ព័ត៌មានជាតិ

ទុរេន
ដើរកម្សាន្ត

នរណាក៏ល្បីដែរ!ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ និងជាដំណាំ​មួយប្រកប​ដោយ​ស​ក្តានុពលរបស់ខេត្តកំពត

ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូ​ទាំង​ប្រទេ​ស​បា​ន​ចា​ត់​ទុ​កជាទុរេនជាប់លំដាប់ថ្នាក់លេខ១មានភាពល្បីល្បាញ ប្រកបដោយសក្តានុពល ថែ​ម​​ទាំ​ង​បា​ន​ចា​ត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។ ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់នីមួយៗ ពិ​សេ​ស​ក្នុ​ងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ការដាំ​ទុរេ​នពិ​តជា​ត្រូវ​មា​ន​កា​រថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុង​រយៈពេល៤ទៅ៥ឆ្នាំទើបចាប់​ផ្តើ​ម​ទា​ញ យក ផល​ បណ្តើរៗ។ កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត ចា​ប់ផ្តើ​ម​ពី​ខែ​មេ​សា​ បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏​មានកន្លែង​ខ្លះប្រ​មូ​ល​ផ​ល​នៅ​ខែ​ឧ​ស​ភា​ផងដែរ។ ដោយសារទុរេនកំពតមានរសជាតិផ្អែម ឈ្ងុ​យឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំ​ណាំប្រ​ក​ប​​​ដោ​យសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រ​ភេទ​ដែ​ល​ក​សិ​ក​​រ​ដាំ​ដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី២ម៉ឺនរៀលឡើងទៅ ក្នុង១គីឡូក្រាម ដោ​យឈ្មួ​ញតែ​ង​តែ​​ម​ក​ម៉ៅ​បេះ​ដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង។ ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ…

ឆ្កែព្រៃ
ប្លែកៗ

សត្វឆ្កែព្រៃមួយប្រភេទ ដែលជិតផុតពូជ ត្រូវបានគេប្រទះឃើញរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ

ដូល (Dhole) គឺជាសត្វឆ្កែព្រៃមួយប្រភេទ ដែលត្រូវបានគេចាត់ទុកជាប្រភេទសត្វរងគ្រោះជិតផុតពូជប៉ុន្តែត្រូវបានគេរកឃើញថារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំនៅកម្ពុជា វត្តមានសត្វដូលនៅលើពិភពលោកបច្ចុប្បន្ន នៅសេសសល់តិចតួច ប្រមាណតិចជាង ២ ៥០០ក្បាលប៉ុណ្ណោះ ។ វត្តមានរបស់សត្វឆ្កែព្រៃប្រភេទនេះ ដែលមានឈ្មោះវិទ្យាសាស្ត្រ Cuon alpinus នៅតំបន់ជួរភ្នំក្រវាញ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងអភិរក្សបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលនឹងធ្វើឱ្យចំនួនសត្វព្រៃកម្រ ជិតផុតពូជ មានការកើនឡើង៕ រូបថត៖ WWF-Cambodia

ទន្សោង
ព័ត៌មានជាតិ

កម្ពុជាត្រូវបានប៉ាន់ស្មានថាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេ

សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង។ ដោយឡែកជម្ងឺឆ្លងមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគម្រាមកំហែងចំពោះប្រភេទសត្វនេះផងដែរ។ សត្វប្រភេទនេះចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ សត្វទន្សោងមានវត្តមានរាយប៉ាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតី ភាគខាងជើង និងភាគពាយព្យ និងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។ ន្សោងក្មេងមានសម្បុរក្រហមត្នោតស្រាលវាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេ គឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ ។ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីងមានពណ៌លឿងស្រគាំនៅផ្នែកពាក់កណ្តាលចុះក្រោមហើយចុងស្នែងពណ៌ខ្នៅ។ ទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ…

5
ព័ត៌មានជាតិ

សូមថែរក្សាសុខភាព! អាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃស្អែកនេះទៅ ដល់ថ្ងៃទី ១៩ ខែមករា

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាន និងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំនឹងខ្យល់ឦសានខ្លាំង។ – នៅថ្ងៃទី១៣ ដល់ ១៥ មករា ខ្យល់មូសុងឦសានបក់ខ្លាំង។ – នៅថ្ងៃទី១៦ ដល់ ១៩ មករា ខ្យល់មូសុងឦសានថមថយមកនៅត្រឹមកម្រិតពីមធ្យម ទៅបង្គួរ។ ស្ថានភាពអាកាសធានក្នុងអំឡុងថ្ងៃទី១៣ ដល់ ១៩ ខែមករា ២០២១ មានដូចតទៅ ៖ ១. នៅបណ្តាខេត្តតំបន់វាលទំនាបកណ្តាល…

ផ្សោត
ព័ត៌មានជាតិ

ផ្សោតទឹកសាបដ៏កម្រចំនួន ០១ក្បាលទៀត បានស្លាប់នៅតំបន់កាំពី

ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក អ៊ុក វិបុល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា ផ្សោតទន្លេមេគង្គដ៏កម្រចំនួន ០១ក្បាល បានស្លាប់នៅតំបន់កាំពី ក្នុងខេត្តក្រចេះ ហើយបើទោះជាការសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយជរាភាពក៏ដោយ ក៏លោកបានសម្តែងនូវការសោកស្តាយបំផុត នៅពេលទទួលបានព័ត៌មាននេះ។ យោងតាមរបាយការណ៍កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ របស់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីក្រុមការងារឆ្មាំទន្លេនៅបុស្តិ៍កាំពី ជ្រោយបន្ទាយ ស្តីពីការប្រទះឃើញសត្វផ្សោតមួយក្បាលស្លាប់ នៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសបុក…

១
PR

សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ កែលម្អជិតរួចរាល់ហើយ!

សាលាអន្តរទ្វីប អាមេរិកាំង គឺជាសាលាមួយដែលទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ តាម​ប្រកាស​លេខ1910​ អយក​. ប្រក​. ចុះ​ថ្ងៃទី27​ ខែវិច្ឆិកា​ ឆ្នាំ2006​ និង​លេខ458​ អយក​. ប្រក.ចុះ​ថ្ងៃទី27​ ខែមីនា​ ឆ្នាំ2007​។ បច្ចុប្បន្នសាលាអន្តរទ្វីប អាមេរិកកាំង មានចំនួន៦សាខា រួមមាន ៖ សាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ  សាខាផ្សារថ្មី សាខាជ្រោយចង្វារ​។ គួរបញ្ជាក់ផងដែរថា ក្នុងខណៈពេលនេះ សាលាអន្តរទ្វីប អាមេរិកាំង នៅសាខាជ្រោយចង្វារ…

១
ព័ត៌មានជាតិ

មានសង្ឃឹមហើយ! ជូនដំណឹងដល់អ្នកដែលមានទាពង មានអ្នកប្រកាសប្រមូលទិញ!

ដោយហេតុឃើញថា មួយរយៈចុងក្រោយនេះ តម្លៃនៃទីផ្សារមិនថាបន្លែ ឬស៊ុត គឺមានការធ្លាក់ចុះ និងឡើងថ្លៃខ្ពស់ទៅតាមប្រភេទ។ យ៉ាងណាមិញ ស៊ុតក្នុងរយៈពេលចុងក្រោយនេះដែរ ក៏មានការធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលជាហេតុធ្វើឱ្យអ្នកចិញ្ចឹមទាយកពង សុខចិត្តលក់ក្នុងតម្លៃធូរថ្លៃបំផុត ដែលបណ្ដាលឱ្យបាត់បង់ប្រាក់ចំណេញ។ តែពេលនេះ មានសង្ឃឹមវិញហើយ ដោយយោងតាមគណនីហ្វេសប៊ុគរបស់បងប្រុសឈ្មោះ សោម សុធា SOm Sothea បានប្រកាសប្រមូលទិញទាពង ក្នុងតម្លៃសមរម្យ។ តាមរយៈសេចក្ដីប្រកាសរបស់បងប្រុស មានដូចខាងក្រោម ៖ សូមជួយ Like ឬ share អោយដល់ម្ចាស់ទ្រុងចិញ្ចឹមទាពងផង!!!! ក្រុមការងារយើងចង់ជួយទិញ និងជួយលក់!!! ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង…

ភេខ្លួនរលោង
ព័ត៌មានជាតិ

មន្រ្តីអាជ្ញាធរជាតិអប្សរាអំពាវនាវឱ្យប្រជាពលរដ្ឋពេលឃើញសត្វភេដែលរស់នៅក្នុងតំបន់អង្គរកុំធ្វើបាបនិងកុំឱ្យចំណីវាស៊ី

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា សត្វភេចំ នួន៤ក្បាល ដែលអាជ្ញាធរជាតិអប្សរាបានយកមកលែងឱ្យរស់បែបធម្មជាតិនៅតំបន់ខ្លោងទ្វារ ខ្មោចជិតប្រាសាទបាយ័ន ឥឡូវនេះវារស់នៅបានល្អនៅក្នុងតំបន់នេះ និងបានចេញដើរ ឆ្ងាយៗជាងមុន ដែលពេលខ្លះដើររហូតទៅដល់បារាយណ៍ទឹកថ្លា ប៉ុន្តែពួកវាមិនដែលភ្លេច កន្លែងដែលវារស់នៅទេ គឺពួកវាតែងតែត្រឡប់មកវិញ។ លោកបានបន្តថា នៅពេលដែលសត្វភេនេះចេញដើរឆ្ងាយៗដែល ពេលខ្លះត្រូវឆ្លងកាត់ជិតផ្ទះអ្នកភូមិរស់នៅ ដូច្នេះនៅពេលបងប្អូនឃើញពួកវាកុំធ្វើបាបវា ហើយកុំឱ្យចំណីវាស៊ី។ ដោយលោកបានពន្យល់ថា សត្វភេនេះគឺអាជ្ញាធរអប្សរា ឱ្យរស់នៅបែបធម្មជាតិរបស់វា ដោយឱ្យវាដើររកចំណីដោយខ្លួនឯង ព្រោះបើយើងឱ្យចំណីវាស៊ីវានឹងធ្លាប់ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។…

ទោច
ព័ត៌មានជាតិ

សត្វទោចមកុដ១គូចុងក្រោយ គ្រោងដោះលែងក្នុងព្រៃធម្មជាតិនៃក្រុងអង្គរធំ

បន្ទាប់ពីគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យជាបន្តបន្ទាប់រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោងនេះបានដឹកជញ្ជូនសត្វទោចមកុដ១គូទៀត ដែលជាគូចុងក្រោយ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតបឹងដូនមាក្បែរខ្លោងទ្វារដីឆ្នាំងខាងជើងក្រុងអង្គរធំ។ សត្វទោចមកុដគូចុងក្រោយនេះ គ្រោងនឹងធ្វើការដោះលែងពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៅឆាប់ៗខាងមុខ។ សត្វទោចមកុដជាសត្វរស់នៅជាគ្រួសារ មិនចូលជាមួយគ្រួសារ ឬជាមួយហ្វូងដទៃទេ ហើយគ្រួសារនីមួយៗមានដែនត្រាច់ចររៀងៗខ្លួនពី៥ទៅ១០ហិកតា និងមិនត្រួតដែនព្រៃគ្នាទេ។ ការកំណត់ទីតាំងក្រុមសត្វទោចមកុដទាំង៣គូកន្លងមក គឺមានគម្លាតពីគ្នា២០០០ម៉ែត្រ ឯចំណុះព្រៃនៅក្នុងឧទ្យានអង្គរ អាចសម្រាប់តែ៤គ្រួសារប៉ុណ្ណោះ ចំពោះលំហរព្រៃនៅសេសសល់ គឺបំរុងសម្រាប់កូនៗបែកពីមេ-បា។ កន្លងមកគម្រោងនេះបានដោះលែងរួចមកហើយនូវសត្វទោចមកុដចំនួន៣គូមានចំនួន១២ក្បាល(កើតកូនបានចំនួន៦ក្បាល) ដែលមានទីតាំងស្ថិតនៅក្បែរខ្លោងទ្វារតាកាវ ខ្លោងទ្វារខ្មោច…

៣
ព័ត៌មានជាតិ

ត្រឹមតែលេខកូដ៤ខ្ទង់ *1200# អាចផ្ដាច់សេវាផ្សេងៗលើទូរសព្ទគ្រប់ប្រព័ន្ធទាំងអស់

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើលេខកូដ៤ខ្ទង់ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ ហើយលេខកូដនេះដែរ គឺអាចប្រើបានគ្រប់ប្រព័ន្ធទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ ៖ -សេវាទូរសព្ទចល័ត (Mobile Service) សម្ដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអ៊ីនធឺណេត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែជាដើម។ -សេវាឌីជីថល (Digital Service) សម្ដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកម្សាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រសេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម…

១
ព័ត៌មានជាតិ

មានករណីវិជ្ជមាន Covid-១៩​ ថ្មី​ ចំនួន​ ០២នាក់ ថ្ងៃនេះ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា សម្រាប់លទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលថ្ងៃទី ០៩ ធ្នូ ២០២០ គឺរកឃើញអ្នកមានវិជ្ជមានជំងឺ Covid-១៩ ចំនួន២នាក់បន្ថែមទៀត។ អ្នកមានវិជ្ជមានទាំងពីរនាក់រួមមាន ៖  – បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ អាសយដ្ឋានស្នាក់នៅឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកំណើរមកពីប្រទេសជប៉ុន ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង បន្តជើងហោះហើរមកដល់កម្ពុជានាថ្ងៃទី ១៨ វិច្ឆិកា។ – បុរសជនជាតិខ្មែរ ឈ្មោះ ខន…

២
ព័ត៌មានជាតិ

សម័យCovid! បង្រៀនមនុស្សឱ្យចេះប្រុងប្រយ័ត្ន ចេះការពារ តែក៏បង្រៀនមនុស្សឱ្យលែងទុកចិត្តគ្នា អ្នកខ្លះបែរជាបន្ទោសគ្នាទៅវិញ!

ចាប់តាំងពីមានជំងឺ Corona ឬ Covid-១៩ បានរាតត្បាតពាសពេញសកលលោកមក មិនថាផ្ទុះឡើងក្នុងដំណាក់កាលទី១ ទី២ ឬទី៣នោះទេ គឺសុទ្ធតែបានធ្វើឱ្យប្រជាជនមានការព្រួយបារម្ភ និងខ្លាចរអាយ៉ាងខ្លាំង ព្រោះថាជំងឺមួយនេះ ក៏បានសម្លាប់មនុស្សអស់រាប់សែននាក់នៅលើពិភពលោក នឹងបានធ្វើឱ្យមនុស្សមួយផែនដីបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល តាមបណ្ដាប្រទេសនានាមានបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។ យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជាយើង ក៏ត្រូវជួបរឿងហេតុដ៏អាក្រក់មួយនេះដល់ទៅ៣ដំណាក់ឯណោះ។ ស្ថិតក្នុងដំណាក់កាលទី១ ដែលជាការជ្រៀតចូលដំបូងបង្អស់ គឺបានធ្វើឱ្យមនុស្សម្នា ប្រជាជនមានការខ្វល់ខ្វាយ ព្រួយភ័យ ដល់ថ្នាក់អ្នកខ្លះមិនហ៊ានទាំងចេញទៅរកស៊ីផងក៏ព្រោះតែខ្លាចឆ្លងជំងឺនេះដល់ក្រុមគ្រួសារ កូនចៅ។ ឈានដល់ដំណាក់កាលទី២ អាចនិយាយបានថា គ្រប់គ្នាប្រហែលជាបានផ្សុំានឹងបញ្ហានេះ ក៏ដូចជាបានយល់ដឹងច្រើនចំពោះការរក្សាអនាម័យ និងការការពារបានច្រើន។ ប៉ុន្តែឈានដល់ដំណាក់កាលទី៣នេះ សម្រាប់ប្រទេសកម្ពុជាយើង…

3
ព័ត៌មានជាតិ

រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន ៤ករណីថ្មីបន្ថែមទៀត

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ០៨ ធ្នូ ២០២០ គឺរកឃើញវិជ្ជមានចំនួន ៤ករណីបន្ថែមទៀត។ ករណីវិជ្ជមាន៤នាក់នេះ គឺជាអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រួមមាន ៖ ១. បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ អាសយដ្ឋាននៅបឹងកេងកង៣ បានទៅហាង Zando បឹងកេងកង ថ្ងៃទី ២៧ វិច្ឆិកា។ ២. បុរសជនជាតិខ្មែរ…

២
ព័ត៌មានជាតិ

ដើម្បីកម្ពុជា! យើងចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ មក ក៏មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីជួយដល់រដ្ឋាភិបាល។ យ៉ាងណាមិញ ក៏មានសប្បុរសជនខ្លះ ក៏បានសំណូមពរដល់សម្ដេចបង្កើតនូវកុងធនាគារមួយដើម្បីងាយស្រួលដល់សប្បុរសជនដទៃទៀតដែលចង់ចូលរួមក្នុងបេសកកម្មមួយនេះដើម្បីកម្ពុជា។ ដោយហេតុនេះដែរ នៅព្រឹកថ្ងៃទី ០៨ ធ្នូ ២០២០នេះ សម្ដេចតេជោ ហ៊ុនសែន ក៏បានសម្រេចអនុម័តចាត់ចែងតាមច្រកពីរផ្សេងទៀត ដើម្បីងាយស្រួលសម្រាប់បងប្អូនដែលចង់ចូលរួមក្នុងបេសកកម្មនេះ ក្នុងនោះរួមមាន ៖ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176)…

3
ព័ត៌មានជាតិ

ពិតជាប្រសើរពេកក្រៃ! ឧកញ៉ាជាច្រើនរូប ពួតដៃគ្នាបរិច្ចាគទឹកប្រាក់ភ្លាមៗ ដើម្បីបម្រុងទុកទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ ជូនប្រជាជនកម្ពុជា

បន្ទាប់ពីមានសារបង្ហោះនៅលើគេហទំព័ររបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការត្រៀមថវិកាបម្រុងទុកទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ ជូនប្រជាជនកម្ពុជារួចមក ភ្លាមៗនោះ ស្រាប់តែឧកញ៉ាៗជាច្រើនរូបដែលបានសម្រុកបវិច្ចាគទឹកប្រាក់ភ្លាមៗ ជូនរដ្ឋាភិបាល។ រាយនាមសប្បុរជនដែលបានចូលរួមបរិច្ចាគ ៖ ១. លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ថវិកា ១ លានដុល្លារ ២. អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ ៣. អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគ ថវិកា…

3
ព័ត៌មានជាតិ

ដំណឹងល្អ! សម្តេចតេជោ ហ៊ុនសែន ត្រៀមបម្រុងថវិកាទិញវ៉ាក់សាំង Covid-19 សម្រាប់ចាក់ឱ្យប្រជាជនកម្ពុជាដោយឥតគិតថ្លៃ

យោងតាមការបង្ហោះសារដ៏មានខ្លឹមសារ តាមរយៈគេហទំព័រផ្លូវការរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃទី ០៧ ធ្នូ ២០២០ ដូចតទៅ ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើង «ដោយឥតគិតថ្លៃ» ជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។…

២
ព័ត៌មានជាតិ

ទីតាំងច្រើនកន្លែង ដែលអ្នកជំងឺ Covid-១៩ ម្នាក់បានទៅ មុនពេលធ្វើតេស្តឃើញវិជ្ជមាន

សូមប្រុងប្រយ័ត្ន​ នេះជាកន្លែងដែលឈ្មោះ ជី ពេជ្រធារ៉ា (វិជ្ជមានកូវីដ-១៩) បានធ្វើដំណើរទៅ : 1- កន្លែងលក់ម្ហូបក្បែរវត្តសន្សំកុសល (ផ្សារបឹងទំពុន)  សាយ សៅលាង។ 2- បបរកង្កែប GEYLANG-LOR បឹងកេងកង១ (ជី ពេជ្រធារ៉ា)ថ្ងៃទី២៧/១១/២០២០។ 3- ភោជនីយដ្ឋាន Lao Ti Fang បន្ទប់លេខ ២៦ (ជី ពេជ្រធារ៉ា)ថ្ងៃទី២៨/១១/២០២០ ចន្លោះម៉ោង ១៨:៣០-២០:៣០នាទី។ 4- Sky Bar…

២
ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន ច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ជំនួយសិង្ហបុរី

នាព្រឹកថ្ងៃទី ០៧ ធ្នូ ២០២០នេះដែរ យោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឱ្យដឹងថា “អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ជំនួយសិង្ហបុរី ជាព័ត៌មានមិនពិត សូមសាធារណៈជនកុំជឿឲ្យសោះ គឺជាព័ត៌មានបំពុលសង្គម។” គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានព័ត៌មានលេចឮមកថា ប្រទេសសិង្ហបុរី នឹងធ្វើការចែកជូននូវវ៉ាក់សាំងការពារជំងឺ Covid-១៩ សម្រាប់ប្រទេសក្រីក្រទាំង៥ ក្នុងនោះក៏មានកម្ពុជាដែរនោះ គឺត្រូវបានលោកជំទាវ ឱ វ៉ាន់ឌីន ធ្វើការច្រាលចោលហើយ ដោយលោកជំទាវបានមានប្រសាន៍ថា…

1
ព័ត៌មានជាតិ

ថ្ងៃនេះរកឃើញវិជ្ជមាន២ករណីថ្មី ក្នុងសហគមន៍

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានចេញផ្សាយនូវលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ០៦ ធ្នូ ២០២០ គឺរកឃើញមានវិជ្ជមានបន្ថែម២ករណីទៀត ដែលជាករណីក្នុងសហគមន៍។ អ្នកឆ្លងថ្មីនោះរួមមាន ៖ – បុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ ឈ្មោះ អ៉ី តារា ធ្លាប់ស្នាក់នៅជាមួយបុគ្គលិក Pedro។ – ស្រ្តីជនជាតិខ្មែរ អាយុ​ ២៩ឆ្នាំ ឈ្មោះ ជី ពេជ្រឆារ៉ា មន្រ្តីអគ្គនាយកដ្ឋានរដ្ឋបាលមហាផ្ទៃ ដែលបានទៅហាង Zendo បឹងកេងកង។ គិតសរុបត្រឹមព្រឹកថ្ងៃទី០៦…

1
ព័ត៌មានជាតិ

ការចម្លងវីរុសកូវីដ-១៩​ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩​

ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩​ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ​ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់​នោះ​ ខ្ញុំសូមជម្រាបជូនដូចតទៅ​ ៖ ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩​ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម​ ដូចជា​ សំបោរ​ ឫស្លេសទឹកមាត់​ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់​ ហេីយមិនបានលាងដៃនឹងសាប៊ូ​ ឫអាល់កុល​ ឫទឹកជែលសម្រាប់លាងដៃ​ ភ្លាមៗ​ទេនោះ​ រួចយកដៃនោះមកកាន់ក្រដាសប្រាក់​ គឺវីរុសកូវីដ-១៩​ នឹងតោងលេីក្រដាស់ប្រាស​ ហេីយក្រដាសប្រាក់នោះ​ បានហុចបន្តទៅបុគ្គលម្នាក់ទៀត​ នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់​ វីរុសកូវីដ-១៩​ នឹងតោងមកដៃបុគ្គលនោះ​ ហេីយបុគ្គលនោះ​ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ​ មកប៉ះច្រមុះ​ មាត់​ ភ្នែក​ ជាដេីម​ ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត​។ បន្ទាប់មក​…

1
ព័ត៌មានជាតិ

រកឃើញវិជ្ជមានថ្មី១ករណីថ្ងៃនេះ ជាអ្នកធ្លាប់រស់នៅជាមួយអ្នកជំងឺម្នាក់ ធ្វើការនៅហាង Pedro

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹង នាព្រឹកថ្ងៃទី ០៦ ធ្នូ ២០២០ នេះ អំពីលទ្ធផលនៃការធ្វើតេស្តលើវត្ថុសំណាក ជាលទ្ធផលសម្រាប់ថ្ងៃទី ០៥ ធ្នូ ២០២០ គឺរកឃើញអ្នកមានវិជ្ជមានជំងឺ Covid-១៩ ចំនួន១នាក់ថ្មីទៀត។ ករណីវិជ្ជមានវីរុស Covid-១៩ នេះ ជាអ្នកជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆកា ដែលជា បុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅលេង អាយុ ២១ឆ្នាំ អាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង…