រូបភាពមួយសន្លឹកដ៏សែនក្រៀមក្រំរបស់គូស្នេហ៍វ័យចំណាស់នៅអាត្លង់តា ដែលបានកាន់ដៃគ្នាពេលនៅមន្ទីរពេទ្យគឺ ប៉ុន្មានថ្ងៃ មុនពេលពួកគាត់ស្លាប់ បន្ទាប់ពីបានឆ្លងមេរោគកូវីដ១៩ នៅឯមណ្ឌលថែទាំសុខភាព។
លោក Eddie Johnson Jr បានទទួលមរណភាពនៅថ្ងៃទី ៥ ខែមេសា ហើយភរិយារបស់គាត់ឈ្មោះ Blanche Johnson បានទទួលមរណភាពនៅថ្ងៃទី ៨ ខែមេសា។
លោក Johnson បានឆ្លងវីរុសកូរ៉ូណា ពេលកំពុងរស់នៅ Arbor Terrace នៅ Cascade ក្នុងរដ្ឋ Atlanta រដ្ឋ Georgia ។
លោកស្រី Jennifer McWhorter ដែលជាកូនស្រី នាងបានចែករំលែករូបភាពចុងក្រោយរបស់ឪពុកម្តាយនាង ជាមួយគ្នាមុនពេលពួកគាត់ស្លាប់នៅមន្ទីរពេទ្យ។ ហើយនាងក៏បាននិយាយផងដែរថា “នាងពិតជាតូចចិត្តខ្លាំង ដែលនៅដង្ហើមចុងក្រោយ មិនអាចនៅក្បែរ និងមើលថែអ្នកមានគុណរបស់ខ្លួន ក្នុងខណៈពេលដែល ពួកគាត់កំពុងឈឺ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតដល់បាត់បង់ជីវិត”។



ប្រភព ៖ Daily Mail

