ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១ ក្រោយពីសម្ថតកិច្ចបានស៊ើប និងស្រាវជ្រាវរួចមក ពេលនេះសម្ថតកិច្ចអាចសន្និដ្ឋានបានថា ជនដល់ដៃដែលមានសម្លា ប់នារី នារីរង គ្រោះ ឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មានមុខរបរ ជា បុគ្គលិកបម្រើការក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែតនោះ មិនមែនជាជនជាតិចិនឡើយ។


សមត្ថកិច្ចបានបញ្ជាក់ទៀតថា ហើយចំពោះជនសង្ស័យខាងលើ គឺជាជនជាតិខ្មែរ មិនមែនជាជនជាតិចិនដែលជាសង្សាររបស់នារី រ ង គ្រោះ ដូចដែលមានការបង្ហោះតាមបណ្តាញសង្គម Facebook នោះឡើយ ។ យ៉ាងណាក៏ដោយ ជននោះសមត្ថកិច្ចក៏កំពុងតែតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ហើយ ។
ករ ណីឃា តក ម្មខាងលើនេះ ត្រូវបានគេប្រទះឃើញនារី រង គ្រោះដេ កស្លា ប់ និងបង្កភ្ញាក់ផ្អើលឡើងនាយប់ថ្ងៃទី២ មីនា ២០២១ នៅក្នុងបន្ទប់លេខ៥ ជាន់ទី១ នៃបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ។
ដំបូងឡើយ គេសន្និដ្ឋានថា នារីរងគ្រោះដែលបានស្លា ប់អាចបណ្តាលមកពីករណី រំ លោ ភស ម្លាប់ ដោយសារការប្រទះឃើញ នូវសា កស ពរបស់នារីរង គ្រោះនោះ ដេកស្រា ត អា ក្រា តកាយ ព្រមទាំងមានរបួសចំត្រង់កថែមទៀតផង។
តែយ៉ាងណាមិញ តាមការបកស្រាយ ពីលោក វីរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា យោងតាមការធ្វើកោ ស ល្យវិច័យ លើសាកស ពស្ត្រី រងគ្រោះរួចមក ក្រុមគ្រូពេទ្យជំនាញ បានសន្និដ្ឋានថា នារីរងគ្រោះ មិនត្រូវបានឃា តកររំលោ ភឡើយ តែបើផ្អែកលើ របួសស្នាមហើមលើផ្ទៃមុខ និង ដេកទាំងអា ក្រាត កាយនេះ អាចទំនងជា នារីម្នាក់នោះមិនព្រមតាមសម្របតាមជនដៃដល់ ទើបបណ្តាលឲ្យជនដៃដល់ចា ក់ស ម្លា ប់ហើយ ប្រមូលយកគ្រឿងអលង្ការជាប់ខ្លួនទៅទាំងអស់បែបនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោម ៖




អត្ថបទដោយ៖ Mr. Fun Cambodia

