ព័ត៌មាន

ទម្លាប់គេង ៥យ៉ាង ដែលអ្នកគួរអនុវត្តដើម្បីឲ្យគេងយប់លក់ស្កប់ស្កល់!!!
ទស្សនៈ

ទម្លាប់គេង ៥យ៉ាង ដែលអ្នកគួរអនុវត្តដើម្បីឲ្យគេងយប់លក់ស្កប់ស្កល់!!!

ការគេងឆ្អែតគ្រប់គ្រាន់ពេលយប់ ជាគន្លឹះសំខាន់ក្នុងការជំរុញឲ្យរាងកាយអ្នកមានថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃដូចជាការសិក្សា​ និងបំពេញការងារ នៅព្រឹកស្អែក។ ប៉ុន្តែយ៉ាងណា​ការចំណាយពេលច្រើនលើបណ្ដាញសង្គម និងអនឡាញ បណ្ដាលឲ្យមនុស្សជាច្រើនគេងមិនបានគ្រប់គ្រាន់។ កត្តានេះធ្វើឲ្យសុខភាពឆាប់ទ្រុឌទ្រោម និងប្រព័ន្ធភាពស៊ាំកាន់តែចុះអន់ខ្សោយទៅៗ ដែលអាចបណ្ដាលទៅជាកើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ក៏ដូចជាបង្កើនហានិភ័យខ្ពស់ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ឡើងទម្ងន់ និងប្រតិកម្ម។ ជារៀងរាល់ឆ្នាំ របាយការណ៍ជាច្រើនបានបង្ហាញលម្អិតអំពីហានិភ័យចំពោះសុខភាពដែលទាក់ទងនឹងការគេងមិនទៀងទាត់ ឬមិនគ្រប់គ្រាន់1 ហើយអាចឈានទៅជាជំងឺគេងមិនលក់ផងដែរ។ ហេតុនេះហើយទើប ទម្លាប់ល្អក្នុងការគេងគួរបណ្ដុះចាប់ពីក្មេងទៅ។ ក្រៅពីការបណ្ដុះឥរិយាបថទាំងនេះឲ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ អ្នកក៏អាចបង្ហាញទម្លាប់ល្អនេះជាគំរូដល់កូនៗរបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះទាំងប្រាំក្នុងការជួយឲ្យឆាប់គេងលក់ដែលអ្នក និងក្រុមគ្រួសារអាចអនុវត្តដើម្បីឲ្យគេងយប់លក់ស្រួល និងធ្វើឲ្យជីវិតរស់នៅប្រសើរឡើង។ #១ ប្រកាន់ខ្ជាប់នូវទម្លាប់គេងឲ្យទៀងទាត់ មនុស្សជាច្រើនបានជួបជុំគ្នាដាច់យប់នៅចុងសប្តាហ៍។ យ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមកំណត់រយៈពេលគេងបន្ថែមឲ្យបានមួយ ឬ ពីរម៉ោង…

តារាកំប្លែងអ្នកនាង សំប៉ូលីដា បានទទួលជំនួយជាថវិការចំនួនមួយពាន់ដុល្លារ ដើម្បីទុកព្យាបាលជំងឺ និង ដោះស្រាយជីវភាព
សង្គម

តារាកំប្លែងអ្នកនាង សំប៉ូលីដា បានទទួលជំនួយជាថវិការចំនួនមួយពាន់ដុល្លារ ដើម្បីទុកព្យាបាលជំងឺ និង ដោះស្រាយជីវភាព

ក្រោយពីលោក អ៊ឹម ជីវា បានបង្ហោះសារមួយយ៉ាងក្រៀមក្រំពាក់ព័ន្ធជាមួយការមានជំងឺជាទម្ងន់របស់ តារាកំប្លែងអ្នកនាង សំប៉ូ លីដា ពេលនេះក៏មានសប្បុរសជនជួយអ្នកនាងបណ្តើរហើយ៖ នេះបើយោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវា កាលពីពេលថ្មីនេះថា៖ សូមជួយត្រេកអរផង🙏🙏 រសៀលនេះតារាកំប្លែង អ្នកនាង សំប៉ូលីដា បានទទួលថវិការចំនួន 1000$ ( មួយពាន់ដុល្លា) ដែលជាថវិការផ្ទាល់របស់ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខវិសាល ដែលជាបុត្រាបុត្រីអ្នកម្តាយជំទាវ ហ៊ុន សុីណាត នឹមច័ន្ទតារា…

Update: ករណីឃា តក ម្មនារីម្នាក់ត្រូវបានគេស ម្លា ប់ក្នុងបន្ទប់ជួលក្រុងប៉ោយប៉ែត
ព័ត៌មានជាតិ

Update: ករណីឃា តក ម្មនារីម្នាក់ត្រូវបានគេស ម្លា ប់ក្នុងបន្ទប់ជួលក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១ ក្រោយពីសម្ថតកិច្ចបានស៊ើប និងស្រាវជ្រាវរួចមក ពេលនេះសម្ថតកិច្ចអាចសន្និដ្ឋានបានថា ជនដល់ដៃដែលមានសម្លា​ ប់នារី នារីរង គ្រោះ ឈ្មោះ ហួន ស្រី​ អាយុ២៣ឆ្នាំ មានមុខរបរ ជា បុគ្គលិកបម្រើការក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែតនោះ មិនមែនជាជនជាតិចិនឡើយ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ​ហើយ​ចំពោះ​​ជនសង្ស័យ​ខាងលើ គឺជា​ជនជាតិ​ខ្មែរ​​ មិន​មែន​ជា​ជន​​ជាតិចិនដែលជាសង្សាររបស់នារី រ ង គ្រោះ ដូចដែលមានការបង្ហោះតាមបណ្តាញសង្គម Facebook នោះឡើយ ​។ យ៉ាងណា​ក៏ដោយ…

ក្រោយការស្រាវជ្រាវ សមត្ថកិច្ចរកឃើញភស្តុតាងបន្ថែមពាក់ព័ន្ធនឹងក្រុមឧក្រិ ដ្ឋជនចូលចាប់ជំរិតនិងប្ល ន់សម្លា ប់ដែលគួរឲ្យភ្ញាក់ផ្អើល
ព័ត៌មានជាតិ

ក្រោយការស្រាវជ្រាវ សមត្ថកិច្ចរកឃើញភស្តុតាងបន្ថែមពាក់ព័ន្ធនឹងក្រុមឧក្រិ ដ្ឋជនចូលចាប់ជំរិតនិងប្ល ន់សម្លា ប់ដែលគួរឲ្យភ្ញាក់ផ្អើល

ប្រិយមិត្តប្រាកដជានៅចាំហេតុការណ៍រៀបគម្រោងចូលចាប់ជំរិតនិងប្ល ន់ស ម្លាប់ មិនបានសម្រេច របស់ក្រោមឧក្រិ ដ្ឋជន ដែលត្រូវសមត្ថកិច្ចបង្រ្កាបបានសម្រេចកាលពីថ្ងៃទី១ខែមីនា ឆ្នាំ ២០២១ នេះហើយ។ ហើយហេតុការន៍មួយនេះក៏មិនទាន់បានចប់អស់ដែរ ដោយសមត្ថកិច្ចព្យាយាមស្វែងរកព៍ត៌មានបន្ថែមទាក់ទងនិងក្រុមឧក្រិ ដ្ឋជននោះ ហើយពេលនេះសម្ថកិច្ចក៏បានរកឃើញភស្តុតាងមួយចំនួនដែលពាក់ព័ន្ធជាមួយមេឧក្រិដ្ឋជននោះ។ បើយោងតាមការPost របស់Page Phnom Penh Gendarmerie នាព្រឹកព្រលឹម ថ្ងៃទី០៤ ខែ មីនា ឆ្នាំ ២០២១ បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ ក្រោយការស្រាវជ្រាវ អត្តសញ្ញាណរបស់ក្រុមឧក្រិ ដ្ឋជន ចូលចាប់ជំរិតនិងប្លន់សម្លាប់ មិនបានសម្រេច សមត្ថកិច្ច រកឃើញ…

ស្វាយចុះថោក ជន់ជោរពេញទឹកពេញដី សហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ កំពុងសិក្សាលទ្ធភាពកែច្នៃផ្លែស្វាយធ្វើស្រា និងទឹកខ្មេះ ប្រសើរជាងទំជ្រុះចោលឬចាក់ចោល
សម្រង់

ស្វាយចុះថោក ជន់ជោរពេញទឹកពេញដី សហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ កំពុងសិក្សាលទ្ធភាពកែច្នៃផ្លែស្វាយធ្វើស្រា និងទឹកខ្មេះ ប្រសើរជាងទំជ្រុះចោលឬចាក់ចោល

លោក អ៊ុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយ មានការជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្បូងឃ្មុំ បានចាត់ក្រុមមន្ត្រីជំនាញឱ្យមកធ្វើការបណ្តុះបណ្តាលពីបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងការកែច្នៃផ្លែស្វាយទៅជាស្រា និងទឹកខ្មេះ ជូនដល់សហគមន៍ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាកសិករ។ លោកបន្តថា ការជំរុញ លើការបណ្តុះបណ្តាលកែច្នៃដំណាំស្វាយនេះ ដោយសារតែឱ្យតែដល់រដូវប្រមូលផលស្វាយ សហគមន៍អាចលក់បានតែស្វាយខ្ចប់ប៉ុណ្ណោះ សម្រាប់ស្វាយខៀវមានតម្លៃទាបហើយយ៉ាងហោចផ្លែស្វាយប្រមាណ១០ភាគរយខូចចោល។ ដូច្នេះ ទើបសហគមន៍កំពុងគិតថា ផ្លែស្វាយដែលនៅសល់លក់មិនអស់ នឹងយកទៅកែច្នៃជាដំណាប់ស្វាយ ស្រាស្វាយ ទឹកខ្មេះ និងធ្វើអ្វីផ្សេងៗទៀត ជាជាងយកផ្លែស្វាយនោះបោះចោលឥតប្រយោជន៍។ លោកបានលើកឡើងដូច្នេះថា៖ « ការកែច្នៃស្វាយទៅជាស្រាស្វាយនិងទឹកខ្មេះនេះ គឺខាងយើងមិនទាន់បានដំណើរការទេ…

ស្ថានីយ៍ទូរទស្សន៏ PNN បានគោរពស្នើសុំមតិយោបល់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសិក្សាស្វែងយល់ពីដំណើរការ នៃការរៀបចំ ថ្នាលទូរទស្សន៍ ឌីជីថល
ព័ត៌មានជាតិ

ស្ថានីយ៍ទូរទស្សន៏ PNN បានគោរពស្នើសុំមតិយោបល់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសិក្សាស្វែងយល់ពីដំណើរការ នៃការរៀបចំ ថ្នាលទូរទស្សន៍ ឌីជីថល

យោងតាមការPost របស់់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK កាលពីរសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ ស្តីពី ស្ថានីយ៍ទូរទស្សន៏ PNN បានគោរពស្នើសុំមតិយោបល់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសិក្សាស្វែងយល់ពីដំណើរការ រៀបចំធ្វើការផ្តាស់ប្តូរពីប្រពន្ធ័ផ្សាយទូរទស្សន៍ អាន់ណាឡូក ទៅជាឌីជីថល។ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១ លោក សោម ឆាយា អគ្គនាយករងទទួលបន្ទុកព័ត៌មាន រួមជាមួយអ្នកដឹកនាំស្ថានីយ៍ទូរទស្សន៍ PNN បានគោរពស្នើសុំមតិយោបល់…

ឱកាសថ្មីបានមកដល់ហើយ សម្រាប់និស្សិតកម្ពុជាដែលចង់បន្តរការសិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី
សម្រង់

ឱកាសថ្មីបានមកដល់ហើយ សម្រាប់និស្សិតកម្ពុជាដែលចង់បន្តរការសិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី

កាលពីរសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ យោងតាម Page ផ្លូវការរបស់ ក្រសួងអប់រំយុវជន និង កីឡា ដែលមានឈ្មោះថា MoEYS Cambodia បានបង្ហោះនូវព័ត៌មានមួយទាក់ទងនឹងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ ដូច្នេះសម្រាប់បងប្អូនសិស្សានុសិស្សដែលមានបំណងចង់ទៅបន្តរការសិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី អាចដាក់ពាក្យបានតាមរយៈLink ដែ់លមានទៅខាងក្រោយ ឬ ចូលទៅកាន់Page ក្រសួងអប់រំយុវជន និង កីឡា ដែលមានឈ្មោះថា MoEYS Cambodia ក៏បាន។ សូមអានព័ត៌មានលំអិតខាងក្រោម៖ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិតកម្ពុជាសិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី ក្រសួងអប់រំ និងវប្បធម៌នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន៥កន្លែង ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ចំនួន១៨០កន្លែង…

សាហា វព្រៃ ផ្សៃណាស់! បុរសជនជាតិចិនម្នាក់បានអារកស ម្លាប់នារីជនជាតិខ្មែរដែលជាសង្សារនៅក្នុងបន្ទប់ជួលក្រុងប៉ោយប៉ែត
ព័ត៌មានជាតិ

សាហា វព្រៃ ផ្សៃណាស់! បុរសជនជាតិចិនម្នាក់បានអារកស ម្លាប់នារីជនជាតិខ្មែរដែលជាសង្សារនៅក្នុងបន្ទប់ជួលក្រុងប៉ោយប៉ែត

ព័ត៌មានបឋម៖ កាលពីវេលាម៉ោង៨យប់រាត្រីថ្ងៃទី២ខែមីនាឆ្នាំ២០២១ នៅលើបណ្តាញសង្គម Facebook ស្រាប់តែផ្ទុះនូវព័ត៌មួយដែលគួរឲ្យភ្ញាក់ផ្អើលមែនទែន ដោយសារតែនារីដ៏ស្រស់ស្អាតម្នាក់ម្នាក់ត្រូវបានស្លាប់ក្នុងថ្លុ កឈា មយ៉ាងអាណោ ចអាធ័ម។ ស្រីស្អាតម្នាក់ដែរមានAccount Facebook ឈ្មោះថា Ah Srey គេសង្ស័យថា នាងត្រូវបានសង្សារដែលជនជាតិចិនអា រ កសម្លា ប់នៅក្នុងបន្ទប់ជួលមួយកន្លែងនៅក្បែរមន្ទីរពេទ្យនគររាជ ក្រុងប៉ោយប៉ែត។ នារីរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបំរើការងារក្នុងកាស៊ីណូ មួយកន្លែង ម្តុំនាគទិព្វII ផ្នែក SlotSuper Machine។ បើយោងតាមប្រភពព័ត៌មាន បានឱ្យដឹងមុននេះមកថា…

ការប្រែប្រួលផ្លូវចិត្តរបស់ភរិយាអំឡុងពេលមានផ្ទៃពោះដែលស្វាមីគ្រប់រូបគួរតែដឹង
ទស្សនៈ

ការប្រែប្រួលផ្លូវចិត្តរបស់ភរិយាអំឡុងពេលមានផ្ទៃពោះដែលស្វាមីគ្រប់រូបគួរតែដឹង

ចំណងស្នេហាដែលបង្កើតឡើងដោយមនុស្សពីរនាក់រហូតដល់បង្កើតបានជាគ្រួសារតូចមួយ វាមិនមែនជារឿងងាយស្រួលនោះទេ។ រឿងរ៉ាវស្មុកស្មាញ ការយល់ចិត្តគ្នា គឺជារឿងមួយដែលគូស្នេហ៍ ឬ គូស្វាមីភរិយាធ្វើ ដើម្បីឲ្យចំណងស្នេហារបស់អ្នកកាន់តែរឹងមាំ។ បន្ទាប់ពីការសាងបាននូវគ្រួសារតូចមួយដោយមានមនុស្សពីរនាក់ហើយ គឺស្វាមីភរិយាគ្រប់រូបចង់បាននូវបុត្របន្ថែមទៀត ដើម្បីជាចំណងដៃនៃសេចក្តីស្នេហា។​ បន្ទាប់មកទៀត តើស្វាមីគួរធ្វើអ្វីខ្លះអំឡុងពេលដែលភរិយារបស់ខ្លួនកំពុងតែមានផ្ទៃពោះ? ខាងក្រោមនេះជាការប្រែប្រួលផ្លូវចិត្តរបស់ភរិយាដែលស្វាមីគ្រប់រូបគួរតែដឹង ការប្រែប្រួលធំៗមានពីរ គឺ វិជ្ជមាន និង អវិជ្ជមាន៖ ដូច្នេះតើស្វាមីគួរតែធ្វើអ្វីនៅក្នុងការប្រែប្រួលនេះ? ១. ការប្រែប្រួលវិជ្ជមាន នៅពេលដែលមនុស្សស្រីមានផ្ទៃពោះ នាងចាប់ផ្តើមរំភើបជាមួយនឹងទង្វើរបស់ប្តី ដែលបានថ្នាក់ថ្នម យល់ចិត្តនាង ខ្វាយខ្វល់ពីនាង ដូចជាអារម្មណ៍នៅពេលដែលផ្តើមស្នេហាដំបូងដូចគ្នា។ ២. ការប្រែប្រួលអវិជ្ជមាន ការប្រែប្រួលអវិជ្ជមានបែបនេះ វារៀងធ្វើឲ្យស្វាមីហត់បន្តិចហើយ,…

ស្ត្រីខ្មែរដែលជាភរិយាស្របច្បាប់របស់ម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ ចេញបកស្រាយ និងបង្ហាញភស្តុតាងមួយចំនួនទាក់ទងនឹងប្រាសាទឲ្យអ្នករិះបានដឹង
ព័ត៌មានជាតិ

ស្ត្រីខ្មែរដែលជាភរិយាស្របច្បាប់របស់ម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ ចេញបកស្រាយ និងបង្ហាញភស្តុតាងមួយចំនួនទាក់ទងនឹងប្រាសាទឲ្យអ្នករិះបានដឹង

ក្រោយពីមានមតិមួយចំនួនបានរិះគន់ដល់លោកកស្រី ម៉ៅ ម៉ានិច្ច ពាក់ព័ន្ធនឹងប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ ពេលនេះលោកស្រី បានបង្ហោះរូបភាពមួយចំនួន ដែលជាភស្តុតាងបញ្ជាក់ថា ខ្លួនជាប្រពន្ធស្របច្បាប់របស់ ម្ចាស់ប្រាសាទនោះមែន។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានបង្ហាញនូវភស្តុតាងមួយចំនួនទាក់ទងជាមួយនឹងប្រាសាទរាប់ពាន់ឆ្នាំនេះដូចគ្នា ដោយលោកស្រីបានបង្ហោះថា៖ ជាការពិតណាស់ វាជារឿងមួយដែលពិបាកនឹងជឿជាពិសេសសំរាប់មនុស្សស្រីដែលកេីតចេញពីគ្រួសារសាមញ្ញ​ អ្នកស្រុកស្រែម្នាក់ក៏ក្លាយជាភរិយាស្របច្បាប់របស់គ្រួសារអភិជនលោកខាងលិចមួយរូបនិងត្រូវជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំនៃប្រទេសលុចសាំប៊ួរ​ តេីមានមនុស្សប៉ុន្នាននាក់ដែលមានប្រាសាទជាទ្រព្យសម្បត្តិឯកជនរបស់ខ្លួន? ខាងក្រោមនេះគឺជាភស្តុតាងដែលមានចុះនៅ​ Wikipedia និង​ website Myheritage (ប្រទេសបារាំង​) ហេី្យខ្ញុំក៏មានសាក្សីដែលជាជនជាតិខ្មែរមួយចំនួនគាត់បានមកលេងដូចជា Ann Ja Amey Love David Sineng Lek រូបខ្ញុំនិងស្វាមីជាអ្នកជូនពួកគាត់ទៅទស្សនាប្រាសាទផ្ទាល់ផងដែរ​ ខ្ញុំក៏សង្ឃឹមថាភ្ញៀវជាតិនិងអន្តរជាតិជាច្រេីននឹងអញ្ជេីញមកលេងនៅទីនេះ​…

លោក William Guang ប៊ិះនឹងត្រូវក្លាយជាជ្រូកខ្វៃរបស់មេឧក្រិដ្ឋជន ដែលបានស្លាប់ក្នុងហេតុការណ៍ចាប់ជម្រិតទារប្រាក់មួយលានដុល្លារ
ព័ត៌មានជាតិ

លោក William Guang ប៊ិះនឹងត្រូវក្លាយជាជ្រូកខ្វៃរបស់មេឧក្រិដ្ឋជន ដែលបានស្លាប់ក្នុងហេតុការណ៍ចាប់ជម្រិតទារប្រាក់មួយលានដុល្លារ

ក្រោយពីហេតុការណ៍បង្រ្កាបឧក្រិដ្ឋជនចំនួនបួននាក់ កាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២១ របស់កងរាជអាវុធហាត់រាជធានីភ្នំពេញរួចមក មកដល់ថ្ងៃទី២ខែមីនាឆ្នាំ២០២១ នេះ ស្រាប់តែលោក William Guang បានបង្ហោះរូបភាពពីរសន្លឹកអមជាមួយនឹងសារបន្តិចបន្តួចពាក់ព័ន្ធជាមួយមេឧក្រិដ្ឋជនដែលបានស្លាប់ទៅនោះ។ លោក William Guang បានសរសេររៀបរាប់នៅលើ Facebook របស់លោកផ្ទាល់យ៉ាងដូច្នេះថា “ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេដ ។ កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នា ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន ?” យោងតាមការPost របស់លោក William…

ចង់​លក់ដូរ​មិនឲ្យ​គេ​ជំពាក់កប់ដើមចោល ចូលធ្វើតាមវិធីទាំង ប្រាំមួយយ៉ាងនេះ
ទស្សនៈ

ចង់​លក់ដូរ​មិនឲ្យ​គេ​ជំពាក់កប់ដើមចោល ចូលធ្វើតាមវិធីទាំង ប្រាំមួយយ៉ាងនេះ

អត្ថបទមួយនេះល្អសម្រាប់អ្នកដែលចង់បើកអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន ឬ អ្នកដែលកំពុងតែប្រកបរបស់លក់ដូរនៅផ្ទះជាដើម។ ការលក់ដូរវាមិនបានងាយស្រួលដូចអ្វីដែលយើងគិតទុកនោះទេ ព្រោះនៅពេលដែលយើងបើករបរផ្ទាល់ខ្លួន ឬ អាជីវកម្មផ្ទាល់ខ្លួន យើងតែងតែចង់ទទួលបានអតិថិជនច្រើន និង ការចំនេញលើមុខទំនិញដែលយើងបានលក់។ ហើយនូវរាល់មុខទំនេញដែលយើងបានលក់ទាំងអស់យើងសុទ្ធតែបានបូកបញ្ចូលថ្លៃចំនេញចូលរួចជាស្រេច ដូច្នេះរាល់ការលក់ដូររបស់យើងគឺមិនមានការខាតបង់អ្វីឡើយ។​ ផ្ទុយទៅវិញ ទោះបីជាយើងបានធ្វើដូចនេះក្តីក៏អាជីវកម្មខ្នាតតូចរបស់យើងអាចរលំបានដែរ ប្រសិនជាយើងទម្លាប់ឲ្យអតិថិជនរបស់យើងជំពាក់ប្រាក់នៅពេលដែលទិញរបស់ ព្រោះវាគឺជាទម្លាប់អាក្រក់មួយសម្រាប់អតិថិជនផ្សេងៗទៀត និង ហាងរបស់យើងផ្ទាល់។ ហើយប្រាំមួយចំនុចខាងក្រោមនេះវានឹងអាចជួយដល់អ្នកមិនឲ្យខាតបង់នៅពេលដែលអ្នកបើកអាជីកម្មផ្ទាល់ខ្លួន៖ ចង់​លក់​មិនឲ្យ​គេ​ជំពាក់​មាន វិធី 6យ៉ាង 1.ត្រូវ​លក់​មិន​ឲ្យជំពាក់​តាំង​ពី​បើកលក់​ថ្ងៃដំបូង​ 2. បើ​ម៉ូ​យ​ទិញឥ​វ៉ាន់​ស្ទើរ​លុយ ត្រូវ​ដកឥ​វ៉ាន់​វិញ កុំឲ្យ​ខ្វះ(នាំ​ធ្លាប់​លើក​ក្រោយ) 3. ត្រូវ​មាន​អ្នក​គិត​លុយ​ផ្សេង អ្នក​រៀប​ផ្សេង កុំឲ្យ​ម៉ូ​យមា​ន ឱកាស​តវ៉ា…

នេនទុំត្រៀមចេញ Music Video បទថ្មីរបស់ខ្លួន ដែលបកស្រាយរួមគ្នាជាមួយលោកពូ ព្រហ្មម៉ាញ
សម្រង់

នេនទុំត្រៀមចេញ Music Video បទថ្មីរបស់ខ្លួន ដែលបកស្រាយរួមគ្នាជាមួយលោកពូ ព្រហ្មម៉ាញ

ឆ្នាំនេះដឹងតែមានបទចម្រៀងថ្មីប្លែកទៀតហើយ ពីតារាចម្រៀងរ៉េប នេនទុំ។ នាពេលថ្មីៗនេះផងដែរ តារាចម្រៀងរ៉េបជើងចាស់ នេនទុំ បានបង្ហោះរូបភាព Poster មួយសន្លឹកនៅលើ Page ផ្លូវការរបស់ខ្លួន Nen Tum ដោយអមជានឹងពាក្យមួយឃ្លា សរសេរថា “អេមទៀតហើយឆ្នាំនេះ តើបទអ្វី? តោះទាយ👌” ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថា លោកពូ ព្រហ្ម​ម៉ាញ គឺជាតារាចម្រៀង អាយ៉ៃ ដែលមានឈ្មោះ បោះសម្លេងខ្លាំងជាងគេ នៅប្រទេសកម្ពុជាយើងនេះ។ ដោយសារតែភាពពូកែ ប៉ិនប្រសព្វ កំប្លែង របស់លោកពូ ទើបធ្វើឲ្យប្រជាជនខ្មែរ ចូលចិត្តមើលមើលអាយ៉ៃ…

កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនដែលរៀបផែនការជម្រិតយកប្រាក់មួយលានដុល្លារពីផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ
ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនដែលរៀបផែនការជម្រិតយកប្រាក់មួយលានដុល្លារពីផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ

ក្តៅៗទាក់ទងនឹងការរៀបគម្រោងជម្រិតប្លន់យកប្រាក់មួយលានដុល្លារ ($1,000,000) ពីគ្រួសារមួយដែលរស់នៅក្នុងបុរីអង្គរភ្នំពេញ ប៉ុន្តែមិនបានសម្រេច ដោយសារត្រូវបានកម្លាំងកងរាជអាវុធហាត់រាជធានីភ្នំពេញចុះបង្រ្កាបទាន់ពេលវេលា។ នោះបើយោងតាមការpost របស់ Page Phnom Penh Gendarmerie កាលពីរសៀលថ្ងៃទី១ខែមីនាឆ្នាំ២០២១។ ហើយខាងក្រោមនេះជាអត្ថបទទាំងស្រុងដែលPage Phnom Penh Gendarmerie បាន post ទាក់ទងនឹងការជម្រិតប្លន់ទាប្រាក់ មួយលានដុល្លារ។ មុននេះបន្តិច មានករណីឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់…

ពេលនេះបវរកញ្ញាកម្ពុជាបានទៅដល់ប្រទេសថៃ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកម្មវិធីបវរកញ្ញាពិភពហើយ
ព័ត៌មានជាតិ

ពេលនេះបវរកញ្ញាកម្ពុជាបានទៅដល់ប្រទេសថៃ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកម្មវិធីបវរកញ្ញាពិភពហើយ

បវរកញ្ញាតំណាងប្រទេសកម្ពុជាកញ្ញា លីវ ជីលី ពេលនេះបានទៅដល់ប្រទេសថៃដោយសុវត្ថិភាពហើយ។ ស្របជាមួយគ្នានេះដែរ​ បវរកញ្ញាកម្ពុជា កញ្ញា លីវ ជីលី ក៏ទទួលបានការស្វាគមន៍ និង ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីប្រទេសថៃផងដែរ។ ពេលនេះផងដែរកញ្ញា លីវ ជីលី កំពុងតែស្ថិតនៅក្នុងធ្វើចត្តាឡីស័ករយៈពេល១៤ ជាមួយនិងបវរកញ្ញាដែលមកពីទូទាំងពិភពលោក ដើម្បីរួមគ្នាទប់ស្កាត់និងការពារ ពីជឺងឺCovid-19 មុនពេលថ្ងៃប្រកួតមកដល់។ បើយោងតាមកាលវិភាគការប្រកួតកម្មវិធីបវរកញ្ញាពិភពលោក ឬ Miss Grand International គឺនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ ក្រោយរយៈពេលចត្តាឡីស័ក១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០២១ ដល់ ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១។ ហេតុដូច្នេះសូមពុកម៉ែបងប្អូនកុំភ្លេចរងចាំទស្សនា និង…

ផ្លែឈើល្អបំផុតទាំង ៥ សម្រាប់ការសម្រកទម្ងន់ ការរំលាយអាហារ និងភាពស៊ាំ
សម្រង់

ផ្លែឈើល្អបំផុតទាំង ៥ សម្រាប់ការសម្រកទម្ងន់ ការរំលាយអាហារ និងភាពស៊ាំ

ផ្លែឈើគឺជាថាមពលនៃសារធាតុចិញ្ចឹមផ្សេងៗ។ ពួកគេមិនត្រឹមតែផ្ទុកមាតិកាជាតិសរសៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ទុកនូវវីតាមីននិងជាតិរ៉ែផ្សេងៗដែលអាចធ្វើឱ្យមានភាពអស្ចារ្យសម្រាប់សុខភាពទូទៅការសម្រកទម្ងន់និងការរំលាយអាហាររបស់យើង។ ខាងក្រោមនេះជាផ្លែឈើ ៥ ប្រភេទដែលមានសុខភាពល្អបំផុតដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖ 1. Berries (ផ្លែប៊ឺរី) ក្រុមរបស់ផ្លែប៊ីរីដែលមានជីវជាតិល្អមានដូចជា៖ blackberries, cranberries, strawberries or blueberries។ ផ្លែប៊ឺរីក្រៅពីសំបូរទៅដោយជាតិសរសៃច្រើន ផ្លែប៊ឺរីក៏មានជាតិខ្លាញ់ទាបមានបរិមាណកាឡូរីទាបហើយផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដង់ស៊ីតេជាតិខនិជនិងវីតាមីនខ្ពស់របស់វាធ្វើឱ្យវាក្លាយជាប្រភេទផ្លែឈើដ៏ល្អបំផុតក្នុងការប្រើប្រាស់។ អ្នកអាចមានពួកគេនៅក្នុងទម្រង់ទាំងមូលរបស់ពួកគេដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា។ 2. Apple (ផ្លែប៉ោម) ផ្លែប៉ោមគឺជាផ្លែឈើមួយប្រភេទដែលអាចផ្តល់អត្ថប្រយោជន៍ច្រើនក្នុងការសម្រកទម្ងន់របស់អ្នក។ ហើយវាសំបូរទៅដោយជាតិសរសៃចំណីអាហារសារធាតុ Flavonoids និង Beta-carotene ផ្លែប៉ោមជួយអ្នកក្នុងការបង្កើនកម្រិតនៃការឆ្អែតរបស់អ្នកការពារអ្នកមិនឱ្យទទួលទានច្រើនពេក។ ជាតិសរសៃរលាយដែលមាននៅក្នុងផ្លែឈើមួយនេះ វាជួយក្នុងការទាញទឹកចេញពីបំពង់រំលាយអាហាររបស់អ្នកដែលទីបំផុតបង្កើតទៅជាសារធាតុដែលមានរាងដូចជែល។ វាធ្វើឱ្យការរំលាយអាហារយឺតជាងមុននិងជួយរុញលាមកតាមពោះវៀនយ៉ាងរលូនដោយជួយទាំងការរំលាយអាហារនិងស្រកទំងន់។ 3. Watermelon…

ឱកាសល្អសម្រាប់និស្សិតដែលចង់ទៅបន្តរការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសឥណ្ឌា
ព័ត៌មានជាតិ

ឱកាសល្អសម្រាប់និស្សិតដែលចង់ទៅបន្តរការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសឥណ្ឌា

កាលពីព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២១ Page ផ្លូវការរបស់ ក្រសួងអប់រំយុវជន និង កីឡា ឬ (MoEYS Cambodia) បានបង្ហោះជាមួយនូវរូបភាពមួយសន្លឹកទាក់ទងនឹងការផ្តល់អាហារូបករណ៍ ថ្នាក់បណ្ឌិតនៅប្រទេសឥណ្ឌា។ សម្រាប់និស្សិតខ្មែរដែលចង់ទៅរៀនបន្តរនៅប្រទេសឥណ្ឌា សូមប្រញាប់រួសរាន់ដាក់ពាក្យ ព្រោះអាហារូបករណ៍ចំនួនមួយពាន់កន្លែងមានសម្រាប់​ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ មិនមែនសម្រាប់តែនិស្សិតខ្មែរឡើយ។ សម្រាប់ការចុះឈ្មោះប្រឡងយកអាហារូបករណ៍និស្សិតទាំងអស់អាចចុះឈ្មោះតាម Link ដែលមាននៅខាងក្រោមនេះ ឬ ចូលទៅកាន់ Page ផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលមានឈ្មោះ MoEYS Cambodia បាន។ អាហារូបករណ៍​​​ថ្នាក់​បណ្ឌិត​​​សិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់​និស្សិត​នៃ​បណ្ដា​ប្រទេស​ទាំង​អស់​ជា​សមាជិក​អាស៊ាន –…

លោកជំទាវជាច្រើនរូបងាកមកប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប
ព័ត៌មានជាតិ

លោកជំទាវជាច្រើនរូបងាកមកប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប

យោងតាមការPost របស់ Page Samdech Hun Sen, Cambodian Prime Minister បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតមួយសន្លឹករបស់លោកជំទាវជាច្រើនរូប ដោយដៃរបស់លោកជំទាវៗបានកាន់ជាមួយនឹងកាបូបម្នាក់មួយដោយការបូបនោះ គឺជាការឆ្នៃប្រឌិតរបស់កូនខ្មែរនៅសៀមរាប។ ពិតជាមិនសរសើរមិនបានមែន ដោយកូនខ្មែរអ្នកសៀមរាមមានសមត្ថភាពក្នងការឆ្នៃកាបូបសម្រាប់ប្រើប្រាស់ ហើយទាក់ទាញដល់ចិត្តលោកជំទាវៗឲ្យទិញរបស់ខ្លួនប្រើបាន។ កាបូបដែលឆ្នៃប្រឌិតឡើងដោយដៃរបស់កូនខ្មែរអ្នកនៅខេត្តសៀមរាប មើលទៅពិតជាមានភាពស្រស់ស្អាតហើយស៊ីវីល័យមែនទែន។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុងក្នុងការPost លើPage Samdech Hun Sen, Cambodian Prime Minister សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃនិងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី៕…

អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​បង្ក្រាបក្រុមបាតុករ​ដោយ​ហិង្សា​នៅ​មីយ៉ាន់ម៉ា
ពិភពលោក

អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​បង្ក្រាបក្រុមបាតុករ​ដោយ​ហិង្សា​នៅ​មីយ៉ាន់ម៉ា

បើយោងតាមការPostរបស់ VOA Khmer ទាក់ទងនិងការធ្វើបាតុកម្មនៅប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២១ ក្រោយក្រុមយោធាបង្ក្រាបក្រុមបាតុករដោយការប្រើហិង្សា។ ខាងក្រោមនេះជាអត្ថបទទាំងស្រុងដែលVOA Khmer បានPost៖ អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​មីយ៉ាន់ម៉ា។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បានថ្កោលទោស យោធាមីយ៉ាន់ម៉ា​ ដែល​បាន​បាញ់​ទៅ​លើ​ក្រុម​បាតុករ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ដែល​បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៨ នាក់​​ស្លាប់ ហើយមនុស្ស​ចំនួន​ជាង ៣០ នាក់​ផ្សេង​ទៀត​រងរបួស។ នេះ​គឺ​ជា​ថ្ងៃ​ដែល​មាន​បាតុករ​ស្លាប់​ច្រើន​បំផុត​ ចាប់​តាំង​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​អស់​រយៈពេល​រាប់​សប្ដាហ៍​មក។ អាន​ព័ត៌មាន​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា៖ khmer.voanews.com/z/2886 ប្រភព៖ VOA Khmer

គ្រូបង្វឹកថ្មីរបស់ក្លិប Sri Pahang ថាមិន​ស្មានថាក្លិប​ម៉ាឡេស៊ីមួយនេះ សូម្បីបន្ទប់​ទឹក​សម្រាប់​កីឡាករ​ក៏​គ្មានដែរ
កីទ្បា

គ្រូបង្វឹកថ្មីរបស់ក្លិប Sri Pahang ថាមិន​ស្មានថាក្លិប​ម៉ាឡេស៊ីមួយនេះ សូម្បីបន្ទប់​ទឹក​សម្រាប់​កីឡាករ​ក៏​គ្មានដែរ

គ្រូបង្វឹក​ថ្មីសញ្ជាតិអាមេរិក – អាឡឺម៉ង់លោក Thomas Dooley បានសារភាពថា លោកមានការភ្ញាក់ផ្អើលដែលមក​ដល់​ម៉ាឡេស៊ី​ហើយ​ឃើញថាក្រុមធំដូចជាក្រុម Sri Pahang FC មិនមានរចនាសម្ប័ន្ធល្អៗសម្រាប់កីឡាកររបស់ពួកគេហ្វឹកហាត់ទេ។ យោងតាមសេចក្តីថ្លែងការណ៍មួយនៅក្នុងកាសែត New Straits Times អ្វីដែលក្លិប Sri Pahang មានគឺដូចជាក្លឹបពាក់កណ្ដាលអាជីពមកពីលីគទី​៨របស់អាឡឺម៉ង់ ដែលពួកគេមិនមានបន្ទប់ស្លៀកពាក់ និងគ្មានបន្ទប់ទឹកសម្រាប់កីឡាករ។ កន្លែងហ្វឹកហាត់ដែលលោក Dooley និយាយ​សម្ដៅទៅ​លើ​គឺទីលានហ្វឹកហាត់នៅ Taman Gelora, Kuantan, រដ្ឋ Pahang ។ “ខ្ញុំបានមកមើលកន្លែងហ្វឹកហាត់ មិនមានបន្ទប់ផ្លាស់សំលៀកបំពាក់ទេ។…

ទៅ​ដក​លុយ​តាម​ទូ ATM ត្រូវ​ប្រយ័ត្ន​រឿង ៣ ​នេះ ប្រយ័ត្ន Hacker ធ្វើស៊ី​លេខ​កូដ​បើក​លុយ​អស់
បច្ចេកវិទ្យា

ទៅ​ដក​លុយ​តាម​ទូ ATM ត្រូវ​ប្រយ័ត្ន​រឿង ៣ ​នេះ ប្រយ័ត្ន Hacker ធ្វើស៊ី​លេខ​កូដ​បើក​លុយ​អស់

បច្ចុប្បន្ន​បច្ចេកវិទ្យា​កាន់​តែ​ជឿនលឿន ហើយ​ក្នុង​មធ្យោបាយ​នៃ​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ មនុស្ស​ជា​ច្រើន​ក៏​មាន​ការ​យល់ដឹង ដោយ​ប្តូរ​ពី​ទម្លាប់​សន្សំ​លុយ​ក្នុង​ផ្ទះ មក​ដាក់​ក្នុង​ធនាគារ​ដែល​គិត​ថា​វា​មាន​សុវត្ថិភាព​ជាង។ ជា​ការ​ពិត​នៅ​ពី​ក្រោយ​របស់​ដែល​មាន​ប្រយោជន៍​បំផុត ក៏​វា​មាន​ហានិភ័យ​គ្រោះថ្នាក់​បំផុត​ដែរ ប្រសិន​អ្នក​មាន​ការ​ថ្លោះធ្លោយ ឬ​មិន​ប្រយ័ត្ន​ត្រង់​ប្រការ​ណា​មួយ។ ជាក់ស្តែង​ដូច​ជា​ការ​ទៅ​ដក​លុយ​តាម​ទូ ATM ដោយ​ប្រើប្រាស់​កាត អ្នក​គួរ​តែ​ប្រយ័ត្ន​នៅ​ ៣ ចំណុច​ដូច​ខាងក្រោម ដែល​ពួក Hacker អាច​ធ្វើ​ការ​លួច​យក​ព័ត៌មាន​របស់​យើង​បាន៖ ៣) Card Reader ​ក្លែងក្លាយ នៅ​តាម​ម៉ាស៊ីន ATM ខ្លះ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​គួរ​មាន​ការ​ប្រយ័ត្ន​ចំពោះ​បញ្ហា ការ​បន្លំ​ដាក់ Card Reader ក្លែងក្លាយ។ មុន​សម្រេច​ចិត្ត​ដាក់​កាត​ចូល អ្នក​ត្រូវ​ចំណាយ​ពេល​បន្តិច​មើល​ឲ្យ​បាន​ល្អិតល្អន់​នៅ​ទីតាំង​ញាត់​កាត…