
ពិតជាមិនធម្មតាមែន!! យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក
ភ្នំពេញ៖ សំលៀកបំពាក់បង្កើតថ្មីរបស់គម្រោង «Mars Concept» ដោយកូនខ្មែរ បានដាក់សម្ពោធជាផ្លូវការរួមជាមួយការដាក់តាំងបង្ហាញនៅទីតាំង និងការដើរបង្ហាញម៉ូដសំលៀកបំពាក់ នៅហាងកាហ្វេក្បែររបងបែបច្នៃប្រឌិតមួយកាលពីថ្ងៃទី០៧ ខែកុម្ភៈកន្លងមកនេះ។ ក្រុមអ្នកច្នៃបង្កើតវ័យក្មេងទាំង៣រូប បានរួមគំនិតនិងច្នៃបង្កើតសំលៀកបំពាក់ «Street Wear» ក្នុងគម្រោង «Mars Concept» ដែលជាឈ្មោះម៉ាកក្នុងស្រុកមួយក្នុងចំណោមម៉ាកច្នៃបង្កើតថ្មីផ្សេងៗទៀតសម្រាប់គ្រប់លំដាប់អតិថិជនទាំងអស់ ជាពិសេសយុវវ័យសម័យថ្មីនេះ។ គម្រោង «Mars Concept» ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្តល់នូវគំនិតទូទៅលើការបង្កើតថ្មីលើសំលៀកបំពាក់ និងសម្ភារៈដែលមនុស្សប្រើប្រាស់ទូទៅក្នុងវិស័យម៉ូដ (Fashion) គ្រប់ទម្រង់ ក្រោមគំនិតជាក្តីស្រមៃនៃការរស់នៅភពផ្សេងៗដែលប្រហាក់ប្រហែលនឹងភពផែនដីដែលមនុស្សកំពុងរស់នៅ។ តាមរយៈការផ្សព្វផ្សាយ និងរៀបរាប់ពីគម្រោង «Mars Concept» របស់អ្នកបង្កើតទាំង៣រូប បានឲ្យដឹងថា…




















