ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ដោយត្រូវកំណត់ការលក់គិតត្រឹម ២.២៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ២.៣០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ដោយគិតចាប់ពីថ្ងៃទី ១៦-៣០ ខែមេសា ឆ្នាំ២០២០។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ចំនួន ៤សេន/លីត្រ៕


