បើយោងតាមការPostរបស់ VOA Khmer ទាក់ទងនិងការធ្វើបាតុកម្មនៅប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២១ ក្រោយក្រុមយោធាបង្ក្រាបក្រុមបាតុករដោយការប្រើហិង្សា។
ខាងក្រោមនេះជាអត្ថបទទាំងស្រុងដែលVOA Khmer បានPost៖




អង្គការសហប្រជាជាតិថ្កោលទោសការបង្ក្រាបដោយហិង្សានៅមីយ៉ាន់ម៉ា។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានថ្កោលទោស យោធាមីយ៉ាន់ម៉ា ដែលបានបាញ់ទៅលើក្រុមបាតុករនៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យនៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលបង្កឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៨ នាក់ស្លាប់ ហើយមនុស្សចំនួនជាង ៣០ នាក់ផ្សេងទៀតរងរបួស។
នេះគឺជាថ្ងៃដែលមានបាតុករស្លាប់ច្រើនបំផុត ចាប់តាំងពីមានការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាអស់រយៈពេលរាប់សប្ដាហ៍មក។
អានព័ត៌មានអំពីស្ថានភាពនៅមីយ៉ាន់ម៉ា៖ khmer.voanews.com/z/2886

ប្រភព៖ VOA Khmer

