បវរកញ្ញាតំណាងប្រទេសកម្ពុជាកញ្ញា លីវ ជីលី ពេលនេះបានទៅដល់ប្រទេសថៃដោយសុវត្ថិភាពហើយ។ ស្របជាមួយគ្នានេះដែរ បវរកញ្ញាកម្ពុជា កញ្ញា លីវ ជីលី ក៏ទទួលបានការស្វាគមន៍ និង ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីប្រទេសថៃផងដែរ។ ពេលនេះផងដែរកញ្ញា លីវ ជីលី កំពុងតែស្ថិតនៅក្នុងធ្វើចត្តាឡីស័ករយៈពេល១៤ ជាមួយនិងបវរកញ្ញាដែលមកពីទូទាំងពិភពលោក ដើម្បីរួមគ្នាទប់ស្កាត់និងការពារ ពីជឺងឺCovid-19 មុនពេលថ្ងៃប្រកួតមកដល់។









បើយោងតាមកាលវិភាគការប្រកួតកម្មវិធីបវរកញ្ញាពិភពលោក ឬ Miss Grand International គឺនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ ក្រោយរយៈពេលចត្តាឡីស័ក១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០២១ ដល់ ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១។

ហេតុដូច្នេះសូមពុកម៉ែបងប្អូនកុំភ្លេចរងចាំទស្សនា និង ផ្តល់ជាកម្លាំងចិត្តដល់ បវរកញ្ញាកម្ពុជាទាំងអស់គ្នាផង។
ពុកម៉ែបងប្អូនអាចទស្សនាពីការប្រកួតនិងគាំទ្របវរកញ្ញាកម្ពុជាបានតាមរយៈ Page Miss Grand International និង Liv Chily Official បាន។


អត្ថបទដោយ៖ Mr. Fun Cambodia

