ខ្ញុំអាចនឹងស្រឡាញ់អ្នកខ្លាំង ហើយទុកអ្នកជាមនុស្សសំខាន់ តែថ្ងៃណាមួយអ្នកនឹងក្លាយជាមនុស្សដែល ខ្ញុំស្អប់ខ្លាំងដូចគ្នាព្រោះតែទង្វើអ្នក

New
ការផ្សាយពាណិជ្ជកម្ម

ស្រឡាញ់អ្នកប៉ុនណា ក៏អាចស្អប់អ្នកប៉ុណ្ណឹងដែរ អ្វីៗ គឺស្ថិតនៅលើទង្វើ ចិត្តគំនិតដែលអ្នកបានធ្វើមកលើខ្ញុំ។ កុំគិតថា ខ្ញុំស្រឡាញ់អ្នកខ្លាំង ទុកអ្នកជាមនុស្សសំខាន់ គោរព ឱ្យតម្លៃអ្នក ខ្ញុំមិនអាចស្អប់ ឬខ្វះអ្នកមិនបាននោះ អ្នកអាចនឹងគិតខុសហើយ។

មនុស្សអាចប្រែប្រួលគ្រប់ពេល អាស្រ័យលើអ្វីដែលអ្នកបានធ្វើ ចេះឈឺ ចេះចាំ ឆ្អែតខ្លាំង ឈប់ស្រឡាញ់ ដើរចេញ នាំយកភាពស្អប់អ្នកទៅជាមួយ ថ្ងៃក្រោយជួបអ្នក កុំថាឡើយឱ្យត្រឡប់ក្រោយ តែមុខអ្នក ឈ្មោះអ្នកខ្ញុំមិនចង់ដឹង មិនចង់ឮផង។

ការផ្សាយពាណិជ្ជកម្ម
822e3ae7e3cbeb837f40066be62cd518
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កុំអាងថាខ្ញុំស្រឡាញ់អ្នកខ្លាំង អត់អ្នកមិនបាននោះ ព្រោះអ្វីដែលអ្នកបានធ្វើមកលើខ្ញុំ ការស្រឡាញ់របស់អ្នក បង្រៀនខ្ញុំឱ្យចេះគោរ​ព ឱ្យតម្លៃ និងលះបង់ តែភាពព្រងើយកន្តើយ និងមិនស្មោះត្រង់ដែលអ្នកផ្ដល់ឱ្យខ្ញុំ គឺបង្រៀនឱ្យខ្ញុំរឹងមាំ ឯករាជ្យ និងចេះរស់នៅដោយគ្មានអ្នក ជាពិសេសនោះគឺ ឱ្យខ្ញុំដឹងថា អ្នកគ្មានតម្លៃអ្វី ដែលត្រូវឱ្យខ្ញុំគោរព ស្រឡាញ់ និងលះបង់ដើម្បីអ្នកទៀតនោះឡើយ។ ចុងក្រោយ អ្នកបានត្រឹមជាមនុស្សដែលខ្ញុំធ្លាប់ស្រឡាញ់ គឺខ្ញុំស្រឡាញ់ខុសមនុស្សតែប៉ុណ្ណោះ គ្មានការចងចាំល្អៗ ដើម្បីឱ្យរំឭក ឬនឹកនាទៀតទេ៕

18ffb36b1f2fb052ae8edf8aae717f86
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី​ អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម