កោះព្រហ្មចារីយ៍​តំបន់​ទេសចរណ៍ថ្មី នា​ដី​ខេត្តក្រចេះ

កោះព្រហ្មចារីយ៍
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ មានកោះដ៏ទាក់ទាញមួយត្រូវបានគេល្បីតៗគ្នាថា មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារី ដោយការជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន។

Vuth_1567853829_99091_48265
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កោះព្រហ្មចារីយ៍ ជាផលិតផលទេសចរណ៍ដ៏សំខាន់មួយរបស់សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ១៧គីឡូម៉ែត្រពីទីរួមខេត្ត។ លោក ចាន់ សុគន្ធី បានអំពាវនាវផ្សព្វផ្សាយតាមរយៈសារព័ត៌មានដែលរួមដំណើរជាមួយគ្នានោះ ទៅកាន់ភ្ញៀវទេសចរថា គួរតែទៅទស្សនាកោះសហគមន៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយនោះ ពិសេសគឺដើម្បីបានទស្សនាសត្វផ្សោត សត្វក្ដាន់ដែលសុទ្ធតែជាសត្វកម្រ ។

ការផ្សាយពាណិជ្ជកម្ម

មកទស្សនាកោះព្រហ្មចារីយ៍ដែលមានទេសភាពព្រៃឈើ ព្រៃលិចទឹកមានក្បូរក្បាច់ល្អពីធម្មជាតិ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចសាច់នារីក្រមុំព្រហ្មចារីយ៍ ឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងបានទស្សនាទេសភាពដងទន្លេមេគង្គផងដែរ។

F9304A83_19C9_42E3_8F42_BA7B0C50
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោកអនុប្រធានមន្ទីរ ប៉ុន សំបូរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយឡើងនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅដោយដាក់ឈ្មោះជាផ្លូវការថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ ជ្រោយបន្ទាយ។

ការផ្សាយពាណិជ្ជកម្ម

ការបង្កើតសហគមន៍នេះមានគោលបំណង ដើម្បីផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋាន មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន ព្រមទាំងអាចទទួលបានផលប្រយោជន៍ពីទេសចរណ៍ លើកកម្ពស់ជីវភាព កាត់បន្ថយការចំណាកស្រុក ។

ពិសេសគឺដើម្បីចូលរួមការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ មានដូចជាធនធានព្រៃឈើ សត្វព្រៃ ពិសេសគឺសត្វក្ដាន់ សត្វផ្សោត។

ការផ្សាយពាណិជ្ជកម្ម
C301ED9D_56D4_438E_B32D_08FDCCB1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងសហគមន៍មានសក្ដានុពលទេសចរណ៍ជាច្រើន ដូចជា ដងទន្លេមេគង្គដែលមានភាពទាក់ទាញយ៉ាងសំខាន់ កោះព្រហ្មចារីយ៍ដែលជាសម្បុកនៃទេសភាពដ៏ស្រស់ត្រកាលចម្រុះសម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពិសេសគឺការទៅទស្សនាសត្វក្ដាន់ដែលជាសត្វកម្រហើយនៅមានវត្តមានក្នុងតំបន់នេះ និងសក្ដានុពលផលិតផលទេសចរណ៍ជាច្រើនទៀត។

ក្រៅពីនេះ ភ្ញៀវទេសចរអាចជិះទូក-កាណូតទស្សនាតាមដងទន្លេ ដើម្បីមើលសត្វផ្សោត និងទៅលេងលើកោះព្រហ្មចារីយ៍ ស្ទួចត្រី ពិចនិកនៅលើកោះ និងសកម្មភាពទេសចរណ៍ជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម
03804C8F_BE61_4A5D_8126_10F9B489
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោកបានបន្តថា តាមរយៈផែនការបង្កើតសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ នូវមានសកម្មភាពមួយចំនួនដែលត្រូវអនុវត្តន៍ជាបន្តទៀត ដូចជា វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគណៈកម្មការ និង

សមាជិក សមា ជិកាសហគមន៍ ទៅលើមូលដ្ឋានគ្រឹះក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ការគ្រប់គ្រងផលិតផល និងសេវាកម្មអេកូទេសចរណ៍ ការគ្រប់គ្រងរដ្ឋបាលថ្នាក់សហគមន៍ ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងកាកសំណល់ក្នុងវិស័យទេសចរណ៍ ការធ្វើទីផ្សារ និងផ្សព្វផ្សាយកម្រិតសហគមន៍ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

បើតាមលោក ប៉ុន សំបូរ ដំណើរដើមទងនៃការដាក់ឈ្មោះកោះធម្មជាតិកណ្ដាលដងទន្លេមេគង្គមួយនេះ គឺពីដំបូងឡើយ អ្នកស្រុកនៅទីនោះហៅកោះនេះថា

កោះយ៉ៃ ប៉ុន្តែក្នុងពេលដែលឯកឧត្តម ឡូយ សុផាត នៅធ្វើជាអភិបាលខេត្តក្រចេះ ឯកឧត្តមបានចុះទៅសិក្សាស្រាវជ្រាវនៅលើកោះនេះមុនគេ ហើយដោយឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីរមណីយ ដែលប្រៀបដូចជានារីក្រមុំព្រហ្មចារីយ៍ ហើយមិនទាន់មានអ្នកណាទៅលេងកម្សាន្តផងនោះ ឯកឧត្តមក៏សម្រេចជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា កោះព្រហ្មចារីយ៍ តែម្ដងទៅ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ក្រសួងទេសចរណ៍

អត្ថបទនិងរូបភាព៖ AKP

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម