយកដ្ឋានសូមណែនាំដល់ប្រជាពលរដ្ឋសូមកុំចុចលើតំណភ្ជាប់ ដែលបានបង្ហាញខាងលើ ឬបំពេញលេខទូរសព្ទរបស់លោកអ្នក និងលេខកូដដើម្បីបញ្ជាក់ បើមិនដូច្នោះទេ គេនឹងអាចចូលទៅប្រើគណនី Telegram របស់លោកអ្នក ហើយបន្ទាប់មកពួកគេក៏ធ្វើការផ្ញើតំណភ្ជាប់នេះទៅឱ្យអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី Telegram របស់អ្នកដោយស្វ័យប្រវត្តិ។ តាមការអង្កេតរបស់នាយកដ្ឋានករណីនេះគឺអាចជា ការបោកបញ្ឆោតដើម្បីពួកគេអាចចូលក្នុងគណនីរបស់លោកអ្នកដែលបន្ទាប់មកពួកគេអាចលួចយកទិន្នន័យ ឬប្រព្រឹត្តបទល្មើសឆបោកផ្សេងៗទៀតដូចជាការខ្ចីលុយជាដើម។ បើក្នុងករណីលោកអ្នកបានចុចចូលរួចទៅហើយសូមធ្វើការបិទវាចោលវិញតាមរបៀបដូចខាងក្រោម៖ – បើកម្មវិធី Telegram -> Setting -> Privacy and Security -> Active…

ឃើញរូបភាពហើយរន្ធត់ចិត្ត! អគ្គិភ័យឆេះផ្ទះលក់ហ្គាសល្ងាចមិញ បណ្ដាលឱ្យកូនប្រុសស្រីពីរនាក់ និងកម្មករពីរនាក់ស្លាប់ក្នុងហេតុការណ៍ និងមានអ្នករងរបួសធ្ងន់ស្រាលផ្សេងទៀត
សម្រង់

ឃើញរូបភាពហើយរន្ធត់ចិត្ត! អគ្គិភ័យឆេះផ្ទះលក់ហ្គាសល្ងាចមិញ បណ្ដាលឱ្យកូនប្រុសស្រីពីរនាក់ និងកម្មករពីរនាក់ស្លាប់ក្នុងហេតុការណ៍ និងមានអ្នករងរបួសធ្ងន់ស្រាលផ្សេងទៀត

នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឱ្យសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល នេះបើយោងតាមការឱ្យដឹងពី លោកវរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ថែមពីនេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស និងឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ…

បន្ទាន់! ស្ត្រីជនជាតិខ្មែរ – អាមេរិកកាំងម្នាក់ បានលួចរត់ចេញពីបន្ទប់ចត្តា​ឡី​ស័ក​
សម្រង់

បន្ទាន់! ស្ត្រីជនជាតិខ្មែរ – អាមេរិកកាំងម្នាក់ បានលួចរត់ចេញពីបន្ទប់ចត្តា​ឡី​ស័ក​

លោកជំទាវរី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា នេះថា “​ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​ថា បុគ្គល​រូបនេះ​ដែលមាន​រូប​ថត និង​ឈ្មោះ​នៅក្នុង​ប៉ាសស្ព័រ​នេះ គាត់​ពិតជា​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិតប្រាកដ​មែន ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ស្វែងរក​ជន​រូបនេះ។ គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនេះជា ជន​ជាតិខ្មែរ​-​អាមេរិកកាំង​ម្នាក់ ឈ្មោះ VIRA ROSE អាយុ​៣៦​ឆ្នាំ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក។ ជា​មួយគ្នា​នេះដែរ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ផ្ដល់​ព័ត៌មាន ​ប្រសិនបើ​ឃើញ​ស្ត្រី​រូប​នេះ​។​ ​លោកជំទាវ ឱ វណ្ណឌី​ន ក៏បានបន្ថែមថា “​គាត់​ជា​ខ្មែរ​-​អាមេរិក…

ស្វែងយល់​ពី​សត្វខ្សឹប ឬក្ងោកទេពជាបក្សីម្យ៉ាង​ពងកូនបានតែមួយប៉ុនណោះក្នុងមួយរដូវបន្តពូជ
សម្រង់

ស្វែងយល់​ពី​សត្វខ្សឹប ឬក្ងោកទេពជាបក្សីម្យ៉ាង​ពងកូនបានតែមួយប៉ុនណោះក្នុងមួយរដូវបន្តពូជ

សត្វខ្សឹប ត្រូវបានដូនតាខ្មែរហៅឈ្មោះថា«សត្វក្ងោកទេព» ហើយឈ្មោះបក្សីប្រភេទនេះ បានត្រូវអ្នកស្រុកហៅឈ្មោះផ្សេងៗ ជាច្រើនដូចជា ធ្នាក់អណ្តើកឃ្វិក អាអូតចោរ ប្រក់អណ្តើក មេអណ្តើក ធ្នាក់អណ្តើក ក្ងោកមាស និងក្ងោកខ្ទិះជាដើម។ ក្ងោកទេព ឬខ្សឹប មានមាឌធំប្រហាក់ប្រហែលមាន់(ស្រុក) តាមការកតសម្គាល់របស់អ្នកស្រុកដែលបានឃើញ។ សត្វខ្សឹបឈ្មោលមានមាឌតូចជាងសត្វញី។ សត្វញី និងឈ្មោលមានទំងន់ចន្លោះពី១,២០គ.ក ទៅ ២,០០គ.ក និងមានកម្ពស់វែងបំផុតត្រឹមប្រវែង០.៧ម។ វាមានចំពុះខ្លីត្រង់ ជើងមានម្រាមតែបីទេ។ ក្ងោកទេព ឬខ្សឹប អាចស៊ីចំណីដូចជាផ្កាស្មៅ ផ្លែស្មៅ គ្រាប់ស្រូវ សត្វល្អិត ចង្រិត សត្វពស់តូចៗ…

តុលាការចោទប្រកាន់ ស្ត្រីដែលយកកាំបិតឆូតមុខកូនក្មេងពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅ ប្រឈមជាប់ជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ
សម្រង់

តុលាការចោទប្រកាន់ ស្ត្រីដែលយកកាំបិតឆូតមុខកូនក្មេងពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅ ប្រឈមជាប់ជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ស្ដ្រីម្នាក់ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ ពីបទទារុណកម្ម និងអំពើឃោរឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ យោងតាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌឃើញថា ស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន។ ស្រ្តីជាប់ចោទរូបនេះមានឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ ត្រុវបានបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ…

ក្រុមហ៊ុន Facebook វិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធឺណិតដែលនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ ពាន់លានដុល្លារ នៅទូទាំងពិភពលោក
PR

ក្រុមហ៊ុន Facebook វិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធឺណិតដែលនឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាង ២០០ ពាន់លានដុល្លារ នៅទូទាំងពិភពលោក

របាយការណ៍ផ្សេងៗបានប៉ាន់ប្រមាណថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន ៣០០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ពីហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook ការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធឺណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ចំនួនជាង ៧០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ បើយោង តាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុន Analysis Mason  ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។ មួយភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញ ខ្សែកាបក្រោមបាតសមុទ្រ បណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks…

កើនរាល់ថ្ងៃ! ថ្ងៃនេះរកឃើញវិជ្ជមានជំងឺ Covid-១៩ បន្ថែម៥នាក់ទៀតហើយ
សម្រង់

កើនរាល់ថ្ងៃ! ថ្ងៃនេះរកឃើញវិជ្ជមានជំងឺ Covid-១៩ បន្ថែម៥នាក់ទៀតហើយ

ដោយយោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានចេញលទ្ធផលអំពីការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធលសម្រាប់ថ្ងៃទី ១៦ កក្កដា ២០២០ គឺរកឃើញអ្នកឆ្លងជំងឺ Covid-១៩ ថ្មីចំនួន៥នាក់បន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកដែលមានវិជ្ជមានជំងឺ Covid-១៩នេះ គឺ មានស្ត្រីជនជាតិខ្មែរ ២នាក់ និងបុរសជនជាតិខ្មែរ ១នាក់ និងរួមមានបុរសជនជាតិអាមេរិកចំនួន ២នាក់។ សរុបចំនួនអ្នកមានវិជ្ជមាន Covid-១៩ទាំងអស់នៅកម្ពុជាដែលបានរកឃើញគឺ ១៧១នាក់ ស្ត្រី៤២ នាក់ និងបុរស ១២៧នាក់។ អ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ៣៦នាក់ និងអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១៣៣នាក់។…

ចិត្តសាងពីអី! ស្ត្រីវ័យកណ្ដាលម្នាក់ បានយកកាំបិតឆូតមុខក្មេងតូចអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នា (មានវីដេអូ)
សម្រង់

ចិត្តសាងពីអី! ស្ត្រីវ័យកណ្ដាលម្នាក់ បានយកកាំបិតឆូតមុខក្មេងតូចអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នា (មានវីដេអូ)

កាលពីវេលាម៉ោង២ និង២០ នាទី​រសៀល ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២០​ បានផ្ទុះការភ្ញាក់ផ្អើល បង្កឱ្យមានការឆោឡោជាខ្លាំង នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ដែលមានក្មេងស្រី អាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាដែលនៅជិតផ្ទះនោះ ហេីយបានឈ្លោះប្រកែងគ្នា ដែលជាហេតុធ្វេីឱ្យម្តាយរបស់ក្មេងភាគីម្ខាងខឹងសម្បារយ៉ាងខ្លាំង ហើយបានយកកាំបិតមកអារលើមុខ និងដៃហូឈាម បណ្ដាលឱ្យមានឈាមស្រោចពេញខ្លួនខ្លួន។ គួរបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ឆ្នាំ អាសយដ្ឋាននៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ បានរងរបួសរយះពេញមុខ…

គ្មានអ្វីត្រូវខ្លាច​ទៀតទេ! រថក្រោះរបស់​កូរ៉េខាងជើងរាប់​ពាន់​គ្រឿង​សុទ្ធតែជារបស់​ហួសសម័យនិង​ប្រើ​លែង​កើតហើយ
បច្ចេកវិទ្យា

គ្មានអ្វីត្រូវខ្លាច​ទៀតទេ! រថក្រោះរបស់​កូរ៉េខាងជើងរាប់​ពាន់​គ្រឿង​សុទ្ធតែជារបស់​ហួសសម័យនិង​ប្រើ​លែង​កើតហើយ

ចំណុចសំខាន់៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអាចមានអាវុធនុយក្លេអ៊ែរក្នុង​ដៃ ប៉ុន្តែកម្លាំងអាវុធធម្មតារបស់ពួក​គេចាស់និងហួសសម័យទៅ​ហើយ។ រថក្រោះរបស់កូរ៉េខាងជើងគឺស្ថិតក្នុងស្ថានភាពមិនល្អ បើទោះបីជាមានការព្យាយាមបន្ទាន់សម័យកាល(Update)ក៏​ដោយ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលកូរ៉េខាងជើងបានរក្សាកងទ័ពពាសដែកជាផ្នែកមួយនៃកងទ័ពប្រជាជនកូរ៉េ  (KPA) ដែលមានរថក្រោះរាប់ពាន់គ្រឿងរហូតមកដល់ថ្ងៃនេះ។ រថក្រោះកូរ៉េខាងជើងនិងយានយន្តផ្នែកមេកានិចចម្បាំងមួយចំនួន​សុទ្ធតែបន្សល់​ទុក​ពី​ជំនាន់សង្គ្រាមត្រជាក់​ពិសេស​ក្នុង​សង្គ្រាមកូរ៉េ​ហើយ​ពួក​គេ​បាន​ទិញ​រថក្រោះថ្មី​តិច​តួច និង​ព្យាយាម​ជុសជុលរបស់ចាស់​រាប់​ពាន់​គ្រឿង។ និយាយត្រឡប់​ទៅ​កាន់​សង្គ្រាមកូរ៉េ ការប្រើគ្រឿងសឹករបស់កូរ៉េខាងជើង នៅពេលកងពលតូចពាសដែកទី ១០៥ (ក្រោយមកជាកងពលធំលេខ ១០៥ )បានចូលរួមក្នុងការវាយប្រហាលើករដំបូងលើកូរ៉េខាងត្បូង។ កង​ពល​នេះហ្វឹកហាត់និងបំពាក់ដោយសហភាពសូវៀតដេល​ជារថក្រោះ T-34 និង​ T-85 ។ កងពលលេខ ១០៥ បានដឹកនាំការវាយប្រហារដល់ពាក់កណ្តាលភាគខាងលិចនៃប្រទេស។ រថក្រោះទាំងនេះមានប្រសិទ្ធិភាព ជាពិសេសមិនត្រឹមតែប្រឆាំងនឹងកងទ័ពកូរ៉េខាងត្បូងប៉ុណ្ណោះទេ រងក្រោះ​ទាំងនេះក៏ប្រឆាំងនឹងកងទ័ពជើងគោករបស់សហ​រដ្ឋអាមេរិកនៅដំណាក់កាលដំបូងដែរ។ កងពលតូចទី ១០៥ បានយក​រងក្រោះ​ទាំងនេះប្រយុទ្ធគ្រប់ទិសទាំងប៉ែកខាងត្បូងរហូត​ដល់​Pusan Perimeter…