លោក William Guang ប៊ិះនឹងត្រូវក្លាយជាជ្រូកខ្វៃរបស់មេឧក្រិដ្ឋជន ដែលបានស្លាប់ក្នុងហេតុការណ៍ចាប់ជម្រិតទារប្រាក់មួយលានដុល្លារ

១២១២១២១២
ការផ្សាយពាណិជ្ជកម្ម

ក្រោយពីហេតុការណ៍បង្រ្កាបឧក្រិដ្ឋជនចំនួនបួននាក់ កាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២១ របស់កងរាជអាវុធហាត់រាជធានីភ្នំពេញរួចមក មកដល់ថ្ងៃទី២ខែមីនាឆ្នាំ២០២១ នេះ ស្រាប់តែលោក William Guang បានបង្ហោះរូបភាពពីរសន្លឹកអមជាមួយនឹងសារបន្តិចបន្តួចពាក់ព័ន្ធជាមួយមេឧក្រិដ្ឋជនដែលបានស្លាប់ទៅនោះ។

១១២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក William Guang បានសរសេររៀបរាប់នៅលើ Facebook របស់លោកផ្ទាល់យ៉ាងដូច្នេះថា

ការផ្សាយពាណិជ្ជកម្ម

“ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេដ ។
កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នា ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន ?”

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាមការPost របស់លោក William Guang  បញ្ជាក់ឲ្យឃើញថា នេះជាសំណាងមួយរបស់លោក ដែលលោកមិនបានទទួលយកមេឧក្រិដ្ឋជននោះមកធ្វើជាអ្នកបើកឡាន ឬ អង្គរក្សតាមការស្នើរសុំរបស់មេឧក្រិដ្ឋជននោះ។

ការផ្សាយពាណិជ្ជកម្ម
ង្
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ William Guang

អត្ថបទដោយ៖ Mr. Fun Cambodia

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម