មានការផ្ទុះកំហឹងខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានបែកធ្លាយវីដេអូមួយ បង្ហាញពីសួនសត្វបានប្រើស្វាមួយក្បាល ឱ្យធាក់កង់បាញ់ថ្នាំសម្លាប់មេរោគ ( មានវីដេអូ )

New
ការផ្សាយពាណិជ្ជកម្ម

រូបភាព ក៏ដូចជាវីដេអូមួយ បានលេចចេញពីសួនចិញ្ចឹមសត្វ នៅឯជាយក្រុងបាងកក បង្ហាញសកម្មភាពសត្វស្វាមួយក្បាល ដែលមានបំពាក់ម៉ាសមុខ ស្លៀកពាក់ខោអាវផ្កាពណ៌ទឹកក្រូច និងមានស្ពាយធុងបាញ់ថ្នាំមួយពីក្រោយ បានធាក់កង់ ជិះបាញ់ថ្នាំនៅក្នុងសួនសត្វ និងមានបុរសអ្នកមើលថែម្នាក់ កាន់ច្រវាក់ដាក់ស្វានោះ ហើយរត់ជាមួយ។

នាយកសួនសត្វលោក Uthen Yangpraphakorn បានអះអាងថា បំពង់ផ្សែងនេះត្រូវបានប្រើដើម្បីជួយសម្អាតសួនសត្វនេះ ក្នុងការរៀបចំសម្រាប់ការបើកឡើងវិញនៅពេលរដ្ឋាភិបាលបានលើកយកវិធានការណ៍ចាក់សោប្រទេសនេះ។

ការផ្សាយពាណិជ្ជកម្ម
27212860 8220743 Image M 5_1586944586309
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Yangpraphakorn បាននិយាយថា “ យើងត្រូវបានបិទចាប់តាំងពីរដ្ឋាភិបាលបានបញ្ជាអំពីវីរុសដូច្នេះក្នុងពេលនេះយើងមិនមានអ្វីត្រូវធ្វើទៀតនោះទេ”។

យើងសម្អាតកន្លែងនេះ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ក្នុងករណីរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យយើងបើកឡើងវិញដូច្នេះយើងត្រៀមចាប់ផ្តើមទទួលអ្នកទេសចរម្តងទៀត។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែចំពោះសកម្មភាពនេះ ហាក់មានអ្នកខឹងសម្បារយ៉ាងខ្លាំង ដែលប្រើសត្វឱ្យប៉ះពាល់ជាមួយនឹងថ្នាំ វាពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់៕

ការផ្សាយពាណិជ្ជកម្ម
27212882 8220743 Image A 18_1586945339613
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27212896 8220743 The_chimp_chained_to_a_wooden_block_can_be_seen_wearing_a_face_m M 17_1586945317787
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27212898 8220743 Image M 8_1586944695997
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ Daily Mail

ការផ្សាយពាណិជ្ជកម្ម