ព្រោះតែការធ្វេសប្រហែសរបស់មេក្រុមអ្នកបើកយន្តហោះ បានធ្វើឱ្យយន្ដហោះដឹកអ្នកដំណើរមួយឆាបឆេះ បណ្ដាលឱ្យស្លាប់អ្នកដំណើរជាង៤០នាក់ នៅទីក្រុងមូស្គូ ( មានវីដេអូ )

New
ការផ្សាយពាណិជ្ជកម្ម

វីដេអូដ៏គួរឱ្យភ័យរន្ធត់មួយបានផុសឡើង ពីអ្នកដំណើរដែលបានភៀសខ្លួនចេញពីយន្ដហោះ ខណៈដែលអាជ្ញាធររុស្ស៊ីនៅថ្ងៃនេះបានធ្វើការចោទប្រកាន់ប្រធានក្រុមយន្ដហោះនេះ ដោយធ្វេសប្រហែសបន្ទាប់ពីវាត្រូវបានរន្ទះបាញ់ឆាបឆេះឡើង។

នៅក្នុងហេតុការណ៍នេះដែរ មានមនុស្សចំនួន ៤១ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះ Aeroflot Sukhoi Superjet ១០០ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិជំនួញរបស់ទីក្រុងមូស្គូ។

ការផ្សាយពាណិជ្ជកម្ម

វីដេអូមួយនេះ បានក្លាយជាផ្នែកមួយនៃការស៊ើបអង្កេតព្រហ្មទណ្ឌ បង្ហាញពីអណ្តាតភ្លើងដែលមានកម្ពស់ជាង ១០០ ហ្វីតនៅព័ទ្ធជុំវិញយន្តហោះតែ ៣៧ នាក់បានរត់គេចពីភាពភ័យរន្ធត់។

27221858 8221423 Image A 49_1586954380126
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រធានក្រុម Denis Evdokimov អាយុ ៤២ ឆ្នាំបានអះអាងថា គាត់កំពុងត្រូវបានគេចោទប្រកាន់ បន្ទាប់ពីការហោះហើរក្នុងស្រុក Murmansk របស់គាត់ ត្រូវបានវាយប្រហារដោយរន្ទះបាញ់ភ្លាមៗបន្ទាប់ពីចាប់ផ្ដើមហោះហើរ។

ការផ្សាយពាណិជ្ជកម្ម

គាត់ប្រឈមនឹងការជាប់គុក ៧ ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។ ការបង្ហាញរូបភាពដាច់ដោយឡែកបានឱ្យថា គាត់បានវិលត្រឡប់ទៅអាកាសយានដ្ឋានវិញដោយធ្វើការចុះចតជាបន្ទាន់ដែលនាំឱ្យមានអគ្គិភ័យឆាបឆេះយន្តហោះនៅថ្ងៃទី ៥ ខែឧសភាកាលពីឆ្នាំមុន។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានប្រកាសនៅថ្ងៃនេះថា លោក Evdokimov ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទរំលោភច្បាប់សុវត្ថិភាព និងការត្រួតពិនិត្យធ្វេសប្រហែសនៃយន្ដហោះរបស់គាត់ ដែលនាំឱ្យមានមនុស្សស្លាប់យ៉ាងច្រើនបង្កគ្រោះថ្នាក់ដល់សុខភាព និងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ការផ្សាយពាណិជ្ជកម្ម

ការធ្វេសប្រហែសរបស់គាត់ក្នុងការគ្រប់គ្រងវត្ថុរាវផ្លេកបន្ទោរ ដែលបណ្តាលឱ្យមានរន្ទះបាញ់បានបំផ្លិចបំផ្លាញ … យន្តហោះ សម្លាប់អ្នកដំណើរ ៤០ នាក់ និងសមាជិកនាវិកម្នាក់ ព្រមទាំងមនុស្ស ១០ នាក់បានរងរបួស និងមនុស្ស ៣៧ នាក់ទៀត បានរត់គេចផុត៕

ការផ្សាយពាណិជ្ជកម្ម
27221864 8221423 Image A 30_1586953667820
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27221866 8221423 Image A 25_1586953210691
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27221868 8221423 Image A 42_1586953858400
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27221872 8221423 Image A 28_1586953222291
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27221874 8221423 Image A 36_1586953808437
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27221876 8221423 Image A 40_1586953853850
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27221878 8221423 Image A 34_1586953753305
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
27221880 8221423 Image A 38_1586953817824
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖​ Daily Mail

ការផ្សាយពាណិជ្ជកម្ម