
មានការផ្ទុះកំហឹងខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានបែកធ្លាយវីដេអូមួយ បង្ហាញពីសួនសត្វបានប្រើស្វាមួយក្បាល ឱ្យធាក់កង់បាញ់ថ្នាំសម្លាប់មេរោគ ( មានវីដេអូ )
រូបភាព ក៏ដូចជាវីដេអូមួយ បានលេចចេញពីសួនចិញ្ចឹមសត្វ នៅឯជាយក្រុងបាងកក បង្ហាញសកម្មភាពសត្វស្វាមួយក្បាល ដែលមានបំពាក់ម៉ាសមុខ ស្លៀកពាក់ខោអាវផ្កាពណ៌ទឹកក្រូច និងមានស្ពាយធុងបាញ់ថ្នាំមួយពីក្រោយ បានធាក់កង់ ជិះបាញ់ថ្នាំនៅក្នុងសួនសត្វ និងមានបុរសអ្នកមើលថែម្នាក់ កាន់ច្រវាក់ដាក់ស្វានោះ ហើយរត់ជាមួយ។ នាយកសួនសត្វលោក Uthen Yangpraphakorn បានអះអាងថា បំពង់ផ្សែងនេះត្រូវបានប្រើដើម្បីជួយសម្អាតសួនសត្វនេះ ក្នុងការរៀបចំសម្រាប់ការបើកឡើងវិញនៅពេលរដ្ឋាភិបាលបានលើកយកវិធានការណ៍ចាក់សោប្រទេសនេះ។ លោក Yangpraphakorn បាននិយាយថា “ យើងត្រូវបានបិទចាប់តាំងពីរដ្ឋាភិបាលបានបញ្ជាអំពីវីរុសដូច្នេះក្នុងពេលនេះយើងមិនមានអ្វីត្រូវធ្វើទៀតនោះទេ”។ យើងសម្អាតកន្លែងនេះ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ក្នុងករណីរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យយើងបើកឡើងវិញដូច្នេះយើងត្រៀមចាប់ផ្តើមទទួលអ្នកទេសចរម្តងទៀត។ ប៉ុន្តែចំពោះសកម្មភាពនេះ ហាក់មានអ្នកខឹងសម្បារយ៉ាងខ្លាំង…




















