កាលពីរសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ យោងតាម Page ផ្លូវការរបស់ ក្រសួងអប់រំយុវជន និង កីឡា ដែលមានឈ្មោះថា MoEYS Cambodia បានបង្ហោះនូវព័ត៌មានមួយទាក់ទងនឹងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ ដូច្នេះសម្រាប់បងប្អូនសិស្សានុសិស្សដែលមានបំណងចង់ទៅបន្តរការសិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី អាចដាក់ពាក្យបានតាមរយៈLink ដែ់លមានទៅខាងក្រោយ ឬ ចូលទៅកាន់Page ក្រសួងអប់រំយុវជន និង កីឡា ដែលមានឈ្មោះថា MoEYS Cambodia ក៏បាន។
សូមអានព័ត៌មានលំអិតខាងក្រោម៖
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដល់និស្សិតកម្ពុជាសិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី
ក្រសួងអប់រំ និងវប្បធម៌នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន៥កន្លែង ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ចំនួន១៨០កន្លែង និងថ្នាក់បណ្ឌិតចំនួន១០ កន្លែងជូនដល់និស្សិតកម្ពុជា។
– ដាក់ពាក្យ៖ www.dikti.kemdikbud.go.id
– ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១
#scholarship #indonesia










ប្រភព៖ MoEYS Cambodia
អត្ថបទដោយ៖ Mr. Fun Cambodia

