លោក ខាន់ ស៊ីអឿន​ និង លោក ចឺម ចេញMVថ្មី បទ កម្ពស់មួយម៉ែត្រពីដី ប្លែកហួសពីការរំពឹងទុក (មានវីឌីអូ)

លោក ខាន់ ស៊ីអឿន​ និង លោក ចឺម ចេញMVថ្មី បទ កម្ពស់មួយម៉ែត្រពីដី ប្លែកហួសពីការរំពឹងទុក (មានវីឌីអូ)
ការផ្សាយពាណិជ្ជកម្ម

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយនូវវត្តមានរបស់តារាចម្រៀងកម្ពុជាក្រោម ដែលច្រកក្នុងផលិតកម្ម សាន់ដេ គឺ លោក ខាន់ ស៊ីអឿន។

138824220_1893457534135938_6185220890485141403_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក ខាន់​ ស៊ីអឿន ជាតារាចម្រៀង កម្ពុជាក្រោមមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រលាញ់គ្នាយូរម៉េចស្ទាវ” ដែលមានការគាំទ្រខ្លាំងមែនទែនក្នុងកំឡុងឆ្នាំ២០១៩។ បើគិតមកដល់ពេលបច្ចុប្បន្ន បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ របស់លោក ខាន់ ស៊ីនអឿន មានការទស្សនារហូតដល់ជាង ម្ភៃប្រាំលានដង (25M views)។

ការផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីលោក ខាន់ ស៊ីអឿន  ឈានជើងចូលក្នុងផលិតកម្ម សាន់ដេ សង្កេតឃើញថា​ ភាគច្រើនលោកចាប់ដៃគូច្រៀងជាមួយលោក ចឺម ។ សន្ទុះនៃការគាំទ្ររបស់លោកក៏មានកាន់តែខ្លាំង និង មានអ្នកស្គាល់កាន់តែច្រើនផងដែរ។ ដូចជាបទ សប្បាយយំ ជាដើម គឺមានការគាំទ្រខ្លាំងដោយមានអ្នកទស្សនារហូតដល់ជិត ដប់ពីរលានដង (12M views) ក្នុងរយៈពេលត្រឹមតែប្រាំខែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម
107745524_2687535691464444_8980985937748165652_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហើយថ្មីៗនេះផងដែរ បទ កម្ពស់មួយម៉ែត្រពីដី របស់តារាចម្រៀងទាំងពីរដួងនេះ ក៏បានចេញ Music Video ជាផ្លូវការ ដោយភាពភាពប្លែកខ្លាំង អមទៅដោយទេសភាពស្រស់ស្អាតថែមទៀតផង។

កុំឲ្យខាតពេលយូរ សូមទស្សនាវីឌីអូនៅខាងក្រោមទាំងអស់គ្នា៖

ការផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ Mr. Fun Cambodia

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម