
អ្នកណាក៏គេមានបញ្ហា អ្នកណាក៏គេមានទុក្ខដែរ តែមកពីគេរឹងមាំគ្រប់គ្រាន់ ទើបគេមិនបង្ហាញឱ្យអ្នកណាឃើញ
មនុស្សម្នាក់ៗ មានជីវិត រមែងមានទុក្ខ តែងតែលំបាក តែងមានបញ្ហា មិនអាចចៀសផុតបានឡើយ មិនថាអ្នកមាន ឬអ្នកក្រ ល្អ ឬអាក្រក់ ស្អាត ឬមិនស្អាតនោះទេ សុទ្ធតែមានបញ្ហា មានរឿងក្នុងជីវិតរៀងៗខ្លួន។ អ្នកខ្លះ សើចសប្បាយ មើលពីក្រៅទៅ ហាក់មានក្ដីសុខណាស់ តែធាតុពិត ជីវិតគេ ក៏មានបញ្ហារបស់គេដែរ ដូច្នេះ កុំច្រណែនជីវិតអ្នកណាអី។ ឃើញគេមានក្ដីសុខ ឃើញគេសើចសប្បាយ មិនមែនថា ជីវិតគេល្អ សមប្រកបនោះឡើយ អ្នកខ្លះ គាត់មិនបង្ហាញពីទុក្ខលំបាក ឬបញ្ហាឱ្យអ្នកណាបានឃើញឡើយ មិនមែនថាគាត់សប្បាយចិត្តគ្រប់ពេលទេ។…




















