ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺកូវីត១៩នៅកម្ពុជា
សម្រាប់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០នេះ មិនមានករណីវិជ្ជមានថ្មីទៀតទេ។ ចំណែកអ្នកព្យាបាលជាសះស្បើយ គឺមានចំនួន ៥នាក់ បន្ថែមទៀត។
គិតមកត្រឹមពេលនេះ ចំនួនអ្នកដែលបានជាសះស្បើយទាំងអស់គឺមានចំនួន ១០៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅត្រឹមតែ ១៩នាក់ប៉ុណ្ណោះ។ សរុបចំនួនអ្នកដែលមានវិជ្ជមានជំងឺកូវីត១៩ទាំងអស់នៅកម្ពុជាគឺមាន ១២២នាក់ ក្នុងនោះស្ត្រី ៣៨នាក់ និងបុរស ៨៤នាក់៕



