មុនពេលទទួលមរណភាពក្នុងឆ្នាំ ១៩៩៦ លោកស្រី Vanga បាននិយាយថា “ ពេលវេលាលំបាកនឹងកើតឡើង ប្រជាជននឹងត្រូវបានបែងចែកដោយជំនឿ។ យើងនឹងឃើញព្រឹត្តិការណ៍សោកសៅជាច្រើនដែលផ្លាស់ប្តូរជោគវាសនារបស់មនុស្ស”។
មនុស្សមួយចំនួនជឿថា “ នាគ” នៅក្នុងការព្យាករណ៍របស់ Vanga គឺជាឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅលើពិភពលោក។
លោកស្រី Vanga ក៏បានព្យាករណ៍ថានៅឆ្នាំ ២០២១ គេអាចរកវិធីព្យាបាលជំងឺមហារីកបាន។
លោកស្រីបាននិយាយថា “ ថ្ងៃដែលជំងឺមហារីកអាចគ្រប់គ្រងបាន”។

BaBa Vanga បានក្លាយជាឥស្សរជនម្នាក់ ក្នុងចំណោមអ្នកឃុបឃិតគ្នា បន្ទាប់ពីការព្យាករណ៍ខ្លះរបស់នាងគឺបានក្លាយជាការពិត។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មនុស្សជាច្រើនមានការសង្ស័យអំពីភាពជឿជាក់នៃការព្យាករណ៍ទាំងនេះ ពីព្រោះពួកគេមិនត្រូវបានគេកត់ត្រាដោយនរណាម្នាក់ទេ។ ការព្យាករណ៍របស់លោកយាយបានបន្តរហូតដល់ឆ្នាំ ៥០៧៩ នៅពេលដែលគាត់អះអាងថា ពិភពលោកនឹងត្រូវវិនាស។
Vanga ក៏បានបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ នឹងក្លាយជាមនុស្សគថ្លង់ និងឈឺធ្ងន់នៅឆ្នាំ ២០២១ ស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន ត្រូវតែប្រយុទ្ធប្រឆាំងនឹងផែនការធ្វើឃាតរបស់គាត់នៅឆ្នាំក្រោយ។ ក្រៅពីនេះអឺរ៉ុបនឹងត្រៀមទទួលការវាយប្រហារគីមីដោយធាតុអ៊ីស្លាម។
ទោះជាយ៉ាងណាក៏ដោយលោក Trump និងលោកពូទីន អាចត្រូវបានធានាដោយការពិតដែលថាក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោកស្រី Vanga មានការព្យាករណ៍ដូចគ្នា ប៉ុន្តែពួកគេទាំងពីរមិនមានបញ្ហាធំដុំទេ ទោះបីជាប្រធានាធិបតីអាមេរិកក៏មាន Covid- ១៩ ដែរ។
ការព្យាករណ៍អំពីការស្លាប់របស់ Vanga ក៏រួមបញ្ចូលកងទ័ពនៃ “ម៉ូស្លីមជ្រុលនិយម” ដែលបានលុកលុយអឺរ៉ុបដោយអាវុធគីមី។ គ្រូទាយពិការភ្នែកបានដកស្រង់ការព្យាករណ៍របស់គាត់អំពីការស្លាប់របស់អឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ ហើយរហូតមកដល់ពេលនេះមិនមានគ្រោះមហន្តរាយកើតឡើងទេ។\

ព័ត៌មានអំពីហោរា Vanga
លោកស្រី Baba Vanga ជាអ្នកចិត្តសាស្រ្តហោរាសាស្រ្ត និងជាអ្នកជំនាញខាងរុក្ខជាតិ។ នៅអាយុ ១២ ឆ្នាំ គាត់មានឧប្បត្តិហេតុមួយដែលបណ្តាលឱ្យពិការភ្នែកទាំងពីរ។ ប៉ុន្តែចាប់តាំងពីពេលនោះមក គាត់មានសមត្ថភាពព្យាករណ៍រឿងរ៉ាវនាពេលអនាគត។ មុនពេលគាត់ទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំ លោកស្រី Vanga បានថ្លែងសុន្ទរកថាជាច្រើនដែលទាយអំពីអនាគតនៃពិភពលោកជាច្រើនឆ្នាំទៅមុខ។
ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបាននិយាយថា លោកស្រី Vanga បានព្យាករណ៍យ៉ាងត្រឹមត្រូវនូវព្រឹត្តិការណ៍ជាច្រើននៅលើពិភពលោកដូចជា ៖ ការដួលរលំនៃសហភាពសូវៀត គ្រោះមហន្តរាយ Chernobyl អគារប៉មភ្លោះភេរវកម្ម ៩/១១ នៅសហរដ្ឋអាមេរិក … និងព្រឹត្តិការណ៍ជាច្រើនទៀត។
វាត្រូវបានគេដឹងថា មុនពេលគាត់ស្លាប់ Vanga បានទុកការព្យាករណ៍នានាទៅកាន់ពិភពលោករហូតដល់ឆ្នាំ ៥០៧៩។ គាត់បាននិយាយថាវាជាចុងបញ្ចប់នៃពិភពលោកសម្រាប់មនុស្សជាតិ។ ពិភពលោកជិតចូលដល់ឆ្នាំ ២០២១ ហើយលោកយាយ Vanga ក៏បានបន្សល់ទុកនូវការព្យាករណ៍ជាច្រើននៅក្នុងឆ្នាំនេះដែរ។
ដូច្នោះហើយគាត់ព្យាករណ៍ថាឆ្នាំ ២០២១ គឺជាឆ្នាំដែលមានសភាពអាប់អួរយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយ នៅកន្លែងណាមួយនៅតែមានចំណុចភ្លឺថ្លា។
ជាការពិតសាស្ត្រាចារ្យ Georgi Lozanow – នាយកវិទ្យាស្ថានវេជ្ជសាស្ត្រប៊ុលហ្គារីបានធ្វើការសិក្សាមួយ ហើយបានរកឃើញថា មានមនុស្សជាច្រើនជឿលើការព្យាករណ៍របស់ Vanga ហើយគិតថាវាត្រឹមត្រូវជាង ៨០% ។ ប៉ុន្តែនៅតែមានមនុស្សជាច្រើនមិនជឿ ហើយនិយាយថាវាមិនអាចកើតឡើងបានទេ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

