ពិតជាមិនធម្មតាមែន!! យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក

ពិតជាមិនធម្មតាមែន!! យុវជនខ្មែរងាកមកច្នៃបង្កើតសំលៀកបំពាក់«Street Wear»ជាម៉ាកក្នុងស្រុក
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ៖ សំលៀកបំពាក់បង្កើតថ្មីរបស់គម្រោង «Mars Concept» ដោយកូនខ្មែរ បានដាក់សម្ពោធជាផ្លូវការរួមជាមួយការដាក់តាំងបង្ហាញនៅទីតាំង និងការដើរបង្ហាញម៉ូដសំលៀកបំពាក់ នៅហាងកាហ្វេក្បែររបងបែបច្នៃប្រឌិតមួយកាលពីថ្ងៃទី០៧ ខែកុម្ភៈកន្លងមកនេះ។

ក្រុមអ្នកច្នៃបង្កើតវ័យក្មេងទាំង៣រូប បានរួមគំនិតនិងច្នៃបង្កើតសំលៀកបំពាក់ «Street Wear» ក្នុង​គម្រោង «Mars Concept» ដែលជាឈ្មោះម៉ាកក្នុងស្រុកមួយក្នុងចំណោមម៉ាកច្នៃបង្កើតថ្មីផ្សេងៗ​ទៀតសម្រាប់គ្រប់លំដាប់អតិថិជនទាំងអស់ ជាពិសេសយុវវ័យសម័យថ្មីនេះ។

ការផ្សាយពាណិជ្ជកម្ម

​គម្រោង «Mars Concept» ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្តល់នូវគំនិតទូទៅលើការបង្កើតថ្មីលើសំលៀកបំពាក់ និង​សម្ភារៈដែលមនុស្សប្រើប្រាស់ទូទៅក្នុងវិស័យម៉ូដ (Fashion) គ្រប់ទម្រង់ ក្រោមគំនិតជាក្តីស្រមៃនៃការរស់នៅភពផ្សេងៗដែលប្រហាក់ប្រហែលនឹងភពផែនដីដែលមនុស្សកំពុងរស់នៅ។

តាមរយៈការផ្សព្វផ្សាយ និងរៀបរាប់ពីគម្រោង «Mars Concept» របស់អ្នកបង្កើតទាំង៣រូប បានឲ្យដឹងថា «ការដាក់តាំងលើកទី១ (1st Batch) នៃគម្រោង Mars Concept គឺដើម្បីបើកសម្ពោធជាផ្លូវការនូវការដាក់លក់សំលៀកបំពាក់បែប «Street Wear» ដែលបានដាក់បង្ហាញ បកស្រាយពីឈ្មោះគម្រោង និងកម្មវិធីដើរម៉ូដបង្ហាញសំលៀកបំពាក់នៃ «Mars Concept» ដែលមានការចូលរួមចែករំលែកស្ទាយនៃការស្លៀកពាក់របស់ខ្លួននៅតាមទីសាធារណៈពីសមាជិករបស់ «Dress To Express» ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

តំណាងស្ថាបនិកមួយក្នុងចំណោមទាំងបី បានបញ្ជាក់ថាការច្នៃម៉ូដម៉ាកក្នុងស្រុកនេះ គឺដើម្បីជួយលើកចិត្តដល់អ្នកច្នៃប្រឌិតជាកូនខ្មែរលើសំលៀកបំពាក់ដែលមិនចំលងគេនិងមានចំនួនកំណត់ច្បាស់លាស់ និងជួយបង្កើតការងារដល់ផលិតកម្មក្នុងស្រុកឲ្យមានទីផ្សារទំាងក្រុងស្រុក និងក្រៅប្រទេស។​

ខាងក្រោមនេះគឺម៉ូដដែលបានតាំងបង្ហាញ៖

ការផ្សាយពាណិជ្ជកម្ម
IMG_8809
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_8885
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9067
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9105
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9110
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9133
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9179
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9197
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9249
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9381
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9401
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9442
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9481
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9488
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9532
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9592
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9610
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9742
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9756
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_9947
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

***សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចស្វែងរកបានតាមរយៈគេហទំព័រ Facebook: Mars Concept និង​ Instagram: mars_concept_official៕

ការផ្សាយពាណិជ្ជកម្ម