ព័ត៌មាន

សម្រង់ប្រសាសន៍ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី #កុំអានតែសៀវភៅជោគជ័យ!!!
សម្រង់

សម្រង់ប្រសាសន៍ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី #កុំអានតែសៀវភៅជោគជ័យ!!!

យុវជនសម័យនេះមួយចំនួន បើក្នុងផ្ទះគាត់មានសៀវភៅ១០ក្បាល គឺ៩​ក្បាលហើយដែលជាសៀវភៅនិយាយអំពីភាពជោគជ័យ។ ម្ង៉ៃៗពួកគាត់គិតតែរឿងជោគជ័យ អានតែសៀវភៅជោគជ័យ។ អ្នកខ្លះរៀនមិនទាន់​ចប់បាក់ឌុបផង ពួកគាត់ចង់ជោគជ័យ វក់ស្ដាប់តែអ្នកជោគជ័យ សង្វាត​អានតែសៀវភៅនិយាយអំពីភាពជោគជ័យ អានយូរៗទៅក៏សម្រេចចិត្តឈប់រៀន ទៅបើកអាជីវកម្មខ្លួនឯង។ ដល់ពេលទៅបើកទាំងក្នុងខ្លួនប្រហោងធ្លុងដូចស្គរ ពួកគាត់ក៏បរាជ័យ ក្ស័យទុន។ បើជាកូនអ្នកមាន គេក្ស័យទុនត្រឹម១០-២០ម៉ឺនដុល្លារ ម៉ែឪគេផ្ដល់លុយឱ្យថែមទៀត គេលើកទឹកចិត្តកូនគេទៀត ហើយគេចាត់ទុកជាពិសោធន៍ជីវិត។ ចុះយើងជាកូនអ្នកក្រ ទម្រាំសន្សំលុយបាន៤-៥ពាន់ដុល្លារ ទៅប្រវាស់​ពី​បងប្អូនផង មិត្តភក្តិផង ចុះបើក្ស័យទុន តើមានលុយឯណាសងគេវិញ? តើមាននរណាគេចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត? បើចង់បើកអាជីវកម្មខ្លួនឯងក៏បើកចុះ ប៉ុន្តែត្រូវរៀនឱ្យបានជ្រៅជ្រះ ធ្វើការឱ្យគេយកពិសោធន៍៤-៥ឆ្នាំសិន ហើយអានសៀវភៅឱ្យបានច្រើន ទើប​វាមានឱកាសជោគជ័យខ្ពស់។ ការអានសៀវភៅនេះទៀតសោត…

ពិតជាមិនអន់មែន! MVបទ ស្រលាញ់គេអស់ពេក របស់ លោក​ ដា ភ្លេង ចេញមកត្រូវសាច់រឿងមនុស្សស្មោះមួយភាគធំក្នុងសង្គមបច្ចុប្បន្នតែម្តង (មានវីឌីអូ)
សម្រង់

ពិតជាមិនអន់មែន! MVបទ ស្រលាញ់គេអស់ពេក របស់ លោក​ ដា ភ្លេង ចេញមកត្រូវសាច់រឿងមនុស្សស្មោះមួយភាគធំក្នុងសង្គមបច្ចុប្បន្នតែម្តង (មានវីឌីអូ)

ក្រោយពីស្ងប់ស្ងាត់មួយរយៈ តារាចម្រៀង និង ជាអ្នកនិពន្ធបទភ្លេង ប្រចាំផលិតកម្មទីក្រុងភាពយន្ត (Town Production) លោក ដា ភ្លេង បានចេញនូវMV ថ្មីរបស់ខ្លួនក្នុងបទ ស្រលាញ់គេអស់ពេក ដែលជាប្រភេទ Short film ពិតជាឡូយហើយចាក់ដោតខ្លាំងមែនទែន។ បញ្ជាក់ផងដែរថា សាច់រឿងMVបែប Short Film មួយនេះត្រូវបានដឹកនាំសម្តែងដោយ អ្នកដឹងនាំសម្តែងជើងចាស់ មានសមត្ថភាពមួយរូបក្នុងប្រទេសកម្ពុជា គឺលោក វ៉ាត លីម៉េង។ ចង់ដឹងកាន់តែច្បាស់ថាMVថ្មីរបស់លោក ដា ភ្លេង ស៊ីអារម្មណ៍យ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖…

សូមថែរក្សាសុខភាព! អាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃស្អែកនេះទៅ ដល់ថ្ងៃទី ១៩ ខែមករា
ព័ត៌មានជាតិ

សូមថែរក្សាសុខភាព! អាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃស្អែកនេះទៅ ដល់ថ្ងៃទី ១៩ ខែមករា

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាន និងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំនឹងខ្យល់ឦសានខ្លាំង។ – នៅថ្ងៃទី១៣ ដល់ ១៥ មករា ខ្យល់មូសុងឦសានបក់ខ្លាំង។ – នៅថ្ងៃទី១៦ ដល់ ១៩ មករា ខ្យល់មូសុងឦសានថមថយមកនៅត្រឹមកម្រិតពីមធ្យម ទៅបង្គួរ។ ស្ថានភាពអាកាសធានក្នុងអំឡុងថ្ងៃទី១៣ ដល់ ១៩ ខែមករា ២០២១ មានដូចតទៅ ៖ ១. នៅបណ្តាខេត្តតំបន់វាលទំនាបកណ្តាល…

រឿងចម្លែកៗទាំង ៥ យ៉ាងនៃតំបន់ត្រីកោណប៊ឺមូដា ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រក៏នៅមិនទាន់រកឃើញ
ប្លែកៗ

រឿងចម្លែកៗទាំង ៥ យ៉ាងនៃតំបន់ត្រីកោណប៊ឺមូដា ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រក៏នៅមិនទាន់រកឃើញ

ពិភពលោក ៖ បើយើងនិយាយពីអាថ៍កំបាំងពិភពលោកដែលចំលែកៗ ដែលសូម្បីតែវិទ្យាសាស្ត្រមិនទាន់មានការបកស្រាយច្បាស់លាស់នោះ ច្បាស់ណាស់ ប្រាកដជាតំបន់ត្រីកោះ ប៊ឺមូដា(Bermuda) ជាប់ចំណាត់ថ្នាក់កំពូល ក៏ព្រោះតែតែកន្លែងនោះ មានរឿងរ៉ាវអាថ៌កំបាំង ក៏ដូចជាអបិយជំនឿជាច្រើន ដែលមិនអាចបកស្រាយបាន។ យ៉ាងហោចណាស់ កាលពីសង្គ្រាមលោក មានយន្តហោះរបស់អាមេរិកជាង៧០គ្រឿង មនុស្សជាង៥០០០នាក់ កប៉ាលជាង១០០០គ្រឿង បានបាត់ខ្លួនក្រោយពេលឆ្លងកាត់តំបន់តំបន់ត្រីកោណប៊ឺមូដា យ៉ាងអាថ៍កំបាំងនិងគ្មានមូលហេតុ ដែលសូម្បីបំណែកផ្សេងៗក៏រកមិនឃើញសូម្បីតែបន្តិច។ ខាងក្រោមនេះជាទ្រឹស្តីដែលទាក់ទងនឹងអាថ៍កំបាំងតំបន់ត្រីកោណប៊ឺមូដា ៖ ១.មានមនុស្សភពផ្កាយ ដោយហេតុថា មានពាក្យចចាមអារ៉ាមជាច្រើន ដោយមានមនុស្សជាច្រើនបានធ្វើការឆ្លងកាត់តំបន់នោះគឺបានឃើញថាសហោះដ៏ធំមួយបានហោះចេញពីតំបន់នោះ ឯអ្នកខ្លះទៀតបានឃើញដុំភ្លើងដូចមនុស្សភពផ្កាយបានធ្វើការហោះនៅតំបន់នោះផ្ទាល់តែម្តង។ឯអ្នកខ្លះទៀតនិយាយថាតំបន់ត្រីកោណប៊ឺមូដា គឺជាផ្លូវទៅកាន់ភពមួយផ្សេងៗ ដែលមនុស្សភពផ្កាយ បានសាងសង់ឡើង។ ២.មានមនុស្សអាត្លង់ទិចរស់នៅក្រោមបាតសមុទ្រ តំបន់ត្រីកោណប៊ឺមូដាគឺជារឿងព្រេងដ៏ល្បីល្បាញនៅក្នុងសតវត្សទី២០ដែលទាក់ទងនឹងប្រជាជនអាត្លង់ទិចដែលរស់នៅក្រោមបាតសមុទ្រតែម្តង។គួរបញ្ជាក់ផងដែរតំបន់ត្រីកោណប៊ឺមូដាមានទីតាំងស្ថិតនៅភាគខាងលិច…

គ្រាន់តែរបស់ប្រើប្រាស់បែបហ្នឹងសោះ តែកុំមើលតម្លៃ ថ្លៃឡើងមហាសាល!
សម្រង់

គ្រាន់តែរបស់ប្រើប្រាស់បែបហ្នឹងសោះ តែកុំមើលតម្លៃ ថ្លៃឡើងមហាសាល!

ជាការពិតណាស់ គឺមានរបស់របរប្រើប្រាស់មួយចំនួន តាមពិតវាជារបស់របរដ៏សាមញ្ញ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ តែក៏មានការផលិតឡើងយ៉ាងពិសេសសម្រាប់ក្រុមអ្នកមាន ឬមហាសេដ្ឋីប្រើប្រាស់ ដែលមានតម្លៃថ្លៃមហាសាល ដែលយើងនឹកស្មានមិនដល់ថា គ្រាន់តែរបស់អ៊ីចឹងសោះ ក៏ចាំបាច់អីធ្វើថ្លៃៗអីបែបហ្នឹង? ដូច្នេះខាងក្រោមនេះ គឺជាការបើកបង្ហាញពីបញ្ជីនៃរបស់ដែលថ្លៃកំពូល មានចំនួន១៤ប្រភេទ! ១. ថ្នាំដុសធ្មេញ TheOdent មាន​តម្លៃដល់ទៅ ៩៩,៩៩ ដុល្លារ វាហាក់ដូចជាមិនមានអ្វីប្លែកពីថ្នាំដុសធ្មេញជីអង្កាមធម្មតាទេ ប៉ុន្តែ ថ្នាំដុសធ្មេញ TheOdent មាន​តម្លៃរហូតដល់ ៩៩,៩៩ ដុល្លារ វាត្រូវបានបង្កើតនូវថ្នាំដុសធ្មេញដែលមានសមាសធាតុដែលមានប៉ាតង់ពិសេសមួយដែលមានឈ្មោះថា រ៉ានីន បន្ទាប់ពីប្រើលើកដំបូងវាពង្រឹង និងការពារធ្មេញពេញមួយថ្ងៃ។ ២. កៅអីបង្គន់…

ប្រយ័ត្នស្ដាយក្រោយណា៎ប្អូនសិស្សទី ១២! មុនសម្រេចចិត្តរៀនសំណង់ស៊ីវិល គួរដឹងពីមុខវិជ្ជានេះឲ្យច្បាស់!
បច្ចេកវិទ្យា

ប្រយ័ត្នស្ដាយក្រោយណា៎ប្អូនសិស្សទី ១២! មុនសម្រេចចិត្តរៀនសំណង់ស៊ីវិល គួរដឹងពីមុខវិជ្ជានេះឲ្យច្បាស់!

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល។ រយៈ​ពេល​សិក្សា​ មាន​ចាប់​ពី ៣ឆ្នាំ រហូត​ដល់​ ៥ឆ្នាំ​ដើម្បី​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​វិស្វ​កម្ម​សំណង់​ស៊ីវិល ដែល​សកល​វិទ្យាល័យ​មួយ​ចំនួន​ហៅ​ថា បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​។ កម្រិត​សិក្សា​ប្រភេទនេះ​ ជា​ទូ​ទៅ​មាន​បញ្ចូល​នូវ​មេរៀន​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង រូប​វិទ្យា, គណិត​វិទ្យា, ការ​គ្រប់​គ្រង​គម្រោង, រចនានិង ប្រធាន​បទ​ទាក់​ទិន​នឹង​វិស្វ​កម្ម​សំណង់​ស៊ីវិល។ ពី​ដំបូង​ឡើយ​ ប្រធាន​បទ​ទាំង​នេះ​គ្រប​ដណ្តប់​​ទៅ​លើ​មុខវិជ្ជា​រាយ​រង​ដ៏ទៃ​ទៀតនៃ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិលស្ទើរ​តែ​ទាំង​អស់ ទោះ​​មិន​គ្របដណ្តប់​លើ​គ្រប់​មុខ​ក៏​ដោយ។ បន្ទាប់​មក​ទៀត ទើប​សិស្ស​អាច​ជ្រើស​រើស​នូវ​មុខ​វិជ្ជា​ជំនាញ​ចំនួន​មួយ ឬ​ច្រើនលើស​ពី​នេះ ក្នុង​ចំណោម​មុខ​វិជ្ជា​រាងយ​រង នៅ​ចុង​បញ្ចប់​នៃ​កម្រិត​បរិញ្ញាប័ត្រ​របស់សិស្ស​។ នៅ​ពេល​ដែល​និស្សិត​មិន​ទាន់​បាន​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​ (បរិញ្ញាប័ត្រអក្សរសាស្ត្រ​អង់​គ្លេស/បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​) នៅឡើយ​នោះ  សកល​វិទ្យាល័យ​នឹង​ផ្តល់​នូវ​លក្ខណៈ​សម្បត្តិ​កម្រិត​សិក្សា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម។ សកលវិទ្យាល័យ​ខ្លះ​ផ្តល់​ឲ្យ​សិស្ស​នូវ​ពាន​រង្វាន់​វិស្វ​កម្ម​សំណង់​ស៊ីវិល​សម្រាប់​សិស្ស​ដែល​បន្ត​ការ​សិក្សា​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាប័ត្រ​ហើយ  (អនុបណ្ឌិត​អក្សរ​សាស្ត្រ​អង់​គ្លេស/អនុបណ្ឌិត​វិទ្យាសាស្ត្រ​) ដែល​អាច​អនុញ្ញាត​ឲ្យ​សិស្ស​បន្ត​ការ​សិក្សា​តទៅ​មុខ​ទៀត​ក្នុង​ជំនាញ​ជាក់​លាក់​មួយ​ដែល​គេ​ចាប់​អារម្មណ៍​ ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ផ្នែក​វិស្វ​កម្ម​។…

បញ្ចៀសភាពស៊យ ដោយក្បួនទាំង៥!
ទស្សនៈ

បញ្ចៀសភាពស៊យ ដោយក្បួនទាំង៥!

ម៉ោះ! ខ្ញុំប្រាប់ក្បួនខ្លះៗ បើយើងគិតថាយើងស៊យ !!! ១. រកទិញផ្កាឈូកផ្កាម្លិះទៀនធូប។ បត់ជើងថ្វាយបង្គំមាតាបិតាយើងដែលជាព្រះរស់ក្នុងផ្ទះ សូមឱ្យលោកស្រោចទឹកឱ្យពរឱ្យជ័យដល់កូនទៅ។ ហើយខ្លួនដែលជាមាតាបិតាគេ កុំឱ្យសម្តីអាក្រក់ជេរប្រមាថដាក់កូនខ្លួនឯង។ គេថាគ្រូទាយម្តាយថា វាសក្តិសិទ្ធិណាស់។ ២. ទៅបរិច្ចាគឈាមឱ្យគេ បានជួយសង្គ្រោះជីវិតមនុស្សផង។ ៣. ទៅត្រាំទឹកសមុទ្រ ត្រាំដល់ក្បាល មុជឱ្យយូរឱ្យថាមពលធម្មជាតិនាំភាពស៊យចេញពីយើង។ ៤. ទៅចូលរួមពិធីមង្គលការដែលមានថាមពលល្អ យើងក៏បានស្រូបយកភាពល្អជ័យមង្គលខ្លះៗដែរ។ ហាមចូលរួមបុណ្យសព។ ៥. ទៅមើល ឬពរទារកទើបកើតក៏អាចនាំសំណាងឱ្យយើងដែរ។ សំខាន់បំផុតកុំសាងបាបបន្ថែមទៀតទៅបានហើយ យើងអាចគេចផុតតែគ្រោះតូចៗទេ បើសាងបាបកម្មជាតិមុនច្រើន ហើយមកថែមជាតិនេះទៀត គ្រូធំមកពីឋានណាក៏ជួយមិនបានដែរ។ មនុស្សគ្រប់គ្នាកើតមកមានសម្ពាយបុណ្យ…

អ្នកណាអីក៏ខ្លាំងដៃម្ល៉េះ! Hack អាខោនហ្វេសប៊ុកផ្លូវការរបស់កីឡាករ Alvaro Odriozola របស់ Real Madrid  ឱ្យអ្នកលក់ឡេនៅខ្មែរ ​Lives  លក់ផលិតផល
កីទ្បា

អ្នកណាអីក៏ខ្លាំងដៃម្ល៉េះ! Hack អាខោនហ្វេសប៊ុកផ្លូវការរបស់កីឡាករ Alvaro Odriozola របស់ Real Madrid ឱ្យអ្នកលក់ឡេនៅខ្មែរ ​Lives លក់ផលិតផល

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងក្លាយជាប្រធានបទក្តៅគគុកល្បីពេញបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ក្រោយគណនីហ្វេសប៊ុកជាផ្លូវការរបស់កីឡាករ Alvaro Odriozola ក្នុងក្រុម Real Madrid  ​ស្រាប់តែត្រូវបានបានប្រែក្លាយទំព័រ Facebook ផ្លូវការណ៏របស់ខ្លួន មកលក់ផលិតផល Online នៅខ្មែរយើងទៅវិញ។ បើទោះបីជាគណនីហ្វេសប៊ុកជាផ្លូវការរបស់ Alvaro Odriozola  ដែលត្រូវបានប៉ាន់ស្មានថាប្រហែលជាត្រូវក្រុម ​IT  Hack  យកមកលក់ឱ្យអ្នកលក់អនឡាញនៅស្រុកខ្មែរ​ និងត្រូវបានលួចយកមកកាន់កាប់ប្រហែលជារយៈពេល១ខែក៏ដោយ ​តែគេក៏ឃើញថាមាន​តែគណនី Twitter និង​ Instagram ប៉ុណ្ណោះរបស់លោក Alvaro Odriozola​ ដែល​សុវត្ថិភាព ​និងមានការបង្ហោះជាធម្មតា។ គួរឱ្យដឹងផងដែរថា …

មិនមែនលំៗទេ! ប្រុសៗបានប្រពន្ធកើតឆ្នាំទាំង ​៥នេះ ​រកស៊ីធូរ ​ហើយឆាប់មានបានទៀត!!!!
សង្គម

មិនមែនលំៗទេ! ប្រុសៗបានប្រពន្ធកើតឆ្នាំទាំង ​៥នេះ ​រកស៊ីធូរ ​ហើយឆាប់មានបានទៀត!!!!

ជំនឿលើឆ្នាំកំណើត ​ពេលខ្លះមិនជឿមិនបាននោះទេ  ព្រោះមានមនុស្សមួយចំនួនមានវាសនាល្អដោយសារតែឆ្នាំកំណើតនេះតែម្តង។ ​ ជាពិសេសប្រុសៗ ប្រសិនបើបានប្រពន្ធនៅក្នុងឆ្នាំកំណើតទាំង៥នេះ ចូលរួមអបអរសាទរ អ្នកដែលមិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាលុយកាក់ទៅថ្ងៃមុខ ថែមទាំងអាចរស់នៅដោយសប្បាយចិត្ត មានសុភមង្គលពេញមួយជីវិតផងដែរ។ ១. ឆ្នាំថោះ៖ ប្រពន្ធដែលកើតក្នុងឆ្នាំនេះ ជានារីដែលឆ្លាត ចិត្តល្អ ស្លូតបូត ព្រមទាំងអាចរៀបចំផ្ទះបានល្អទៀតផង។ ជាភរិយាដែលអាចនាំទ្រព្យឲ្យស្វាមីបានច្រើន។ ជាពិសេស គេក៏អាចនាំលាភក្រៅឲ្យប្តីច្រើនផងដែរ។ ស្វាមីគួរតែធ្វើល្អចំពោះប្រពន្ធរបស់អ្នក ទើបលាភនេះអាចរក្សាបានយូរអង្វែង។ ២. ឆ្នាំកុរ ៖ អ្នកកើតក្នុងឆ្នាំនេះ គឺជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយ ងាយចុះសម្រុងនឹងអ្នកដទៃ មិនប្រកាន់ចេះច្រើន ទើបមានគេឯងស្រលាញ់រាប់អាន អាចទុកចិត្តពឹងពាក់បាន។ ភាគច្រើនមនុស្សឆ្នាំកុរ…

របៀបធ្វើការបែបឆ្លាត ជាមួយមនុស្សយ៉ាប់ៗ
Inspiration

របៀបធ្វើការបែបឆ្លាត ជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖ ១.កំណត់ព្រំដែន៖  មនុស្សយើងត្រូវមានព្រំដែនកំណត់។ ប្រសិនបើមនុស្សដែលយើងជួបប្រទះពូកែរអ៊ូររទាំ បង្កើតភាពអួរអាប់ អ្នកញៀនបារី។ល។ យើងត្រូវកំណត់ព្រំដែនភាពអត់ធ្មត់របស់យើង។ ការកំណត់ព្រំដែនប្រកបដោយភាពវ័យឆ្លាត គឺការបង្ហាញពីបញ្ហាដោយប្រយោលឲ្យគេដឹង ហើយសុំមតិយោបល់របស់គេក្នុងការដោះស្រាយបញ្ហាដែលគេបង្កើតវិញ។ ភាគច្រើន គឺពួកគេរអៀសខ្លួន…

សរុបរឿងហេតុរបស់នារីបម្រើការលើយន្តហោះ ជនជាតិហ្វីលីពីន យ៉ាងណាសូមអានសេចក្ដីលម្អិតទាំងអស់គ្នា
ពិភពលោក

សរុបរឿងហេតុរបស់នារីបម្រើការលើយន្តហោះ ជនជាតិហ្វីលីពីន យ៉ាងណាសូមអានសេចក្ដីលម្អិតទាំងអស់គ្នា

សរុប រឿង ក្ដី! #JusticeForChristineDacera ————— ភាគ 1: កើតអ្វីខ្លះលើនាង នៅយប់កើតហេតុ ភាគ 2: មិត្តសំលាញ់ក្លាយជាជនសង្ស័យ ភាគ 3: លទ្ធផលនៃការកោសល្យវិច្ច័យ ភាគ 4: party gay ភាគ 5: រឿងរ៉ាវគួរអោយសង្ស័យផ្សេងៗ ————— ⚫️ ភាគ 1: កើតអីខ្លះលើនាង នៅយប់កើតហេតុ : 1- “Christine” (Christine…

សត្វចាបព្រៃវែងឬចាបទ្រូងលឿងបង្ហាញវត្តមានជាថ្មីនៅកម្ពុជាក្រោយមិនប្រទះឃើញអស់រយៈពេល០៣ឆ្នាំចុងក្រោយ
ប្លែកៗ

សត្វចាបព្រៃវែងឬចាបទ្រូងលឿងបង្ហាញវត្តមានជាថ្មីនៅកម្ពុជាក្រោយមិនប្រទះឃើញអស់រយៈពេល០៣ឆ្នាំចុងក្រោយ

សត្វចាបព្រៃវែង ឬចាបទ្រូងលឿង (Yellow Breasted Bunting) ដែលជាបក្សីជិតផុតពូជបំផុត នៅលើពិភពលោក និងនៅកម្ពុជា បានបង្ហាញខ្លួនជាថ្មីម្តងទៀតនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា (Birdlife International Cambodia Program) កាលពីដើមខែមករា ថ្មីៗនេះ។ ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍ ជាមន្រ្តីសម្របសម្រួលអង្គការ BirdLife និង លោកឈឿន សុជាតិ ប្រធានក្រុមឧទ្យានុរក្ស បានកត់ត្រាវត្តមានសត្វចាបព្រៃប្រមាណជា ២០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រោយពីបាត់ដំណឹងអស់រយៈពេលបីឆ្នាំមកហើយ…

ការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ ៖ ស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនហើយ គឺពុំបានស្លាប់ដូចការចោទប្រកាន់នោះ
សម្រង់

ការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ ៖ ស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនហើយ គឺពុំបានស្លាប់ដូចការចោទប្រកាន់នោះ

លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាល នៃរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមល្ងាចនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្វាកាចចំនួន១៦ក្បាល ត្រូវបានចាប់ពីបរិវេណប្រាសាទបាយ័ន និងកំពុងបញ្ជូនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ថា ពុំមានសត្វស្វាស្លាប់ដូចការចោទប្រកាន់នោះទេ ហើយស្វា២ក្បាលដែលសន្លប់នោះ បានដឹងខ្លួនវិញហើយដែរ។ ដោយឡែក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ផងដែរថា ៖ “ការចាប់ស្វាកាចៗទាំងនេះ គឺដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរជាតិ អន្តរជាតិ និងសោភ័ណភាពប្រាង្គប្រាសាទ ខណៈដែលពួកវាធ្លាប់បានបង្ករបួសស្នាមដល់អ្នកទេសចរ…

ផ្សោតទឹកសាបដ៏កម្រចំនួន ០១ក្បាលទៀត បានស្លាប់នៅតំបន់កាំពី
ព័ត៌មានជាតិ

ផ្សោតទឹកសាបដ៏កម្រចំនួន ០១ក្បាលទៀត បានស្លាប់នៅតំបន់កាំពី

ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក អ៊ុក វិបុល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា ផ្សោតទន្លេមេគង្គដ៏កម្រចំនួន ០១ក្បាល បានស្លាប់នៅតំបន់កាំពី ក្នុងខេត្តក្រចេះ ហើយបើទោះជាការសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយជរាភាពក៏ដោយ ក៏លោកបានសម្តែងនូវការសោកស្តាយបំផុត នៅពេលទទួលបានព័ត៌មាននេះ។ យោងតាមរបាយការណ៍កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីក្រុមការងារឆ្មាំទន្លេនៅបុស្តិ៍កាំពី ជ្រោយបន្ទាយ ស្តីពីការប្រទះឃើញសត្វផ្សោតមួយក្បាលស្លាប់ នៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសបុក…

សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ កែលម្អជិតរួចរាល់ហើយ!
PR

សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ កែលម្អជិតរួចរាល់ហើយ!

សាលាអន្តរទ្វីប អាមេរិកាំង គឺជាសាលាមួយដែលទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ តាម​ប្រកាស​លេខ1910​ អយក​. ប្រក​. ចុះ​ថ្ងៃទី27​ ខែវិច្ឆិកា​ ឆ្នាំ2006​ និង​លេខ458​ អយក​. ប្រក.ចុះ​ថ្ងៃទី27​ ខែមីនា​ ឆ្នាំ2007​។ បច្ចុប្បន្នសាលាអន្តរទ្វីប អាមេរិកកាំង មានចំនួន៦សាខា រួមមាន ៖ សាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ  សាខាផ្សារថ្មី សាខាជ្រោយចង្វារ​។ គួរបញ្ជាក់ផងដែរថា ក្នុងខណៈពេលនេះ សាលាអន្តរទ្វីប អាមេរិកាំង នៅសាខាជ្រោយចង្វារ…

មានសង្ឃឹមហើយ! ជូនដំណឹងដល់អ្នកដែលមានទាពង មានអ្នកប្រកាសប្រមូលទិញ!
ព័ត៌មានជាតិ

មានសង្ឃឹមហើយ! ជូនដំណឹងដល់អ្នកដែលមានទាពង មានអ្នកប្រកាសប្រមូលទិញ!

ដោយហេតុឃើញថា មួយរយៈចុងក្រោយនេះ តម្លៃនៃទីផ្សារមិនថាបន្លែ ឬស៊ុត គឺមានការធ្លាក់ចុះ និងឡើងថ្លៃខ្ពស់ទៅតាមប្រភេទ។ យ៉ាងណាមិញ ស៊ុតក្នុងរយៈពេលចុងក្រោយនេះដែរ ក៏មានការធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលជាហេតុធ្វើឱ្យអ្នកចិញ្ចឹមទាយកពង សុខចិត្តលក់ក្នុងតម្លៃធូរថ្លៃបំផុត ដែលបណ្ដាលឱ្យបាត់បង់ប្រាក់ចំណេញ។ តែពេលនេះ មានសង្ឃឹមវិញហើយ ដោយយោងតាមគណនីហ្វេសប៊ុគរបស់បងប្រុសឈ្មោះ សោម សុធា SOm Sothea បានប្រកាសប្រមូលទិញទាពង ក្នុងតម្លៃសមរម្យ។ តាមរយៈសេចក្ដីប្រកាសរបស់បងប្រុស មានដូចខាងក្រោម ៖ សូមជួយ Like ឬ share អោយដល់ម្ចាស់ទ្រុងចិញ្ចឹមទាពងផង!!!! ក្រុមការងារយើងចង់ជួយទិញ និងជួយលក់!!! ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង…

យន្តហោះយោធាចិន និងរុស្ស៊ីរំលោភលើតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
បច្ចេកវិទ្យា

យន្តហោះយោធាចិន និងរុស្ស៊ីរំលោភលើតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង

អគ្គសេនាធិការចំរុះ (JCS) បាននិយាយថាយន្តហោះចិន និងរុស្ស៊ីចំនួន ១៩ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ មើលទៅដូចជាសមយុទ្ធរួមគ្នាមួយដែលជំរុញឱ្យកងទ័ពអាកាសធ្វើការវាយលុកដោយ​យន្ដហោះ​ចម្បាំង។ យោងតាមប្រភពយោធាការពារ​ដែនអាកាសកូរ៉េខាងត្បូង យន្តហោះរបស់ចិនចំនួន ៤ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសកូរ៉េ (KADIZ) នៅលើសមុទ្រខាងកើត បន្ទាប់មកយន្តហោះរុស្ស៊ី ១៥ គ្រឿងបានហោះពីភាគខាងជើង។ JCS បាននិយាយថាប្រទេសទាំងពីរហាក់ដូចជាបានធ្វើការហ្វឹកហាត់សមយុទ្ធរួមគ្នាមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់​ចិនបាននិយាយថា៖“ យោធារបស់យើងបានបញ្ជូនយន្ដហោះចម្បាំងរបស់កងទ័ពអាកាស មុនពេលការចូល KADIZ របស់ពួកគេ ដើម្បីត្រៀមសំរាប់ស្ថានភាពដែលមានគ្រោះថ្នាក់” ។ មុនពេលចូលដល់តំបន់ KADIZ របស់យន្តហោះយោធាចិនបានប្រាប់កូរ៉េខាងត្បូងថាយន្តហោះរបស់ខ្លួនកំពុងធ្វើការហ្វឹកហាត់ធម្មតានោះ​ទេ។ តំបន់កំណត់អត្តសញ្ញាណការពារអាកាស គឺមិនមែនជាដែនអាកាសរបស់ដែនដីណាមួយ និងមិនត្រូវបានកំណត់ដោយច្បាប់អន្តរជាតិ។…

ត្រីបបែលយក្សជាប្រភេទត្រីទឹកសាបមានទំហំធំបំផុតកំពុងមានវត្តមាននៅទន្លេមេគង្គកម្ពុជា
ប្លែកៗ

ត្រីបបែលយក្សជាប្រភេទត្រីទឹកសាបមានទំហំធំបំផុតកំពុងមានវត្តមាននៅទន្លេមេគង្គកម្ពុជា

ពេល​ដែល​ប្រិយមិត្ត​លឺឈ្មោះ​ត្រីបបែល ប្រិយមិត្ត​គិត​វា​ជា​ត្រីមួយប្រភេទ​ដែល​រស់​នៅ​ក្នុង​ទឹក​ប្រៃ ក្នុង​សមុទ្រជាដើម ប៉ុន្តែត្រីបបែលក៏​មាន​ក្នុង​ទឹក​សាបផងដែរ។ ក្នុងចំណោមប្រភេទត្រីទឹកសាបទំហំធំៗបំផុត នៅតាមដងទន្លេមេគង្គ និងទន្លេសាប ក៏មានត្រីបបែលយក្ស ដែលកំពុងមានវត្តមាននៅតាមដងទន្លេមេគង្គកម្ពុជា ចាប់ពីខេត្តក្រចេះ រហូតដល់ព្រំដែនប្រទេសឡាវ។ លោកបណ្ឌិត Zeb Hogan ជាអ្នកជីវវិទូជនជាតិអាមេរិកាំងដ៏ល្បីល្បាញមួយរូប ដែលបានចំណាយពេលចុះសិក្សាស្រាវជ្រាវអំពី ត្រីបបែលយក្សទឹកសាបនៅតាមដងទន្លេមេគង្គ បានប្រាប់​កាសែត (AKP) ដឹងតាមរយៈបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា៖ “ត្រីបបែលយក្សទឹកសាប ត្រូវបានរកឃើញថាមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺចាប់ពីខេត្តស្ទឹងត្រែង ចុះមកដល់ខេត្តក្រចេះ ពេលខ្លះដល់ខេត្តព្រៃវែង ហើយត្រីបបែលទឹកសាបយក្សនេះ គឺជាត្រីមួយក្នុងចំណោមត្រីធំបំផុតនៅលើផែនដី វាអាចលូតលាស់ និងអាចមានទម្ងន់រហូតដល់ ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់…

យើងអាចមិនមែនជាមនុស្សដែលគេស្រឡាញ់ តែជឿថា យើងនឹងក្លាយជាមនុស្ស ដែលគេចងចាំបំផុតនៅក្នុងជីវិត …
សម្រង់

យើងអាចមិនមែនជាមនុស្សដែលគេស្រឡាញ់ តែជឿថា យើងនឹងក្លាយជាមនុស្ស ដែលគេចងចាំបំផុតនៅក្នុងជីវិត …

ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់ ទាល់តែទទួលបានការស្រឡាញ់ពីគេមកវិញទេ ពេលដែលអ្នក មានបេះដូងពិត មានក្ដីស្រឡាញ់ពិត អ្នកនឹងគ្មានចិត្តចង់បានអ្វីពីគេឡើយ គឺមានតែចិត្ត ដែលលះបង់ឱ្យគេតែប៉ុណ្ណោះ … ចិត្តស្មោះត្រង់ ការលះបង់ គឺសុំត្រឹមតែ ចង់ឃើញម្នាក់នោះមានក្ដីសុខ មានស្នាមញញឹម និងមានអ្វីៗគ្រប់យ៉ាង ទៅតាមអ្វីដែលគេត្រូវការ … ដូចពាក្យថា ក្ដីសុខរបស់គេ គឺជាក្ដីសុខរបស់យើង សុំត្រឹមបានឃើញគេ បាននៅក្បែរ មើលថែគេ ប៉ុណ្ណឹង គឺលើសលប់ណាស់ទៅហើយ … អ្វីដែលយើងបានធ្វើសម្រាប់គេ មិនអាចធ្វើឱ្យគេស្រឡាញ់យើងវិញបានទេ តែវានឹងធ្វើឱ្យគេ ចងចាំយើងខ្លាំងបំផុតនៅក្នុងជីវិតរបស់គេ ……

មន្រ្តីអាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យប្រជាពលរដ្ឋពេលឃើញសត្វភេដែលរស់នៅក្នុងតំបន់អង្គរកុំធ្វើបាបនិងកុំឱ្យចំណីវាស៊ី
ព័ត៌មានជាតិ

មន្រ្តីអាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យប្រជាពលរដ្ឋពេលឃើញសត្វភេដែលរស់នៅក្នុងតំបន់អង្គរកុំធ្វើបាបនិងកុំឱ្យចំណីវាស៊ី

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា សត្វភេចំ នួន៤ក្បាល ដែលអាជ្ញាធរជាតិអប្សរាបានយកមកលែងឱ្យរស់បែបធម្មជាតិនៅតំបន់ខ្លោងទ្វារ ខ្មោចជិតប្រាសាទបាយ័ន ឥឡូវនេះវារស់នៅបានល្អនៅក្នុងតំបន់នេះ និងបានចេញដើរ ឆ្ងាយៗជាងមុន ដែលពេលខ្លះដើររហូតទៅដល់បារាយណ៍ទឹកថ្លា ប៉ុន្តែពួកវាមិនដែលភ្លេច កន្លែងដែលវារស់នៅទេ គឺពួកវាតែងតែត្រឡប់មកវិញ។ លោកបានបន្តថា នៅពេលដែលសត្វភេនេះចេញដើរឆ្ងាយៗដែល ពេលខ្លះត្រូវឆ្លងកាត់ជិតផ្ទះអ្នកភូមិរស់នៅ ដូច្នេះនៅពេលបងប្អូនឃើញពួកវាកុំធ្វើបាបវា ហើយកុំឱ្យចំណីវាស៊ី។ ដោយលោកបានពន្យល់ថា សត្វភេនេះគឺអាជ្ញាធរអប្សរា ឱ្យរស់នៅបែបធម្មជាតិរបស់វា ដោយឱ្យវាដើររកចំណីដោយខ្លួនឯង ព្រោះបើយើងឱ្យចំណីវាស៊ីវានឹងធ្លាប់ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។…

សត្វទោចមកុដ១គូចុងក្រោយ គ្រោងដោះលែងក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ
ព័ត៌មានជាតិ

សត្វទោចមកុដ១គូចុងក្រោយ គ្រោងដោះលែងក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ

បន្ទាប់ពីគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យជាបន្តបន្ទាប់រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះបានដឹកជញ្ជូនសត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចមកុដគូចុងក្រោយនេះ គ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៅឆាប់ៗខាងមុខ។ សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយគ្រួសារ ឬជាមួយហ្វូងដទៃទេ ហើយគ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ១០ហិកតា និងមិនត្រួតដែនព្រៃគ្នាទេ។ ការកំណត់ទីតាំងក្រុមសត្វទោចមកុដទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហរព្រៃនៅសេសសល់ គឺបំរុងសម្រាប់កូនៗបែកពីមេ-បា។ កន្លងមកគម្រោងនេះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមានចំនួន១២ក្បាល(កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច…