កវីនិពន្ធ គួច ម៉េងលី បើកចំហរដល់មហាជនចូលរួមសម្ពោធសៀវភៅថ្មីដោយសេរី!

កវីនិពន្ធ គួច ម៉េងលី បើកចំហរដល់មហាជនចូលរួមសម្ពោធសៀវភៅថ្មីដោយសេរី!
ការផ្សាយពាណិជ្ជកម្ម

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដែល​សាធារណជន​ទូទៅ​ស្គាល់​ថា​ ​ជា​អ្នកនិពន្ធ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ ​និង​មាន​ប្រជាប្រិយ​មួយ​រូប​ ​បាន​បើកចំហ​រ​ ​និង​អនុញ្ញាត​ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​ ​អន្តរជាតិ​ ​និង​សាធារណជន​ទូទៅ​ ​ចូលរួម​ពិធីសម្ពោធ​សៀវភៅ​ស្នាដៃ​និពន្ធ​លើក​ទី​៨​ ​របស់​ខ្លួន​ដោយសេរី​។​

​ស្នាដៃ​របស់​អ្នកនិពន្ធ​ គួ​ច​ ​ម៉េង​លី​ ​លើក​នេះ​ ​ជា​កម្រង​កំណាព្យ​ដែល​ខុសប្លែក​ពីលើ​ក​មុន​ជា​ស្នាដៃ​ពាក្យរាយ​ ​ដែល​សៀវភៅ​មាន​ចំណងជើង​ថា​ ​«​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​ ​និពន្ធ​ឡើង​ដើម្បី​បញ្ជ្រាប​ពាក្យ​អប់រំ​ទូន្មាន​ ​ប្រៀនប្រដៅ​ ​លើកទឹកចិត្ត​ ​ការ​ប្រកបការងារ​ ​ការ​ធ្វើអាជីវកម្ម​ ​ភាពជា​អ្នកដឹកនាំ​ ​គុណ​តម្លៃ​នៃ​ការរៀបចំ​អភិវឌ្ឍ​ជា​បុគ្គលិក​ឆ្នើម​ ​ព្រមទាំង​បណ្ដុំ​នូវ​ចំណេះ​ដឹង​ផ្សេងៗ​ជាច្រើន​ទៀត​។​

ការផ្សាយពាណិជ្ជកម្ម

​កា​រដាក់​ឱ្យ​អាន​ ​និង​សម្ពោធ​ជា​ផ្លូវការ​នូវ​ ​«​កម្រង​កំណាព្យ​ពី​ដួងចិត្ត​»​ ​ដោយ​អ្នកនិពន្ធ​ គួ​ច​ ​ម៉េង​លី​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខ​នៅ​បណ្ណាគារ​ម៉ូ​នូ​មែន​ប៊ុ​ក​ ​ចាប់ពី​ម៉ោង​៩​ព្រឹក​តទៅ​។​

​គិត​ចាប់តាំង​ពី​និពន្ធ​សៀវភៅ​ ​រហូតមក​ទល់​ពេលនេះ​ ​កម្រង​ស្នាដៃ​និពន្ធ​របស់​កវីនិពន្ធ​ គួ​ច​ ​ម៉េង​លី​ ​បាន​ចំនួន​៨​ចំណង​ហើយ​។​ ​ក្នុង​នោះ​មាន​ដូចជា​ ​ទី​១​ ​អ្នកជា​មនុស្ស​ល្អ​ ​ល្អ​ប្រសើរ​ ​និង​ល្អ​អស្ចារ្យ​ ​ទី​២​ ​ទ​ស្សនៈ​អាជីវកម្ម​ គួ​ច​ ​ម៉េង​លី​ ​ទី​៣​ ​ជំនួប​តុ​កាហ្វេ​ ​រវាង​ដុក​ទ័​រ​ ​ម៉េង​លី​ ​និង​ខ្ញុំ​ ​ទី​៤​ ​ភ្នំដងរែក​ ​ទី​ពុំអាច​ភ្លេច​ ​ទី​៥​. ​១​០​៨​ ​ចក្ខុវិស័យ​ គួ​ច​ ​ម៉េង​លី​ ​ទី​៦​. ​គំនិត​រកស៊ី​ គួ​ច​ ​ម៉េង​លី​ ​ទី​៧​. ​បណ្ដុំ​ទស្សនៈ​ គួ​ច​ ​ម៉េង​លី​ ​និង​ចុងក្រោយ​នេះ​ ​គឺ​មាន​ចំណងជើង​ថា​ ​កម្រង​កំណាព្យ​ពី​ដួងចិត្ត​ គួ​ច​ ​ម៉េង​លី​។​

ការផ្សាយពាណិជ្ជកម្ម

​សូម​ជម្រាប​ថា​ ​រាល់​ថវិកា​បាន​ពី​កា​រលក់​សៀវភៅ​នេះ​ ​នឹង​បង្វិល​ចូល​ទៅ​មូលនិធិ​ម៉េង​លី​ ជេ. គួ​ច​ ​ដើម្បី​បម្រើ​ទៅ​នឹង​កិច្ចការ​ស​ប្បុ​រ​ធម៌​ដូចជា​ការ​បរិច្ចាគ​អាហារ​ ​សង់​សាលារៀន​ ​បណ្ណាល័យ​ ​ធ្វើ​ផ្លូវ​ ​សង់ស្ពាន​ ​សម្ភារ​សិក្សា​ ​និង​ចែក​កង់​ដល់​សិស្ស​ក្រីក្រ​សម្រាប់​រួមចំណែក​លើកស្ទួយ​វិ​ស័​យ​អប់រំ​នៅ​កម្ពុជា។

​រាល់​ស្នាដៃ​និពន្ធ​ដោយ​កវីនិពន្ធ​ គួ​ច​ ​ម៉េង​លី​ ​ក៏មាន​វត្តមាន​នៅ​លើទីផ្សារ ​បណ្ណាគារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​បណ្ដា​ខេត្ត​ ព្រមទាំង​​នៅ​ក្នុង​បណ្ណាល័យជាតិ​​ ​​គ្រឹះស្ថាន​សាធារណៈ​ ​និង​ឯកជន​ជាច្រើន​ផង​ដែរ​​៕​

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ interconrooster

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម